55 Viewsការជជែកដេញដោលអំពី «ពិធីបោះបាយបិណ្ឌ» នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ បានក្លាយជាប្រធានបទក្តៅគគុកមួយនៅក្នុងសង្គមខ្មែរនាពេលថ្មីៗនេះ។ ការខ្វែងគំនិតគ្នារវាងព្រះសង្ឃអ្នកជឿនលឿនដែលប្រកាន់យកហេតុផលតាមធម៌វិន័យ និងព្រះសង្ឃ/ពុទ្ធបរិស័ទដែលប្រកាន់យកប្រពៃណីជំនឿដោយឥតសង្ស័យ បានបង្កើតជាសំណួរដ៏សំខាន់មួយថា៖ តើយើងគួរយល់ឃើញ និងសម្របសម្រួលបែបណា ដើម្បីកុំឱ្យជំនឿ និងហេតុផល ក្លាយជាដើមហេតុនៃភាពបែកបាក់សាមគ្គីភាពក្នុងសង្គម? ប្រសិនបើពិចារណាទៅលើ ហេតុផលតាមផ្លូវធម៌ ព្រះពុទ្ធសាសនាបានបង្រៀនយ៉ាងច្បាស់អំពីគោលការណ៍ហេតុនិងផល ជាពិសេសតាមរយៈ «កាលាមសូត្រ»។ ផ្អែកលើព្រះត្រៃបិដក ព្រះថេរានុត្ថេរៈជាច្រើនអង្គ ដូចជា ព្រះរាជគុណ ហាក់ សៀងហៃ និងសម្តេចព្រះព្រហ្មរតនមុនី...
82 Viewsពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាកេរដំណែលវប្បធម៌ និងប្រពៃណីដ៏ផូរផង់របស់ខ្មែរយើងដែលបានប្រារព្ធឡើងដោយដូនតាខ្មែររាប់ពាន់ឆ្នាំមកហើយ។ ប៉ុន្តែជាការគួរឱ្យស្តាយការសម្តែងមតិរិះគន់ និងមើលងាយដល់ទំនៀម «បោះបាយបិណ្ឌ» នេះ តែងតែកើតឡើងជាប្រចាំជារៀងរាល់ឆ្នាំក្នុងរដូវកាលបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ បាតុភាពដដែលៗនេះ ហាក់ដូចជាមានចេតនាពិតប្រាកដ ឬបម្រើឱ្យរបៀបវារៈអ្វីមួយរបស់ក្រុមជនជ្រុលនិយមមួយចំនួនទាំងក្នុងចំណោម «គ្រហស្ថ» និង «ព្រះសង្ឃ» ដែលព្យាយាមបំផុសទស្សនៈអគតិ ដើម្បីញាំញី និងបំផ្លាញតម្លៃប្រពៃណីជាតិខ្លួនឯងយ៉ាងអសុរោះ និងខ្វះការពិចារណា។ តាមទស្សនៈយុវគំនិត របស់លោក ឈួរ សុបញ្ញា ដែលជាមន្រ្តីជាន់ខ្ពស់វិស័យធម្មការនិងសាសនា ផងនោះ...
87 Viewsតើ “សៀម” កើតមកពីណា? ហើយហេតុអ្វីបានជាទំនាក់ទំនងរវាងសៀម និងខ្មែរ មានទាំងការទូត ពាណិជ្ជកម្ម ការប្រកួតប្រជែង និងសង្គ្រាមក្នុងប្រវត្តិសាស្ត្រ? 🤔 ប្រវត្តិសាស្ត្រតំបន់អាស៊ីអាគ្នេយ៍បង្ហាញថា រដ្ឋសៀម និងអាណាចក្រខ្មែរបានប្រឈមមុខគ្នាជាច្រើនសម័យ។ នៅក្នុងវីដេអូនេះ លោក ម៉ៅ វុត្ថា នឹងពន្យល់អំពី៖ 📌 ដើមកំណើត និងន័យប្រវត្តិសាស្ត្រនៃពាក្យ “សៀម”📌 ទំនាក់ទំនងរវាងសៀម និងខ្មែរ📌 មូលហេតុ...
