187 Viewsគិតត្រឹមព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ តួលេខមនុស្សស្លាប់ ក្នុងវិនាសកម្មរញ្ជួយដីនៅប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ១៨៨នាក់ហើយ ១ ៥២០នាក់ទៀតរងរបួស ខណៈបាត់ខ្លួន ៤៥, ០០០នាក់។ ក្រុមជួយសង្គ្រោះ កំពុងស្វែងរក និងសង្គ្រោះមនុស្សដែលនៅជាប់ក្រោមគំនរអគារ បាក់រលំក្នុងតំបន់ជាច្រើន ជាពិសេសនៅរដ្ឋធានី ការ៉ាកាស ហើយគេបានឮសម្រែក «ជួយផងៗ» ចេញពីក្រោម គំនរថ្ម។ អ្វីដ៏គួរឲ្យរន្ធត់ជាងនេះ! ភ្នាក់ងារស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បានចេញការព្រមានថា តួលេខមនុស្សស្លាប់ ក្នុងសោកនាដកម្មនេះ អាចហក់ឡើងខ្ពស់ ដល់ទៅជាង ១០ម៉ឺននាក់ ឯណោះ។ ប្រធានរដ្ឋសភាវ៉េណេស៊ុយអេឡា លោក Jorge Rodríguez បានបញ្ជាក់ថា អគារចំនួន ២៥០ ខ្នង រងការខូចខាត ឬបំផ្លិចបំផ្លាញ ដែលភាគច្រើន ស្ថិតនៅក្នុងរដ្ឋ La Guaira។ លោកបន្ថែមថា ក្រុមសង្គ្រោះជំនាញ មកពីសហរដ្ឋអាមេរិក ម៉ិកស៊ិក អេស្ប៉ាញ កាតា និងអង្គការសហប្រជាជាតិ (UN) បានមកដល់ក្នុងប្រតិបត្តិការរុករកជនរងគ្រោះ។ ការរញ្ជួយដីលើកដំបូង កម្រិត...
148 Viewsប្រធានាធិបតីស្តីទីនៃប្រទេសវេណេស៊ុយអេឡា លោកស្រី Rodríguez បានបញ្ជាក់នៅព្រឹកថ្ងៃទី២៥ ខែមិថុនានេះថា មានមនុស្សយ៉ាងហោចណាស់ ៣២ នាក់បានស្លាប់ និង ៧០០នាក់រងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាជាបន្តបន្ទាប់បានវាយប្រហារប្រទេសនេះតាំងពីល្ងាចថ្ងៃពុធ។ លោកស្រីបានព្រមានថា ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើង ខណៈដែលក្រុមជួយសង្គ្រោះកំពុងរុករកអគារដែលដួលរលំ និងក្រុមសង្គ្រោះបន្ទាន់បានទៅដល់តំបន់ដែលរងការខូចខាត បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.២ និង ៧.៥ រ៉ិចទ័របានវាយប្រហារតំបន់នេះ។ ប្រធានាធិបតីស្តីទីបន្ថែមថា «អគាររាប់សិបខ្នងបានដួលរលំ ហើយយើងកំពុងចូលរួមក្នុងកិច្ចការដ៏លំបាកក្នុងការជួយសង្គ្រោះជីវិត។ រដ្ឋ La...
130 Viewsប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ នៅថ្ងៃទី២៥មិថុនានេះ បានស្នើសុំថវិកាពីសភា ជិត ៨៨ ពាន់លានដុល្លារបន្ថែមទៀត ដែលភាគច្រើនចំណាយលើសង្គ្រាមអ៊ីរ៉ង់ នៅពេលដែលភាគីទាំងពីរកំពុងមានភាពមិនច្បាស់លាស់កាន់តែខ្លាំងឡើងលើជម្លោះ និងវិបត្តិនយោបាយផ្ទៃក្នុង។ សំណើរបស់សេតវិមានសម្រាប់ថវិកាបន្ថែមចំនួន ៨៧,៦ ពាន់លានដុល្លារ រួមមានថវិការាប់សិបពាន់លានដុល្លារសម្រាប់មន្ទីរបញ្ចកោណ ក៏ដូចជាថវិកាសម្រាប់កសិករអាម៉េរិក ក្នុងការឆ្លើយតបទៅនឹងជំងឺអេបូឡានៅអាហ្វ្រិកកណ្តាល និងគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក។ សំណើនេះបានដាក់មួយថ្ងៃបន្ទាប់ពីសភាបានអនុម័តសេចក្តីសម្រេចឱ្យលោក ត្រាំ បញ្ចប់អរិភាពរបស់សហរដ្ឋអាម៉េរិកជាមួយអ៊ីរ៉ង់ លុះត្រាតែអ្នកតាក់តែងច្បាប់អនុញ្ញាតយ៉ាងច្បាស់លាស់ចំពោះសកម្មភាពយោធា។ សភាក៏បានកើតឡើងផងដែរ ខណៈដែលរដ្ឋបាលត្រាំព្យាយាមប្រែក្លាយកិច្ចព្រមព្រៀងបឋមជាមួយទីក្រុងតេអេរ៉ង់ទៅជាដំណោះស្រាយចុងក្រោយ បន្ទាប់ពីសង្គ្រាមអស់រយៈពេលជាច្រើនខែដែលបានធ្វើឱ្យទីផ្សារថាមពលសកលរង្គោះរង្គើ...
