80 Views កូរ៉េខាងជើងបានចោទប្រកាន់អង្គការណាតូកាលពីថ្ងៃទី១ ខែសីហានេះ ថាកំពុងរៀបចំសម្រាប់សង្គ្រាមដោយពង្រីកហេដ្ឋារចនាសម្ព័ន្ធប្រេងឥន្ធនៈយោធានៅទូទាំងទ្វីបអឺរ៉ុប ដែលជាការបង្ហាញខ្លួនជាប្លុកយោធាដ៏ឈ្លានពានជាងមុន។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA កូរ៉េខាងជើងបានរិះគន់ផែនការកម្មវិធីសមត្ថភាពខ្សែសង្វាក់ផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់អង្គការណាតូ ដែលខ្លួនអះអាងថានឹងភ្ជាប់បណ្តាញប្រេងឥន្ធនៈប្រហែល ១០,០០០ គីឡូម៉ែត្រ នៅអឺរ៉ុបខាងលិចជាមួយរដ្ឋសមាជិកថ្មីៗនៅអឺរ៉ុបខាងកើត និងខាងជើង។ អត្ថាធិប្បាយរបស់ KCNA មិនបានផ្តល់ភស្តុតាងសម្រាប់ការអះអាងរបស់ខ្លួនថាគម្រោងនេះត្រូវបានរចនាឡើងដើម្បីគាំទ្រជម្លោះដែលអាចកើតមានហួសពីអឺរ៉ុបនោះទេ។ ប៉ុន្តែអង្គការណាតូថាខ្លួនកំពុងពង្រឹងការទប់ស្កាត់ និងការពារជាតិបន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងឆ្នាំ ២០២២។ ទោះបីជាយ៉ាងណាក៏ដោយ កូរ៉េខាងជើងបានថ្កោលទោសកិច្ចសហប្រតិបត្តិការយោធារវាងសហរដ្ឋអាម៉េរិក កូរ៉េខាងត្បូង និងប្រទេសដទៃទៀត រួមទាំងសមាជិកអង្គការណាតូផងដែរ។ កូរ៉េខាងជើង...
66 Views អ្នកបើកយន្តហោះម៉ាឡេស៊ីម្នាក់ប្រឈមនឹងទោសប្រហារជីវិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិហ្សាការតា ជាមួយនឹងថ្នាំញៀនអេស្តាស៊ីជាង ៧០,០០០ គ្រាប់នៅក្នុងវ៉ាលីរបស់លោក នេះបើយោងតាមប៉ូលីសបានបញ្ជាក់កាលពីថ្ងៃសុក្រ ទី៣១កក្កដាថាបុរសនោះកំពុងប្រើប្រាស់គ្រឿងញៀន ខណៈពេលកំពុងហោះហើរយន្តហោះដឹកអ្នកដំណើរ។ អ្នកបើកយន្តហោះអាយុ ៣៩ឆ្នាំ ដែលត្រូវបានគេស្គាល់តែអក្សរកាត់របស់លោកថា MSO ត្រូវបានចាប់ខ្លួននៅយប់ថ្ងៃពុធនៅអាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta មិនយូរប៉ុន្មានបន្ទាប់ពីមកដល់ពីទីក្រុងគូឡាឡាំពួរ។ យោងតាមលោក Hengky Tomuan Parlindungan Aritonang មន្ត្រីការិយាល័យគយអាកាសយានដ្ឋានមិនបានបញ្ជាក់ថាអ្នកបើកយន្តហោះធ្វើការឱ្យក្រុមហ៊ុនអាកាសចរណ៍ណាទេ ប៉ុន្តែលេខជើងហោះហើរបានបង្ហាញថាវាជាយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី។ លទ្ធផលនៃការធ្វើតេស្តទឹកនោមរបស់លោកបានបង្ហាញថាមានសារធាតុញៀនមេតំហ្វេតាមីន MDMA...
