ពត៌មានទូទៅ
មនុស្ស ១០០នាក់បានស្លាប់ ក្នុងប្រតិបត្តិការយោធារបស់អាម៉េរិក

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេសវ៉េណេស៊ុយអេឡា លោក Diosdado Cabello បាននិយាយកាលពីល្ងាចថ្ងៃទី ៧ មករា ថា មនុស្សចំនួន ១០០នាក់ បានស្លាប់ក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក ដែលបានទម្លាក់លោកប្រធានាធិបតី Nicolas Maduro ចេញពីអំណាច កាលពីថ្ងៃសៅរ៍ ទី៣ ខែមករា កន្លងមក។

ទីក្រុងការ៉ាកាស មិនបានផ្តល់តួលេខអ្នកស្លាប់ជាក់លាក់ពីមុនមកទេ ប៉ុន្តែកងទ័ពបានបង្ហោះបញ្ជីឈ្មោះអ្នកស្លាប់ ដែលមានចំនួន ២៣នាក់ប៉ុណ្ណោះ។ ក្រុមមន្ត្រីវ៉េណេស៊ុយអេឡា បាននិយាយថា ផ្នែកដ៏ធំនៃក្រុមសន្តិសុខរបស់លោក Maduro ត្រូវបានសម្លាប់ «ដោយឈាមត្រជាក់» ហើយគុយបា បាននិយាយថា យោធា និងសេវាចារកម្មរបស់ខ្លួននៅវ៉េណេស៊ុយអេឡា ត្រូវបានសម្លាប់។

ថ្លែងលើកញ្ចក់ទូរទស្សន៍រដ្ឋ លោក Cabello បាននិយាយថា រហូតមកដល់ពេលនេះ មានអ្នកស្លាប់ ១០០នាក់ហើយ និងចំនួនអ្នករងរបួសស្រដៀងគ្នា នៅក្នុងការវាយប្រហារដ៏គួរឱ្យភ័យខ្លាចនោះ។ មន្រ្តីជាន់ខ្ពស់រូបនេះបន្ថែមថា ភរិយារបស់លោក Maduro គឺលោកស្រី Cilia Flores ដែលត្រូវបានចាប់ឃុំខ្លួន ក៏បានរងរបួសក្បាលផងដែរ ក្នុងអំឡុងពេលវាយឆ្មក់របស់សហរដ្ឋអាមេរិក។ ចំណែកលោក Maduro បានរងរបួសជើង។
កាលពីថ្ងៃអង្គារកន្លងមកនេះ វ៉េណេស៊ុយអេឡា បានប្រកាស«កាន់ទុក្ខថ្នាក់ជាតិ» រយៈពេល ១សប្តាហ៍ សម្រាប់យោធាដែលបានស្លាប់ក្នុងការវាយឆ្មក់ដ៏គួរឱ្យភ្ញាក់ផ្អើលនេះ៕
ពត៌មានទូទៅ
អង្គុយសរសេរ«អក្សរសាស្រ្តខ្មែរ» នៅបរិវេណអង្គរវត្ត !

កម្មវិធី«សំណេរអង្គរ» ក្នុងគោលបំណងអភិរក្ស និងលើកតម្កើងអក្សរសាស្រ្តខ្មែរបានក្លាយទៅជាពេលវេលាដែលអ្នកស្រឡាញ់ភាសាខ្មែរជួបគ្នា បង្កើតអនុស្សារីយ៍រួមគ្នា និងបង្កើតការចងចាំមួយនៅលើទឹកដីដ៏ពិសិដ្ឋនៃអតីតរាជធានីអង្គរ។
ការប្រកួតប្រជែងដើម្បីទទួលបានរង្វាន់ជារឿងមួយ ប៉ុន្តែរឿងដ៏វិសេសមួយទៀតគឺ វាជារឿងដ៏កម្រណាស់ដែលមនុស្សទាំងឡាយមានឱកាសអង្គុយសរសេរនៅក្នុងបរិវេណប្រាសាទអង្គរវត្តក្នុងបរិយាកាសបែបនេះ។

