ពត៌មានទូទៅ

មាន​ការ​លួច​ចាក់​ដី​ចូល​ទន្លេ​ជាង​៧០ម៉ែត្រ​ ដោយ​អាជ្ញា​ធរ​ពុំ​បានដឹង

Published

on

កំពង់ឆ្នាំង៖ មាន​ការ​លួច​ចាក់​ដី​ចូល​ទន្លេ​ជាង​៧០ម៉ែត្រ​ ដោយ​អាជ្ញា​ធរ​ពុំ​បានដឹង
566 Views

កំពង់ឆ្នាំង៖​ ដី​គ្រួស​ក្រហម​រាប់​រយ​ឡាន​ ត្រូវ​បាន​ឈ្មួញ​ម្នាក់​ដឹក​​ចាក់​ចូល​ទៅ​ក្នុង​ទន្លេ​ដើម្បី​ការ​ពារ​ម៉ាស៊ីន​បូម​ទឹក​ស្អាត​កុំ​អោយ​មាន​កំប្លោក​ហូរ​ចូល។

ពាក់​ព័ន្ធ​នឹង​ការ​ចាក់​ដី​លយ​ជ្រៅ​ចូល​ទៅ​ក្នុង​ទន្លេ​សាប​ ប្រវែង​ប្រមាណ​៧០ម៉ែត្រ​នេះ​ លោក​ អឿ ​សារឿន​ ប្រធាន​មន្ទីរ​ធនធាន​ទឹក​ស្តី​ទី​ បាន​បញ្ជាក់​ថា៖ ខាង​ក្រុម​ហ៊ុន​ទឹក​ស្អាត​ បាន​ដាក់​ពាក្យ​ស្នើ​សុំ​កាយ​ជា​អាង​ក្នុង​ទន្លេ​ប្រវែង​២០​ម៉ែត្រ​បួន​ជ្រុង​ ប៉ុន្តែ​មន្ទីរ​មិន​ព្រម​ទេ។ លោក​បន្ត​ថា៖ ​កាល​ពី​មុន​រដូវ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​​ខ្មែរ​ ក្រុម​ហ៊ុន​លក់​ទឹក​ស្អាត​​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ បាន​សុំ​គាត់​ជីក​ដី​បាត​ទន្លេ​ធ្វើ​ជា​ស្រះ​ទឹក​ទំ​ហំ​២០​ម៉ែត្រ​ គុណ​២០​ម៉ែត្រ​ ដើម្បី​ការ​ពារ​ម៉ា​ស៊ីន​បូម​ទឹក​ តែ​លោក​ អឿ ​សារឿន​ មិន​យល់​ព្រម​ ហើយ​គាត់​បាន​ឱ្យ​ក្រុម​ការ​ងារ​ចំរុះ​ ចុះ​ពិនិត្យ​មើល​ថែម​ទៀត​ផង។​ ពេល​នេះ​មន្ទីរ​បាន​រាយ​ការណ៍​ជូន​ក្រសួង​ធន​ធាន​ទឹក​រួច​ហើយ​ និង​រង់​ចាំ​ខាង​ក្រសួង​ រួម​នឹង​អាជ្ញាធរ​ខេត្ត​មាន​ចំណាត់​ការ​តែ​ប៉ុណ្ណោះ។ ​ឯកឧត្តម​ ស៊ុន​សុវណ្ណារិទ្ធិ ​អភិ​បាល​ខេត្ត​កំពង់​ឆ្នាំង​ បាន​ឱ្យ​ដឹង​ថា៖​ ក្រុម​ហ៊ុន​ទឹក​ស្អាត​ បាន​សុំ​ជីក​ស្រះ​យក​ទឹក​ស្អាត​ចែក​ជូន​ប្រជា​ពល​រដ្ឋ​ ក៏​ប៉ុន្តែ​ឯកឧត្តម​បាន​អោយ​ក្រុម​ហ៊ុន​ទឹក​ស្អាត​នោះ​ ស្នើ​សុំ​ទៅ​ខាង​មន្ទីរ​ក្រសួង​ធន​ធាន​ទឹក​ និង​ស្ថាប័ន​ពាក់​ព័ន្ធ ដើម្បី​ពិនិត្យ​លើ​បច្ចេក​ទេស។​ ឯកឧត្តម​ក៏​មិន​បាន​ដឹង​ ក្រុម​ហ៊ុន​ចាក់​ដី​ចូល​ទន្លេ​នោះ​ឡើយ​ ព្រោះ​រវល់​រៀប​ចំ​ពិ​ធី​ចូល​ឆ្នាំ​ថ្មី។

ទីតាំង​ដែល​ក្រុម​ហ៊ុន​បាន​ដឹក​ដី​ចាក់​ចូល​ទន្លេ​សាប​នេះ​ គឺ​នៅ​ចំណុច​ផែ​ថ្មី​ ស្ថិត​ក្នុង​ភូមិ​ទី១​ សង្កាត់​ខ្សាម​ ជាប់​នឹង​ភូមិ​ចុង​កោះ ​សង្កាត់​ផ្សារ​ឆ្នាំង​ ក្រុង​កំពង់​ឆ្នាំង​ ខេត្ត​កំពង់​ឆ្នាំង។

គួរ​កត់​សំគាល់​ថា៖​ ទន្លេ​សាប​ចំនុច​ផ្សារ​ក្រោម​នេះ​ បាន​និង​កំពុង​រីង​រាក់​ទៅៗ​ ដែល​បញ្ហា​នេះ​មាន​ផល​ប៉ះ​ពាល់​ដល់​ចរាចរ​ត្រី ​ចរន្ត​ទឹក​ និង​បញ្ហា​ផ្សេងៗ​ទៀត​ផង​ដែរ៕

ប្រភព ៖ BTV

Leave a Reply

Your email address will not be published. Required fields are marked *

1 × two =

ពេញនិយម

Exit mobile version