47 Views បដាដែលមានអត្ថន័យថា «សម្លាប់ Trump» ត្រូវបានដាក់បង្ហាញនៅក្បែរមីស៊ីល Zolfaghar និងយន្តហោះគ្មានមនុស្សបើក (drone) ប្រភេទ Shahed នៅក្នុងទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់។ លើសពីនេះ បដាផ្សព្វផ្សាយធំៗក៏បានបង្ហាញរូបភាពមេដឹកនាំកំពូលបច្ចុប្បន្ន និងអតីតមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ព្រមទាំងអតីតមេដឹកនាំក្រុម Hezbollah គឺលោក Hassan Nasrallah ផងដែរ។ កាលពីមុននេះ បដាមួយដែលមានរូបភាពប្រធានាធិបតីអាមេរិក លោក Donald...
57 Views កញ្ញា Arabella Kushner ដែលជាចៅស្រីវ័យ ១៥ ឆ្នាំរបស់ប្រធានាធិបតីអាមេរិក Donald Trump បានស្វាគមន៍ប្រធានាធិបតីចិន Xi Jinping នៅឯសេតវិមានកាលពីសប្តាហ៍មុន ពោលគឺ ៩ ឆ្នាំបន្ទាប់ពីនាងបានច្រៀងចម្រៀងជាភាសាចិនជូនមេដឹកនាំចិនរូបនេះស្តាប់ជាលើកដំបូង។ យោងតាមកាសែត New York Post នាងបាននិយាយជាភាសាចិនថា «សូមស្វាគមន៍មកកាន់សហរដ្ឋអាមេរិក» ជាភាសាចិនទៅកាន់លោក Xi និងភរិយារបស់លោកគឺលោកស្រី...
54 Views យន្តហោះនេះមិនបានផ្ទុកគ្រាប់រំសេវទេ ហើយបានធ្លាក់នៅក្នុងតំបន់គ្មានមនុស្សរស់នៅនៃតំបន់ Amur របស់រុស្ស៊ី អំឡុងពេលហោះហើរហ្វឹកហាត់។ នេះបើតាមអង្គភាព RT នៅថ្ងៃទី៣០ ខែកញ្ញានេះ។ យោងតាមក្រសួងការពារជាតិរុស្ស៊ី យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រប្រភេទ Tu-95 មួយគ្រឿងបានធ្លាក់ក្នុងអំឡុងពេលហោះហើរហ្វឹកហាត់នៅតំបន់ Amur ក្នុងតំបន់ចុងបូព៌ារបស់រុស្ស៊ី ដោយបានបណ្តាលឱ្យសមាជិកនាវិកចំនួន ៦ នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។ យ៉ាងណាម៉ិញ គណៈកម្មការមួយរបស់កងកម្លាំងអាកាសចរណ៍រុស្ស៊ីត្រូវបានបញ្ជូនទៅកាន់ទីតាំងកើតហេតុ ដើម្បីស៊ើបអង្កេតពីមូលហេតុនៃការធ្លាក់នេះ។ យន្តហោះ Tu-95...
56 Views ប្រទេសចិនបានបើកមជ្ឈមណ្ឌលថ្មីមួយសម្រាប់ការគាំទ្រ និងការបណ្តុះបណ្តាលផ្នែកយោធានៅក្នុងប្រទេសឡាវ ដែលនេះគឺជាការបង្កើនវត្តមានយោធានៅក្រៅប្រទេសដ៏កម្រមួយ ខណៈអាម៉េរិកមិនមានការលើកឡើងជាមតិយោបលឡើយចំពោះរឿងនេះ។ យោងតាមសេចក្តីថ្លែងការណ៍ក្រសួងការពារជាតិចិនបានប្រកាសកាលពីថ្ងៃអង្គារ ទី២៩ ខែកញ្ញានេះថា មជ្ឈមណ្ឌលគាំទ្រ និងបណ្តុះបណ្តាលរួមចិន-ឡាវ និងសាលាអាកាសចរណ៍មិត្តភាពចិន-ឡាវ ឥឡូវនេះកំពុងដំណើរការនៅឯព្រលានយន្តហោះមួយក្នុងតំបន់ Ban Keun។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា «ស្ថាប័នទាំងពីរនេះ ដែលត្រូវបានថែទាំ និងដំណើរការរួមគ្នាដោយភាគីទាំងពីរ មានគោលបំណងជួយប្រទេសឡាវពង្រឹងការបណ្តុះបណ្តាលអាកាសយានិកនៃកងទ័ពអាកាសរបស់ខ្លួន»។ យ៉ាងណាម៉ិញ ក្រសួងការពារជាតិចិនបានលើកឡើងថា សកម្មភាពនៅប្រទេសឡាវនេះ «មិនមែនសំដៅប្រឆាំងនឹងភាគីទីបីណាមួយឡើយ ហើយមានគោលបំណងជួយពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកងទ័ពទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត ព្រមទាំងរួមចំណែកដល់ការរក្សាសន្តិភាព...
