85 Viewsមនុស្សយ៉ាងហោច ១០នាក់ ត្រូវបានសម្លាប់នៅក្នុងហេតុការណ៍ផ្ទុះរថយន្តដឹកប្រេងមួយគ្រឿង នៅតំបន់ភាគខាងលិចប្រទេសអ៊ីរ៉ង់ ។ ការផ្ទុះរថយន្តដឹងប្រេងកាលពីថ្ងៃសៅរ៍ ទី៥ កញ្ញានេះបង្កឡើងដោយសារគ្រោះថ្នាក់តាមផ្លូវនៅលើផ្លូវហាយវ៉េរវាងទីក្រុង Hamedan និងទីក្រុង Sanandaj ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័ររាយការណ៍ដោយឡើងប្រភពពីអភិបាលក្រុង Sanandaj ដែលជារដ្ឋធានីរបស់ខេត្តKurdistan ថា ឧបទ្ទេវហេតុនេះ បណ្តាលមកពីកំហុសបច្ចេកទេសនៅក្នុងប្រព័ន្ធហ្វ្រាំងរបស់រថយន្តដឹកប្រេង។ ទូរទស្សន៍ជាតិអ៊ីរ៉ង់IRIB បានរាយការណ៍ថា មនុស្សយ៉ាងហោច ៦នាក់ផ្សេងទៀត បានរងរបួសនៅក្នុងឧបទ្ទេហេតុខាងលើ ហើយតួលេខគ្រោះថ្នាក់ផ្អែកលើសេចក្តីរាយការណ៍ដំបូងប៉ុណ្ណោះ ។...
93 Views មេដឹកនាំយោធាមីយ៉ាន់ម៉ា ដែលបានក្លាយជាប្រធានាធិបតី នឹងមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមនៅចុងសប្តាហ៍នេះ ប្រទេសទាំងពីរបានបញ្ជាក់ថាជាដំណើរទស្សនកិច្ចចុងក្រោយបំផុតលើការជំរុញការទទួលស្គាល់ការទូតក្នុងតំបន់។ លោក មីន អ៊ុង ឡាំង បានបង្កឱ្យមានសង្គ្រាមស៊ីវិលរបស់ប្រទេសមីយ៉ាន់ម៉ាក្នុងនាមជាប្រមុខកងកម្លាំងប្រដាប់អាវុធក្នុងឆ្នាំ ២០២១ ដោយបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សាន ស៊ូជី និងឃុំខ្លួនលោកស្រី។ កាលពីខែមេសា លោកបានឡើងកាន់តំណែងជាប្រធានាធិបតីស៊ីវិល បន្ទាប់ពីរៀបចំការបោះឆ្នោតដែលមានការរឹតត្បិតខ្លាំង ហើយឥឡូវនេះកំពុងធ្វើការវាយលុកការទូតដើម្បីបញ្ចប់ឋានៈជាឯកតោភាគីរបស់ប្រទេសលោកនៅបរទេស។ ក្រសួងការបរទេសមីយ៉ាន់ម៉ាបាននិយាយថា លោកនឹងជួបជាមួយប្រធានាធិបតី តូ ឡាំ នៅប្រទេសវៀតណាម...
76 Views Messi បានសរសេរសុំបុត្រដ៏ឈឺចាប់មួយដោយប្រាប់អ្នកគាំទ្រថាចូលនិវត្តន៍ពីបាល់ទាត់ បន្ទាប់ពីដឹកនាំអាហ្សង់ទីនទៅវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ FIFA World Cup ជាលើកទីពីរជាប់ៗគ្នាកាលពីខែកក្កដា។ ខ្សែប្រយុទ្ធវ័យ ៣៩ឆ្នាំរូបនេះ បានដឹកនាំអាហ្សង់ទីនទៅកាន់ជ័យជម្នះ World Cup កាលពីបួនឆ្នាំមុន ដោយឈ្នះវគ្គផ្តាច់ព្រ័ត្រទល់នឹងបារាំង ក្នុងការស៊ុតបាល់ប៉េណាល់ទីនៅទីក្រុងដូហា ប៉ុន្តែក្រុមរបស់គាត់ត្រូវបានចាញ់ ១-០ ដោយក្រុមអេស្ប៉ាញដ៏ខ្លាំងជាង ក្នុងវគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០២៦ នៅ East Rutherford រដ្ឋ...
