Connect with us

សង្គម និងការអប់រំ

«មាយើង» ផ្តល់តម្លៃដល់ស្រ្តីពីរនាក់ម្នាក់រូបសម្បត្តិល្អ និងម្នាក់ប្រកបដោយគុណធម៌

Published

on

31 Views

រឿង «មាយើង» ផ្តល់តម្លៃអប់រំលើ គុណសម្បត្តិ ចរិយាសម្បត្តិ មិនឱ្យតម្លៃលើរូបសម្បត្តិទេ

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

five × four =

សង្គម និងការអប់រំ

«ការអប់រំក្នុងព្រះពុទ្ធសាសនា»

Published

on

31 Views

កិច្ចសម្ភាស!
ព្រះភិក្ខុ ចាន់ ភារ៉ាន់ ជានិស្សិតនៅសាកលវិទ្យាល័យពុទ្ធិកព្រះសីហនុរាជ ប្រធានបទ៖ «ការអប់រំក្នុងព្រះពុទ្ធសាសនា»។

ព្រះអង្គមានសង្ឃដីការថា កុំបោះបង់ទស្សនអ្នកប្រាជ្ញខ្មែរទៅចាប់យកបរទេស ព្រោះដូនតាខ្មែរមានពាក្យអប់រំល្អៗណាស់ដើម្បីឱ្យកូនចៅជំនាន់ក្រោយយកមកអនុវត្តតាមគន្លងរីកចម្រើន។

ព្រះភិក្ខុ ចាន់ ភារ៉ាន់ ក៏បានលើកជាគតិអប់រំ នៅក្នុងសៀវភៅ «ហិតោបទេស» ដែលមានន័យដ៏ល្អបំផុតថា «វិជ្ជានាំឱ្យកើតវិន័យ វិន័យនាំឱ្យកើតសេចក្តីថ្លៃថ្នូរ សេចក្តីថ្លៃថ្នូរនាំឱ្យកើតទ្រព្យ ទ្រព្យនាំឱ្យកើតធម៌ ធម៌នាំឱ្យកើតសេចក្តីសុខ»។

Continue Reading

សង្គម និងការអប់រំ

ការប្រើប្រាស់បណ្ដាញសង្គមច្រើនពេក ប៉ះពាល់ដល់សុខុមាលភាពយុវជន

Published

on

157 Views

របាយការណ៍សុភមង្គលពិភពលោក (World Happiness Report) ដែលត្រូវបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ (ទី១៩ ខែមីនា ឆ្នាំ២០២៦) បានរកឃើញថា ការប្រើប្រាស់បណ្ដាញសង្គមច្រើនពេក ហាក់ដូចជាបានរួមចំណែកដល់ការធ្លាក់ចុះសុខុមាលភាព ក្នុងចំណោមយុវជន ជាពិសេសក្មេងស្រី នៅក្នុងប្រទេសដែលនិយាយភាសាអង់គ្លេសមួយចំនួន។

ប្រទេសមួយចំនួននៅទូទាំងពិភពលោក កំពុងធ្វើការរួចហើយលើផែនការ ដើម្បីទប់ស្កាត់ការចូលប្រើប្រាស់បណ្ដាញសង្គមរបស់ក្មេងៗ បន្ទាប់ពីអូស្ត្រាលី ក្នុងខែធ្នូឆ្នាំមុន បានក្លាយជាប្រទេសដំបូងគេរបស់ពិភពលោកដែលហាមឃាត់ការប្រើប្រាស់បណ្ដាញសង្គម សម្រាប់ក្មេងៗអាយុក្រោម ១៦ឆ្នាំ។

ការស្រាវជ្រាវចុងក្រោយបំផុតដែលបានចេញផ្សាយនៅក្នុងរបាយការណ៍សុភមង្គលពិភពលោកប្រចាំឆ្នាំ គឺផ្អែកលើទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារអាមេរិក Gallup និងការសិក្សាផ្សេងទៀត ដែលត្រូវបានវិភាគដោយក្រុមអ្នកជំនាញសកលដឹកនាំដោយសាកលវិទ្យាល័យ Oxford ក្នុងប្រទេសអង់គ្លេស។ អ្នកស្រាវជ្រាវ សម្រាប់របាយការណ៍ឆ្នាំ២០២៦ បានបញ្ចូលទិន្នន័យរបស់ក្រុមហ៊ុន Gallup ជាមួយនឹងទិន្នន័យពីកម្មវិធីវាយតម្លៃនិស្សិតអន្តរជាតិរបស់អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ និងការសិក្សាផ្សេងទៀត ដែលនាំឲ្យពួកគេសន្និដ្ឋានថា ការប្រើប្រាស់បណ្ដាញសង្គមច្រើនពេក ហាក់ដូចជាកាត់បន្ថយភាពរីករាយក្នុងជីវិត។

សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ច លោក Jan-Emmanuel de Neve មកពីសាកលវិទ្យាល័យ Oxford ដែលជាអ្នកផ្ទៀងផ្ទាត់ម្នាក់នៃរបាយការណ៍សុភមង្គលពិភពលោកនេះ បានប្រាប់សារព័ត៌មាន Reuters ថា៖ «សារដែលបង្ហាញអត្ថន័យយ៉ាងច្បាស់លាស់នេះ គឺថា យើងគួរតែព្យាយាមធ្វើឲ្យសង្គមប្រើប្រាស់បណ្ដាញសង្គមក្នុងការទាក់ទងគ្នា»។ ដោយបានព្រមានថា ផលប៉ះពាល់ពីបណ្ដាញសង្គមលើសុខុមាលភាព គឺស្មុគស្មាញ លោកបានប្រាប់ថា ទិន្នន័យរួមបញ្ចូលគ្នា បានបង្ហាញថា ក្មេងស្រីអាយុ ១៥ឆ្នាំដែលប្រើប្រាស់បណ្ដាញសង្គមលើសពី ៥ម៉ោង ក្នុងមួយថ្ងៃ ត្រូវបានរាយការណ៍ថា មានការពេញចិត្តក្នុងជីវិត ទាបជាងក្មេងស្រីដែលមានអាយុស្របាលគ្នា ដែលប្រើប្រាស់បណ្ដាញសង្គមតិចជាង៕

ប្រភព៖​ BTV NEWS

Continue Reading

សង្គម និងការអប់រំ

ជាម្តាយ បើប្រកាន់កូនៗ មិនអាចធ្វើដំណើរទៅមុខបានទេ

Published

on

145 Views

ទោះជាមានសិទ្ធអំណាចគ្រប់គ្រងប្រជាពលរដ្ឋរហូតដល់ជិត ១០០០គ្រួសារក្តី តែលោកស្រីមេភូមិក្រសាំង តុន សុផល នៅតែចាត់ទុកខ្លួនឯងដូចជាម្តាយគេអញ្ចឹង មានន័យថា ស្រលាញ់កូនបង្កើតនិងកូនក្នុងភូមិដូចៗគ្នា ទោះជាពេលខ្លះមានក្តៅមានត្រជាក់ក៏ដោយ។ សហគមន៍ជោគជ័យរហូតទទួលបានជាគំរូ មិនមែនជាចំណែកដ៏ចម្បងបំផុតពីលោកស្រីជាមេភូមិតែម្នាក់ឯងនោះទេ  គឺទាល់តែមានការចូលរួមពីពលរដ្ឋល្អទាំងមូល ទើបធ្វើឱ្យភូមិដ្ឋានរីកចម្រើន។

Continue Reading
Advertisement
Advertisement

ពេញនិយម