20 Views (ក្រុងប៉េកាំង)៖ ថ្ងៃទី៩ ខែកញ្ញា ប្រទេសចិនបានរំលឹកខួប ៥០ ឆ្នាំនៃមរណៈភាពរបស់លោក ម៉ៅ សេទុង (Mao Zedong) ដែលជាស្ថាបនិកនៃសាធារណរដ្ឋប្រជាមានិតចិន។ លោកគឺជាអ្នកដែលបានដាក់ប្រជាជនប្រហែលមួយភាគបួននៃពិភពលោកឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់បក្សកុម្មុយនីស្ត ហើយឥទ្ធិពលឬស្រមោលនៃអតីតកាលរបស់លោកនៅតែបន្តជះឥទ្ធិពលដល់អនាគតរបស់ប្រទេសចិន។ ការទទួលមរណៈភាពរបស់លោក ម៉ៅ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៧៦ ក្នុងជន្មាយុ ៨២ឆ្នាំ បានធ្វើឱ្យមនុស្សជាច្រើនសោកសៅ ប៉ុន្តែក៏មានអ្នកខ្លះទៀតដែលធ្លាប់រងទុក្ខវេទនាក្រោមការដឹកនាំជិតបីទសវត្សរ៍របស់លោក មានអារម្មណ៍ធូរស្រាល។ ព្រឹត្តិការណ៍នេះក៏បានពន្លឿនការបញ្ចប់នៃ...
28 Views (ក្រុងប៉េកាំង)៖ អតីតអនុប្រធានគណៈកម្មាធិការនិយតកម្មមូលបត្រចិន (CSRC) លោក វ៉ាង ជាំងជុន (Wang Jianjun) ត្រូវបានតុលាការកាត់ទោសឱ្យដាក់ពន្ធនាគារអស់មួយជីវិត កាលពីថ្ងៃទី៧កញ្ញានេះ ពីបទស៊ីសំណូកទឹកប្រាក់ចំនួន ៩៣,៤លានយ័ន (ស្មើនឹងប្រមាណ ១៣,៧៨លានដុល្លារអាម៉េរិក)។ យោងតាមសេចក្តីសម្រេចរបស់តុលាការកម្រិតមធ្យមនៃទីក្រុងវៃហ្វាង (Weifang) ខេត្តសានដុង (Shandong) លោក វ៉ាង ក៏ត្រូវបានដកហូតសិទ្ធិអំណាចជាពលរដ្ឋធម្មតាអស់មួយជីវិត និងត្រូវរឹបអូសទ្រព្យសម្បត្តិផ្ទាល់ខ្លួនទាំងអស់ផងដែរ។ ការស៊ើបអង្កេតបានរកឃើញថា ក្នុងចន្លោះឆ្នាំ២០០៥...
34 Viewsគិតត្រឹមថ្ងៃទី៥កញ្ញានេះ ទីស្នាក់ការគ្រប់គ្រងគ្រោះទឹកជំនន់និងជួយសម្រាលគ្រោះរាំងស្ងួត បានជម្លៀសប្រជាពលរដ្ឋសរុបចំនួន ៥៩៩.៣០០ នាក់ចេញពីតំបន់ងាយប្រឈមតាមឆ្នេរសមុទ្រក្នុងខេត្តហ្វូជៀន ភាគខាងកើតរបស់ប្រទេសចិន ដោយសារតែភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃកន្លងមកនេះ បណ្ដាលមកពីព្យុះទីហ្វុង Saudel ។ មន្ទីរមួយចំនួនក្នុងខេត្តនេះបានជំរុញឲ្យបញ្ចេញកញ្ចប់ថវិកាបន្ទាន់ប្រមាណ ២១០លានយ័ន ឬស្មើនឹងប្រហែល៣១លានដុល្លារអាមេរិកសម្រាប់ការជួយសង្គ្រោះបន្ទាន់ ជួយសម្រាលគ្រោះមហន្តរាយ និងស្ដារឡើងវិញក្រោយគ្រោះមហន្តរាយតាមតំបន់រងផលប៉ះពាល់ធ្ងន់ធ្ងរ។ ទីស្នាក់ការខាងលើ បានដំឡើងការឆ្លើយតបទឹកជំនន់បន្ទាន់ដល់កម្រិតទី៣ ជាកម្រិតខ្ពស់បំផុតសម្រាប់ការឆ្លើយតបព្យុះទីហ្វុងនេះ។ ព្យុះទីហ្វុង Saudel ក៏បានប៉ះពាល់ដល់ប្រជាជនចំនួន ១២៨.០០០នាក់ ក្នុងស្រុក៥៣ ក្នុងខេត្តជិតខាង ជាំងស៊ី...