108 Views រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើងត្រូវបានបណ្តេញចេញពីតំណែង ដែលជាផ្នែកមួយនៃការរុះរើរចនាសម្ព័ន្ធថ្នាក់ដឹកនាំយោធារបស់ប្រទេស ជំនួសមកវិញដោយលោកលោក គីម សុងជី នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីព្រឹកថ្ងៃអាទិត្យ ទី៣០ ខែសីហានេះ។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានឱ្យដឹងថា «ផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញ» ត្រូវបានសម្រេចក្នុងអំឡុងពេលកិច្ចប្រជុំមួយកាលពីថ្ងៃសៅរ៍ដែលដឹកនាំដោយលោក គីម ជុងអ៊ុន។ លោក ណូ ក្វាងចុល មិនត្រឹមតែត្រូវបានបណ្តេញចេញពីតំណែងជារដ្ឋមន្ត្រីការពារជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានទម្លាក់ឋានៈនៅក្នុងថ្នាក់ដឹកនាំបក្សកាន់អំណាចទៅជា «អនុប្រធានទីមួយនៃនាយកដ្ឋានឧស្សាហកម្មគ្រាប់រំសេវ» នេះបើយោងតាម KCNA។ ជាមួយគ្នានេះ...
85 Views ប្រជាជនឥណ្ឌូនេស៊ីរាប់លាននាក់ប្រឈមនឹងផលវិបាកសុខភាពពីការប៉ះពាល់នឹងអ័ព្ទក្រាស់ដែលគ្របដណ្តប់លើទីក្រុង និងទីប្រជុំជនជាច្រើន ខណៈដែលភ្លើងឆេះព្រៃដែលបង្កឡើងដោយអែលនីណូបានបង្កការបំផ្លិចបំផ្លាញនៅលើកោះបូណេអូ និងស៊ូម៉ាត្រា។ ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រជុំកោះដ៏ធំមួយ បានប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដែលនាំឱ្យមានការបិទសាលារៀន និងមនុស្សរាប់ពាន់នាក់ត្រូវការការព្យាបាល ដោយផ្សែងក៏ទៅដល់ប្រទេសជិតខាងម៉ាឡេស៊ី និងសិង្ហបុរីផងដែរ។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា មនុស្ស ៣.៤ លាននាក់ដែលរស់នៅក្នុងខេត្តចំនួនប្រាំពីរនៅលើកោះបូណេអូ និងស៊ូម៉ាត្រា មានហានិភ័យនៃការឆ្លងមេរោគផ្លូវដង្ហើមដោយសារតែការប៉ះពាល់។ នៅទីក្រុងប៉េកានបារូ រដ្ឋធានីនៃខេត្តរីអូ របស់ស៊ូម៉ាត្រា អ័ព្ទក្រាស់បានបង្ខំឱ្យរដ្ឋាភិបាលបិទសាលារៀនរាប់សិបកន្លែង ខណៈដែលខ្លួនបានជំរុញឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះ។ យោងតាមលោក Abdullah...
84 Views អតីតរដ្ឋមន្ត្រីអេក្វាឌ័រ លោក Jose Serrano ត្រូវបានឃុំខ្លួននៅសហរដ្ឋអាមេរិក ហើយនឹងត្រូវធ្វើបត្យាប័នទៅកាន់ប្រទេសអេក្វាឌ័រ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទរៀបចំផែនការធ្វើឃាតបេក្ខជនប្រធានាធិបតីក្នុងឆ្នាំ ២០២៣ នេះបើយោងតាមប្រធានាធិបតីអេក្វាឌ័រ លោក Daniel Noboa។ ការចោទប្រកាន់បានភ្ជាប់លោក Serrano ទៅនឹងការសម្លាប់លោក Fernando Villavicencio ដោយឃាតករកូឡុំប៊ី។ លោក Serrano គឺជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី Rafael Correa ហើយជាគូប្រជែងដ៏រឹងមាំរបស់លោក...
82 Views រដ្ឋមន្ត្រីការបរទេសនេប៉ាល់ និងប្រធានអាកាសធាតុអង្គការសហប្រជាជាតិកាលពីថ្ងៃសៅរ៍ទី២៩សីហាននេះ បានព្រមានអំពីការគំរាមកំហែងកាន់តែខ្លាំងឡើងពីការឡើងកំដៅផែនដីដល់តំបន់ហិម៉ាឡៃយ៉ា ខណៈដែលក្រុមអ្នកជួយសង្គ្រោះកំពុងប្រណាំងប្រជែងគ្នាដើម្បីស្វែងរកមនុស្សរាប់ពាន់នាក់ដែលបាត់ខ្លួនបន្ទាប់ពីទឹកជំនន់យ៉ាងខ្លាំងតាមបណ្តោយព្រំដែនជាមួយប្រទេសចិន។ មជ្ឈមណ្ឌលស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិកបាននិយាយថា គ្រោះមហន្តរាយនៅជិតព្រំដែនរយៈកម្ពស់ខ្ពស់នេះ បណ្តាលមកពីការដួលរលំផ្ទាំងទឹកកក ដែលបានបញ្ជូនកម្ទេចកម្ទីយ៉ាងច្រើនទៅខាងក្រោម ដោយមានមនុស្សជិត ៣,០០០ នាក់បាត់ខ្លួន និង ៦៨២ នាក់ត្រូវបានបញ្ជាក់ថាស្លាប់។ ខណៈពេលដែលមូលហេតុពិតប្រាកដនៃការដួលរលំមិនទាន់ច្បាស់លាស់ ការប្រែប្រួលអាកាសធាតុកំពុងបណ្តាលឱ្យផ្ទាំងទឹកកករលាយទូទាំងពិភពលោក ដែលបង្កើនហានិភ័យនៃគ្រោះមហន្តរាយបែបនេះ។ ទន្ទឹមគ្នានេះ រដ្ឋមន្ត្រីការបរទេសនេប៉ាល់ Shisir Khanal បាននិយាយតាមទូរស័ព្ទជាមួយសមភាគីចិនលោក Wang Yi...
