ពត៌មានទូទៅ
មានការលួចចាក់ដីចូលទន្លេជាង៧០ម៉ែត្រ ដោយអាជ្ញាធរពុំបានដឹង
កំពង់ឆ្នាំង៖ ដីគ្រួសក្រហមរាប់រយឡាន ត្រូវបានឈ្មួញម្នាក់ដឹកចាក់ចូលទៅក្នុងទន្លេដើម្បីការពារម៉ាស៊ីនបូមទឹកស្អាតកុំអោយមានកំប្លោកហូរចូល។

ពាក់ព័ន្ធនឹងការចាក់ដីលយជ្រៅចូលទៅក្នុងទន្លេសាប ប្រវែងប្រមាណ៧០ម៉ែត្រនេះ លោក អឿ សារឿន ប្រធានមន្ទីរធនធានទឹកស្តីទី បានបញ្ជាក់ថា៖ ខាងក្រុមហ៊ុនទឹកស្អាត បានដាក់ពាក្យស្នើសុំកាយជាអាងក្នុងទន្លេប្រវែង២០ម៉ែត្របួនជ្រុង ប៉ុន្តែមន្ទីរមិនព្រមទេ។ លោកបន្តថា៖ កាលពីមុនរដូវចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្រុមហ៊ុនលក់ទឹកស្អាតក្នុងខេត្តកំពង់ឆ្នាំង បានសុំគាត់ជីកដីបាតទន្លេធ្វើជាស្រះទឹកទំហំ២០ម៉ែត្រ គុណ២០ម៉ែត្រ ដើម្បីការពារម៉ាស៊ីនបូមទឹក តែលោក អឿ សារឿន មិនយល់ព្រម ហើយគាត់បានឱ្យក្រុមការងារចំរុះ ចុះពិនិត្យមើលថែមទៀតផង។ ពេលនេះមន្ទីរបានរាយការណ៍ជូនក្រសួងធនធានទឹករួចហើយ និងរង់ចាំខាងក្រសួង រួមនឹងអាជ្ញាធរខេត្តមានចំណាត់ការតែប៉ុណ្ណោះ។ ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា៖ ក្រុមហ៊ុនទឹកស្អាត បានសុំជីកស្រះយកទឹកស្អាតចែកជូនប្រជាពលរដ្ឋ ក៏ប៉ុន្តែឯកឧត្តមបានអោយក្រុមហ៊ុនទឹកស្អាតនោះ ស្នើសុំទៅខាងមន្ទីរក្រសួងធនធានទឹក និងស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យលើបច្ចេកទេស។ ឯកឧត្តមក៏មិនបានដឹង ក្រុមហ៊ុនចាក់ដីចូលទន្លេនោះឡើយ ព្រោះរវល់រៀបចំពិធីចូលឆ្នាំថ្មី។

ទីតាំងដែលក្រុមហ៊ុនបានដឹកដីចាក់ចូលទន្លេសាបនេះ គឺនៅចំណុចផែថ្មី ស្ថិតក្នុងភូមិទី១ សង្កាត់ខ្សាម ជាប់នឹងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
គួរកត់សំគាល់ថា៖ ទន្លេសាបចំនុចផ្សារក្រោមនេះ បាននិងកំពុងរីងរាក់ទៅៗ ដែលបញ្ហានេះមានផលប៉ះពាល់ដល់ចរាចរត្រី ចរន្តទឹក និងបញ្ហាផ្សេងៗទៀតផងដែរ៕
ប្រភព ៖ BTV
ពត៌មានទូទៅ
អង្គុយសរសេរ«អក្សរសាស្រ្តខ្មែរ» នៅបរិវេណអង្គរវត្ត !

