445 Viewsនៅពេលបានឃើញទិដ្ឋភាពខាងក្នុងនៅថ្ងៃនេះ ម្នាក់ៗហាក់មានអារម្មណ៍សង្វេក ប៉ុន្តែក៏មានក្តីត្រេកអរទន្ទឹមគ្នាដែរ ខណៈអគារមានទីតាំងនៅកណ្តាលក្រុងមួយនេះនៅសេសសល់នៅឡើយ និងកំពុងស្ថិតនៅក្រោមការឃុំគ្រងរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ដោយពុំមានការដោះដូរ ឬលក់ដូរ ដូចខេត្តមួយចំនួនទេ បើទោះបីជាវាគ្មានការជួសជុលអ្វីទាំងអស់សោះនោះ។ វត្តមានតួកុនល្បីលំដាប់ពិភពលោក Angelina Jolie មកកាន់ទឹកដីបាត់ដំបង អាចនិយាយបានថា គឺជាអ្នកដោះសោរ បើកទ្វា អគារចំណាស់មួយនេះឱ្យមហាជនខ្មែរបានឃើញ ខណៈអង្គការ«ហ្វាពន្លឺសិល្បៈ»គឺជាអ្នកទំនាក់ទំនង និងស្នើសុំឱ្យកំពូលតារាភាពយន្ត Hollywood រូបនេះពិនិត្យលទ្ធភាពជួយកែលម្អឡើងវិញនូវទីតាំងសម្រាប់ការកម្សាន្តរបស់សាធារណៈជនដែលពុំសូវមានការចាប់អារម្មណ៍មួយនេះ។
405 Viewsសិល្បៈនៅក្នុងឈាមយើងហើយ មិនអាចដកចេញបាន ព្រោះឈាមគឺ ខាប់ជាងទឹក ។ លោក ប៊ូច សំអូន ប្រធានក្រុមយុវជនដើម្បីសិល្បៈខ្មែរ ដែលកំពុងតែខិតខំ រៀបរៀងតម្លើងល្ខោនចម្រុះរឿង«ប្រវត្តិដ៏អស្ចារ្យនៃអាណាចក្រខ្មែរ» សម្ដែងឡើងវិញ។ សម្ដែងនៅថ្ងៃទី១៤.១៥ ខែមីនា ឆ្នាំ២០២៦ ពេលវេលា ៖ ចាប់ពីម៉ោង៥:៣០នាទី ល្ងាចតទៅ ទីតាំងសម្ដែង ៖ សាលមហោស្រពខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា….(ចុះពីស្ពានអាកាសដីហុយប្រហែល១០០ម៉ែត)។ សំបុត្រមានលក់នៅទីនេះ…! *...
394 Viewsការទន្ទឹងរងចាំរបស់ទស្សនិកជន គឺកាន់តែជិតមកដល់ហើយ…! The audience’s long-awaited moment is almost here…! ត្បិតតែខកខានសម្ដែងជាង១០ឆ្នាំមកហើយ តែតាមរយៈក្ដីស្រលាញ់ និងមានឈាមជ័រជាអ្នកសិល្បៈ ទាំងក្រុមរៀបចំកម្មវិធី ទាំងក្រុមសិល្បករ សិល្បការិនី ពិសេសលោកគ្រូ អ្នកគ្រូ ក្រុមការងារគ្រប់ផ្នែក ពិតជាបានយកចិត្តទុកដាក់ និងខិតខំធ្វើយ៉ាងណាឲ្យការសម្ដែងមួយនេះ កាន់តែល្អសម្រាប់ជូនអ្នកគាំទ្រ..។ ទស្សនីយភាពល្ខោនចម្រុះរឿង«ប្រវត្តិដ៏អស្ចារ្យនៃអាណាចក្រខ្មែរ» សម្ដែងនៅថ្ងៃទី១៤.១៥ ខែមីនា ឆ្នាំ២០២៦។...
632 Viewsបទយកការណ៍៖ ស្នាដៃ ការងារ និងទេពកោសល្យនៃសិល្បៈចម្លាក់ និងជាងទងរបស់លោក ជា យុទ្ធា
576 Views៨ មិថុនា ២០២៤-២៨ មិថុនា ២០២៥ ខាងមុខនេះ ជាខួប ១ឆ្នាំ នៃការបាត់បង់ជីវិតលោកតាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ។ Netra Post បានអញ្ជើញលោក គង់ បូរាណ ដែលជាអ្នកបន្តវេន្ត មកជជែកវែកញែកគាស់កកាយពីអតីតកាលរបស់លោកតាគង់ ណៃ និងការងារបច្ចុប្បន្នភាពរបស់លោក។ តើមួយឆ្នាំមកនេះ អ្នកបន្តវេន្តពីលោកតា គង់ ណៃ បានធ្វើអ្វីខ្លះ?...
