កម្សាន្ត
វិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »


ក្រោយពេលចូលឆ្នាំ!
ចំនួននៃអ្នកដើរកម្សាន្តក្នុងពេលចូលឆ្នាំថ្មីនៅទូទាំងប្រទេសត្រូវបានបូកសរុបវាយតម្លៃនូវតួលេខថា មានជិត ២៤លាននាក់ ខណៈគ្រាន់តែរាជធានីភ្នំពេញទទួលបានទេសចរក្នុងរង្វង់ ៤លាននាក់ទៅហើយ។ ដោយឡែកខេត្តបីដែលស្ថិតក្នុងកម្រិតខ្ពស់មានចំនួនអ្នកដើរលេងសរុបក្បែរ ៣លាននាក់ ជាង២លាននាក់ និងជិត២លាននាក់។ ហើយបើប្រៀបធៀបនឹងឆ្នាំចាស់គឺមានការកើនឡើង ៩,៩ភាគរយ។
តួលេខទាំងនេះ ត្រូវបានចាត់ទុកថា ជាជោគជ័យ ហើយវាក៏ជាសញ្ញាដ៏ល្អសម្រាប់ខេត្តនីមួយៗតាមរយៈការរួមចំណែកជួយលើកកម្ពស់សេដ្ឋកិច្ច។
អជ្ញាធរដែនដីទាំងឡាយសុទ្ធតែបានបង្ហាញក្នុងរបាយការណ៍ល្អ ជារួមការវាយតម្លៃថា មានការកើនឡើង ដោយសារមានការចូលរួមយ៉ាងច្រើនពីភ្ញៀវទេសចរណ៍។ ក្នុងនោះបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ត្រូវបានធានាថាថែរក្សា ការពារបានល្អ បើទោះបីជាចរាចរណ៍នៅថ្ងៃចេញដំណើរពីភ្នំពេញទៅតាមខេត្តមានការកកស្ទះគួរសមនៅលើកំណាត់ផ្លូវជាតិមួយចំនួនធំក៏ដោយចុះ។
ជារួមប្រជាពលរដ្ឋគប្បីគាំទ្រការខិតខំរបស់អជ្ញាធរក្នុងការគិតគូរ និងទទួលខុសត្រូវរបស់ខ្លួនចំពោះការរៀបចំ និងការពារក្នុងពេលសម្រាកកម្សាន្តប្រចាំឆ្នាំដ៏សំខាន់នេះ។








