សិល្បះ
សិល្បៈករថតរូប លោក សុវណ្ណ ភីឡុង ទទួលបានគ្រឿងឥស្សរិយយសផ្នែកសិល្បៈពីក្រសួងវប្បធម៌នៃសាធារណៈរដ្ឋបារាំង

លោក សុវណ្ណ ភីឡុង ជាជនជាតិខ្មែរម្នាក់ដែលជាសិល្បៈករថតរូប និងកំពុងកាន់ការងារជាអ្នកគ្រប់គ្រងសាលាថតរូប ឈ្មោះថា «ផ្ទះរូបថត» ឬ Studio Image ត្រូវបានក្រសួងវប្បធម៌នៃសាធារណៈរដ្ឋបារាំង ជ្រើសរើសជាជ័យលាភី ដោយផ្តល់ជូននូវគ្រឿងឥស្សរិយយសកម្រិតខ្ពស់ «ថ្នាក់អស្សរិទ្ធ» របស់ប្រទេសបារាំង ផ្នែកសិល្បៈថតរូប។

ការប្រគល់ជូនមេដាយលំដាប់អន្តរជាតិនេះ បានរៀបចំឡើងនៅរាត្រីថ្ងៃទី ១ ខែមេសា នៅស្ថានទូត បារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ទោះយ៉ាងណាសម្រាប់លោក សុវណ្ណ ភីឡុង ការទទួលបានមេដាយនៅឆ្នាំ២០២៥នេះ ក៏ជាជោគជ័យថ្មីមួយ បន្ថែមលើជ័យលាភី ឬពានរង្វាន់មួយចំនួនទៀត ដែលលោកបានទទួល កាលពីពេលកន្លងៗទៅនៅអឺរ៉ុប និងក៏បន្ទាប់ពីឆ្នាំមុន លោកបានទទួលនូវពាន រង្វាន់ Asian Price នៅប្រទេសជប៉ុន។

តាមរយៈការចាប់ផ្តើមជាមួយការងារនេះតាំងពីឆ្នាំ២០០៨មក ការកសាងស្នាដៃថតរូបរយៈពេលជាង១០ឆ្នាំមកនេះ លោក សុវណ្ណ ភីឡុង ចាត់ទុកថា វាជាគុណតម្លៃ និងអត្ថន័យមួយ ដែលកើតចេញពីការខិតខំប្រឹងប្រែង និងការធ្វើការងារដោយយកចិត្តទុកដាក់របស់ខ្លួនលោកផ្ទាល់ផង ព្រមទាំងការមើលឃើញពីការចូលរួមជួយសហគមន៍ ជាប្រយោជន៍សម្រាប់ប្រទេសជាតិយើងផង។
សម្រាប់រូបលោក «ការបង្កើតស្នាដៃ ចំពោះជំនាញថតរូប មិនមែនតែជារូបថត ដែលគេត្រឹមតែ ចេះថតចេញពីម៉ាស៊ីនកាមេរ៉ានោះទេ ប៉ុន្តែជារូបថតមួយដែលត្រូវបានបង្កើតស្នាដៃ ដោយគំនិត របស់សិល្បៈករ»។

ការទទួលបានគ្រឿងឥស្សរិយយសរបស់លោក សុវណ្ណ ភីឡុង នាថ្ងៃនេះ គឺមានន័យថា លោក គឺជាជនជាតិខ្មែរទី២ បន្ទាប់ពីលោក ម៉ក់ រ៉េមីស្សា ដែលត្រូវជាគ្រូរបស់លោកផ្ទាល់ដែលធ្លាប់បានទទួលនូវគ្រឿងឥស្សរយយសកម្រិតដូចគ្នានេះ កាលពីឆ្នាំ ២០២៣កន្លងទៅ។
ជាមួយនឹងមោទកភាពសម្រាប់ខ្លួនលោកផ្ទាល់នាពេលនេះដែរ លោក សុវណ្ណ ភីឡុង សង្ឈឹមថា សិស្សផ្សេងទៀតនឹងមានឱកាសទទួលបានដូចគ្នា នៅពេលដែលយើងមានការខិតខំព្យាយាម ប្រឹងប្រែងរៀនសូត្រ និងធ្វើកិច្ចការងារនេះ៕
សិល្បះ
គំនូរបុរាណ និងគំនូរ DIGITAL
សិល្បះ
លោក ជា យុទ្ធា៖ ស្នាដៃ ការងារ និងទេពកោសល្យនៃសិល្បៈចម្លាក់ និងជាងទង
បទយកការណ៍៖ ស្នាដៃ ការងារ និងទេពកោសល្យនៃសិល្បៈចម្លាក់ និងជាងទងរបស់លោក ជា យុទ្ធា
សិល្បះ
លោក គង់ បូរាណ អ្នកបន្តវេន្តពីលោកតាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ
៨ មិថុនា ២០២៤-២៨ មិថុនា ២០២៥ ខាងមុខនេះ ជាខួប ១ឆ្នាំ នៃការបាត់បង់ជីវិតលោកតាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ។ Netra Post បានអញ្ជើញលោក គង់ បូរាណ ដែលជាអ្នកបន្តវេន្ត មកជជែកវែកញែកគាស់កកាយពីអតីតកាលរបស់លោកតាគង់ ណៃ និងការងារបច្ចុប្បន្នភាពរបស់លោក។ តើមួយឆ្នាំមកនេះ អ្នកបន្តវេន្តពីលោកតា គង់ ណៃ បានធ្វើអ្វីខ្លះ? សូមទស្សនាកិច្ចសម្ភាសន៍របស់ លោក គង់ បូរាណ ដែលសម្របសម្រួលដោយអ្នកស្រី អេង ស្រីទៀង!
-
កម្សាន្ត1 year ago«ទាក់ដំរី»
-
ព័ត៌មានទូទៅ1 year agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
ចំណេះដឹងទូទៅ1 year agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
សង្គម និងការអប់រំ1 year agoព្រះសក្យមុនីចេតិយ !
-
កម្សាន្ត1 year agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
ចំណេះដឹងទូទៅ1 year agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
ចំណេះដឹងទូទៅ11 months agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
កម្សាន្ត1 year agoប្រវត្តិ និងការហាត់រៀនរបាំក្ងោកសិល្ប៏ នៅសាលាមធ្យមវិចិត្រសិល្បះ


