Connect with us

ពត៌មានទូទៅ

មន្ទីរ​ពេទ្យ​ជ័យ​វរ្ម័ន​ទី៧​ វះ​កាត់​សង្គ្រោះ​ទារក​មាន​ទំងន់​លើស​ប្រក្រតី​ជិត​ ៦​គីឡូ​ក្រាម

Published

on

មន្ទីរពេទ្យជ័យវរ្ម័នទី៧ វះកាត់សង្គ្រោះទារកមានទំងន់លើសប្រក្រតីជិត ៦គីឡូក្រាម
434 Views

ទារក​មាន​ទំងន់​កំណើត​លើស​ប្រក្រតី​ ៥.៦kg​ ត្រូវ​បាន​ក្រុម​វេជ្ជ​បណ្ឌិត​ឯក​ទេស​សម្ភព​ នៃ​មន្ទីរ​ពេទ្យ​ជ័យ​វរ្ម័ន​ទី៧​ បាន​សម្រេច​ជួយ​សង្គ្រោះ​ដោយ​ធ្វើ​ការ​វះកាត់​ជោគ​ជ័យ​ នៅ​វេលា​ម៉ោង​ ៨​ និង​៣៨​ នាទី​ ថ្ងៃទី​ ២៤​ មេសា​ ២០២៥​នេះ។ ​នេះ​បើ​យោង​តាម​ទំព័រ​ហ្វេស​បុក​ Dr. Beat Richner។

ទារក​ភេទ​ប្រុស​ មាន​ទំងន់​ពី​កំណើត​ ទទួល​អន្តរា​គមន៍​ពិនិត្យ​ព្យា​បាល​ និង​ថែ​ទាំ​ដោយ​វេជ្ជ​បណ្ឌិត​ឯក​ទេស​ទារក​រួច​បញ្ជូន​ទៅ​ព្យា​បាល​បន្ត​នៅ​សាល​សង្គ្រោះ​ទារក​ នៃ​មន្ទីរ​ពេទ្យ​ជ័យ​វរ្ម័ន​ទី៧។​ ចំណែក​ស្រ្តី​ជា​ម្តាយ​អាយុ​ ៣៤ឆ្នាំ ​មាន​ទី​លំនៅ​នៅ​ភូមិ២​ ឃុំ​កំពង់​ស្វាយ​ ស្រុក​សេរី​សោភ័ណ្ឌ​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ស្ថាន​ភាព​សុខ​ភាព​ល្អ​ប្រសើរ​ក្រោយ​វះកាត់។​

ក្រុម​វេជ្ជ​បណ្ឌិត​​ឯក​ទេស​សម្ភព​ និង​ទារក​ នៃ​មន្ទីរ​ពេទ្យ​ជ័យ​វរ្ម័ន​ទី៧ ​ពន្យល់​ថា៖ ​ការ​ធ្វើ​អន្តរា​គមន៍​វះ​កាត់​សម្រាល​នេះ ​គឺ​មាន​គោល​បំណង​កាត់​បន្ថយ​ទប់​ស្កាត់​កត្តា​ហា​និភ័យ​ដែល​អាច​កើត​មាន​នៅ​លើ​ស្រ្តី​ជា​ម្តាយ​ ដូច​ជា​ ហូរ​ឈាម​ច្រើន​ក្រោយ​សម្រាល​ ព្រម​ទាំង​ប្រឈម​លើ​ទារក​ ដូច​ជា ​ការ​ពិបាក​សម្រាល​ ជាប់​ស្មា​ រឺ​ក្បាល​ របួស​បាក់​ឆ្អឹង​ដង​កាំបិត​ វិបត្តិ​សរសៃ​ប្រសាទ​ដៃ ​ទារក​ខ្វះ​ជាតិ​ស្ករ​ វិបត្តិ​ដង្ហើម​ និង​ការ​សន្លប់​ជា​ដើម។​

អ្វី​ដែល​ជា​ការ​កត់​សម្គាល់ ​និង​ ស្ថិត​ក្នុង​បេះដូង​ពល​រដ្ឋ​ រាល់​ការ​ព្យាបាល​ទាំង​អស់​ គឺ​ឥត​គិត​ថ្លៃ​សម្រាប់​គ្រប់ៗ​គ្នា​ ដោយ​គ្មាន​ការ​រើស​អើង៕

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

17 + 11 =

ពត៌មានទូទៅ

អង្គុយសរសេរ«អក្សរសាស្រ្តខ្មែរ» នៅបរិវេណអង្គរវត្ត !