ជ្រុងមួយនៃផលប៉ះពាល់សង្គម !
ទោះបីមានការអះអាង និងវាយតម្លៃពីអជ្ញាធរដែនដីថ្នាក់ខេត្ត ថាប្រព្រឹត្តិទៅដោយជោគជ័យ និងបរិយាកាសរីករាយយ៉ាងណាក៏ដោយ ក៏រូបភាពសប្បាយទាំងឡាយពុំទាន់ជាទីពេញចិត្តរបស់មនុស្សវ័យចំណាស់មួយចំនួនធំនៅឡើយ។ មិនពេញចិត្ត និងរិះគន់នៅត្រង់ថា ការបង្ករលក្ខណៈ ការរៀបចំ និងសកម្មភាពដែលមិនសូវល្អសម្រាប់សង្គមនៅត្រង់ថា ភាគច្រើននៃការសប្បាយក្នុងពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរគឺ ប៉ាតម្សៅ បាញ់ទឹក ឬជះទឹក។ ក្រៅពីការលេងប៉ាតម្សៅ បាញ់ទឹកដែលមានអ្នកចូលរួមច្រើនសន្ធឹក ព្រមទាំងជាទីពេញនិយមជាងគេក្នុងសកម្មភាពអបអរឆ្នាំថ្មីទាំង៣ថ្ងៃនោះ មនុស្សមួយចំនួនបានចាប់យកការជួបជុំទទួលទានគ្រឿងស្រវឹង និងទស្សនាតន្រ្តីដែលក្រុមហ៊ុនស្រាបៀរ ភេសជ្ជៈល្បីៗបានរៀបចំសម្តែងនៅកណ្តាលខេត្តនីមួយៗ។
ក្រឡេកមើលនៅតាមភូមិ តំបន់ក្នុងក្រុង និងតាមដងផ្លូវ គឺយុវវ័យទាំងឡាយជ្រើសយកវិធីលេងដោយស្ទាក់បាញ់ទឹក លាបម្សៅ ដែលកន្លែងខ្លះរ៉ៃអង្គាសលុយថែមទៀត។
តិចតួចណាស់ ការទៅលេងវត្ត និងចូលរួមក្នុងពិធីបែបសាសនា រួមជាមួយការបង្ហាញល្បែង របាំប្រពៃណី ជាពិសេសហាក់ពុំសូវមានការចាប់អារម្មណ៍ពីក្រុមយុវវ័យ។
ការបង្ហាញរូបភាពរបស់អជ្ញាធរដែនដីទៀតសោតគឺផ្តោតខ្លាំងតែទៅលើការជួបជុំប្រមូលផ្តុំនៅកន្លែងតន្រ្តីយក្ស អមដោយការបាញ់ទឹកឪ្យត្រជាក់បុណ្ណោះ។ ចំពោះកន្លែងដើរកម្សាន្តជារមណីយដ្ឋាន ឬតំបន់ទេសចរណ៍ហាក់មានកម្រិតនៅឡើយ។
តើអាចទេ ដោយសារតែរូបភាពមនុស្សកកកុញ ប្រមូលផ្តុំនៅចំកណ្តាលទីរួមខេត្ត/ក្រុង ឃើញអស្ចារ្យ និងអាចបង្ហាញថា ចំនួនទេសចរណ៍ ឬតួលេខនៃការដើរលេងចូលឆ្នាំរាប់បានចំនួនច្រើន?
ដោយ ៖ នេត្រា










កម្សាន្ត
សិល្បករថតរូប ម៉ក់ រ៉េមីស្សា ស្ថាបនិក «ទីលាននិម្មិត» ក្នុងគោលបំណងផ្តល់នូវការអប់រំផ្នែកសិល្បៈថតរូបដល់យុវជនជំនាន់ក្រោយ


សិល្បករថតរូបរបស់ទីលាននិម្មិតចំនួន០៧រូប តាំងបង្ហាញស្នាដៃដំបូងរបស់ខ្លួននៅខេត្តសៀមរាប សិល្បករថតរូប រួមមាន៖ លោក កឹម សុវណ្ណា កញ្ញា កែវ កញ្ញា លោក ឆូយ ប៊ុនសុខហេង លោក ផន វាសនា លោក លី សុវណ្ណា លោក យូ ប៊ុនចាន់ និងលោក សឿន សាយ័ន្តសន្យា បានយកស្នាដៃរបស់ខ្លួនតាំងបង្ហាញក្នុងពិព័ណ៌ជាក្រុមលើកដំបូង នៅវិចិត្រសាល Treeline Urban Village ខេត្តសៀមរាប។

ស្នាដៃរបស់សិល្បករ ទីលាននិម្មិត បង្ហាញក្នុងពិព័រណ៌ ចាប់ពីថ្ងៃទី ០៩ មេសា ដល់ថ្ងៃទី ០៩ ឧសភា ឆ្នាំ២០២៥នេះ ផ្តោតជាចម្បងលើការលើកកម្ពស់ការយល់ដឹងអំពី បញ្ហាបរិស្ថាន ការប្រែប្រួលអាកាសធាតុ ការលើកទឹកចិត្ត ការអប់រំ សុខភាព ការកសាងសន្តិភាព និងបញ្ហាគ្រួសារ ដែលជាបញ្ហាប្រឈមសំខាន់ៗត្រូវដោះស្រាយ ដើម្បីចូលរួមប្រែក្លាយសង្គមអោយកាន់តែមានភាពប្រសើរឡើង។