61 Viewsប្រទេសចិន ក៏សម្រេចផ្អាកប្រតិបត្តិការរុករកអ្នកបាត់ខ្លួនសិន ដោយសារតែក្តីបារម្ភខ្លាំង និងហានិភ័យគ្រោះទឹកជំនន់ រលកទី២ក្នុងសោកនាដកម្មជំនន់ល្បាប់ភក់ នៅតំបន់ព្រំដែនទីបេ ខណៈតួលេខមនុស្សស្លាប់រក្សាត្រឹម ៣នាក់ និងបាត់ខ្លួន ៥៥០នាក់ ចំណែកនៅខាងនេប៉ាល់ ស្លាប់ដល់ ៤៧៥នាក់ និងបាត់ខ្លួន ប្រមាណ ៦៤៤នាក់ គិតត្រឹមរសៀលថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦។បឹងមួយ ដែលកកើតចេញពីបំណាក់ដី ចាប់ផ្តើមមានទឹកហូរចេញហើយ ហើយវាប្រឈមនឹងការបាក់ធ្លាយ ធ្វើឲ្យទឹកហូរបុកខ្លាំងទៀត បង្កជាជំនន់រលកទី២ ដ៏សាហាវ ជាហេតុនាំឲ្យប្រតិបត្តិការសង្គ្រោះនិងរុករក មិនអាចទៅមុខបាន។ ដូច្នេះមានតែការផ្អាកបណ្តោះអាសន្នសិនប៉ុណ្ណោះ ដើម្បីធានាសុវត្ថិភាព ហើយបន្តតាមដានស្ថានការណ៍ យ៉ាងយកចិត្តទុកដាក់។ យោងតាមទូរទស្សន៍រដ្ឋចិន CCTV ផ្សាយថា បឹងនេះផ្ទុកទឹក ជាង ២លានម៉ែត្រគូប មានចម្ងាយត្រឹម ១០គីឡូម៉ែត្រប៉ុណ្ណោះ ពីច្រកព្រំដែន Gyirong។បន្ថែមពីនោះ រូបភាពផ្កាយរណបថតភ្នំ Langtang Lirung នៃប្រទេសនេប៉ាល់ បានបង្ហាញពីផ្ទាំងទឹកកក កំពុងបាក់រលំប្រវែង ៩៣០ម៉ែត្រ ដោយបន្សល់ទុកនូវរណ្តៅយក្សនៅលើភ្នំ។ ប្រភពនៃទឹកជំនន់ភ្លាមៗ គឺមានទីតាំងនៅទីនោះ ហើយជួរភ្នំភាគច្រើនបានបាក់ទាំងស្រុង មើលទៅដូចជាពុះបែកជាពីរ។អ្នកជំនាញសន្និដ្ឋានថា មូលហេតុនៃសោកនាដកម្មនេះ គឺបណ្តាលមកពីបាក់ផ្ទាំងទឹកកក ដ្បិតរដ្ឋមន្ត្រីការបរទេសនេប៉ាល់ ដំបូងឡើយ អះអាងថា វាគឺបង្កឡើងដោយគ្រោះរញ្ជួយដីក៏ដោយ។ទោះយ៉ាងណា មកទល់ពេលនេះ នៅតែមិនទាន់មានការបញ្ជាក់ជាផ្លូវការនៃមូលហេតុ ខណៈការជួយសង្គ្រោះ និងស្វែងរកមនុស្សបាត់ខ្លួន ត្រូវដាក់ជាអាទិភាពចម្បងសិន៕
53 Viewsប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងទៅចូលរួមកិច្ចប្រជុំកំពូល BRICS នៅខែក្រោយនេះ ក្នុងទីក្រុងញូវដេលី ដែលមានអ្នកអមដំណើរប្រហែល៤០០នាក់ បន្ទាប់ពីអាក់ខានអស់រយៈពេល៧ឆ្នាំ ដែលសញ្ញាថ្មីមួយនៃទំនាក់ទំនងរវាងប្រទេសគូប្រជែងទាំងពីរនៅតំបន់អាស៊ី។ ប្រទេសឥណ្ឌាកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល BRICS នៅថ្ងៃទី១២ ដល់ទី១៣ ខែកញ្ញា ដែលវត្តមានរបស់លោក ស៊ី ជីនពីង ត្រូវបានគេវិភាគថាមិនមែនត្រឹមតែចូលរួមកិច្ចប្រជុំប៉ុណ្ណោះទេ ប៉ុន្តែនេះជាសញ្ញាបង្ហាញឱ្យឃើញអំពីដំណើររបស់ក្រុងប៉េកាំង និងញូវដេលី ក្នុងការធ្វើឱ្យទំនាក់ទំនងមានស្ថិរភាពឡើងវិញ បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងស៊ីសាច់ហុតឈាម នៅតាមព្រំដែនក្នុងឆ្នាំ២០២០។...