កម្មវិធី«សំណេរអង្គរ» ក្នុងគោលបំណងអភិរក្ស និងលើកតម្កើងអក្សរសាស្រ្តខ្មែរបានក្លាយទៅជាពេលវេលាដែលអ្នកស្រឡាញ់ភាសាខ្មែរជួបគ្នា បង្កើតអនុស្សារីយ៍រួមគ្នា និងបង្កើតការចងចាំមួយនៅលើទឹកដីដ៏ពិសិដ្ឋនៃអតីតរាជធានីអង្គរ។
ការប្រកួតប្រជែងដើម្បីទទួលបានរង្វាន់ជារឿងមួយ ប៉ុន្តែរឿងដ៏វិសេសមួយទៀតគឺ វាជារឿងដ៏កម្រណាស់ដែលមនុស្សទាំងឡាយមានឱកាសអង្គុយសរសេរនៅក្នុងបរិវេណប្រាសាទអង្គរវត្តក្នុងបរិយាកាសបែបនេះ។

កម្មវិធី«សំណេរអង្គរ» ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦នេះ បេក្ខជន បេក្ខនារី ពិតជាទទួលបានអារម្មណ៍ និងបទពិសោធន៍ជីវិតមួយផ្សេងខុសពីសកម្មភាពប្រចាំថ្ងៃ។ ដៃ«សរសេរតាមអាន» អង្គុយនៅលើស្ពានហាលច្រកចូលប្រាសាទអង្គរវត្ត អ្នកចូលរួមប្រកួតព្រឹត្តិការណ៍«សំណេរអង្គរ» ទាំង ១៨៦០អង្គ/នាក់ មកពី២៥រាជធានី/ខេត្តនៃព្រះរាជាណាចក្រកម្ពុជា ពិតជាបានផ្សារភ្ជាប់ជាមួយបេតិកភណ្ឌពិភពលោក បង្ហាញឲ្យឃើញថា អ្នកចូលរួមជាអ្នកជំនាន់ក្រោយបានថែរក្សា អភិរក្ស និងលើកតម្កើង«អក្សរសាស្រ្តខ្មែរ»។
ម្យ៉ាងទៀត កម្មវិធីនេះ ក៏ឆ្លុះបញ្ចាំងពីកាយវិការដឹងគុណចំពោះបុព្វបុរសខ្មែរនាសម័យមុនៗដែលបានបន្សល់ទុកកេរមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។
ដូច្នេះ ការចូលរួមក្នុងកម្មវិធី«សំណេរអង្គរ» គឺបង្ហាញពីការបង្ហាញថា មនុស្សជំនាន់ក្រោយ បានចូលរួមអភិរក្ស និងលើកតម្កើងអក្សរសាស្ត្រខ្មែរយ៉ាងពិតប្រាកដ៕
រូបភាព៖ សំណេរអង្គរ ឆ្នាំ២០២៥
ពត៌មានទូទៅ
ឈ្វែងយល់ពី Greenland !



Greenland គឺជាដែនដីស្វយ័តនៃព្រះរាជាណាចក្រដាណឺម៉ាក។
បើទោះជាជាការច្របាច់បញ្ចូលគ្នាជាមួយកោះហ្វារ៉ូក៏ដោយ តែភាពស្របច្បាប់គឺពលរដ្ឋនៃហ្គ្រីនឡែនគឺជាពលរដ្ឋនៃប្រទេសដាណឺម៉ាក។
ដូច្នេះមានន័យថា ពួកគេគឺជាពលរដ្ឋនៃសហភាពអឺរ៉ុប (EU) ទោះជា Greenland មិនមែនជាផ្នែករបស់ EU ក៏ដោយ។
គិតត្រឹមឆ្នាំ ២០២៤ ចំនួនប្រជាជននៅ Greenland មានជាង ៥៦០០០នាក់។



Greenland ជាកោះធំជាងគេបំផុតរបស់ពិភពលោក ហើយស្ថិតនៅចន្លោះមហាសមុទ្រអាកទិក និងអាត្លង់ទិក ភាគខាងកើតនៃប្រជុំកោះអាកទិករបស់កាណាដា។
វាចែករំលែកព្រំដែនតូចមួយ 1.2 គីឡូម៉ែត្រ (0.75 mi) ជាមួយប្រទេសកាណាដា នៅលើកោះ Hans ។
កោះ Kaffeklubben របស់ហ្គ្រីនលែន ស្ថិតនៅក្រៅឆ្នេរសមុទ្រភាគខាងជើង គឺជាចំណុចខាងជើងបំផុតនៃពិភពលោកដែលមិនមានជម្លោះ – Cape Morris Jesup នៅលើដីគោកត្រូវបានគេគិតថាមានរហូតដល់ទសវត្សរ៍ឆ្នាំ 1960 ។
រាជធានី និងទីក្រុងធំជាងគេគឺ Nuuk (នូក)។