Published

on

19 Views

កម្មវិធី«សំណេរអង្គរ» ក្នុងគោលបំណងអភិរក្ស និងលើកតម្កើងអក្សរសាស្រ្តខ្មែរបានក្លាយទៅជាពេលវេលាដែលអ្នកស្រឡាញ់ភាសាខ្មែរជួបគ្នា បង្កើតអនុស្សារីយ៍រួមគ្នា និងបង្កើតការចងចាំមួយនៅលើទឹកដីដ៏ពិសិដ្ឋនៃអតីតរាជធានីអង្គរ។

ការប្រកួតប្រជែងដើម្បីទទួលបានរង្វាន់ជារឿងមួយ ប៉ុន្តែរឿងដ៏វិសេសមួយទៀតគឺ វាជារឿងដ៏កម្រណាស់ដែលមនុស្សទាំងឡាយមានឱកាសអង្គុយសរសេរនៅក្នុងបរិវេណប្រាសាទអង្គរវត្តក្នុងបរិយាកាសបែបនេះ។

កម្មវិធី«សំណេរអង្គរ» ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦នេះ បេក្ខជន បេក្ខនារី ពិតជាទទួលបានអារម្មណ៍ និងបទពិសោធន៍ជីវិតមួយផ្សេងខុសពីសកម្មភាពប្រចាំថ្ងៃ។ ដៃ«សរសេរតាមអាន» អង្គុ​យ​នៅលើស្ពានហាលច្រកចូលប្រាសាទអង្គរវត្ត អ្នកចូលរួមប្រកួតព្រឹត្តិការណ៍«សំណេរអង្គរ» ទាំង ១៨៦០​អង្គ/នាក់ មកពី២៥រាជធានី/ខេត្តនៃព្រះរាជាណាចក្រកម្ពុជា ពិតជាបានផ្សារភ្ជាប់ជាមួយបេ​តិកភណ្ឌពិភពលោក បង្ហាញឲ្យឃើញថា អ្នកចូលរួមជាអ្នកជំនាន់ក្រោយបានថែរក្សា អភិរក្ស និងលើកតម្កើង​«អក្សរសាស្រ្តខ្មែរ»។

ម្យ៉ាងទៀត កម្មវិធីនេះ ក៏ឆ្លុះបញ្ចាំងពីកាយវិការដឹងគុណចំពោះបុព្វបុរសខ្មែរនាសម័យមុនៗដែលបានបន្សល់ទុកកេរមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។

ដូច្នេះ ការចូលរួមក្នុងកម្មវិធី«សំណេរអង្គរ» គឺបង្ហាញពីការបង្ហាញថា មនុស្សជំនាន់ក្រោយ បានចូលរួមអភិរក្ស និងលើកតម្កើងអក្សរសាស្ត្រខ្មែរយ៉ាងពិតប្រាកដ៕

រូបភាព៖ សំណេរអង្គរ ឆ្នាំ២០២៥

Continue Reading

ពត៌មានទូទៅ

ឈ្វែងយល់ពី Greenland !

Published

on

19 Views

Greenland គឺជាដែនដីស្វយ័តនៃព្រះរាជាណាចក្រដាណឺម៉ាក។

បើទោះជាជាការច្របាច់បញ្ចូលគ្នាជាមួយកោះហ្វារ៉ូក៏ដោយ តែភាពស្របច្បាប់គឺពលរដ្ឋនៃហ្គ្រីនឡែនគឺ​ជា​ពលរដ្ឋនៃប្រទេសដាណឺម៉ាក។
ដូច្នេះមានន័យថា ពួកគេគឺជាពលរដ្ឋនៃសហភាពអឺរ៉ុប (EU) ទោះជា Greenland មិនមែនជាផ្នែករបស់ EU ក៏ដោយ។

