7 Viewsសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលចាប់ផ្ដើមដោយសហរដ្ឋអាម៉េរិកនិងអ៊ីស្រាអែល វាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ បច្ចុប្បន្នបានឈានចូលដល់រយៈពេលជាង១ខែហើយ និងបានធ្វើឱ្យមានបញ្ហារួមរឹតកាន់តែខ្លាំង ទាំងសាកលលោក និងសហរដ្ឋអាម៉េរិក ក៏ដូចជាសន្តិសុខនៅមជ្ឈិមបូព៌ា ដែលបញ្ហានេះនឹងកាន់តែរួមរឹតកាន់តែខ្លាំងបន្ថែមទៀត ប្រសិនបើគ្មានដំណោះស្រាយណាមួយជាក់លាក់។ យើងឃើញថាថា លោក ដូណាល់ត្រាំ បានដាក់ចេញនូវការបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ាក្នុងភាពអន្ទះសារនិងតក់ក្រហល់ ដែលស្ដែងឱ្យឃើញនូវទិដ្ឋភាព៥ចំណុចសំខាន់ៗ។ ចំណុចទីមួយគឺ សម្ព័ន្ធមិត្តណាតូហាក់មិនមានជំហររួមលើករណីនេះ ដោយអាម៉េរិកមិនទទួលបានរួមពីសំណាក់សមាជិកសម្ព័ន្ធភាពយោធាអន្តរទ្វីបនេះទេ ខណៈដែលលោក ដូណាល់ត្រាំ ក៏ធ្លាប់បានបង្ហាញអំពីជំហរនៅក្នុងការធ្វើសង្គ្រាមដែលហាក់ស្របតាមអ្វីដែលលោក នេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលទៅវិញ។ ហេតុនេះហើយ សង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់បានធ្វើឱ្យមានការបែកខ្ញែកជំហររួមរបស់ណាតូ...
15 Viewsលោកបណ្ឌិត យង់ ពៅ ក្នុងឱកាសដឹកនាំជំនួបគ្រូបង្រៀនថ្នាក់បរិញ្ញាបត្រនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍គូសបញ្ជាក់អំពីភាពចំបាច់នៃការឈរលើទស្សនៈវិជ្ជមានដើម្បីកសាងមូលធនមនុស្សនៅកម្ពុជា ដោយផ្អែកលើ៥ចំណុចសំខាន់ៗ។ បណ្ឌិតរូបនេះបន្តថា ការកសាងប្រទេសជាតិយើងឱ្យបានរឹងមាំគឺជាចំណែកនៃការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា ដូច្នេះក្នុងនាមជាគ្រូត្រូវចូលរួមចំណែកបណ្ដុះបណ្ដាលយុវជនកម្ពុជា ឱ្យក្លាយជាមូលធនមនុស្សដែលមានសមត្ថភាពពិតប្រាកដ។ លោកបណ្ឌិតបញ្ជាក់ថា ដើម្បីឱ្យយុវជនកម្ពុជា ក្លាយជាមូលធនមនុស្សពិតប្រាកដ យើងត្រូវបណ្ដុះបណ្ដាលពួកគេឱ្យក្លាយជា៖ ១. ពលរដ្ឋសកល, យល់ដឹងទូលំទូលាយចំណេះដឹងនិងនិន្នាការសកល២. ពលរដ្ឋបៃតង, រៀនរស់នៅក្នុងបរិស្ថានប្រែប្រួល ៣. ពលរដ្ឋរឹងមាំ, រឹងមាំទើបគេមិនប្រមាថ ៤. ពលរដ្ឋវិទ្យាសាស្ត្រ នវានុវត្តន៍,...
40 Viewsចាប់តាំងពីប្រទេសអូស្ត្រាលី ហាមឃាត់កុមារមិនឲ្យប្រើប្រាស់បណ្ដាញសង្គម កាលពីក្នុងខែធ្នូឆ្នាំមុន សមាជិកសភា រាប់ចាប់ពីអេស្ប៉ាញ រហូតដល់ម៉ាឡេស៊ី បានបង្ហាញការចាប់អារម្មណ៍ធ្វើតាមដែរ ខណៈដែលតុលាការសហរដ្ឋអាមេរិក បានរកឃើញថា ក្រុមហ៊ុនបច្ចេកវិទ្យាមានការធ្វេសប្រហែស ចំពោះអ្នកប្រើប្រាស់វ័យក្មេង។ ក្រសែភ្នែកទូទាំងពិភពលោកដែលត្របាញ់ទៅលើការហាមឃាត់បែបនេះជាលើកដំបូង សម្រាប់មនុស្សដែលមានអាយុក្រោម ១៦ឆ្នាំ មិនឲ្យប្រើប្រាស់កម្មវិធីដ៏ពេញនិយម ហាក់ដូចជាបានជួយជំរុញរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ឲ្យបង្កើនការអនុវត្ត នៅសប្តាហ៍នេះ ចំពោះអ្វីដែលខ្លួនបាននិយាយដោយមោទនភាពថា ជាកិច្ចសហប្រតិបត្តិការដ៏ជោគជ័យជាមួយឧស្សាហកម្ម កាលពី ២ខែមុន។...
