ពត៌មានទូទៅ

​មនុស្ស​​រាប់​សិប​នាក់​ស្លាប់​ ​បន្ទាប់​ពី​បាក់​ស្ពាន​នៅ​អណ្តូង​រ៉ែ​ទង់​ដែង​

Published

on

74 Views

​អន្តរជាតិ​៖​ ​មាន​មនុស្ស​យ៉ាង​ហោច​ណាស់​៣២​នាក់​បាន​ស្លាប់​ ​បន្ទាប់​ពី​ស្ពាន​នៅ​ឯ​អណ្តូង​រ៉ែទ​ង់​ដែង​ ​និង​រ៉ែ​កូ​ប័ល​ បាន​បាក់​ដោយ​សារ​តែ​មនុស្ស​ច្រើន​លើស​ទម្ងន់​។​
ឧបទ្ទវ​ហេតុ​នេះ​បាន​កើត​ឡើង​នៅ​អណ្តូង​រ៉ែ​ ​Kalando​ ​ក្នុង​ខេត្ត​ ​Lualaba​ ​ភាគ​អាគ្នេយ៍​នៃ​សា​ធារណរ​ដ្ឋ​ប្រ​ជា​ធិ​ប​តេយ្យ​កុង​ហ្គោ​ ​(DRC)​

​អាជ្ញាធរ​ ​បាន​និយាយ​ថា​ «​ទោះ​បី​ជា​មាន​បម្រាម​ជា​ផ្លូវ​ការ​លើ​ដំណើរ​ការ​ចូល​ទៅ​​កាន់​ទី​តាំង​នេះ​ក៏​ដោយ​ ប៉ុន្តែ​ដោយ​សារ​តែ​ភ្លៀង​ធ្លាក់​ខ្លាំង​ ​និង​ហា​និ​ភ័យ​នៃ​បំណាក់​ដី​ក៏​ដោយ​ ​ក៏​កម្មករ​រុក​រក​រ៉ែ​ ​បាន​បង្ខំ​ចិត្ត​ចូល​ទៅ​ក្នុង​ទី​តាំង​នោះ​»​។​
​អាជ្ញាធរ​បាន​និយាយ​បន្ថែម​ថា​ ​ក្រុម​កម្មករ​រ៉ែ​ដែល​ប្រញាប់​ប្រញាល់​ ​បាន​ឆ្លង​កាត់​ស្ពាន​បណ្ដោះ​អា​សន្ន ​សាង​សង់​ឡើង​ដើម្បី​ឆ្លង​កាត់​លេណដ្ឋាន​ដែល​មាន​ទឹក​ជន់​លិច​ដែល​បាន​បណ្តាល​ឲ្យ​ស្ពាន​បាក់​។​
​របាយ​ការណ៍​មួយ​ដោយ​អង្គភាព​សេ​វា​ជំ​នួយ​និង​ណែ​នាំ​ការ​រុក​រក​រ៉ែ​របស់​សារ​ធារណ​រដ្ឋ​កុង​ហ្គោ​ ​បាន​និយាយ​ថា​ ​ការ​បាញ់​កាំ​ភ្លើង​ពី​ទាហាន​នៅ​កន្លែង​នោះ​បាន​បង្ក​ឱ្យ​មាន​ការ​ភ័យ​ស្លន់​ស្លោ​ក្នុង​ចំណោម​អ្នក​រុក​រក​រ៉ែ​។

​សេច​ក្តី​រាយ​ការណ៍​បាន​បន្ត​ថា​ ​ក្រោយ​មក​ ​ក្រុម​កម្មករ​រ៉ែ​ ​បាន​ប្រញាប់​ទៅ​លើ​ស្ពាន​បណ្តាល​ឱ្យ​ស្ពាន​បាក់​ធ្លាក់​ ​មនុស្ស​គរ​លើ​គ្នា​ស្លាប់​និង​រង​របួស​​ ។​
​ខណៈ​អាជ្ញាធរ​បាន​ដាក់​ចំនួន​អ្នក​ស្លាប់​យ៉ាង​ហោច​ណាស់​៣២​នាក់​ ​របាយ​ការណ៍​មួយ​បាន​និយាយ​ថា​មនុស្ស​រហូត​ដល់​យ៉ាង​ហោច​ណាស់​៤០​នាក់​បាន​ស្លាប់​៕​

Leave a Reply

Your email address will not be published. Required fields are marked *

three × 3 =

ពេញនិយម

Exit mobile version