85 Viewsជាក់ស្តែង រូបភាពបុរាណរបស់ខ្មែរនាចន្លោះឆ្នាំ ១៨៧០-១៩៣០ ដូចជារូបថតស្ត្រីកាត់សក់ជ្រងផ្កាថ្កូវ និងបុរសស្លៀកសំពត់ក្បិនលែងខ្លួនទទេ ដែលថតដោយជាងថតរូបបារាំង (ដូចជា Émile Gsell និង John Thomson) គឺមានភស្តុតាងប្រវត្តិសាស្ត្រ និងសិល្បៈចម្លាក់លើជញ្ជាំងប្រាសាទអង្គរវត្ត និងបាយ័នបញ្ជាក់យ៉ាងច្បាស់លាស់។ ប៉ុន្តែ ភាគីថៃបែរជាចេញមកអះអាងថាជារូបភាពរបស់ដូនតាគេ និងចោទថាខ្មែរចម្លងពីគេទៅវិញ។ នេះគឹជាខ្លឹមសារសំណេររបស់លោក ឈួរ សុបញ្ញា នៅថ្ងៃទី២២ កញ្ញានេះ។ លោកបន្តថា នេះគឺជាយុទ្ធសាស្ត្រ...
126 Viewsអាពាហ៍ពិពាហ៍ គឺជាអន្តរកាលជីវិតដ៏ឧត្តុង្គឧត្តមមួយ ដែលតំណាងឱ្យការរួមរស់បង្កើតគ្រួសារថ្មី ក្តីស្រឡាញ់ និងការបន្តពូជពង្ស។ ទោះជាយ៉ាងណាក៏ដោយ ក៏នៅក្នុងបរិបទសង្គមទំនើបនាពេលបច្ចុប្បន្ន «ពិធីមង្គលការ» បានប្រែប្រួលពីពិធីសាសនានិងប្រពៃណីដ៏សាមញ្ញនិងថ្លៃថ្នូរ ទៅជាកញ្ចក់ឆ្លុះបញ្ចាំងពីជីវភាព សម្ភារនិយម និងការប្រកួតប្រជែងសេដ្ឋកិច្ចយ៉ាងស្រួចស្រាល់។ សម្រាប់យុវជនឬកូនចៅដែលកើតចេញពីគ្រួសារមានជីវភាពខ្វះខាតឬ«កូនអ្នកក្រ» អាពាហ៍ពិពាហ៍មិនមែនត្រឹមតែជាការសម្រេចចិត្តលើផ្នែកបេះដូងនោះទេ ប៉ុន្តែវាបានក្លាយជា«ជញ្ជាំងដែក»នៃភារកិច្ចហិរញ្ញវត្ថុ និងជាសម្ពាធសង្គមដ៏ធ្ងន់ធ្ងរដែលពួកគេត្រូវខិតខំទម្លុះនិងពុះពារឆ្លងកាត់យ៉ាងវេទនា។ ប្រសិនបើយើងពិនិត្យឱ្យស៊ីជម្រៅចំពោះឫសគល់នៃបញ្ហានេះ ឧបសគ្គនៃការរៀបការរបស់កូនអ្នកក្រមិនមែនកើតឡើងដោយចៃដន្យនោះឡើយ។ ផ្ដើមចេញពីការប្រែប្រួលតម្លៃប្រពៃណីទៅជា«សម្ភារនិយម» ថ្លៃបណ្ណាការ ដែលដើមឡើយជាសញ្ញានៃការដឹងគុណចំពោះឪពុកម្តាយខាងស្រី និងជាសិរីមង្គលតំណាងឱ្យការតាំងចិត្ត ឥឡូវនេះបានប្រែប្រួលបន្តិចម្តងៗទៅជា«តម្លៃទីផ្សារ» ឬជញ្ជីងវាស់វែងកិត្តិយសរបស់គ្រួសារទៅវិញ។ ទន្ទឹមនឹងនេះដែរ...
