ចំណេះដឹងទូទៅ
តើលោកអ្នកដឹងទេថា មួយថ្ងៃមាន២៤ម៉ោងចាប់ផ្តើមពីពេលណាមក?

តើអ្នកដឹងទេថា មួយថ្ងៃមាន២៤ម៉ោង ចាប់ផ្ដើមពីពេលណាមក?
កាលពីសម័យបុរាណ ពិភពលោកយើងមិនទាន់មានការប្រើប្រាស់ម៉ោងត្រឹមត្រូវដូចគ្នាឡើយ។ ប៉ុន្តែនៅសម័យក្រោយមកទើបគេចាប់ផ្ដើមប្រើប្រាស់រង្វាស់កាល (២៤ម៉ោង ក្នុងមួយថ្ងៃ) ដូចគ្នារហូតមកដល់បច្ចុប្បន្ន។
លោក Hipparchus តារាវិទូក្រិច គឺជាមនុស្សដំបូងគេដែលបានស្នើគំនិតអោយមានការបែងចែកមួយថ្ងៃចេញជា២៤ម៉ោងស្មើៗគ្នា។ លោកបានបង្កើតស្ដង់ដានៃប្រព័ន្ធនេះពីជនជាតិអេហ្ស៉ីប ដែលបានបែងចែកថ្ងៃជា២៤ម៉ោង ប៉ុន្តែមិនបានប្រើប្រាស់រយៈពេលឱ្យមានភាពស្ដង់ដាគ្រប់ម៉ោងនោះទេ។ ប្រព័ន្ធរបស់លោក Hipparchus ត្រូវបានគេស្គាល់ផងដែរថា ជាពេលវេលា Equinoctial ពីព្រោះវាផ្អែកលើមូលដ្ឋាន១២ម៉ោងនៃពេលថ្ងៃ និង១២ម៉ោងនៃពេលយប់នៅលើសមមាត្រ Equinoctial (រយៈពេលនៃពេលថ្ងៃ នឹងរយៈពេលនៃពេលយប់ស្មើគ្នា)។
ប្រទេសជាច្រើនទៀតនៅតែបន្តប្រើម៉ោងដែលមានរយៈពេលមិនស្មើគ្នា។ ប៉ុន្តែម៉ោងចាប់ផ្ដើមមានស្ដង់ដាកាន់តែខ្លាំងទៅៗក្នុងពេលមជ្ឈិមសម័យ ដោយសារតែការប្រើប្រាស់នៃនាឡិកាមេកានិក។
នៅក្នុងឆ្នាំ១៨៨៤ ថ្ងៃសកលដែលមាន២៤ម៉ោងត្រូវបានស្នើឡើង និងទទួលយកក្នុងសន្និសីទអន្តរជាតិ Meridian ដែលជាពេលចាប់ផ្ដើមនៃការបង្កើតឱ្យមានស្ដង់ដាពេលវេលាតាមតំបន់ (Time Zones)៕
ចំណេះដឹងទូទៅ
រឿង «ល្បើកចចកប្តីប្រពន្ធ» នាយចចកឈ្មោលមានសេចក្តីលោភលន់
«ល្បើកចចក» ព្រះពុទ្ធសាសនា អប់រំថា សេចក្តីលោភលន់ត្រូវមានព្រំដែន មនុស្សគ្រប់រូបសុទ្ធតែមានសារៈសំខាន់ដូចៗគ្នា
ចំណេះដឹងទូទៅ
ដំណើររឿងរ៉ាវជាប់ពាក់ព័ន្ធនឹង «ប្រវត្តិប្រលោមលោកខ្មែរ»
ចំណេះដឹងទូទៅ
ប្រាសាទបាលិលេយ្យ





នៅចុងសតវត្សទី១២ (១១៥០ – ១១៦០) ព្រះបាទធរណីន្ទ្រវរ្ម័នទី២ ដែលជាព្រះបិតាព្រះបាទជ័យវរ្ម័នទី៧ បានសាងសង់ប្រាសាទបាលិលេយ្យ ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនា (និកាយហីនយាន)។
ប្រាសាទនេះមានតួប៉មមួយសង់នៅលើខឿនបីជាន់និងមានជណ្តើរឡើងនៅគ្រប់ទិសទាំងបួន ហើយមានកំពែងព័ទ្ធជុំវិញ។ នៅតាមហោជាង និងផ្តែរទ្វារសុទ្ធតែមានចម្លាក់ទាក់ទងនឹងព្រះពុទ្ធសាសនា។ នៅទ្វារខាងកើត គឺមានចម្លាក់ព្រះពុទ្ធចូលនិពា្វន ចំណែកនៅទ្វារខាងត្បូងមានចម្លាក់ព្រះពុទ្ធសមាធិ។ រីឯនៅទ្វារខាងជើង មានចម្លាក់ព្រះពុទ្ធឈរច្រត់ដៃលើសត្វដំរីមួយ។ ក្រៅពីនេះ ប្រាសាទព្រះបាលិលេយ្យមានព្រះពន្លាមួយសាងពីថ្មភក់លម្អដោយបង្កាន់ដៃនាគក្បាលប្រាំ និងចម្លាក់តោបែរទៅទិសខាងកើត។ នៅចុងព្រះពន្លា មានបដិមាព្រះពុទ្ធធំមួយគង់ក្នុងទម្រង់យកព្រះធរណីជាសាក្សី។
ប្រាសាទនេះមានទីតាំងស្ថិតនៅខាងជើងប្រាសាទភិមានអាកាសនិងនៅខាងក្រោយប្រាសាទទេពប្រណម្យ ហើយមានចំងាយប្រមាណ ១,៥ គីឡូម៉ែត្រ ពីប្រាសាទបាយ័នក្នុងអតីតក្រុងអង្គរធំ (យសោធរបុរ)។
-
កម្សាន្ត1 year ago«ទាក់ដំរី»
-
ព័ត៌មានទូទៅ1 year agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
ចំណេះដឹងទូទៅ1 year agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
សង្គម និងការអប់រំ1 year agoព្រះសក្យមុនីចេតិយ !
-
កម្សាន្ត1 year agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
ចំណេះដឹងទូទៅ1 year agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
ចំណេះដឹងទូទៅ11 months agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
កម្សាន្ត1 year agoប្រវត្តិ និងការហាត់រៀនរបាំក្ងោកសិល្ប៏ នៅសាលាមធ្យមវិចិត្រសិល្បះ