តាមផ្នែកសេដ្ឋកិច្ច ហ្គ្រីនលែន គឺពឹងផ្អែកយ៉ាងខ្លាំងលើជំនួយពីប្រទេសដាណឺម៉ាក ដែលមានជាមធ្យម 5.4 ពាន់លាន kr ស្មើនឹង 724 លានអឺរ៉ូ ក្នុងមួយឆ្នាំក្នុងកំឡុងឆ្នាំ 2019-2023 ដែលស្មើនឹងជាង 20% នៃផលិតផលក្នុងស្រុកសរុបរបស់ដែនដី៕
ពត៌មានទូទៅ
ពានរង្វាន់«សំណេរអង្គរ»ឆ្នាំ២០២៦ កំពុងរង់ចាំអ្នកឆ្នើម

ពានរង្វាន់«សំណេរអង្គរ»ឆ្នាំ២០២៦ មានរំលេចឡើងដោយពណ៌មាស ប្រាក់ និងពណ៌ធម្មជាតិ និងមានអត្ថន័យផ្សារភ្ជាប់ទៅនឹងតម្លៃនៃរមណីយដ្ឋានអង្គរ។ អ្វីដែលរឹតតែពិសេសទៅទៀតនោះ គឺនៅលើរូបពានរង្វាន់មានចម្កាក់ផ្កាភ្ញីទេសអង្គរ។
សម្រាប់លោក ខូ ដារ៉ា មន្រ្តីផ្នែកទំនាក់ទំនងសាធារណៈនៃសិប្បករអង្គរ, ផ្កាភ្ញីទេសអង្គរ បង្ហាញពីសោភ័ណនៃរមណីយដ្ឋានអង្គរផង និងបង្ហាញពីតម្លៃជាសកលនៃសម័យអង្គរដ៏រុងរឿងរបស់អាណាចក្រខ្មែរផង។
បើយោងតាមការផ្សាយរបស់សារព័ត៌មានថ្មីៗ បេក្ខជន«សំណេរអង្គរ»ទាំង២៥ខេត្ត/រាជធានី បាននិងកំពុងត្រៀមទាំងកាយ ទាំងចិត្តដើម្បីប្រកួតប្រជែងយកពានរង្វាន់អ្នកឆ្នើមនៃកម្មវិធី«សំណេរអង្គរ»។ នេះគឺជាព្រឹត្តិការណ៍សរសេរតាមអានជាសាធារណៈលើកទី៣ នៅលើទឹកដីនៃអតីតរាជធានីអង្គរ។

សូមបញ្ជាក់ថា នៅសល់តែ៥ថ្ងៃទៀតប៉ុណ្ណោះ បេក្ខជនប្រឡងប្រជែងយកពានរង្វាន់នៃកម្មវិធី«សំណេរអង្គរ»ចំនួន១៨៦០អង្គ/នាក់ នឹងជួបគ្នានៅលើស្ពានហាលនៃប្រាសាទអង្គរវត្ត៕
-
ចំណេះដឹងទូទៅ10 months agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
កម្សាន្ត10 months ago«ទាក់ដំរី»
-
ពត៌មានទូទៅ10 months agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
កម្សាន្ត9 months agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
សង្គម និងការអប់រំ8 months agoព្រះសក្យមុនីចេតិយ !
-
កម្សាន្ត10 months agoប្រវត្តិ និងការហាត់រៀនរបាំក្ងោកសិល្ប៏ នៅសាលាមធ្យមវិចិត្រសិល្បះ
-
ចំណេះដឹងទូទៅ7 months agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
ចំណេះដឹងទូទៅ10 months agoការបង្ហាត់បង្រៀនកុមារអំពីរបៀបដើរឆ្លងផ្លូវ