54 Views (ក្រុងព្យុងយ៉ាង)៖ ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានច្រានចោលការអះអាងរបស់កូរ៉េខាងត្បូងដែលថា កូរ៉េខាងជើងទំនងជាអ្នកនៅពីក្រោយហេតុការណ៍ផ្ទុះមីនកាលពីសប្តាហ៍មុន ដែលបណ្តាលឱ្យទាហានបីនាក់រងរបួស។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងនៅព្រឹកថ្ងៃពុធ ទី៣០ ខែកញ្ញានេះ។ ទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាង នៅតែស្ថិតក្នុងស្ថានភាពសង្គ្រាមតាមផ្លូវច្បាប់ ចាប់តាំងពីជម្លោះកូរ៉េបានបញ្ចប់ដោយកិច្ចព្រមព្រៀងឈប់បាញ់ មិនមែនជាសន្ធិសញ្ញាសន្តិភាពនោះទេ។ មន្ត្រីយោធាកូរ៉េខាងត្បូងចំនួនបីនាក់បានរងរបួសធ្ងន់ធ្ងរ ម្នាក់ក្នុងចំណោមនោះបានបាត់បង់ជើង នៅក្នុងហេតុការណ៍ផ្ទុះកាលពីថ្ងៃទី២១ ខែកញ្ញា នៅខាងក្នុងតំបន់គ្មានយោធា...
45 Views (តៃប៉ិ)៖ រដ្ឋមន្ត្រីក្រសួងការពារជាតិបានអះអាងនៅថ្ងៃអង្គារ ទី២៩កញ្ញានេះថា តៃវ៉ាន់កំពុងបន្តការចរចាជាមួយសហរដ្ឋអាមេរិកជុំវិញការលក់អាវុធ ហើយបានទទួលការធានាឡើងវិញចាប់តាំងពីកិច្ចប្រជុំកំពូលនៅទីក្រុងវ៉ាស៊ីនតោនរវាងមេដឹកនាំអាមេរិក និងចិនមកថា គោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្តូរនោះទេ។ សហរដ្ឋអាមេរិកគឺជាអ្នកគាំទ្រ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតនៅលើឆាកអន្តរជាតិសម្រាប់តៃវ៉ាន់ (ដែលចិនចាត់ទុកថាជាទឹកដីរបស់ខ្លួន) ទោះបីជាមិនមានទំនាក់ទំនងការទូតជាផ្លូវការក៏ដោយ។ ប្រទេសចិនបានអំពាវនាវម្តងហើយម្តងទៀតឱ្យបញ្ឈប់ការលក់អាវុធដល់តៃវ៉ាន់ ហើយកាលពីខែឧសភា បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកកំពុងផ្អាកកញ្ចប់លក់អាវុធថ្មីមួយដែលមានតម្លៃប្រហែល ១៤ ពាន់លានដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីជួបជាមួយប្រធានាធិបតី...
46 Views ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានអះអាងថា មានទាហានកូរ៉េខាងជើងជាង ៨,០០០ នាក់នៅលើទឹកដីរុស្ស៊ី ហើយកំពុងរៀបចំដំណើរការដើម្បីបញ្ជូនទាហានបន្ថែមចំនួន ១០,០០០ នាក់ទៀត។ ដោយយោងទៅលើទិន្នន័យថ្មី អំពីការបញ្ជូនទាហានកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ី លោក Zelenskiy បានសរសេរនៅលើបណ្តាញសង្គម X ថា ពួកគេ «កំពុងត្រូវបានជ្រើសរើសសម្រាប់ការហ្វឹកហ្វឺន និងការបញ្ជូនទៅកាន់ប្រទេសរុស្ស៊ីនៅពេលបន្ទាប់»។ យ៉ាងណាម៉ិញ ប្រធានាធិបតីអ៊ុយក្រែនរូបនេះបាននិយាយកាលពីខែសីហាថា ទាហានកូរ៉េខាងជើងរហូតដល់...