70 Viewsសាឡាងឥណ្ឌូនេស៊ីមួយបានឆេះនៅលើសមុទ្រកាលពីថ្ងៃអាទិត្យទី២ ខែសីហានេះ ដោយបានសម្លាប់មនុស្សប្រាំនាក់ និងបន្សល់ទុកមនុស្ស ៤១ នាក់ផ្សេងទៀតបាត់ខ្លួន បន្ទាប់ពីអ្នកខ្លះលោតចុះពីលើទូក។ នេះបើយោងតាមទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះក្នុងតំបន់ Surabaya ដែលបានផ្តល់តួលេខចុងក្រោយបំផុតបានឱ្យដឹងថា មនុស្សសរុបចំនួន ២២៥ នាក់នៅលើនាវាត្រូវបានជួយសង្គ្រោះ។ ខណៈអ្នកដំណើរមួយចំនួនបានលោតចូលទៅក្នុងសមុទ្រ ហើយត្រូវបានជួយសង្គ្រោះដោយនាវានៅក្បែរនោះ។ យ៉ាងណាម៉ិញ គេក៏សង្កេតឃើញថាមាននាវាចំនួនបួនគ្រឿងផ្សេងទៀតកំពុងត្រៀមលក្ខណៈនៅជិតសាឡាង ប៉ុន្តែមិនអាចចូលទៅជិតបានទេ ដោយសារតែហានិភ័យដែលបង្កឡើងដោយសម្ភារៈងាយឆេះនៅលើសាឡាង។ គូសបញ្ជាក់ថា គ្រោះថ្នាក់សមុទ្រជារឿងធម្មតាកើតឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាប្រជុំកោះមួយដែលមានកោះជាង ១៧,០០០ ដោយសារស្តង់ដារសុវត្ថិភាពធូររលុង...
73 Views អ៊ីរ៉ង់បានព្រមាននៅចុងសប្តាហ៍នេះប្រឆាំងនឹងសកម្មភាពផ្សងព្រេងណាមួយរបស់សហរដ្ឋអាមេរិក ហើយបាននិយាយថា ខ្លួននឹងសងសឹកយ៉ាងម៉ឺងម៉ាត់ ប្រសិនបើកងកម្លាំងអាមេរិកធ្វើតាមការគំរាមកំហែងវាយប្រហារជាថ្មីទៀតរបស់ប្រធានាធិបតី Donald Trump លើគោលដៅអ៊ីរ៉ង់។ ការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi នៅក្នុងការសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកពីគ្នាកាលពីថ្ងៃទី១ ខែសីហានេះ ជាមួយមន្ត្រីជាន់ខ្ពស់ទួរគី ប៉ាគីស្ថាន និងអារ៉ាប៊ីសាអ៊ូឌីត បានកើតឡើងត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីកងទ័ពកូវ៉ែតបាននិយាយថា ខ្លួនបានបំផ្លាញយានដ្រូនអរិភាពដែលបាញ់ដោយអ៊ីរ៉ង់ប្រឆាំងនឹងទីតាំងសំខាន់ៗជាច្រើន។ ថ្លែងទៅកាន់មេបញ្ជាការកងទ័ពប៉ាគីស្ថាន លោក Asim Munir និងរដ្ឋមន្ត្រីការបរទេសទួរគី លោក...