133 Viewsជនស៊ីវិលរហូតដល់ទៅជាង ៧០០នាក់ ត្រូវបានសម្លាប់នៅប្រទេសមីយ៉ាន់ម៉ា ក្នុងរយៈពេល ត្រឹម៦ ខែ រាប់ចាប់ពីខែសីហាឆ្នាំមុនមក ក្នុងចំណោមអ្នកស្លាប់នោះ គឺមានកុមាររហូតដល់ ១៥៣នាក់ និងស្រ្តី ២២៤នាក់ផងដែរ។ នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ (UN)នៅថ្ងៃទី២៤ ខែមិថុនានេះ។ របាយការណ៍នេះ បង្ហាញថាភាគច្រើនៃអ្នកស្លាប់ គឺបណ្តាលមកពីការទម្លាក់គ្រាប់បែក និងវាយប្រហារអាកាស ជាពិសេសពីយន្តហោះចម្បាំង និងដ្រូន ដែលជាស្នាដៃរបស់យោធាលោក មីន អ៊ុងឡាំង។ អ្នកនាំពាក្យការិយាល័យសិទ្ធមនុស្ស UN លោកស្រី Ravina Shamdasani គូសបញ្ជាក់ថា «មិនមែនជនស៊ីវិលទាំងអស់ សុទ្ធតែរងគ្រោះក្រោមគ្រាប់កាំភ្លើងរបស់កងទ័ពមីយ៉ាន់ម៉ាទេ ហើយគ្មាននរណាម្នាក់ រងគ្រោះដោយសារស្នាដៃរបស់ក្រុមប្រដាប់អាវុធផ្សេងទៀតនោះទេ ប៉ុន្តែរបាយការណ៍នេះគឺផ្អែកទៅលើ ទិន្នន័យគួរឲ្យទុកចិត្តបាន ទោះមិនមានតួលេខពេញលេញក៏ដោយ»។ សង្គ្រាមស៊ីវិលមីយ៉ាន់ម៉ា គឺជាជម្លោះប្រដាប់អាវុធដ៏រ៉ាំរ៉ៃ និងកាន់តែក្ដៅគគុក ដែលផ្ទុះឡើងយ៉ាងខ្លាំងក្លាបន្ទាប់ពីរដ្ឋប្រហារយោធាឆ្នាំ២០២១ ដឹកនាំដោយលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង។ ជម្លោះនេះ បានវិវត្តពីការតវ៉ាដោយសន្តិវិធី ប្រឆាំងនឹងការទម្លាក់រដ្ឋាភិបាលស៊ីវិលលោកស្រី អ៊ុងសាន ស៊ូជី ទៅជាជម្លោះប្រដាប់អាវុធទូទាំងប្រទេសរហូតមកដល់សព្វថ្ងៃ។ គូសបញ្ជាក់ថា...