42 Viewsព្រៃវែង៖ កណ្តាលអាធ្រាត ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារត្រួតពិនិត្យចល័តរបស់ក្រសួង ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅទីតាំងចំណុចផ្លូវលេខ៣៨៤ ក្នុងសង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង។បើតាមការផ្សព្វផ្សាយរបស់ផេកផ្លូវការក្រសួង បង្ហាញថា ក្រុមការងារឃាត់បានរថយន្តចំនួន២គ្រឿង ខណៈរថយន្តទាំង២ ផ្ទុកទម្ងន់សរុបចន្លោះពី ៤២ តោន ដល់ ៨៨ តោន គឺលើសទម្ងន់អនុញ្ញាតចន្លោះពី ១៧ តោន...
40 Viewsនៅពេលបានឃើញទិដ្ឋភាពខាងក្នុងនៅថ្ងៃនេះ ម្នាក់ៗហាក់មានអារម្មណ៍សង្វេក ប៉ុន្តែក៏មានក្តីត្រេកអរទន្ទឹមគ្នាដែរ ខណៈអគារមានទីតាំងនៅកណ្តាលក្រុងមួយនេះនៅសេសសល់នៅឡើយ និងកំពុងស្ថិតនៅក្រោមការឃុំគ្រងរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ដោយពុំមានការដោះដូរ ឬលក់ដូរ ដូចខេត្តមួយចំនួនទេ បើទោះបីជាវាគ្មានការជួសជុលអ្វីទាំងអស់សោះនោះ។ វត្តមានតួកុនល្បីលំដាប់ពិភពលោក Angelina Jolie មកកាន់ទឹកដីបាត់ដំបង អាចនិយាយបានថា គឺជាអ្នកដោះសោរ បើកទ្វា អគារចំណាស់មួយនេះឱ្យមហាជនខ្មែរបានឃើញ ខណៈអង្គការ«ហ្វាពន្លឺសិល្បៈ»គឺជាអ្នកទំនាក់ទំនង និងស្នើសុំឱ្យកំពូលតារាភាពយន្ត Hollywood រូបនេះពិនិត្យលទ្ធភាពជួយកែលម្អឡើងវិញនូវទីតាំងសម្រាប់ការកម្សាន្តរបស់សាធារណៈជនដែលពុំសូវមានការចាប់អារម្មណ៍មួយនេះ។
39 Viewsថ្លែងក្នុងសិក្ខាសាលាស្តីពី «ការកសាងបណ្តាញ និងពង្រឹងភាពជាដៃគូនៅតំបន់ឆ្នេរ និងសមុទ្រ» នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅខេត្តកំពត កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា៖ បណ្ដាញដៃគូនៃការអនុវត្តគម្រោងនៅតាមតំបន់ឆ្នេរ និងសមុទ្រ នឹងក្លាយជាកម្លាំងចលករដ៏មុតស្រួចក្នុងការគ្រប់គ្រង ការពារ និងអភិរក្សធនធានជលផលសមុទ្រនៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ កញ្ញា អ៊ឹម រចនា...
41 Viewsប្រយោជន៍ នៃការប្រើប្រាស់ផលិតផលដើម្បីជំនួយដល់សុខភាព
52 Views
38 Viewsបណ្ឌិត មាស នី៖ ការស្លាប់របស់លោក Ayatollah Ali Khamenei អាចនឹងឈានទៅរកសង្គ្រាមលោកលើកទី៣
56 Viewsបណ្ឌិត សុខ ទូច៖ ហេតុអ្វីបានជាថៃហ៊ានបាញ់បំផ្លាញប្រាសាទបុរាណខ្មែរ? ពីព្រោះថៃមិនមែនជាម្ចាស់ទើបវាហ៊ានបំផ្លាញប្រាសាទ។