ព័ត៌មានទូទៅ
អតីតមេដឹកនាំបង់ក្លាដែសត្រូវបានកាត់ទោសប្រហារជីវិតជុំវិញការបង្រ្កាបឃោរឃៅលើបាតុករ

អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina ត្រូវបានរកឃើញថា មានទោសពី«បទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» ហើយត្រូវបានកាត់ទោសប្រហារជីវិត។
តុលាការជំនុំជម្រះក្ដីពិសេសមួយ បានរកឃើញថា លោកស្រី Hasina ត្រូវទទួលខុសត្រូវចំពោះការបញ្ជាឲ្យមានការបង្រ្កាបដោយហិង្សាលើការតវ៉ាដឹកនាំដោយនិស្សិតកាលពីឆ្នាំមុន ដែលអង្គការសហប្រជាជាតិ (UN) ប៉ាន់ប្រមាណថា មានមនុស្សរហូតដល់ ១.៤០០នាក់ បានបាត់បង់ជីវិតដែលភាគច្រើនរងការបាញ់ប្រហារពីកងកម្លាំងសន្តិសុខ។
លោកស្រី Hasina ត្រូវបានកាត់ទោសដោយមិនមានវត្តមានរបស់លោកស្រី ខណៈលោកស្រីកំពុងរស់នៅដោយនិរទេសខ្លួនក្នុងប្រទេសឥណ្ឌា ជាកន្លែងដែលលោកត្រូវបានបង្ខំឲ្យចុះចេញពីអំណាច តាំងពីពេលនោះមក។
សាលក្រមនេះនឹងដាក់សម្ពាធឥណ្ឌាឲ្យធ្វើបត្យាប័នអតីតមេដឹកនាំរូបនេះ ប៉ុន្តែទំនងជាមិនកើតឡើងឡើយ។
លោកស្រី Hasina បានពណ៌នានៅក្នុងប្រព័ន្ធផ្សព្វផ្សារយ BBC កាលពីសប្តាហ៍មុនថា ការកាត់ក្តីដោយមិនមានវត្តមានរបស់លោកស្រី គឺជា «ការសម្រេចដោយមិនមានយុត្តិធម៌»។
បច្ចុប្បន្នសន្តិសុខត្រូវបានរឹតបន្តឹងនៅទូទាំងប្រទេសបង់ក្លាដែស ដោយសារមានក្ដីបារម្ភនៃប្រតិកម្មតប ដោយការតវ៉ាមួយចំនួនបានកើតឡើងនាព្រឹកថ្ងៃចន្ទនេះ៕
ព័ត៌មានទូទៅ
តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០៥-០៦ ខែ-តុលា ឆ្នាំ២០២៦


ព័ត៌មានទូទៅ
តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០៤-០៥ ខែ-តុលា ឆ្នាំ២០២៦


ព័ត៌មានទូទៅ
តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០១-០២ ខែ-តុលា ឆ្នាំ២០២៦


-
កម្សាន្ត2 years ago«ទាក់ដំរី»
-
ចំណេះដឹងទូទៅ1 year agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
ព័ត៌មានទូទៅ2 years agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
ចំណេះដឹងទូទៅ2 years agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
សង្គម និងការអប់រំ1 year agoព្រះសក្យមុនីចេតិយ !
-
ចំណេះដឹងទូទៅ2 years agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
កម្សាន្ត2 years agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
ចំណេះដឹងទូទៅ2 years agoទង់ព្រះពុទ្ធសាសនា


