70 Views
81 Views អង្គការ Art for Kep និងសមាគមអភិរក្ស និងអភិវឌ្ឍខ្លែងខ្មែរ (ACDKK) នឹងរៀបចំសិក្ខាសាលាធ្វើខ្លែងឥតគិតថ្លៃចំនួនពីរ នៅថ្ងៃសៅរ៍ ទី២៦ និងថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២៦ នៅ Kep West Wellness Center ក្នុង Kep West។ អ្នកចូលរួមនឹងរៀនធ្វើខ្លែងឯក ដែលជាខ្លែងខ្មែរបុរាណ...
91 Viewsក្រុមហ៊ុន OpenAI ដែលជាអ្នកបង្កើតកម្មវិធី ChatGPT កាលពីថ្ងៃអង្គារ១៥ កញ្ញា សប្ដាហ៍នេះបាននិយាយថា ក្រុមហ៊ុន AI ធំៗបំផុតរបស់ពិភពលោកកំពុងធ្វើការរួមគ្នាដើម្បីបង្កើតស្ថាប័នកំណត់ស្តង់ដាគុណភាព ស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីហានិភ័យនៃបច្ចេកវិទ្យា AI និងមានសម្ពាធក្នុងការបង្កើតទម្រង់ថ្មីដែលមានសុវត្ថិភាពជាងមុនសម្រាប់បច្ចេកវិទ្យានេះ។ ក្រុមហ៊ុន OpenAI បាននិយាយថា ខ្លួនកំពុងសហការជាមួយក្រុមហ៊ុន Anthropic និង Google លើគំនិតមួយដែលផ្តើមចេញពីសំណើរបស់លោក Demis Hassabis CEO នៃស្ថាប័នស្រាវជ្រាវ...
77 Viewsដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតីសហភាពមីយ៉ាន់ម៉ាលោកមីន អោងឡាំងមកកម្ពុជា ខ្ញុំសូមជូនផ្នែកមួយនៃប្រវត្តិសាស្រ្តទំនាក់ទំនងរវាងខ្មែរនិងភូមាដោយនាវេលាពេលនេះខ្ញុំសូមលើកយកពីពាក្យថាខ្មែរក្នុងក្រសែភ្នែកភូមាកាលពីសម័យប្រវត្តិសាស្រ្តដោយនឹងចែកជាពីរប្រភពគឺ ១. តាមរយៈសិលាចារឹក និង២.តាមរយៈពង្សាវតារ។ តាមរយៈសិលាចារឹក៖ ១. សិលាចារឹករបស់មននៅលើចេតីយ៍វាសាយានក្នុងតំបន់ថាតុន(Thaton)នៃរដ្ឋមន មាននិយាយអំពីពាក្យថាក្រោម (Krom) ឬខម ពោលគឺខ្មែរនេះឯងដោយបញ្ជាក់ថានៅប្រមាណគ.ស១០៥០ ស្តេចមនព្រះនាមព្រះចៅមកុដ (Makuta) មានទំនាក់ទំនងជាមួយនឹង Lwa (ល្វោ), Ja’ba (ចាបា ជ្វា?),និង Krom (ក្រោម ឬខ្មែរ)។ ២....
74 Viewsប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា និងជាបេតិកភណ្ឌពិភពលោក កំពុងប្រឈមនឹងការខូចខាតនៅតាមទីតាំងជាច្រើន ដែលទាមទារឱ្យមានការចាត់វិធានការអភិរក្ស និងស្តារឡើងវិញជាបន្ទាន់។ តាមការបញ្ជាក់របស់លោក អ៊ា ដារិទ្ធ អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារបានឱ្យដឹងថា ប្រាសាទព្រះវិហារបានរងការខូចខាតចំនួន ៥៦២កន្លែង ខណៈបំណែកថ្មប្រាសាទដែលបាក់បែកជាង ៧ម៉ឺនដុំ ត្រូវបានប្រមូល និងរក្សាទុក ដើម្បីត្រៀមសម្រាប់ការងារអភិរក្ស និងស្តារឡើងវិញ។ លោកបញ្ជាក់ថា ចំនួនបំណែកថ្មដែលប្រមូលបានអាចនឹងកើនឡើងបន្ថែមទៀត បន្ទាប់ពីការប្រមូលក្នុងដំណាក់កាលទី២ត្រូវបានបញ្ចប់។ លោក អ៊ា ដារិទ្ធ បានឱ្យដឹងថា...
