Connect with us

Published

on

513 Views

អ្នកជំនាញ​ផ្នែក​បរិស្ថាន​ក្រុមហ៊ុន​រ៉ែមាស​ Renaissence​ ប្រទេស​អូស្រ្តាលី​ ចែក​រំលែក​ពី​មូល​ហេតុ​នៃ​​គ្រោះថ្នាក់​មនុស្ស​ សត្វ​ បណ្តាល​មក​ពី​សារ​ធាតុ​ពុល​តាម​ប្រភព​ទឹក​ធម្មជាតិ។​ អ្នក​រស់​នៅ​តាម​សហគមន៍​តំបន់​ព្រៃ​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ប្រើ​ប្រាស់​ទឹក​ ជា​ពិសេស​នៅ​ក្នុង​រដូវ​វស្សា។​ ក្រុម​ហ៊ុន​រ៉ែ​មាស​ រ៉ឺនេសង់ ​មីនើរ៉ល​ ​(ខេមបូឌា)​ លីមីត​ធីត​ ដែល​កំពុង​ធ្វើ​អាជីវ​កម្ម​របស់​ខ្លួន​នៅ​ក្នុង​ឃុំ​អូខ្វាវ​ ខេត្ត​មណ្ឌល​គិរី​ បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ទៅ​លើ​ផល​ប៉ះ​ពាល់​បរិស្ថាន​ ពិសេស​អ្នក​រស់​នៅ​ក្នុង​សហ​គមន៍​នេះ​ផ្ទាល់។ សូម​ស្តាប់​លោក​ រ៉ាន់​ សុភារុណ​ អ្នក​គ្រប់​គ្រង​ផ្នែក​បរិស្ថាន​របស់​ក្រុម​ហ៊ុន​រ៉ែមាស​ Renaissence​ ពន្យល់ (Video) !

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

19 − 3 =

ចំណេះដឹងទូទៅ

ប្រាសាទបាលិលេយ្យ

Published

on

62 Views

នៅចុងសតវត្សទី១២ (១១៥០ – ១១៦០) ព្រះបាទធរណីន្ទ្រវរ្ម័នទី២ ដែលជាព្រះបិតាព្រះបាទជ័យវរ្ម័នទី៧ បាន​​សាងសង់ប្រាសាទបាលិលេយ្យ ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនា (និកាយហីនយាន)។

ប្រាសាទនេះមានតួប៉មមួយសង់នៅលើខឿនបីជាន់និងមានជណ្តើរឡើងនៅគ្រប់ទិសទាំងបួន ហើយមានកំពែងព័ទ្ធជុំវិញ។ នៅតាមហោជាង និងផ្តែរទ្វារសុទ្ធតែមានចម្លាក់ទាក់ទងនឹងព្រះពុទ្ធសាសនា។ នៅទ្វារខាងកើត គឺមានចម្លាក់ព្រះពុទ្ធចូលនិពា្វន ចំណែកនៅទ្វារខាងត្បូងមានចម្លាក់ព្រះពុទ្ធសមាធិ។​ រីឯនៅទ្វារខាងជើង មានចម្លាក់ព្រះពុទ្ធឈរច្រត់ដៃលើសត្វដំរីមួយ។ ក្រៅពីនេះ ប្រាសាទព្រះបាលិលេយ្យ​​មានព្រះពន្លាមួយសាងពីថ្មភក់លម្អដោយបង្កាន់ដៃនាគក្បាលប្រាំ និងចម្លាក់តោបែរទៅទិសខាងកើត។ នៅចុងព្រះពន្លា មានបដិមាព្រះពុទ្ធធំមួយគង់ក្នុងទម្រង់យកព្រះធរណីជាសាក្សី។

ប្រាសាទនេះមានទីតាំងស្ថិតនៅខាងជើងប្រាសាទភិមានអាកាសនិងនៅខាងក្រោយប្រាសាទទេពប្រណម្យ ហើយមានចំងាយប្រមាណ ១,៥ គីឡូម៉ែត្រ ពីប្រាសាទបាយ័នក្នុងអតីតក្រុងអង្គរធំ (យសោធរបុរ)​។