89 Viewsនៅខេត្តភាគខាងត្បូងថៃ កំពុងប្រឈមមុខនឹងការផ្ទុះឡើងជាថ្មីនៃអំពើហិង្សា។ ការវាយប្រហារភេរវកម្មរាប់សិបករណីបានកើតឡើងនៅក្នុងតំបន់នេះកាលពីសប្តាហ៍កន្លងទៅ ដែលវាអាចជាការដាក់សំពាធ ដើម្បីចាប់បង្ខំឲ្យរដ្ឋាភិបាលថៃត្រឡប់មកចូលតុចរចា។ អស់រយៈពេលជាង២០ឆ្នាំមកហើយ ដែលភាគខាងត្បូងស្រុកថៃ បានធ្លាក់ក្នុងស្ថានភាព នៃការបះបោរដើម្បីបំបែកទឹកដី មុននឹងស្ងប់ស្ងាត់ទៅវិញ។ ក៏ប៉ុន្តែកាលពីសប្តាហ៍កន្លងទៅ ខេត្តទាំង៤ នៅចុងខាងត្បូងបង្អស់របស់ថៃ បានប្រឈមមុខនឹងភាពតានតឹងហិង្សាជាថ្មី ដោយមានការវាយប្រហារ សរុបប្រមាណ ៧៨ ករណី ដែលភាគច្រើន ជាការវាយប្រហារ ដែលជាការរៀបគម្រោងទុកជាមុន និងដោយសហការគ្នា។ ផ្អែកតាមអាជ្ញាធរថៃ ការវាយប្រហារទាំងនេះ ភាគច្រើនមានទម្រង់ជាការដុតបំផ្លាញដោយចេតនា...
82 Viewsលួចដឹកជញ្ជូនជ្រូករស់សរុប ៥២ ក្បាលឆ្លងដែនដោយខុសច្បាប់ចេញពីប្រទេសវៀតណាម តាមច្រករបៀងក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ត្រូវបានអាជ្ញាធរជំនាញចុះស្ទាក់និងឃាត់រថយន្តបាន។ នេះបើតាមសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅថ្ងៃទី ២៧ ខែសីហានេះ។ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង កាលពីថ្ងៃទី២៦ ខែសីហា បានចុះស្ទាក់ និងឃាត់ចាប់រថយន្តចំនួន ២គ្រឿង ដែលកំពុងលួចដឹកជញ្ជូនជ្រូករស់សរុប ៥២ក្បាល ឆ្លងដែនដោយខុសច្បាប់ ចេញពីប្រទេសវៀតណាម។ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញបានស្ទាក់ឃាត់រថយន្តទី១ នៅលើផ្លូវលំ...
89 Viewsព្រះបរមរាជវាំងប្រទេសន័រវេសស្ថិតនៅតំបន់អឺរ៉ុបខាងជើង បានប្រកាសនៅថ្ងៃសុក្រនេះថា ព្រះមហាក្សត្រ ព្រះនាម Harald V បានសោយទិវង្គតក្នុងព្រះជន្មាយុ ៨៩ព្រះវស្សា។ នេះបើយោងតាមសារព័ត៌មាន RT របស់រុស្ស៊ី ផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ។យោងតាមរាជវាំងនៃប្រទេសន័រវេស ព្រះមហាក្សត្របានសោយទិវង្គតដោយស្ងាប់ស្ងាត់នៅមន្ទីរពេទ្យមួយក្នុងរដ្ឋធានី Oslo ប្រទេសន័រវេស នៅវេលាម៉ោង ៦:៣៥នាទីព្រឹក។ព្រះអង្គ Harald ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារជំងឺ កាលពីថ្ងៃទី១៧ ខែសីហា ក្រោយព្រះរាជសុខភាពរបស់ទ្រង់កាន់តែយ៉ាប់យ៉ឺន...