143 Viewsចំពេលជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូង កំពុងតែឡើងកម្តៅខ្លាំងរវាងចិននិងសមាជិកអាស៊ាន សហរដ្ឋអាម៉េរិកបានប្រគល់ឧបករណ៍ជ្រមុជទឹកស្វ័យប្រវត្តិចំនួន ៤គ្រឿងទៅឲ្យកងទ័ពហ្វីលីពីន ក្នុងគោលបំណងពង្រឹងសមត្ថភាពការពារខ្លួន។ យោងតាមស្ថានទូតអាមេរិកប្រចាំទីក្រុងម៉ានីល បានឱ្យដឹងនៅថ្ងៃទី២៣ ខែមិថុនានេះថា ឧបករណ៍ជ្រមុជទឹក និងបើកបរលើផ្ទៃទឹកស្វ័យប្រវត្តិប្រភេទ «Ocean Aero Triton» ទាំង ៤គ្រឿងនេះ មានតម្លៃសរុបប្រហែល ១៣លានដុល្លារ។ លក្ខណៈពិសេសរបស់ដ្រូនសមុទ្រទាំងនេះ គឺវាដើរដោយថាមពលពន្លឺព្រះអាទិត្យ ហើយអាចដំណើរការនៅលើផ្ទៃទឹក និងក្រោមបាតសមុទ្របានរហូតដល់ទៅ ៣០ថ្ងៃជាប់ៗគ្នា ដើម្បីប្រមូលទិន្នន័យសម្ងាត់ផ្សេងៗ ដែលជួយឲ្យកងទ័ពហ្វីលីពីនអាចវាយតម្លៃស្ថានការណ៍ និងធ្វើការសម្រេចចិត្តបានយ៉ាងរហ័ស...
133 Viewsតុលាការថៃ នៅថ្ងៃទី២៤មិថុនានេះ បានកាត់ទោសតារាចម្រៀងម្នាក់ដែលមានរហស្សនាមថា Michael Jackson របស់ប្រទេសថៃឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ ពីបទសម្លាប់មនុស្សពីរនាក់ពេលកំពុងបើកបរពេលស្រវឹង។ ជនជាប់ចោទ Manasawin Nantasen ដែលត្រូវបានគេស្គាល់ថាជា Tik Shiro បានល្បីល្បាញនៅចុងទសវត្សរ៍ឆ្នាំ ១៩៨០ និង ១៩៩០ ដោយសារមួក fedora ដ៏ល្បី អាវស្បែក និងចលនារាំដ៏រលូន ដែលទទួលបានការប្រៀបធៀបទៅនឹងតារាចម្រៀងពិភពលោក Michael Jackson។...
158 Viewsមនុស្សជាង ៥.៣០០ នាក់នៅតែជាប់នៅក្នុងមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិតនៅជាប់ព្រំដែនថៃ-មីយ៉ាន់ម៉ា ជាងមួយឆ្នាំបន្ទាប់ពីមនុស្សរាប់ពាន់នាក់ត្រូវបានដោះលែងក្នុងអំឡុងពេលបង្ក្រាបពហុជាតិនៅក្នុងតំបន់។ នៅក្នុងលិខិតចុះថ្ងៃទី២២ ខែមិថុនា ទៅកាន់ប៉ូលីសថៃ បណ្តាញសង្គមស៊ីវិលសម្រាប់ជំនួយជនរងគ្រោះនៃការជួញដូរមនុស្ស (CSNHTV) បានលើកឡើងថា អ្នកដែលជាប់ភាគច្រើនគឺជាជនបរទេសដែលត្រូវបានឃុំខ្លួននៅទីតាំងចំនួនបួននៅក្នុងតំបន់ដែលគ្រប់គ្រងដោយកងជីវពលមីយ៉ាន់ម៉ា ខណៈថៃជាកន្លែងដ៏ធំបំផុតសម្រាប់បក្សពួកមេក្លោងឧក្រិដ្ឋជនធំៗសម្ងំធ្វើសកម្មភាពចែកចាយ និងបោកប្រាស។ ក្រុមនេះប៉ាន់ប្រមាណថា អ្នកដែលជាប់គាំងរួមមានជនជាតិចិនប្រហែល ១៦០០នាក់ ជនជាតិភូមាប្រហែល ២០០នាក់ ជនជាតិថៃ ២០នាក់ ក៏ដូចជាពលរដ្ឋមកពីប្រទេសហ្វីលីពីន តៃវ៉ាន់ ម៉ាឡេស៊ី ប្រេស៊ីល រុស្ស៊ី...