កម្មវិធី«សំណេរអង្គរ» ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦នេះ បេក្ខជន បេក្ខនារី ពិតជាទទួលបានអារម្មណ៍ និងបទពិសោធន៍ជីវិតមួយផ្សេងខុសពីសកម្មភាពប្រចាំថ្ងៃ។ ដៃ«សរសេរតាមអាន» អង្គុយនៅលើស្ពានហាលច្រកចូលប្រាសាទអង្គរវត្ត អ្នកចូលរួមប្រកួតព្រឹត្តិការណ៍«សំណេរអង្គរ» ទាំង ១៨៦០អង្គ/នាក់ មកពី២៥រាជធានី/ខេត្តនៃព្រះរាជាណាចក្រកម្ពុជា ពិតជាបានផ្សារភ្ជាប់ជាមួយបេតិកភណ្ឌពិភពលោក បង្ហាញឲ្យឃើញថា អ្នកចូលរួមជាអ្នកជំនាន់ក្រោយបានថែរក្សា អភិរក្ស និងលើកតម្កើង«អក្សរសាស្រ្តខ្មែរ»។
ម្យ៉ាងទៀត កម្មវិធីនេះ ក៏ឆ្លុះបញ្ចាំងពីកាយវិការដឹងគុណចំពោះបុព្វបុរសខ្មែរនាសម័យមុនៗដែលបានបន្សល់ទុកកេរមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។
ដូច្នេះ ការចូលរួមក្នុងកម្មវិធី«សំណេរអង្គរ» គឺបង្ហាញពីការបង្ហាញថា មនុស្សជំនាន់ក្រោយ បានចូលរួមអភិរក្ស និងលើកតម្កើងអក្សរសាស្ត្រខ្មែរយ៉ាងពិតប្រាកដ៕
រូបភាព៖ សំណេរអង្គរ ឆ្នាំ២០២៥
ពត៌មានទូទៅ
ឈ្វែងយល់ពី Greenland !



Greenland គឺជាដែនដីស្វយ័តនៃព្រះរាជាណាចក្រដាណឺម៉ាក។
បើទោះជាជាការច្របាច់បញ្ចូលគ្នាជាមួយកោះហ្វារ៉ូក៏ដោយ តែភាពស្របច្បាប់គឺពលរដ្ឋនៃហ្គ្រីនឡែនគឺជាពលរដ្ឋនៃប្រទេសដាណឺម៉ាក។
ដូច្នេះមានន័យថា ពួកគេគឺជាពលរដ្ឋនៃសហភាពអឺរ៉ុប (EU) ទោះជា Greenland មិនមែនជាផ្នែករបស់ EU ក៏ដោយ។
គិតត្រឹមឆ្នាំ ២០២៤ ចំនួនប្រជាជននៅ Greenland មានជាង ៥៦០០០នាក់។



Greenland ជាកោះធំជាងគេបំផុតរបស់ពិភពលោក ហើយស្ថិតនៅចន្លោះមហាសមុទ្រអាកទិក និងអាត្លង់ទិក ភាគខាងកើតនៃប្រជុំកោះអាកទិករបស់កាណាដា។
វាចែករំលែកព្រំដែនតូចមួយ 1.2 គីឡូម៉ែត្រ (0.75 mi) ជាមួយប្រទេសកាណាដា នៅលើកោះ Hans ។
កោះ Kaffeklubben របស់ហ្គ្រីនលែន ស្ថិតនៅក្រៅឆ្នេរសមុទ្រភាគខាងជើង គឺជាចំណុចខាងជើងបំផុតនៃពិភពលោកដែលមិនមានជម្លោះ – Cape Morris Jesup នៅលើដីគោកត្រូវបានគេគិតថាមានរហូតដល់ទសវត្សរ៍ឆ្នាំ 1960 ។
រាជធានី និងទីក្រុងធំជាងគេគឺ Nuuk (នូក)។




