Connect with us

ចំណេះដឹងទូទៅ

តើលោកអ្នកដឹងទេថា ​មួយថ្ងៃមាន២៤ម៉ោងចាប់ផ្តើមពីពេលណាមក?

Published

on

មួយថ្ងៃមាន២៤ម៉ោង ចាប់ផ្តើមពីពេលណាមក?
122 Views

តើអ្នកដឹងទេថា មួយថ្ងៃមាន២៤ម៉ោង ចាប់ផ្ដើមពីពេលណាមក?

កាលពីសម័យបុរាណ ពិភពលោកយើងមិនទាន់មានការប្រើប្រាស់ម៉ោងត្រឹមត្រូវដូចគ្នាឡើយ។ ប៉ុន្តែនៅសម័យក្រោយមកទើបគេចាប់ផ្ដើមប្រើប្រាស់រង្វាស់កាល (២៤ម៉ោង ក្នុងមួយថ្ងៃ) ដូចគ្នារហូតមកដល់បច្ចុប្បន្ន។

លោក Hipparchus តារាវិទូក្រិច គឺជាមនុស្សដំបូងគេដែលបានស្នើគំនិតអោយមានការបែងចែកមួយថ្ងៃចេញជា២៤ម៉ោងស្មើៗគ្នា។ លោកបានបង្កើតស្ដង់ដានៃប្រព័ន្ធនេះពីជនជាតិអេហ្ស៉ីប ដែលបានបែងចែកថ្ងៃជា២៤ម៉ោង ប៉ុន្តែមិនបានប្រើប្រាស់រយៈពេលឱ្យមានភាពស្ដង់ដាគ្រប់ម៉ោងនោះទេ។ ប្រព័ន្ធរបស់លោក Hipparchus ត្រូវបានគេស្គាល់ផងដែរថា ជាពេលវេលា Equinoctial ពីព្រោះវាផ្អែកលើមូលដ្ឋាន១២ម៉ោងនៃពេលថ្ងៃ និង១២ម៉ោងនៃពេលយប់នៅលើសមមាត្រ Equinoctial (រយៈពេលនៃពេលថ្ងៃ នឹងរយៈពេលនៃពេលយប់ស្មើគ្នា)។

ប្រទេសជាច្រើនទៀតនៅតែបន្តប្រើម៉ោងដែលមានរយៈពេលមិនស្មើគ្នា។ ប៉ុន្តែម៉ោងចាប់ផ្ដើមមានស្ដង់ដាកាន់តែខ្លាំងទៅៗក្នុងពេលមជ្ឈិមសម័យ ដោយសារតែការប្រើប្រាស់នៃនាឡិកាមេកានិក។

នៅក្នុងឆ្នាំ១៨៨៤ ថ្ងៃសកលដែលមាន២៤ម៉ោងត្រូវបានស្នើឡើង និងទទួលយកក្នុងសន្និសីទអន្តរជាតិ Meridian ដែលជាពេលចាប់ផ្ដើមនៃការបង្កើតឱ្យមានស្ដង់ដាពេលវេលាតាមតំបន់ (Time Zones)៕

កម្សាន្ត

«ទាក់ដំរី»

Published

on

របាំទាក់ដំរី
របាំទាក់ដំរី
108 Views

«ទាក់ដំរី» ជា​របាំ​ថ្មី​មួយ​ដែល​សិស្ស​សា​លា​មធ្យម​វិចិត្រ​សិល្បៈ​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ហាត់​រៀន​ដើម្បី​ធ្វើ​ឲ្យ​ស្នា​ដៃ​បង្កើត​ថ្មី​នេះ​ទទួល​បាន​ជោគ​ជ័យ​ និង​ការ​គាំ​ទ្រ។
សូម​ចូល​រួម​គាំ​ទ្រ​ការ​អភិរក្ស​ និង​អភិវឌ្ឍ​មរតក​វប្ប​ធម៌​ប្រពៃ​ណ៏​ខ្មែរ​យើង !

Continue Reading

ចំណេះដឹងទូទៅ

ចាក់​ «បំណិនជីវិត»​​ ចូល​ទៅ​កុមារ​កុំ​ឲ្យ​ធុញ​ទ្រាន់​នឹង​ការ​រៀន​សូត្រ

Published

on

ចាក់ «បំណិនជីវិត»​ ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
128 Views

Continue Reading

ចំណេះដឹងទូទៅ

ការបង្ហាត់​បង្រៀន​កុមារ​អំពី​របៀប​ដើរ​ឆ្លង​ផ្លូវ

Published

on

61 Views

ក្រៅពីការ​រៀន​សូត្រ​មុខ​វិជ្ជា​នានា​ក្នុង​ថ្នាក់​រៀន​ កុមារា​ កុមារី​គ្រប់​ថ្នាក់​ដែល​សិក្សា​នៅ​សា​លា​បឋម​សិក្សា​ ហ៊ុន​ នាង​ ព្រែក​កំពឹស​ បាន​ទទួល​ការ​ហាត់​រៀន​ពីរ​បៀប​ឆ្លង​ផ្លូវ​។​ កុមារ​ទាំង​ឡាយ​ត្រូវ​ចេះ​ពី​របៀប​ឆ្លង​ដើម្បី​បញ្ជៀស​គ្រោះ​ថ្នាក់​ដោយ​សារ​បញ្ហា​ចរា​ចរណ៍​ ព្រម​ទាំង​មាន​ទម្លាប់​ល្អ​ភ្ជាប់​ជា​មួយ​ថែម​ទៀត​លើ​សីល​ធម៌​សង្គម​គឺ​ការ​សំពះ​អរ​គុណ​ចំពោះ​អ្នក​បើក​បរ​យាន​ជំ​និះ​ដែល​គោរព​ច្បាប់​ក្នុង​ការ​ធ្វើ​ដំណើរ​នៅ​លើ​ដង​ផ្លូវ​ផង​ដែរ​៕

សូមទស្សនាវីដេអូ… !

Continue Reading
Advertisement
Advertisement

ពេញនិយម