143 Viewsរដ្ឋាភិបាលដាណឺម៉ាក នឹងចាប់ផ្តើមដាក់ពង្រាយទាហាននៅកោះ Greenland ដែលជាទឹកដីស្វយ័តរបស់ដាណឺម៉ាក ខណៈប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ប្តេជ្ញាប្រើធម៌ក្តៅដើម្បីគ្រប់គ្រងកោះនេះ។ រដ្ឋមន្ត្រីក្រសួងការពារជាតិ Jeppe Bruus បានគូសបញ្ជាក់ច្បាស់ៗនៅថ្ងៃទី២៤ ខែមិថុនានេះថា ទាហាននឹងត្រូវដាក់ពង្រាយរួមជាមួយទាហានអាជីព ហើយនឹងចូលរួមយ៉ាងពេញលេញនៅក្នុងបេសកកម្មទាំងអស់”។ បន្ថែមពីនោះ ពង្រឹងវត្តមានរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងសម្ពាធពីសហរដ្ឋអាម៉េរិក។ អនុប្រធានាធិបតីអាម៉េរិក JD Vance កាលពីឆ្នាំមុនបានចោទប្រកាន់ដាណឺម៉ាកថាបានធ្វេសប្រហែសសន្តិសុខនៃទឹកដីអាកទិកដ៏ធំរបស់ខ្លួន។ ភាពតានតឹងបានកើនឡើងនៅជុំវិញ Greenland បន្ទាប់ពីលោក ត្រាំ...
144 Viewsប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានលើកឡើងថា បើគ្មានមីស៊ីលទេ ប្រទេសរបស់លោកនឹងបញ្ចប់ «ដូចក្រុងហ្គាហ្សា» ដោយទទូចថា កម្មវិធីមីស៊ីលផ្លោងរបស់ខ្លួនគឺមិនអាចចរចាបានទេ។ លោកបានអះអាងក្នុងអំឡុងពេលទស្សនកិច្ចមួយទៅកាន់ប្រទេសប៉ាគីស្ថាននៅថ្ងៃទី២៤ ខែមិថុនានេះ ដែលជាអ្នកសម្របសម្រួលដ៏សំខាន់ម្នាក់ក្នុងការចរចារវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ដែលកំពុងស្វែងរកការបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ាថា «ប្រសិនបើមីស៊ីលដែលយើងមានសម្រាប់ការពារខ្លួនមិនមានទេ អ៊ីស្រាអែល និងសហរដ្ឋអាម៉េរិកនឹងបានភ្ជួររាស់ និងសម្លាប់រង្គាល់អ៊ីរ៉ង់ដូចហ្គាហ្សាដែរ ដោយមិនបង្ហាញក្តីមេត្តាចំពោះមនុស្សចាស់ ឬក្មេងឡើយ»។ លោកបានបន្ថែមថា «យើងនឹងមិនចរចាជាមួយនរណាម្នាក់ឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ អំពីសមត្ថភាពការពាររបស់យើងឡើយ»។...
145 Views (ក្រុងបាងកក)៖កងទ័ពភូមិន្ទថៃបានបង្ខំចិត្តបិទសាលាព្រំដែនមួយកន្លែងជាបណ្ដោះអាសន្ននៅក្នុងខេត្តតាក បន្ទាប់ពីការប្រយុទ្ធគ្នារវាងកងទ័ពមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិចបានផ្លោងគ្រាប់កាំភ្លើងធំឆ្លងកាត់ព្រំដែនចូលទៅក្នុងទឹកដីថៃ។ យោងតាមអ្នកនាំពាក្យរងកងទ័ពភូមិន្ទថៃ បានឱ្យដឹងថា សាលាបានម៉ែកូនកែន ក្នុងស្រុកម៉ែសូត ខេត្តតាក បានផ្អាកថ្នាក់រៀនដោយសារតែស្ថានភាពសន្តិសុខតាមបណ្តោយព្រំដែនភាគខាងលិចថៃ-មីយ៉ាន់ម៉ា។ ដោយបន្ថែមថា កងកម្លាំងថៃកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពព្រំដែន បន្ទាប់ពីកងទ័ពមីយ៉ាន់ម៉ាបានពង្រឹងទីតាំងនៅបានមីនឡាប៉ាន និងបានផលលូ ក្នុងខេត្តមីយ៉ាវ៉ាឌី ទល់មុខបានតំបន់ហួយមហាវង្ស ក្នុងខេត្តតាក។ ចាប់តាំងពីថ្ងៃទី ២១-២២ ខែមិថុនា កងកម្លាំងមីយ៉ាន់ម៉ាបានប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងក្រុមប្រឆាំងជនជាតិភាគតិចនៅក្នុងតំបន់នោះ បណ្តាលឱ្យគ្រាប់កាំភ្លើងធំពីការប៉ះទង្គិចគ្នាបានធ្លាក់ចូលទៅក្នុងទឹកដីថៃ ដែលជំរុញឱ្យសាលាបានម៉ែកូនកែនបិទជាបណ្ដោះអាសន្ន។ គូសបញ្ជាក់ថា ទោះបីជាធ្លាក់គ្រាប់បែក...