122 Viewsប្រយោជន៍ នៃការប្រើប្រាស់ផលិតផលដើម្បីជំនួយដល់សុខភាព
169 Viewsអង្គការសុខភាពពិភពលោក(WHO) បាននិយាយកាលពីថ្ងៃអង្គារ ទី ៣ ខែកុម្ភៈ ថា ករណីជំងឺមហារីកចំនួនបួនករណីក្នុងចំណោម១០ករណីអាចការពារបាន ប្រសិនបើមនុស្សជៀសវាងកត្តាហានិភ័យជាច្រើន រួមមានការជក់បារី ការទទួលទានស្រា ការបំពុលខ្យល់ និងការឆ្លងជំងឺមួយចំនួនទៀត។ ការស្រាវជ្រាវថ្មីដែលបានចេញផ្សាយនៅមុនទិវាជំងឺមហារីកពិភពលោក បានប៉ាន់ប្រមាណថាករណី ៣៨ ភាគរយនៃករណីជំងឺមហារីកថ្មីទាំងអស់នៅទូទាំងពិភពលោកក្នុងឆ្នាំ២០២២ មាន៧,១លានករណី ត្រូវបានផ្សារភ្ជាប់ទៅនឹងមូលហេតុដែលអាចការពារបាន។ ក្រុមអ្នកស្រាវជ្រាវមួយក្រុមដែលរួមមានទាំងទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវលើជំងឺមហារីករបស់អង្គការសុខភាពពិភពលោក បានពិនិត្យមើលកត្តាចំនួន៣០ចំណុច ដែលបង្កើនហានិភ័យនៃការកើតជំងឺមហារីក។ ថ្នាំជក់គឺជាមូលហេតុឈានមុខគេ ដែលមាន១៥ភាគរយនៃករណីជំងឺមហារីកថ្មីទាំងអស់ បន្ទាប់មកគឺការឆ្លងមេរោគដែលបង្កមកពីជំងឺមហារីក មាន១០ភាគរយ...
397 Viewsភ្នំពេញ៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា (AHF) បានបង្ហាញសេវាពិនិត្យកាមរោគ ព្យាបាល និងមេរោគអេដស៍ ដោយឥតគិតថ្លៃ ព្រមទាំងរក្សាការសម្ងាត់បំផុត ខណៈយុវជនប្រឈមមុខនឹងការឆ្លងកាមរោគ និងមេរោគអេដស៍កើនឡើង។ ក្នុងសន្និសីទសារព័ត៌មានស្តីពីការចូលរួមឆ្លើយតបទៅនឹងមេរោគ និងកាមរោគ នៅមណ្ឌលថែរក្សាសុខភាពទួលគោក របស់ AHF មានទីតាំងផ្ទះលេខ០៦ ផ្លូវលេខ៦០៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកវេជ្ជបណ្ឌិត ចន...
588 Views(ភ្នំពេញ)៖ កម្ពុជាចូលរួមជាមួយអង្គការ មូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជា សម្រាប់ទិវាសុខភាពពេលមករដូវ នៅមណ្ឌលថែរក្សាសុខភាពរបស់អង្កការ AHF នៅទួលគោករាជធានីភ្នំពេញ និងវិទ្យាល័យ ឬស្សីកែវ រាជធានីភ្នំពេញ ថ្ងៃទី ២៣ និង ២៤ វេលាម៉ោង ៩:០០ ព្រឹក។ ទិវាសុខភាពពេលមករដូវមានគោលបំនងដើម្បីកាត់បន្ថយការមាក់ងាយ ការមិនបានយកចិត្តទុកដាក់ និងកាត់បន្ថយកង្វះខាតសម្ភារៈអនាម័យពេលមករដូវ ។ ទិវាសុខភាពពេលមករដូវកំពុង នឹងត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ...
519 Views(ភ្នំពេញ)៖ បើយោងតាមសេចក្តីប្រកាសព័ត៌មាន ពីក្រសួងសុខាភិបាល ស្តីពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ ដែល Natra Post ទទួលបានឱ្យដឹងថា នៅក្នុងប្រទេសកម្ពុជាប៉ុន្មានខែចុងក្រោយនេះ ការចម្លងវីរុសកូវីដ-១៩ នៅតែបន្តកើតមាននៅឡើយ ដែលតម្រូវឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវបន្តការយកចិត្តទុកដាក់ការពារខ្លួនឱ្យបានហ្មត់ចត់ជាប់ជានិច្ច ជាពិសេសនារដូវវស្សាខាងមុខនេះ។ ក្រសួងបញ្ជាក់ថា ប្រសិនបើពលរដ្ឋមានអាការៈក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព ត្រូវទៅពិនិត្យព្យាបាលជំងឺឱ្យបានត្រឹមត្រូវ។ រក្សាគម្លាតសុវត្ថិភាពពេលនៅក្បែរបុគ្គលដែលមានរោគសញ្ញាដូចជាផ្ដាសាយ។ បុគ្គលម្នាក់ៗ ត្រូវបន្តទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ បន្ថែមដើម្បីពង្រឹងការការពារខ្លួនពីជំងឺកូវីដ-១៩។ សូមជំរាបថា ពពួកអូមីក្រុងបំប្លែងថ្មីប្រភេទជេអិន១...