គិតត្រឹមឆ្នាំ ២០២៤ ចំនួនប្រជាជននៅ Greenland មានជាង ៥៦០០០នាក់។

Greenland ជាកោះធំជាងគេបំផុតរបស់ពិភពលោក ហើយស្ថិតនៅចន្លោះមហាសមុទ្រអាកទិក និងអាត្លង់ទិក ភាគខាងកើតនៃប្រជុំកោះអាកទិករបស់កាណាដា។
វាចែករំលែកព្រំដែនតូចមួយ 1.2 គីឡូម៉ែត្រ (0.75 mi) ជាមួយប្រទេសកាណាដា នៅលើកោះ Hans ។

កោះ Kaffeklubben របស់ហ្គ្រីនលែន ស្ថិតនៅក្រៅឆ្នេរសមុទ្រភាគខាងជើង គឺជាចំណុចខាងជើងបំផុតនៃពិភពលោកដែលមិនមានជម្លោះ – Cape Morris Jesup នៅលើដីគោកត្រូវបានគេគិតថាមានរហូតដល់ទសវត្សរ៍ឆ្នាំ 1960 ។
រាជធានី និងទីក្រុងធំជាងគេគឺ Nuuk (នូក)។

តាមផ្នែកសេដ្ឋកិច្ច ហ្គ្រីនលែន គឺពឹងផ្អែកយ៉ាងខ្លាំងលើជំនួយពីប្រទេសដាណឺម៉ាក ដែលមានជាមធ្យម 5.4 ពាន់លាន kr ស្មើនឹង 724 លានអឺរ៉ូ ក្នុងមួយឆ្នាំក្នុងកំឡុងឆ្នាំ 2019-2023 ដែលស្មើនឹងជាង 20% នៃផលិតផលក្នុងស្រុកសរុបរបស់ដែនដី៕

Continue Reading

ពត៌មានទូទៅ

ពានរង្វាន់«សំណេរអង្គរ»ឆ្នាំ២០២៦ កំពុងរង់ចាំអ្នកឆ្នើម

Published

on

25 Views

ពានរង្វាន់«សំណេរអង្គរ»ឆ្នាំ២០២៦ មានរំលេចឡើងដោយពណ៌មាស ប្រាក់ និងពណ៌ធម្មជាតិ និងមានអត្ថន័យផ្សារភ្ជាប់ទៅនឹងតម្លៃនៃរម​ណីយដ្ឋានអង្គរ។ អ្វីដែលរឹតតែពិសេសទៅទៀតនោះ គឺនៅលើរូបពានរង្វាន់មានចម្កាក់ផ្កាភ្ញីទេសអង្គរ។

សម្រាប់លោក ខូ ដារ៉ា មន្រ្តីផ្នែកទំនាក់ទំនងសា​ធារណៈនៃសិប្បករអង្គរ, ផ្កាភ្ញីទេសអង្គរ បង្ហាញ​ពីសោភ័ណនៃរមណីយដ្ឋានអង្គរផង និងបង្ហាញ​ពីតម្លៃជាសកលនៃសម័យអង្គរដ៏រុងរឿងរបស់អាណាចក្រខ្មែរផង។
បើយោងតាមការផ្សាយរបស់សារព័ត៌មានថ្មីៗ បេក្ខជន«សំណេរអង្គរ»ទាំង២៥ខេត្ត/រាជធានី បាននិងកំពុងត្រៀមទាំងកាយ ទាំងចិត្តដើម្បីប្រកួតប្រជែងយកពានរង្វាន់អ្នកឆ្នើមនៃកម្មវិធី«សំណេរអង្គរ»។ នេះគឺជាព្រឹត្តិការណ៍សរសេរតាមអានជាសាធារណៈលើកទី៣ នៅលើទឹកដីនៃអតីតរាជធានីអង្គរ។

សូមបញ្ជាក់ថា នៅសល់តែ៥ថ្ងៃទៀតប៉ុណ្ណោះ បេ​ក្ខ​ជន​ប្រឡងប្រជែងយកពានរង្វាន់នៃកម្មវិធី​«សំណេរអង្គរ»ចំនួន១៨៦០អង្គ/នាក់ នឹងជួបគ្នានៅលើស្ពានហាលនៃប្រាសាទអង្គរវត្ត៕

Continue Reading
Advertisement
Advertisement

ពេញនិយម