តាមផ្នែកសេដ្ឋកិច្ច ហ្គ្រីនលែន គឺពឹងផ្អែកយ៉ាងខ្លាំងលើជំនួយពីប្រទេសដាណឺម៉ាក ដែលមានជាមធ្យម 5.4 ពាន់លាន kr ស្មើនឹង 724 លានអឺរ៉ូ ក្នុងមួយឆ្នាំក្នុងកំឡុងឆ្នាំ 2019-2023 ដែលស្មើនឹងជាង 20% នៃផលិតផលក្នុងស្រុកសរុបរបស់ដែនដី៕
ពត៌មានទូទៅ
ពានរង្វាន់«សំណេរអង្គរ»ឆ្នាំ២០២៦ កំពុងរង់ចាំអ្នកឆ្នើម

ពានរង្វាន់«សំណេរអង្គរ»ឆ្នាំ២០២៦ មានរំលេចឡើងដោយពណ៌មាស ប្រាក់ និងពណ៌ធម្មជាតិ និងមានអត្ថន័យផ្សារភ្ជាប់ទៅនឹងតម្លៃនៃរមណីយដ្ឋានអង្គរ។ អ្វីដែលរឹតតែពិសេសទៅទៀតនោះ គឺនៅលើរូបពានរង្វាន់មានចម្កាក់ផ្កាភ្ញីទេសអង្គរ។
សម្រាប់លោក ខូ ដារ៉ា មន្រ្តីផ្នែកទំនាក់ទំនងសាធារណៈនៃសិប្បករអង្គរ, ផ្កាភ្ញីទេសអង្គរ បង្ហាញពីសោភ័ណនៃរមណីយដ្ឋានអង្គរផង និងបង្ហាញពីតម្លៃជាសកលនៃសម័យអង្គរដ៏រុងរឿងរបស់អាណាចក្រខ្មែរផង។
បើយោងតាមការផ្សាយរបស់សារព័ត៌មានថ្មីៗ បេក្ខជន«សំណេរអង្គរ»ទាំង២៥ខេត្ត/រាជធានី បាននិងកំពុងត្រៀមទាំងកាយ ទាំងចិត្តដើម្បីប្រកួតប្រជែងយកពានរង្វាន់អ្នកឆ្នើមនៃកម្មវិធី«សំណេរអង្គរ»។ នេះគឺជាព្រឹត្តិការណ៍សរសេរតាមអានជាសាធារណៈលើកទី៣ នៅលើទឹកដីនៃអតីតរាជធានីអង្គរ។

សូមបញ្ជាក់ថា នៅសល់តែ៥ថ្ងៃទៀតប៉ុណ្ណោះ បេក្ខជនប្រឡងប្រជែងយកពានរង្វាន់នៃកម្មវិធី«សំណេរអង្គរ»ចំនួន១៨៦០អង្គ/នាក់ នឹងជួបគ្នានៅលើស្ពានហាលនៃប្រាសាទអង្គរវត្ត៕
-
ចំណេះដឹងទូទៅ10 months agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
កម្សាន្ត10 months ago«ទាក់ដំរី»
-
ពត៌មានទូទៅ10 months agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
កម្សាន្ត9 months agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
សង្គម និងការអប់រំ8 months agoព្រះសក្យមុនីចេតិយ !
-
កម្សាន្ត10 months agoប្រវត្តិ និងការហាត់រៀនរបាំក្ងោកសិល្ប៏ នៅសាលាមធ្យមវិចិត្រសិល្បះ
-
ចំណេះដឹងទូទៅ7 months agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
ចំណេះដឹងទូទៅ10 months agoការបង្ហាត់បង្រៀនកុមារអំពីរបៀបដើរឆ្លងផ្លូវ