64 Viewsនគរបាលចិនបានចុះបង្ក្រាបក្រុមឧក្រិដ្ឋជនជាង១.០០០ក្រុម និងចាប់ខ្លួនជនសង្ស័យជាង៨.២០០នាក់ក្នុងប្រតិបត្តិការនៅទូទាំងប្រទេសដែលផ្តោតសំខាន់លើឧក្រិដ្ឋកម្មរៀបចំទុក ជាពិសេសក្រុមដែលប្រើប្រាស់តាកទិកសម្ងាត់។ យោងតាមក្រសួងសន្តិសុខសាធារណៈបាននិយាយកាលពីថ្ងៃ១១ ខែសីហានេះថា ប្រតិបត្តិការនេះ ក៏បានរកឃើញករណីឧក្រិដ្ឋកម្មជាង៥.៤០០ករណីនៅទូទាំងប្រទេសផងដែរ។ ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នគរបាលចិនបានរក្សាជំហរតឹងរ៉ឹងប្រឆាំងឧក្រិដ្ឋកម្មរៀបចំទុក ដោយទប់ស្កាត់បទល្មើសនានាដោយប្រសិទ្ធភាព និងរួមចំណែកដល់ការធ្វើឲ្យប្រសើរជាបន្តបន្ទាប់នៃសន្តិសុខសាធារណៈ។ ទោះជាយ៉ាងណា ក្រុមឧក្រិដ្ឋជនមួយចំនួនបានប្រើប្រាស់វេទិកាអនឡាញ និងទម្រង់បង្ខិតបង្ខំពុំមែនអំពើហិង្សាដើម្បីអនុវត្តឧក្រិដ្ឋកម្មនិងពង្រីកយ៉ាងឆាប់រហ័ស នេះបើយោងតាមក្រសួង។ រូបភាពថ្មីនៃឧក្រិដ្ឋកម្មរៀបចំទុក រួមមានផែនការផ្តល់ប្រាក់កម្ចីតាមអនឡាញដែលកេងប្រវ័ញ្ញខ្លាំង ការប្រើប្រាស់ដោយបង្ខិតបង្ខំ និងការធ្វើបាបតាមមធ្យោបាយផ្សេងៗ ដែលបានក្លាយជាភាពលេចធ្លោកាន់តែខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ក្រសួងបានបន្តចាត់វិធានការប្រឆាំងឧក្រិដ្ឋកម្មរៀបចំទុក ដោយបង្ក្រាបយ៉ាងឆាប់រហ័សលើក្រុមឧក្រិដ្ឋជនខណៈពួកគេលេចចេញ និងរៀបចំប្រតិបត្តិការនៅទូទាំងប្រទេសជាប្រចាំដើម្បីប្រយុទ្ធប្រឆាំងបទល្មើសបែបនេះ៕
59 Views ក្រុមអាជ្ញាធរចិនបានជម្លៀសមនុស្សជាងមួយលាននាក់ចេញពីផ្ទះសម្បែងរបស់ពួកគេនៅភាគខាងកើតប្រទេសចិន រួមទាំងទីក្រុងសៀងហៃផងដែរ ខណៈព្យុះទីហ្វុង Dolphin បានបោកបក់ដល់ដីគោក។ អាជ្ញាធរឧតុនិយមបានផ្សាយនៅថ្ងៃទី១០ ខែសីហានេះថា ព្យុះទីហ្វុង Dolphin បានបោកបក់ក្នុងល្បឿនខ្យល់អតិបរមា១៥០ គីឡូម៉ែត្រក្នុងមួយម៉ោងនៅពេលព្យុះនេះបានបោកបក់លើកដំបូងចូលទៅក្នុងទីក្រុងយូហួន (Yuhuan)ក្នុងខេត្ត ជេជាំង (Zhejiang )នៅម៉ោង ១៧:៣០នាទីម៉ោងសកល កាលពីថ្ងៃអាទិត្យ មុនពេលបោកបក់លើកទីពីរនៅក្នុងទីក្រុងវេនចូវប្រហែលមួយម៉ោងក្រោយមក ។ ព្យុះទីហ្វុងនេះបានបញ្ឈប់ការដឹកជញ្ជូននៅទូទាំងតំបន់ ហើយជើងហោះហើរចំនួន ១.៤០០ ត្រូវបានលុបចោលនៅក្នុងទីក្រុងសៀងហៃតែមួយគត់។ ក្រុមអាជ្ញាធរចិនបានចេញការព្រមានកម្រិតពណ៌ក្រហមខ្ពស់បំផុតរបស់ខ្លួនសម្រាប់ព្យុះទីហ្វុងនេះ...