667 Viewsលោក សួរ វណ្ណា ជាអ្នកជំនាញលើឩបករណ៍ភ្លេងរនាថឯក និងក៏ជាគ្រូបង្ហាត់នូវសិល្បៈតន្រ្តីមហោរីនៃសាលាមធ្យមវិចិត្រសិល្បៈដែលមានបទពិសោធន៍ជាច្រើនឆ្នាំបានបង្ហាញទម្រង់នៃប្រភេទតន្រ្តីខាងលើបែបនេះ…
1,166 Viewsក្រោយពេលចូលឆ្នាំ!ចំនួននៃអ្នកដើរកម្សាន្តក្នុងពេលចូលឆ្នាំថ្មីនៅទូទាំងប្រទេសត្រូវបានបូកសរុបវាយតម្លៃនូវតួលេខថា មានជិត ២៤លាននាក់ ខណៈគ្រាន់តែរាជធានីភ្នំពេញទទួលបានទេសចរក្នុងរង្វង់ ៤លាននាក់ទៅហើយ។ ដោយឡែកខេត្តបីដែលស្ថិតក្នុងកម្រិតខ្ពស់មានចំនួនអ្នកដើរលេងសរុបក្បែរ ៣លាននាក់ ជាង២លាននាក់ និងជិត២លាននាក់។ ហើយបើប្រៀបធៀបនឹងឆ្នាំចាស់គឺមានការកើនឡើង ៩,៩ភាគរយ។តួលេខទាំងនេះ ត្រូវបានចាត់ទុកថា ជាជោគជ័យ ហើយវាក៏ជាសញ្ញាដ៏ល្អសម្រាប់ខេត្តនីមួយៗតាមរយៈការរួមចំណែកជួយលើកកម្ពស់សេដ្ឋកិច្ច។អជ្ញាធរដែនដីទាំងឡាយសុទ្ធតែបានបង្ហាញក្នុងរបាយការណ៍ល្អ ជារួមការវាយតម្លៃថា មានការកើនឡើង ដោយសារមានការចូលរួមយ៉ាងច្រើនពីភ្ញៀវទេសចរណ៍។ ក្នុងនោះបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ត្រូវបានធានាថាថែរក្សា ការពារបានល្អ បើទោះបីជាចរាចរណ៍នៅថ្ងៃចេញដំណើរពីភ្នំពេញទៅតាមខេត្តមានការកកស្ទះគួរសមនៅលើកំណាត់ផ្លូវជាតិមួយចំនួនធំក៏ដោយចុះ។ជារួមប្រជាពលរដ្ឋគប្បីគាំទ្រការខិតខំរបស់អជ្ញាធរក្នុងការគិតគូរ និងទទួលខុសត្រូវរបស់ខ្លួនចំពោះការរៀបចំ និងការពារក្នុងពេលសម្រាកកម្សាន្តប្រចាំឆ្នាំដ៏សំខាន់នេះ។ ជ្រុងមួយនៃផលប៉ះពាល់សង្គម !ទោះបីមានការអះអាង...
808 Viewsសិល្បករថតរូបរបស់ទីលាននិម្មិតចំនួន០៧រូប តាំងបង្ហាញស្នាដៃដំបូងរបស់ខ្លួននៅខេត្តសៀមរាប សិល្បករថតរូប រួមមាន៖ លោក កឹម សុវណ្ណា កញ្ញា កែវ កញ្ញា លោក ឆូយ ប៊ុនសុខហេង លោក ផន វាសនា លោក លី សុវណ្ណា លោក យូ ប៊ុនចាន់ និងលោក សឿន សាយ័ន្តសន្យា...
612 Viewsលោក សុវណ្ណ ភីឡុង ជាជនជាតិខ្មែរម្នាក់ដែលជាសិល្បៈករថតរូប និងកំពុងកាន់ការងារជាអ្នកគ្រប់គ្រងសាលាថតរូប ឈ្មោះថា «ផ្ទះរូបថត» ឬ Studio Image ត្រូវបានក្រសួងវប្បធម៌នៃសាធារណៈរដ្ឋបារាំង ជ្រើសរើសជាជ័យលាភី ដោយផ្តល់ជូននូវគ្រឿងឥស្សរិយយសកម្រិតខ្ពស់ «ថ្នាក់អស្សរិទ្ធ» របស់ប្រទេសបារាំង ផ្នែកសិល្បៈថតរូប។ ការប្រគល់ជូនមេដាយលំដាប់អន្តរជាតិនេះ បានរៀបចំឡើងនៅរាត្រីថ្ងៃទី ១ ខែមេសា នៅស្ថានទូត បារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ទោះយ៉ាងណាសម្រាប់លោក សុវណ្ណ ភីឡុង...
877 Viewsស្វែងយល់ពីរបាំប្រពៃណី និងការសិក្សាហាត់រៀនអំពីរបាំប្រពៃណីខ្មែរ ។