សិល្បករថតរូប ម៉ក់ រ៉េមីស្សា ដែលជាស្ថាបនិក «ទីលាននិមិត្ត» បានឲ្យដឹងថា ការបង្កើត «ទីលាននិមិត្ត» កាលពីឆ្នាំ២០២៣ កន្លងមក គឺក្នុងគោលបំណងផ្តល់នូវការអប់រំផ្នែកសិល្បៈថតរូបដល់យុវជនជំនាន់ក្រោយ។ សិល្បករថតរូបជើងចាស់ដែលទទួលបានគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់ពីក្រសួងវប្បធម៌បារាំង «ផ្នែកសិល្បៈ និងអក្សរសាស្រ្ត» រូបនេះបានលើកឡើងថា៖ ទោះជាជួបឧបសគ្គយ៉ាងណាក៏ដោយ ទីលាននិម្មិត បានបញ្ចប់ការបណ្តុះបណ្តាលសិស្សថ្នាក់មធ្យមសិល្បៈនៃការថតរូបដំបូងរបស់ខ្លួនដោយជោគជ័យដោយទទួលបានសិល្បករឆ្នើម។ សិល្បករថតរូបចំនួន ០៧រូប បានបង្កើតស្នាដៃលើប្រធានបទផ្សេងៗគ្នា និងមានភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាច្រើនលើសពីការរំពឹងទុក។ អ្នកទស្សនាមានការចាប់អារម្មណ៍ និងកោតសរសើរពីទេពកោសល្យសិល្បករថតរូបម្នាក់ៗផងដែរ។

មានស្នាដៃរូបថតជាច្រើនត្រូវបានយុវជនជាសិល្បករថតរូបទាំង ០៧នាក់របស់ «និម្មិត» យកមកតាំងបង្ហាញនៅក្នុងពិព័ណ៌រយៈពេល០១ខែ នៅលើទឹកដីអង្គរនាពេលនេះ៕
កម្សាន្ត
របាំប្រពៃណី !

ស្វែងយល់ពីរបាំប្រពៃណី និងការសិក្សាហាត់រៀនអំពីរបាំប្រពៃណីខ្មែរ ។
-
សង្គម និងការអប់រំ5 months ago
ម្ចាស់មេដៃមាសអូឡាំពិកឆ្នាំ១៩៩២ និង១៩៩៦ លោកស្រី YUKO Arimori រួមចំណែកសំខាន់ក្នុងទិវាពាក់កណ្តាលម៉ារ៉ាតុងនៅសៀមរាប
-
ចំណេះដឹងទូទៅ5 months ago
ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
ពត៌មានទូទៅ2 months ago
រកឃើញបំណែកយន្តហោះដែលបានបាត់នៅរដ្ឋអាឡាស្កា រួមជាមួយសពមនុស្ស ១០នាក់
-
ចំណេះដឹងទូទៅ2 months ago
ការប្រុងប្រយ័ត្ន សារធាតុពុលតាមប្រភពទឹកធម្មជាតិនៅតំបន់អាជីវកម្មរ៉ែ
-
ចំណេះដឹងទូទៅ5 months ago
ទង់ព្រះពុទ្ធសាសនា
-
ចំណេះដឹងទូទៅ5 months ago
ការប្រើប្រាស់សឺមីអោយបានត្រឹមត្រូវ គួររៀបចំបែបណា?
-
ចំណេះដឹងទូទៅ3 months ago
បណ្តាញសង្គម DeepSeek ចិន កំពុងធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល
-
ចំណេះដឹងទូទៅ5 months ago
ស្វែងយល់ពីលិខិតឆ្លងដែនរបស់ព្រះរាជាណាចក្រកម្ពុជា