ពត៌មានទូទៅ

​អតី​តមេ​ដឹក​នាំ​បង់​ក្លា​ដែស​ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត​ជុំវិញ​ការ​បង្រ្កាប​ឃោរ​ឃៅ​លើ​បាតុ​ករ​

Published

on

69 Views

​អតីត​នាយ​ករដ្ឋ​មន្ត្រី​បង់​ក្លា​ដែស​ ​លោក​ស្រី​ ​Sheikh​ ​Hasina​ ​ត្រូវ​បាន​រក​ឃើញ​ថា​ ​មាន​ទោស​ពី​«​បទ​ឧក្រិ​ដ្ឋកម្ម​​ប្រ​ឆាំង​មនុស្ស​ជាតិ​»​ ​ហើយ​ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត​។​
តុលាការ​ជំនុំ​ជម្រះ​ក្ដី​ពិសេស​មួយ​ ​បាន​រក​ឃើញ​ថា​ ​លោក​ស្រី​ ​Hasina​ ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បញ្ជា​ឲ្យ​មាន​ការ​បង្រ្កាប​ដោយ​ហិង្សា​លើ​ការត​វ៉ា​ដឹក​នាំ​ដោយ​និស្សិត​កាល​ពី​ឆ្នាំ​មុន​ ​ដែល​អង្គ​ការ​សហ​ប្រជាជាតិ​ (UN)​ ​ប៉ាន់​ប្រមាណថា​ ​មាន​មនុស្ស​រហូត​ដល់​ ​១.៤០០​នាក់​ ​បាន​បាត់​បង់​ជីវិត​ដែល​ភាគ​ច្រើន​រង​ការ​បាញ់​ប្រ​ហារ​ពី​កង​កម្លាំង​សន្តិ​សុខ​។​

​លោក​ស្រី​ ​Hasina​ ​ត្រូវ​បាន​កាត់​ទោស​ដោយ​មិន​មាន​វត្ត​មាន​របស់​លោក​ស្រី​ ​ខណៈ​លោក​ស្រី​កំពុង​រស់​នៅដោយ​និរទេស​ខ្លួន​ក្នុង​ប្រទេស​ឥណ្ឌា​ ​ជា​កន្លែង​ដែល​លោក​ត្រូវ​បាន​បង្ខំ​ឲ្យ​ចុះ​ចេញ​ពី​អំណាច​ ​តាំង​ពី​ពេល​នោះ​មក​។​
​សាល​ក្រម​នេះ​នឹង​ដាក់​សម្ពាធ​ឥណ្ឌា​ឲ្យ​ធ្វើ​បត្យា​ប័ន​អតីត​មេ​ដឹក​នាំ​រូប​នេះ​ ​ប៉ុន្តែ​ទំនង​ជា​មិន​កើត​ឡើង​ឡើយ​។​
​លោក​ស្រី​ ​Hasina​ ​បាន​ពណ៌​នា​នៅ​ក្នុង​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សារយ​ ​BBC​ ​កាល​ពី​សប្តាហ៍​មុន​ថា​ ការ​កាត់​ក្តី​ដោយ​មិន​មាន​វត្ត​មាន​របស់​លោក​ស្រី​ ​គឺជា​ ​«​ការ​សម្រេច​ដោយ​មិន​មាន​យុត្តិធម៌​»​។​
​បច្ចុប្បន្ន​សន្តិសុខ​ត្រូវ​បាន​រឹត​បន្តឹង​នៅ​ទូទាំង​ប្រទេស​បង់ក្លា​ដែស​ ​​ដោយ​សារ​មាន​ក្ដី​បារម្ភ​​នៃ​ប្រតិកម្ម​តប​ ​ដោយ​ការ​តវ៉ា​មួយ​ចំនួន​បាន​កើត​ឡើង​នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​៕​

Leave a Reply

Your email address will not be published. Required fields are marked *

16 − two =

ពេញនិយម

Exit mobile version