ពត៌មានទូទៅ

មនុស្ស ១០០នាក់បានស្លាប់ ​ក្នុង​ប្រតិបត្តិ​ការ​យោធារ​​បស់​​អា​ម៉េ​​រិក​​

Published

on

54 Views

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេសវ៉េណេស៊ុយអេឡា លោក Diosdado Cabello បាននិយាយកាលពីល្ងាចថ្ងៃទី ៧ មករា ថា មនុស្សចំនួន ១០០នាក់ បានស្លាប់ក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក ដែលបានទម្លាក់លោកប្រធានាធិបតី Nicolas Maduro ចេញពីអំណាច កាលពីថ្ងៃសៅរ៍ ទី៣ ខែមករា កន្លងមក។

ទីក្រុងការ៉ាកាស មិនបានផ្តល់តួលេខអ្នកស្លាប់ជាក់លាក់ពីមុនមកទេ ប៉ុន្តែកងទ័ពបានបង្ហោះបញ្ជីឈ្មោះ​អ្នកស្លាប់ ដែលមានចំនួន ២៣នាក់ប៉ុណ្ណោះ។ ក្រុមមន្ត្រីវ៉េណេស៊ុយអេឡា បាននិយាយថា ផ្នែកដ៏ធំនៃក្រុមសន្តិសុខរបស់លោក Maduro ត្រូវបានសម្លាប់ «ដោយឈាមត្រជាក់» ហើយគុយបា បាននិយាយ​ថា យោធា និងសេវាចារកម្មរបស់ខ្លួននៅវ៉េណេស៊ុយអេឡា ត្រូវបានសម្លាប់។

ថ្លែងលើកញ្ចក់ទូរទស្សន៍រដ្ឋ លោក Cabello បាននិយាយថា រហូតមកដល់ពេលនេះ មានអ្នកស្លាប់ ១០០​នាក់ហើយ និងចំនួនអ្នករងរបួសស្រដៀងគ្នា នៅក្នុងការវាយប្រហារដ៏គួរឱ្យភ័យខ្លាចនោះ។ មន្រ្តីជាន់ខ្ពស់រូបនេះបន្ថែមថា ភរិយារបស់លោក Maduro គឺលោកស្រី Cilia Flores ដែលត្រូវបានចាប់ឃុំខ្លួន ក៏បានរងរបួសក្បាលផងដែរ ក្នុងអំឡុងពេលវាយឆ្មក់របស់សហរដ្ឋអាមេរិក។ ចំណែកលោក Maduro បាន​រងរបួសជើង។

កាលពីថ្ងៃអង្គារកន្លងមកនេះ វ៉េណេស៊ុយអេឡា បានប្រកាស«កាន់ទុក្ខថ្នាក់ជាតិ» រយៈពេល ១សប្តាហ៍ សម្រាប់យោធាដែលបានស្លាប់ក្នុងការវាយឆ្មក់ដ៏គួរឱ្យភ្ញាក់ផ្អើលនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

two × three =

ពេញនិយម

Exit mobile version