79 Views លោក មីន អ៊ុង ឡាំង មេដឹកនាំរដ្ឋប្រហារមីយ៉ាន់ម៉ា ដែលបានក្លាយជាប្រធានាធិបតីស៊ីវិល នឹងមកបំពេញទស្សនកិច្ចផ្លូវការណ៍នៅកម្ពុជា ដែលជាដំណើរទស្សនកិច្ចបន្ទាប់ពីជំរុញការទូតក្នុងការកែទម្រង់ឋានៈរដ្ឋាភិបាល។ អតីតមេដឹកនាំយោធារូបនេះ គ្រោងនឹងជួបពិភាក្សាការងារជាមួយប្រមុខរដ្ឋស្តីទីសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ប្រទេសកម្ពុជា «ក្នុងពេលឆាប់ៗនេះ» នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់លោក មីន អ៊ុង ឡាំង ដោយមិនបានផ្តល់កាលបរិច្ឆេទច្បាស់លាស់។ ដំណើរទស្សនកិច្ចនេះមានគោលបំណងលើកកម្ពស់ «កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក»...
84 Viewsក្នុងបរិបទនៃសតវត្សរ៍ទី២១ ដែលជាយុគសម័យបរិវត្តកម្មឌីជីថល និងការរីកចម្រើនយ៉ាងរហ័សនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) សង្គមមនុស្សកំពុងប្រឈមមុខនឹងការផ្លាស់ប្ដូររចនាសម្ព័ន្ធយ៉ាងស៊ីជម្រៅ។ ការវាស់វែងតម្លៃនៃបុគ្គលម្នាក់ៗ មិនអាចផ្អែកតែលើទ្រព្យសម្បត្តិសម្ភារៈ ឬជោគជ័យផ្នែកស្មារតីចង្អៀតចង់បានតែមួយមុខនោះទេ។ ផ្ទុយទៅវិញ តម្លៃពិតប្រាកដនិងពេញលេញនៃមនុស្សក្នុងសម័យកាលនេះ គឺស្ថិតនៅលើសមត្ថភាពនៃការបង្កើតតុល្យភាពរវាង «ចំណេះដឹង បច្ចេកវិទ្យា សីលធម៌ និងគតិបណ្ឌិត» ដើម្បីបម្រើទាំងប្រយោជន៍ផ្ទាល់ខ្លួន ទាំងផលប្រយោជន៍រួមរបស់សង្គមជាតិ។ អត្ថបទវិភាគនេះ នឹងលាតត្រដាងអំពីសសរស្ដម្ភចម្បងទាំង៤ នៃការសាងតម្លៃបុគ្គលប្រកបដោយបរិយាបន្ន និងចីរភាព។ ១. ការអនុវត្តនិងសមត្ថភាពឆ្លើយតប ការរស់នៅក្នុងពិភពលោកដែលផ្លាស់ប្ដូរឥតឈប់ឈរ តម្រូវឱ្យបុគ្គលផ្លាស់ប្ដូរពីការរៀនសូត្របែបអសកម្ម ទៅជាការរៀនសូត្រសកម្មពេញមួយជីវិត៖...