72 Viewsក្រុមអាជ្ញាធរបាននិយាយនៅថ្ងៃអាទិត្យ២សីហានេះថា សហគមន៍នានានៅទូទាំងភាគនិរតីនៃប្រទេសជប៉ុនប្រឈមនឹងផ្លូវដ៏វែងឆ្ងាយឆ្ពោះទៅរកភាពធូរស្រាលឡើងវិញបន្ទាប់ពីការរញ្ជួយដីដ៏ធំ។ ខណៈចំនួនអ្នកស្លាប់នៅពេលនេះបានឡើងដល់ ៣៨ នាក់។ តួលេខនេះនៅតែកំពុងត្រូវបានផ្ទៀងផ្ទាត់ ខណៈមនុស្ស៩.២២៦នាក់នៅតែបន្តស្នាក់នៅក្នុងជំរំបណ្ដោះអាសន្ន។ គ្រោះរញ្ជួយដីកម្រិត ៧,១ រ៉ិចទ័របានវាយប្រហារកាលពីថ្ងៃអង្គារនៅក្នុងខេត្ត Kumamoto។ក្រុមអាជ្ញាធរនិយាយថាផ្ទះចំនួន ១.៥០០ ខ្នងត្រូវបានបញ្ជាក់ថាខូចខាត ហើយមនុស្សជាង ៩.៥០០ នាក់ត្រូវបានជម្លៀសចេញ។ ការផ្ទុះដ៏ធំមួយបានឆាបឆេះផ្សារទំនើបមួយក្នុងទីក្រុង Kashima បន្ទាប់ពីការរញ្ជួយដី។ ក្រុមអ្នកជួយសង្គ្រោះបានទាញមនុស្ស ១២ នាក់ចេញគំនរកម្ទេចកម្ទី។ មនុស្ស ៧ នាក់បានស្លាប់...
68 Viewsជនអន្តោប្រវេសន៍ដែលបានហែលទឹក ឬឡើងរបងយ៉ាងស្លន់ស្លោចូលទៅក្នុងតំបន់ សេអ៊ូតា (Ceuta) នៃទ្វីបអាហ្វ្រិករបស់ប្រទេសអេស្ប៉ាញក្នុងសប្តាហ៍នេះ បានវិលត្រឡប់ទៅផ្ទះវិញកាលពីថ្ងៃសៅរ៍ ដោយមនុស្សជាច្រើននិយាយថា ភាពអត់ឃ្លាន ភាពអស់កម្លាំង និងអរិភាពពីអ្នកស្រុក បានបំផ្លាញក្តីសង្ឃឹមរបស់ពួកគេចំពោះជីវិតថ្មីនៅអឺរ៉ុប។ក្រុមជនអន្តោប្រវេសន៍ដែលអស់កម្លាំងយ៉ាងខ្លាំងបានដួលក្រាបលើខ្សាច់មាត់សមុទ្រដោយសារតែគ្មានកម្លាំងក្រោយហែលទឹកពីប្រទេសម៉ារ៉ុកកាលពីថ្ងៃសៅរ៍។ មន្ត្រីនិយាយថា យ៉ាងហោចណាស់មានសាកសពចំនួន ៦៧ នាក់ត្រូវបានគេរកឃើញនៅខាងប្រទេសអេស្ប៉ាញ ដោយអ្នកខ្លះលង់ទឹក ខ្លះទៀតត្រូវបានកិនសង្កត់ពេលព្យាយាមឡើងជញ្ជាំងការពារទឹក និងរបងព្រំដែន។ លោក Mujahid Ahmed និយាយថា លោកបានភៀសខ្លួនចាប់តាំងពីជម្លោះបានផ្ទុះឡើងនៅក្នុងប្រទេសកំណើតរបស់លោក គឺប្រទេសស៊ូដង់។ ជនអន្តោប្រវេសន៍ជាច្រើនរួមទាំងលោក...
68 Views ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ដែលកំពុងបន្តកើតមាននៅក្នុងរដ្ឋអាសាំ (Assam) ភាគឦសាននៃប្រទេសឥណ្ឌាបានកើនឡើងដល់ ៨២ នាក់ ដោយមានមនុស្សពីរនាក់នៅតែបាត់ខ្លួន។ យោងតាមលោក Himanta Biswa Sarma អភិបាលរដ្ឋអាសាំ ស្រុក Sivasagar បានរាយការណ៍ថាមានអ្នកស្លាប់ច្រើនជាងគេចំនួន ៤២ នាក់ បន្ទាប់មកគឺស្រុក Charaideo ដែលមានអ្នកស្លាប់ចំនួន២១នាក់ និងស្រុក Jorhat មានអ្នកស្លាប់ ៩ នាក់។...