75 Viewsចំនួនអ្នកស្លាប់ដោយបំណាក់ដីនៅភាគនិរតីប្រទេសចិនកាលពីដើមខែនេះបានកើនឡើងដល់ ៥១នាក់ ដោយមនុស្ស១០នាក់នៅតែបាត់ខ្លួន។ អាជ្ញាធរបាននិយាយកាលពីថ្ងៃទី៣០ ខែកក្កដានេះ។បំណាក់ដីដែលបានកើតឡើងកាលពីថ្ងៃទី១៧ ខែកក្កដា នៅក្នុងស្រុក Pengshui ក្រុង Chongqing បានបំផ្លាញអគារលំនៅឋានជាច្រើនខ្នងនៅជើងភ្នំ និងតាមបណ្តោយច្រាំងទន្លេ។វីដេអូប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញពីគំនរថ្មនិងដីដែលបានបាក់ទៅលើផ្លូវតំបន់លំនៅឋាន និងអាជីវកម្ម ដោយក្រុមអ្នកជួយសង្គ្រោះត្រូវបានដាក់ពង្រាយទៅកាន់កន្លែងកើតហេតុ។មន្ត្រីស្រុក Pengshui បាននិយាយនៅលើបណ្តាញផ្សព្វផ្សាយសង្គមកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា «បច្ចុប្បន្នមនុស្ស ៥១នាក់ត្រូវបានរកឃើញ និងត្រូវបានបញ្ជាក់ថាស្លាប់ ហើយមនុស្ស ១០នាក់នៅតែបាត់ខ្លួន»។ មន្ត្រីនិយាយថា «នៅក្នុងគ្រោះមហន្តរាយនេះ មនុស្សសរុបជាង១.១០០នាក់ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព» ហើយមនុស្ស១០នាក់ត្រូវបានជួយសង្គ្រោះ...
81 Views សង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យារវាងមហាអំណាចទាំងពីរ បានដល់ចំណុចក្ដៅជាថ្មី ក្រោយក្រសួងពាណិជ្ជកម្មចិន បានចេញមុខព្រមានចំៗនៅថ្ងៃទី៣០ ខែកក្កដានេះថា ខ្លួននឹង «សងសឹកវិញយ៉ាងចាស់ដៃ» ដើម្បីការពារប្រយោជន៍ជាតិ ប្រសិនបើសហរដ្ឋអាម៉េរិកនៅតែជំរុញវិធានការជាឯកតោភាគី ក្នុងការហាមឃាត់ការនាំចូលរ៉ូបូត (Robot) និងឧបករណ៍បម្លែងថាមពលអគ្គិសនី (Power Inverters) ជំនាន់ថ្មីរបស់ចិនចូលទីផ្សារអាម៉េរិកនោះ។ យោងតាម Reuters ផ្សាយថាការព្រមានពីភាគីចិននេះ បានធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការទំនាក់ទំនងសហព័ន្ធអាម៉េរិក (FCC) កាលពីថ្ងៃទី២៨ កក្កដា បានចេញវិធានការរឹតបន្តឹង...
72 Viewsក្រសួងការបរទេសចិននិយាយនៅថ្ងៃទី២៩ ខែកក្កដានេះថា ពួកគេកំពុងតាមដានយ៉ាងដិតដល់លទ្ធផលនៃការរញ្ជួយដីដ៏ខ្លាំងក្លា នៅខេត្ត Kumamoto របស់ប្រទេសជប៉ុន ស្របពេលដែលក្រុមជួយសង្រ្គោះ បន្តស្វែងរកអ្នករស់រាន ហើយក្រុមអាជ្ញាធរព្រមានពីរលករញ្ជួយបន្ថែមទៀត និងហានិភ័យនៃរលកស៊ូណាមិ ។ អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Mao Ning បានសម្តែងមរណទុក្ខចំពោះអ្នកដែលត្រូវបានសម្លាប់នៅក្នុងការរញ្ជួយដីកម្រិត ៧,១រ៉ិចទ័រ ហើយនិងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះ និងអ្នករងរបួស ។អ្នកស្រី Mao និយាយនៅក្នុងសន្និសីទសារព័ត៌មានថា ស្ថានទូត និងស្ថានកុងស៊ុលចិនប្រចាំនៅប្រទេសជប៉ុន បានអនុវត្តយន្តការឆ្លើយតបគ្រាអាសន្នភ្លាមៗ និងចេញសេចក្តីប្រកាសអាសន្នកុងស៊ុល...