90 Viewsឧត្តមសេនីយ៍ ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ បានប្រាប់អ្នកសារព័ត៍មានថា ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកល្មើសច្បាប់ចរាចរណ៍ កុំឱ្យពេលផាកពិន័យត្រូវហុចលុយទៅប៉ូលីស និងតថ្លៃគ្នាដូចនៅតាមផ្សារដែលទង្វើទាំងនេះនាំឱ្យបាត់សណ្តាប់ធ្នាប់នោះ ប្រជាពលរដ្ឋអាចបង់លុយតាម App ធនាគារ ឬទៅបង់នៅធនាគារកាណាឌីយ៉ាបាន។ មេប៉ូលីសចរាចរណ៍រូបនេះបានលើកឡើងថា កន្លងមកសមត្ថកិច្ចធ្វើការពិន័យលើបទល្មើសចរាចរណ៍ គឺត្រូវសរសេរដោយដៃ ហើយចេញកំណត់ហេតុទៅអ្នកល្មើស ប្រឈមការលំបាករកកន្លែងទៅបង់ប្រាក់ពិន័យ។ ឥឡូវនេះដោយសារមានប្រព័ន្ធបច្ចេកវិទ្យាទំនើប ធ្វើឱ្យអ្នកល្មើសអាចទៅបង់ប្រាក់ពិន័យតាមធនាគារកាណាឌីយ៉ា ទូទាំងប្រទេស ដោយពុំចាំបាច់បង់ប្រាក់នៅកន្លែងសមត្ថកិច្ចដូចមុនទៀតនោះទេ។ការអនុវត្តគឺចាប់ពីពេលនេះតទៅ។ សូមបញ្ជាក់ថា៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះអនុស្សរណៈ ជាមួយធនាគារ...
120 Viewsជាងចម្លាក់ អ្នកគូររូប និងវិចិត្រករសម្តែង មកបញ្ចេញស្នាដៃនៅព្រៃត្រូពិច និងឆ្នេរសមុទ្ររបស់ខេត្តកែប តាមរយៈការគូររូប ចម្លាក់ ការដំឡើង និងការសម្តែង ចាប់ពីថ្ងៃទី ២២ សីហា ដល់ថ្ងៃទី២២ តុលា ឆ្នាំ២០២៦។ វិចិត្រករទស្សនីយភាពអូស្ត្រាលី Julia Higgs បានចាប់ផ្តើមស្នាក់នៅខេត្តកែប ដោយនាងត្រូវធ្វើការលើគំនូរ ចម្លាក់ ការដំឡើង និងការសម្តែង ដោយបង្កើតស្នាដៃថ្មីពីការជួបប្រទះដោយផ្ទាល់។ មានមូលដ្ឋានរវាងទីក្រុង...
129 Views (ភ្នំពេញ)៖ តើនរណាគួរទទួលខុសត្រូវចំពោះការប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវនៅពេលដែលព័ត៌មាន និងមាតិកាព័ត៌មានកំពុងរីកសាយភាយយ៉ាងលឿន? សំណួរនេះនឹងក្លាយជាចំណុចសំខាន់នៃវេទិកាតុមូលមួយដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា និងក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា។ វេទិកាស្តីពី “ការប្រើភាសាខ្មែរ និងអក្ខរាវិរុទ្ធឱ្យបានត្រឹមត្រូវ៖ នរណាជាអ្នកទទួលខុសត្រូវ?” នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែសីហា ចាប់ពីម៉ោង៩ ដល់ម៉ោង១១ព្រឹក នៅរាជបណ្ឌិត្យសភាកម្ពុជា។ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងជាអ្នកផ្តួចផ្តើមវេទិកានេះបានថ្លែងថា កិច្ចពិភក្សាលើប្រធានបទនៃការប្រើភាសាខ្មែរឱ្យបានត្រឹមត្រូវ ត្រូវបានធ្វើឡើងនៅពេលដែលប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមកំពុងមានឥទ្ធិពលកាន់តែខ្លាំងលើការប្រើប្រាស់ភាសារបស់សាធារណជន។ ការផ្សព្វផ្សាយព័ត៌មានក្នុងល្បឿនលឿនតាមបណ្តាញឌីជីថល...