ពត៌មានទូទៅ
ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុងនៅហ្វីលីពីន កើនដល់ជាង២៤០នាក់ និងបាត់ខ្លួនជាង១០០នាក់
ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង Kalmaegi និង Fung-wong បានកើនឡើងរហូតដល់ជាង ២៤០នាក់ ខណៈ មនុស្ស ១លាន ៤សែននាក់ ត្រូវបានជម្លៀសចេញពីទីជម្រកនៅក្នុងប្រទេសហ្វីលីពីន។
មនុស្ស ១១២ នាក់ត្រូវបានរាយការណ៍ថា បាត់ខ្លួនផងដែរ ក្នុងនោះ ៥៧ នាក់នៅខេត្ត Cebu ៥០ នាក់នៅខេត្ត Negros Occidental និង ៥ នាក់នៅខេត្ត Negros Oriental។
ព្យុះទីណូក៏បានបណ្តាលឱ្យមនុស្សចំនួន ៥២៣ នាក់រងរបួសផងដែរ។
គ្រួសារដែលរងផលប៉ះពាល់ដោយព្យុះទីហ្វុងឥឡូវនេះមានចំនួនជិត ១លាន២សែនគ្រួសារ ស្មើនឹង ៤.១៦៤.៣៥៨នាក់ រស់នៅក្នុងភូមិចំនួន ៧.៦៩៥ ក្នុងតំបន់ចំនួនប្រាំបី។ គិតត្រឹមព្រឹកថ្ងៃទី ១១ វិច្ចិកានេះ ពលរដ្ឋចំនួនជាង ៦ម៉ឺនគ្រួសារកំពុងតែនៅជ្រកកោនក្នុងមជ្ឈមណ្ឌលជម្លៀសចំនួន ៨៦៨ កន្លែង ខណៈពលរដ្ឋចំនួន ៣៣.០៣០ គ្រួសារផ្សេងទៀតកំពុងត្រូវបានផ្ដល់ជំនួយនៅកន្លែងផ្សេងទៀត៕