Continue Reading

ចំណេះដឹងទូទៅ

ភ្នំខ្មោច វាលពិឃាតក្នុងការចងចំាជាប្រវត្តិសាស្រ្ត ដែលថៃ សម្លាប់ខ្មែរ

Published

on

ភ្នំខ្មោច
63 Views

តាមឯកសារ សច្ចធម៌ប្រវត្តិសាស្ត្រ បានចែករំលែកការពិតថា ភ្នំខ្មោច វាលពិឃាតក្នុងការចងចំាជាប្រវត្តិសាស្រ្ត ដែលថៃ សម្លាប់ខ្មែរ។

Continue Reading

ចំណេះដឹងទូទៅ

​ពិព័រណ៍៖​ ​ការ​យាង​ត្រឡប់​មក​វិញ​នៃ​ព្រ​លឹង​ដូន​តា​

Published

on

ពិព័រណ៍ «ការយាងត្រឡប់មកវិញនៃព្រលឹងដូនតា៖ វត្ថុសិល្បៈខ្មែរដែលបានបាត់បង់ និងការទាមទារបញ្ជូនត្រឡប់មកកម្ពុជាវិញ»
196 Views

ក្រ​សួង​វប្ប​ធម៌​និង​វិចិត្រ​សិល្បៈ​ ​កំពុង​បើក​ដំ​ណើរ​ការ​កម្ម​វិ​ធី​ចំ​ពិព័រណ៍​មិន​អ​ចិន្ត្រៃយ៍​ ​នៅ​រម​ណីយ​ដ្ឋាន​ប្រ​វត្តិ​សាស្ដ្រ​វត្ត​ភ្នំ​ ​ស្ដី​អំ​ពី​ ​«​ការ​យាង​ត្រ​ឡប់​មក​វិញ​នៃ​ព្រ​លឹង​ដូន​តា​៖​ ​វត្ថុ​សិល្បៈ​ខ្មែរ​ដែល​បាន​បាត់​បង់​ ​និង​ការ​ទាម​ទារ​បញ្ជូន​ត្រ​ឡប់​មក​កម្ពុជា​វិញ​»​ ​រយៈ​ពេល​២​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​២៧​ ​ដល់​ថ្ងៃ​ទី​ ​២៨​ ​ខែ​តុលា​ ​ឆ្នាំ​២០២៥​នេះ​។

​ពិព័រណ៍​នេះ​កំពុងតាំង​បង្ហាញ​នូវ​រូប​ថត​វត្ថុ​សិល្បៈ​ខ្មែរ​ដែល​បាន​ប្រ​គល់​ត្រ​ឡប់​មក​កម្ពុជា​វិញ​ ​និង​រូប​ថត​វត្ថុ​បុ​រាណ​ដែល​បាត់​ ​កំពុង​ស្វែង​រក​បន្ត​ទាម​ទារ​។​ ​ក្នុង​ព្រឹ​ត្តិ​ការណ៍​តាំង​ពិព័រណ៍​នេះ​ ​មន្ទីរ​វប្ប​ធម៌​និង​វិ​ចិត្រ​សិល្បៈ​រាជ​ធា​នី​ភ្នំពេញ​ ​ក៏បា​ន​រៀប​ចំ​ម​ហោ​ស្រព​សិល្បៈ​ល្ខោន​និយាយ​ក្រោម​ប្រធាន​បទ​ ​«​វត្ត​ភ្នំ​ជុំ​រុំ​ប្រវត្តិសាស្រ្ត​វប្ប​ធម៌​»​ ​ជូន​សា​ធារ​ណ​ជន​ទស្សនា​រយៈ​ពេល​ពីរ​ថ្ងៃ​ផង​ដែរ​៕​


Continue Reading
Advertisement

ពេញនិយម