74 Views ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃទី១ ខែសីហានេះថា លោកនឹងផ្អាកការវាយប្រហារថ្មីលើអ៊ីរ៉ង់ ដរាបណាកិច្ចព្រមព្រៀងមួយអាចសម្រេចបានយ៉ាងឆាប់រហ័ស ដើម្បីបញ្ឈប់មហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងបើកច្រកសមុទ្រ Hormuz ឡើងវិញ។ លោក Trump បានសរសេរនៅលើវេទិកា Truth Social របស់លោកថា អ៊ីរ៉ង់ និងប្រទេសមជ្ឈិមបូព៌ាផ្សេងទៀត បានស្នើសុំពេលវេលាដើម្បីបញ្ចប់កិច្ចព្រមព្រៀង ដែលនឹងនាំទៅដល់ការបើកច្រកសមុទ្រឡើងវិញ ភ្លាមៗ ពេញលេញ...
73 Views ក្រុមមន្ត្រីសន្តិសុខបានឱ្យដឹងនៅថ្ងៃទី២ ខែសីហានេះថា មនុស្សយ៉ាងហោចណាស់បីនាក់បានស្លាប់ និង ២១ នាក់រងរបួស បន្ទាប់ពីគ្រឿងផ្ទុះផលិតក្នុងស្រុកមួយត្រូវបានបំផ្ទុះនៅភោជនីយដ្ឋានអ៊ីតាលីមួយក្នុងទីក្រុងមូស្គូ ។ ការផ្ទុះនេះបានកើតឡើងនៅម៉ោងប្រហែល ២០:០០នាទី ម៉ោងក្នុងស្រុក នៅលើទីលានចតុរង្គ Kudrinskaya ជិតកណ្តាលទីក្រុង។ គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (NAK) បាននិយាយថា ស្ត្រីម្នាក់ដែលកាន់គ្រឿងផ្ទុះបានព្យាយាមចូលទៅក្នុងភោជនីយដ្ឋាន ប៉ុន្តែត្រូវបានឆ្មាំសន្តិសុខបញ្ឈប់។ ឧបករណ៍នេះបានផ្ទុះ ដោយសម្លាប់ស្ត្រីនោះ ឆ្មាំ និងអ្នកឈរមើលហេតុការណ៍ម្នាក់នៅភោជនីយដ្ឋាននោះ។ ភោជនីយដ្ឋាននេះ...
73 Viewsប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃទី៣០ខែកក្កដានេះថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានជំរុញឱ្យប្រទេសប៊ុលហ្គារីពិចារណាឡើងវិញនូវការសម្រេចចិត្តរបស់ខ្លួនក្នុងការអនុញ្ញាតឱ្យមានការដាក់ពង្រាយយន្តហោះយោធាអាមេរិកជាបណ្តោះអាសន្ននៅមូលដ្ឋានទ័ពអាកាស Bezmer ។ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីប៊ុលហ្គារីរបស់លោកគឺលោកស្រី Velislava Petrova-Chamova លោក Araqchi បាននិយាយថា ការយល់ព្រមរបស់ទីក្រុងសូហ្វីយ៉ា (Sofia) ចំពោះសំណើរបស់អាមេរិកក្នុងការឈរជើងយន្តហោះយោធានៅមូលដ្ឋាននេះដើម្បីគាំទ្រប្រតិបត្តិការយោធាគឺស្មើនឹងការសម្របសម្រួលការឈ្លានពានប្រឆាំងនឹងអ៊ីរ៉ង់ ដោយបន្ថែមថាសកម្មភាពនេះគឺមិនអាចទទួលយកបាន និងផ្ទុយពីទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ។អ៊ីរ៉ង់បានព្រមានម្តងហើយម្តងទៀតចំពោះប្រទេសដែលអនុញ្ញាតឱ្យទឹកដីរបស់ពួកគេត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកប្រឆាំងនឹងខ្លួនថា ពួកគេអាចប្រឈមនឹងផលវិបាក។ លោក Araqchi បានមានការសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកមួយជាមួយរដ្ឋមន្ត្រីការបរទេសស៊ីប លោក Constantinos...