122 Viewsដោយនិស្សិតៈ អុន ថារិទ្ធ បរិញ្ញាបត្រឆ្នាំទី២ ជំនាញច្បាប់ និង ទំនាក់ទំនងអន្តរជាតិ ថៃមានព្រំដែនជាប់ប្រទេសចំនួន ៤ ក្នុងនោះមានប្រទេសម៉ាឡេស៊ី ដែលជាប់នឹងខេត្តភាគខាងត្បូងរបស់ថៃ ដូចជា ខេត្តយ៉ាឡា ប៉ាត់ថានី និងណារ៉ាធីវ៉ាត់ ជាដើម។ ខេត្តទាំងអស់នេះ សុទ្ធតែមានប្រជាជនមួយចំនួនធំកាន់សាសនាអ៊ីស្លាម។ យើងក៏ត្រូវដឹងដែរថា ថៃជាប្រទេសមួយដែលប្រជាជនភាគច្រើនកាន់ព្រះពុទ្ធសាសនាថេរវាទ (ហិនយាន)។ ដូច្នេះ ការគ្រប់គ្រង និងគោលនយោបាយរបស់រដ្ឋថៃចំពោះប្រជាជននៅតំបន់ភាគខាងត្បូង បានក្លាយជាប្រធានបទដែលបង្កឱ្យមានភាពមិនពេញចិត្ត...
144 Viewsអំពើបៀតបៀនឬការគំរាមកំហែង ដែលគេនិយមហៅថា ប៊ូលី (Bullying) គឺជាអាកប្បកិរិយា ឬសកម្មភាពអាក្រក់ដែលធ្វើឡើងដោយចេតនា ក្នុងគោលបំណងបង្កការឈឺចាប់ ធ្វើបាប បំភិតបំភ័យ ឬដាក់សម្ពាធទៅលើអ្នកដទៃ ជាពិសេស លើកុមារឬជនងាយរងគ្រោះក្នុងស្ថានភាពដែលជនរងគ្រោះមានការលំបាកក្នុងការការពារខ្លួន។ ក្នុងបរិបទសង្គមនិងការអប់រំ ពាក្យទាំងនេះត្រូវបានប្រើប្រាស់ក្នុងន័យផ្សេងៗគ្នា។ ប៊ូលី អាចសំដៅដល់ការបៀតបៀនឬការធ្វើបាប ជាពាក្យទូទៅដែលត្រូវបានប្រើប្រាស់ច្រើនបំផុត ដើម្បីបង្ហាញពីអំពើឈ្លានពានលើអ្នកដទៃ។ហើយវាក៏សំដៅដល់ ការគំរាមកំហែងដែរ គេអាចប្រើប្រាស់បានក្នុងករណីដែលអំពើបៀតបៀននោះមានលក្ខណៈគំរាមយកឈ្នះ ឬបំភិតបំភ័យ។ អំពើនេះអាចកើតមានឡើងក្នុងទម្រង់ជាច្រើន ដូចជា ការប្រើប្រាស់ពាក្យសម្តីជេរប្រមាថ និងមើលងាយ...
139 Viewsទោះបីជាបច្ចុប្បន្នការប្រាស្រ័យទាក់ទងគ្នាអាចធ្វើបានយ៉ាងងាយតាមមធ្យោបាយឧបករណ៍អេឡិចត្រូនិច ក៏ប៉ុន្តែការជួបដោយផ្ទាល់គឺពិតជាផ្សារភ្ជាប់មនោសញ្ចេតនាជ្រាលជ្រៅ និងកក់ក្តៅជាង។ខាងក្រោមនេះជាសារផ្ញើទៅមក បន្ទាប់ពីការជួបសួរសុខទុក្ខផ្ទាល់រវាងគ្រូ និងសិស្ស បង្ហាញនូវការ គោរព និងដឹងគុណ ៖ សិស្ស ៖ «ថ្ងៃនេះពួកខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលលោកគ្រូបានអនុញ្ញាតអោយពួកយើង ជួបសួរសុខទុក្ខលោកគ្រូដោយផ្ទាល់។ លើសពីនេះទៅទៀត លោកគ្រូបានឲ្យកាដូដ៏ពិសេសមួយដែលជាសៀវភៅសរសេរ និងចងក្រងដោយលោកគ្រូផ្ទាល់ បូករួមការណែនាំ និងចែករំលែកបទពិសោធន៍ផ្ទាល់របស់លោកគ្រូ។សិស្សជូនពរលោកគ្រូឲ្យ មានសុខភាពល្អរឹងមាំ និងទេវតាតាមថែឲ្យមានក្ដីសុខ ដើម្បីអោយលោកគ្រូបន្តកិច្ចការងារប្រទេសជាតិយើងទៅទៀត។» គ្រូ ៖«សូមអរគុណ”ប្អូន!ប្អូនៗៗៗៗៗៗ ទាំងអស់ដែលបាននឹករលឹកដល់លោកគ្រូ!!!!!លោកគ្រូសែនរំភើបក្នុងចិត្តខ្លាំងណាស់!!!ដែលប្អូនៗទាំងឡាយ...
