ព័ត៌មានទូទៅ
មេដឹកនាំពិភពលោកប្រតិកម្មចំពោះការវាយប្រហាររបស់អាមេរិកលើប្រទេសវ៉េណេស៊ុយអេឡា


បណ្ដាមេដឹកនាំជុំវិញពិភពលោកបានឆ្លើយតបដោយមានទាំងការថ្កោលទោស និងការគាំទ្រចំពោះការចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolás Maduroពីសំណាក់អាមេរិក។
បន្ទាប់ពីការវាយប្រហារទ្រង់ទ្រាយធំមួយលើវ៉េណេស៊ុយអេឡាកាលពីថ្ងៃសៅរ៍ លោក Maduro និងភរិយារបស់លោកត្រូវបានចាប់ខ្លួនដោយកងកម្លាំងអាមេរិកហើយបច្ចុប្បន្នកំពុងស្ថិតនៅក្នុងសហរដ្ឋអាមេរិក។អ្នកទាំងពីរត្រូវបានចោទប្រកាន់ពីបទជួញដូរគ្រឿងញៀននៅទីក្រុងញូវយ៉ក។
ក្នុងការឆ្លើយតបដំបូង នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Keir Starmer បាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងមិនស្រក់ទឹកភ្នែកឡើយ ចំពោះការបញ្ចប់របបរបស់លោក Maduro ហើយចក្រភពអង់គ្លេសមិនបានចូលរួមក្នុងការវាយប្រហារនោះទេ។
ប្រទេសជិតខាងអាមេរិកឡាទីនបានថ្កោលទោសសកម្មភាពនេះ ក៏ដូចជាសម្ព័ន្ធមិត្តយូរអង្វែងរបស់ប្រទេសវ៉េណេស៊ុយអេឡា គឺរុស្ស៊ី និងចិន។ ចិនបាននិយាយថា ខ្លួនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការប្រើប្រាស់កម្លាំងប្រឆាំងនឹងប្រទេសដែលមានអធិបតេយ្យភាព និងប្រធានាធិបតីរបស់ខ្លួន។
អ៊ីរ៉ង់ ដែលកំពុងជាប់គាំងក្នុងជម្លោះផ្ទាល់ខ្លួនជាមួយលោក Trump លើការសន្យាអន្តរាគមន៍របស់លោកនៅក្នុងប្រទេសរបស់ខ្លួន បានហៅការវាយប្រហារនេះថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពជាតិរបស់ប្រទេសវ៉េណេស៊ុយអេឡា។
ប្រធានាធិបតីបារាំង លោក Emmanuel Macronនិយាយថា ការផ្ទេរអំណាច ត្រូវតែធ្វើឡើងដោយសន្តិវិធី ប្រជាធិបតេយ្យ និងគោរពឆន្ទៈរបស់ប្រជាជនវ៉េណេស៊ុយអេឡាក្នុងសារមួយលើបណ្ដាញសង្គម X។
អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយថា ភាពស្របច្បាប់នៃប្រតិបត្តិការរបស់សហរដ្ឋអាមេរិកគឺ ស្មុគស្មាញ ហើយច្បាប់អន្តរជាតិជាទូទៅត្រូវតែអនុវត្ត។
អ្នកនាំពាក្យរបស់លោកAntonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងថា គោលការណ៍នៃច្បាប់អន្តរជាតិមិនត្រូវបានគោរព។លោកព្រួយបារម្ភខ្លាំងបំផុត ចំពោះការវាយប្រហារ ដែលបានកំណត់ជាគំរូដ៏គ្រោះថ្នាក់បែបនេះ៕
ព័ត៌មានទូទៅ
តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០៥-០៦ ខែ-តុលា ឆ្នាំ២០២៦


ព័ត៌មានទូទៅ
តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០៤-០៥ ខែ-តុលា ឆ្នាំ២០២៦


ព័ត៌មានទូទៅ
តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០១-០២ ខែ-តុលា ឆ្នាំ២០២៦


-
កម្សាន្ត2 years ago«ទាក់ដំរី»
-
ចំណេះដឹងទូទៅ1 year agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
ព័ត៌មានទូទៅ2 years agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
ចំណេះដឹងទូទៅ2 years agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
សង្គម និងការអប់រំ1 year agoព្រះសក្យមុនីចេតិយ !
-
ចំណេះដឹងទូទៅ2 years agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
កម្សាន្ត2 years agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
ចំណេះដឹងទូទៅ2 years agoទង់ព្រះពុទ្ធសាសនា