44 Views ការដែលសហរដ្ឋអាមេរិកអនុញ្ញាតឱ្យកូរ៉េខាងត្បូងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរជាលើកដំបូងរបស់ខ្លួននោះ គឺជា«ការវិវត្តដ៏គ្រោះថ្នាក់» ដែលបង្កើនអស្ថិរភាពថ្មីដល់បរិយាកាសនយោបាយ និងយោធានៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ នេះបើក្រសួងការបរទេសកូរ៉េខាងជើងបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នៅថ្ងៃទី២៩ ខែកញ្ញានេះ។ ក្រសួងកូរ៉េខាងជើងបានបញ្ជាក់ថា ការអនុញ្ញាតនេះក៏ជាសញ្ញាបង្ហាញមួយទៀតនៃការរីករាលដាលអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក តាមរយៈកិច្ចព្រមព្រៀង AUKUS ដោយបានរៀបរាប់ពីប្រវត្តិដែលខ្លួនចាត់ទុកថាជា «ការបង្កើនអាវុធនុយក្លេអ៊ែរយ៉ាងខ្លាំងក្លា» របស់ទីក្រុងវ៉ាស៊ីនតោន ដែលនាំឱ្យមាន «ការដួលរលំនៃសណ្តាប់ធ្នាប់នុយក្លេអ៊ែរអន្តរជាតិ»។ ដោយឡែក កូរ៉េខាងត្បូងមានគោលបំណងដាក់ឱ្យដំណើរការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដំបូងរបស់ខ្លួននៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ២០៣០ ក្រោមកម្មវិធីថ្មីមួយដែលមានគោលបំណងទប់ទល់នឹងការគំរាមកំហែងផ្នែកនុយក្លេអ៊ែរ និងមីស៊ីលដែលបាញ់ចេញពីនាវាមុជទឹករបស់កូរ៉េខាងជើង។ ផែនការបង្កើតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់ទីក្រុងសេអ៊ូលនេះ ត្រូវបានឯកភាពជាមួយទីក្រុងវ៉ាស៊ីនតោន...
38 Views (ទីក្រុងបាងកក)៖ ប្រជាពលរដ្ឋក្នុងរដ្ឋធានីរបស់ប្រទេសថៃបានដើរក្នុងទឹកដែលមានកម្ពស់ដល់ចង្កេះនៅក្នុងតំបន់មួយចំនួន ខណៈដែលមនុស្សរាប់ពាន់នាក់បានទៅជ្រកកោននៅតាមមជ្ឈមណ្ឌលជម្លៀសខ្លួន បន្ទាប់ពីមានទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់កាលពីចុងសប្តាហ៍ ហើយការកើនឡើងកម្រិតទឹកនៅក្នុងអាងស្តុកទឹកនៃខេត្តមួយនៅភាគខាងកើត ក៏បានតម្រូវឱ្យមានការជម្លៀសប្រជាជនផងដែរ។ តំបន់លំនៅដ្ឋានជាច្រើននៅក្នុងទីក្រុងបាងកកត្រូវបានជន់លិច ហើយប្រព័ន្ធបង្ហូរទឹកមិនអាចទប់ទល់នឹងបរិមាណទឹកបានឡើយ បន្ទាប់ពីមានភ្លៀងធ្លាក់កម្រិត ៣២០ មីលីម៉ែត្រ (១២,៦ អ៊ីញ) ក្នុងរយៈពេល ២ ឬ ៣ ថ្ងៃកាលពីសប្តាហ៍មុន ដែលបរិមាណទឹកភ្លៀងនេះគឺស្ទើរតែស្មើនឹងបរិមាណទឹកភ្លៀងសរុប ដែលទីក្រុងស្ថិតនៅទីតាំងក្នុងតំបន់ទំនាបបំផុត។ លោកស្រី Bangorn Dednuam អាយុ...
44 Views ការវាយប្រហារតាមផ្លូវអាកាសរបស់យោធាទៅលើផ្សារមួយនៅភាគខាងលិចប្រទេសមីយ៉ាន់ម៉ា បានសម្លាប់មនុស្ស ៣៣នាក់ និងធ្វើឱ្យមនុស្ស ៣៦នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល កាលពីថ្ងៃចន្ទ ទី២៨ ខែកញ្ញានេះ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រុមឧទ្ទាមមួយដែលគ្រប់គ្រងតំបន់នោះ។ យោងតាមកងទ័ព Arakan (Arakan Army) បាននិយាយថា ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារទៅលើផ្សារ និងស្ពាននៅក្បែរនោះ ក្នុងក្រុង Kyauktaw នៃរដ្ឋ Rakhine នោះអាចនឹងបន្តកើនឡើង។ បើតាម សាក្សីម្នាក់ដែលសុំមិនបញ្ចេញឈ្មោះដោយសារហេតុផលសុវត្ថិភាព បានឃើញសាកសពជាង...