139 Viewsនៅក្នុងដំណើរការនៃការចិញ្ចឹមបីបាច់និងអប់រំកូនចៅ មាតាបិតានិងអ្នកអប់រំតែងតែជួបប្រទះនូវភាពទាល់ច្រកមួយរវាងការទូន្មានកូនមិនឱ្យប្រៀបធៀបកូនរបស់ខ្លួនឯងនឹងអ្នកដទៃ និងការណ៍ពិតនៃសង្គមប្រកួតប្រជែងដែលទាមទារឱ្យមានខ្នាតវាស់ស្ទង់ច្បាស់លាស់។ តើការប្រៀបធៀបជា «ថ្នាំពុល» ឬជា «ឱសថ» សម្រាប់កុមារ? ការពិចារណាដោយការគិតម៉ត់ចត់ បង្ហាញថា ទស្សនៈទាំងពីរនេះមិនមែនជាបដិបក្ខដាច់ខាតដែលត្រូវជ្រើសរើសយកមួយចោលមួយនោះទេ ប៉ុន្តែវាជាឧបករណ៍អប់រំដ៏មានឥទ្ធិពល ដែលត្រូវចេះប្រើប្រាស់ឱ្យចំពេលវេលានិងបរិបទ។ ១. ឫសគល់ចិត្តវិទ្យា៖ ហេតុអ្វីការប្រៀបធៀបខាងក្រៅអាចបំផ្លាញកុមារ? អ្នកចិត្តវិទ្យាអភិវឌ្ឍន៍ឈានមុខគេ ដូចជា Alfred Adler និង Carl Rogers បានរកឃើញថា ការយកកូនរបស់ខ្លួនឯងទៅប្រៀបធៀបជាមួយកូនអ្នកដទៃ...
108 Viewsស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំ២០២៦ នេះ ត្រូវបានចាត់ទុកថាជាសញ្ញាអាសន្នដ៏គួរឱ្យព្រួយបារម្ភបំផុត ដោយផ្អែកលើស្ថិតិនិងរបាយការណ៍បឋមរបស់ក្រសួងមហាផ្ទៃដែលបានបង្ហាញយ៉ាងច្បាស់ថា ទាំងចំនួនករណីគ្រោះថ្នាក់ ចំនួនអ្នកស្លាប់ និងអ្នករបួស បានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងអំឡុងពេលដែលមានការផ្អាក ឬបន្ធូរបន្ថយការរឹតបន្តឹងការអនុវត្តការផាកពិន័យ។ បញ្ហាគ្រោះថ្នាក់នេះ មិនត្រឹមតែបង្កឱ្យមានការបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិពលរដ្ឋយ៉ាងសន្ធឹកសន្ធាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានស្រូបយកកម្លាំងពលកម្មដ៏មានតម្លៃ និងទាញទម្លាក់កំណើនសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូលដែរ។ មូលហេតុចម្បងដែលនាំឱ្យកើតមានគ្រោះថ្នាក់ទាំងនេះ គឺដោយសារតែការខ្វះស្មារតីទទួលខុសត្រូវ និងការមិនគោរពច្បាប់ ដែលធ្វើឱ្យអ្នកបើកបរមួយចំនួនធំបាត់បង់វិន័យស្ទើរតែលែងគោរពច្បាប់ចរាចរណ៍ទៅហើយ ព្រមទាំងការបើកបរលើសល្បឿនកំណត់ ការបើកបរពេលស្រវឹង ការមិនពាក់មួកសុវត្ថិភាព ការមិនគោរពគន្លងផ្លូវ ការវ៉ាជែងមិនត្រឹមត្រូវ និងការមិនគោរពភ្លើងព្រមទាំងផ្លាកសញ្ញាចរាចរណ៍...