615 Viewsទារកមានទំងន់កំណើតលើសប្រក្រតី ៥.៦kg ត្រូវបានក្រុមវេជ្ជបណ្ឌិតឯកទេសសម្ភព នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានសម្រេចជួយសង្គ្រោះដោយធ្វើការវះកាត់ជោគជ័យ នៅវេលាម៉ោង ៨ និង៣៨ នាទី ថ្ងៃទី ២៤ មេសា ២០២៥នេះ។ នេះបើយោងតាមទំព័រហ្វេសបុក Dr. Beat Richner។ ទារកភេទប្រុស មានទំងន់ពីកំណើត ទទួលអន្តរាគមន៍ពិនិត្យព្យាបាល និងថែទាំដោយវេជ្ជបណ្ឌិតឯកទេសទារករួចបញ្ជូនទៅព្យាបាលបន្តនៅសាលសង្គ្រោះទារក នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧។ ចំណែកស្រ្តីជាម្តាយអាយុ ៣៤ឆ្នាំ មានទីលំនៅនៅភូមិ២...
543 Viewsក្រុមអ្នកស្រាវជ្រាវ បាននិយាយថា ការសិក្សាថ្មីដ៏សំខាន់ និងធំមួយដែលត្រូវបានរកឃើញ ដោយបានបន្ថែមលើភស្តុតាងជាច្រើន បង្ហាញថា ជំងឺទឹកនោមផ្អែមរបស់ម្តាយនៅក្នុងអំឡុងពេលមានផ្ទៃពោះ គឺជាប្រភពដំបូងនៃការនាំមកនូវហានិភ័យ ដោយក្នុងនោះនាំឲ្យកើតមានឡើងបញ្ហាខួរក្បាល និងប្រព័ន្ធប្រសាទចំពោះកូន រួមទាំងជំងឺអូទីហ្សឹមផងដែរ។ មានការចោទជាសំណួរថា៖ តើជំងឺទឹកនោមផ្អែមពិតជាបណ្តាលឱ្យមានបញ្ហាទាំងនោះមែនឬយ៉ាងណា? ចំពោះចម្លើយនៅតែមិនទាន់ច្បាស់នៅឡើយ។ ក៏ប៉ុន្តែនៅពេលម្តាយមានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ ទារកមានលទ្ធភាពទទួលរងបញ្ហានេះ ២៨% រួចទៅហើយថាអាចធ្វើរោគវិនិច្ឆ័យឃើញមានជំងឺសរសៃប្រសាទ។ នេះបើយោងតាមការវិភាគទិន្នន័យដែលប្រមូលពីការសិក្សាមុនៗ ចំនួន២០២ករណី ពាក់ព័ន្ធនឹងម្តាយ និងកូនជាង ៥៦លានគូ។ ចំណែកហានិភ័យចំពោះកូនរបស់ម្តាយដែលមានជំងឺទឹកនោមផ្អែមអំឡុងពេលពរពោះ គឺមានខ្ពស់ជាង...
474 Viewsក្នុងមួយថ្ងៃៗ មន្ទីរពេទ្យគន្ធបុប្ផា ទទួលពិនិត្យផ្ទៃពោះស្រ្តី ពី៣០០ ទៅ៥០០នាក់ និងសម្រាលកូន ពី៦០-៨០នាក់។ ក្នុងចំនួននេះ ក៏មានបញ្ហាប្រឈម ១០-១៥ករណី ជាស្រ្តីដែលមានហានិភ័យ ដូចជា៖ កូនខ្សោយ បញ្ហាលើសសម្ពោធឈាម និងជំងឺបង្រុងក្រឡាភ្លើងជាដើម។ 👉 ការបរិច្ចាគឈាមរបស់លោកអ្នក ពិតជាមានតម្លៃណាស់សម្រាប់ស្រ្តីមានផ្ទៃពោះ និងទារក-កុមារ នៅកម្ពុជា ! ប្រភព: មន្ទីរពេទ្យគន្ធបុប្ផា
491 Views មានការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺគ្រុនផ្តាសាយតាមរដូវកាលនៅប្រទេសចិន ដែលអ្វើឲ្យតម្រូវការឱសថប្រឆាំងមេរោគមួយនេះត្រូវបង្កើនផងដែរ ខណៈអ្នកជំនាញសុខភាពព្រមានប្រឆាំងនឹងការទិញថ្នាំផ្ដេសផ្ដាស ឬប្រើលើកុមារ ដោយគ្មានការណែនាំត្រឹមត្រូវពីពេទ្យ។ ឱសថប្រឆាំងវីរុសសម្រាប់ជំងឺផ្ដាសាយ ប្រភេទ Baloxavir Marboxil ដែលលក់ក្រោមម៉ាកយីហោ Xofluza ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ក្នុងស្រទាប់មនុស្សពេញវ័យ ក៏ដូចជាកុមារអាយុចាប់ពី ៥ឆ្នាំឡើង។តម្លៃក្នុងទីផ្សារនៃថ្នាំ Xofluza គឺ១បន្ទះត្រឹមតែ ២២២យ័នប៉ុណ្ណោះ ឬប្រហែល ៣០ដុល្លារអាមេរិក នៅក្នុងប្រទេសចិន។ ថ្នាំតាមវេជ្ជបញ្ជាប្រភេទនេះ បច្ចុប្បន្នត្រូវបានលក់ក្នុងតម្លៃជាង ៣០០យ័ន នៅលើជំនួញតាមអនឡាញមួយចំនួន។...
554 Views