Connect with us

ពត៌មានទូទៅ

កម្ពុជាការចាប់ផ្តើមដំណើរការជាផ្លូវការប្រតិបត្តិការសេវាទូរសព្ទចល័ត ជំនាន់ទី៥ (5G)

Published

on

46 Views

​ក្រ​សួង​ប្រៃស​ណី​យ៍​និង​ទូរ​គម​នា​គមន៍​ ​(ក.ប.ទ.)​ ​បាន​ប្រ​កាស​ជា​ផ្លូវ​ការ​ដាក់​ឱ្យ​ដំណើរ​ការ​ប្រ​តិប​ត្តិ​ការ​ សេ​វា​ទូរ​សព្ទ​ចល័ត​ជំ​នាន់​ទី​៥​ ​ឬសេវា​ ​5G​ ​នៅ​ក្នុង​ព្រះ​រា​ជា​ណា​ច​ក្រ​កម្ពុជា​ ​ចាប់​ពី​ខែ​មករា​ ​ឆ្នាំ២០២៦​ ត​ទៅ​។​ ​ក្នុង​ន័យ​នេះ​ ​ក​.​ប​.​ទ​.​ ​បាន​សហ​ការ​ជា​មួយ​គ្រប់​ប្រ​តិប​ត្តិ​ករ​ទូរ​សព្ទ​ចល័ត​ធំ​ៗ​ទាំង​ ​៣​ ​​គឺ​ ​ក្រុម​ហ៊ុន​ Cellcard (CamGSM)​ ​ក្រុម​ហ៊ុន​ Metfone​ ​(Viettel Cambodia)​ ​និង​ក្រុម​ហ៊ុន​ ​Smart (Smart Axiata) ​ជំរុញ​ការ​សាង​សង់​ស្ថា​នី​យ​អង់​តែ​នទូរ​គម​​នា​គមន៍​និង​បំពាក់​ឧបក​រណ៍​ផ្តល់​សេវា​ ​5G​ ​នៅ​តាម​ទី​តាំង​ដូច​មាន​ផែន​ទីល​ម្អិត​ក្នុង​ឧប​សម្ព័ន្ធ​ជូន​ភ្ជាប់​។

​ដូច្នេះ​ចូល​ឆ្នាំ​ថ្មី​ ​ឆ្នាំ​សក​ល​នេះ​ ​អ្នក​ប្រើ​ប្រាស់​សេ​វារ​បស់​ប្រ​តិប​ត្តិ​ករ​ទូរ​សព្ទ​ចល័ត​ទាំង​ ​៣ ​នឹង​អាច​ចាប់​ផ្តើ​ម​ប្រើ​ប្រាស់​សេវា​ ​5G​ ​បាន​ ​ចាប់ពី​ម៉ោង​ ​០០:០១​ ​នៃ​ថ្ងៃ​ទី​១ ​ខែមករា​ ​ឆ្នាំ២០២៦​ ​នេះត​ទៅ​ ​នៅ​តាម​ទី​តាំង​ដូច​បាន​ជម្រាប​ជូន​ខាង​លើ​ ដែល​នៅ​ដំណាក់​កាល​ដំបូង​ គឺ​នៅ​រាជ​ធា​នី​ភ្នំពេញ​ ​និង​តំបន់​សំខាន់​ៗមួយ​ចំនួន​នៅ​ក្នុង​ខេត្ត​សៀមរាប​ ​ខេត្ត​កណ្តាល​ ​ខេត្តស្វាយរៀង​ ​ខេត្តកំពង់​ស្ពឺ​ ​ខេត្តតាកែវ​ ​ខេត្តកំពង់​ចាម ​ខេត្ត​កំព​ង់​ធំ​ ​ខេត្ត​ព្រៃវែង​ ​ខេត្ត​ក្រ​ចេះ​ ខេត្ត​កំពង់​ឆ្នាំង​ ​ខេត្ត​ពោធិ៍​សាត់​ ​ខេត្តព្រះ​សីហនុ​ ​ខេត្ត​ស្ទឹង​ត្រែ​ង​​ និង​ខេត្ត​កំពត​។ ​ជាជំ​​​ហានៗ​ប​ន្ត​ទៀ​ត​​ ​វិ​សាល​ភាព​គ្រប​ដណ្តប់​នៃ​សេវា​ ​5G​ ​នឹង​ពង្រីក​ឱ្យ​បាន​កាន់​តែទូលំទូ​លាយ​បន្ថែម​ទៀត​ ​និង​ទៅ​កាន់​គ្រប់​បណ្តា​ខេត្ត​ផ្សេង​ទៀត​នៅ​ទូ​ទាំង​ប្រទេស​។​

​សេ​វា​ ​5G​ ​មិន​មែន​ត្រឹម​តែ​មាន​ ​“​អ៊ីន​ធឺណិត​ល្បឿន​លឿន​”​ ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​សេវា​នេះ​ នឹង​ក្លាយ​ជា​ហេដ្ឋា​រច​នា​សម្ព័ន្ធ​ឌី​ជី​ថល​សម្រាប់​អនាគ​តឌី​ជី​ថល​ ​នវា​នុវ​ត្ត​ន៍​ ​និង​កាលា​នុវ​ត្ត​ភាព​ថ្មី​ៗ​របស់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។​

ពត៌មានទូទៅ

អង្គុយសរសេរ«អក្សរសាស្រ្តខ្មែរ» នៅបរិវេណអង្គរវត្ត !

Published

on

13 Views

កម្មវិធី«សំណេរអង្គរ» ក្នុងគោលបំណងអភិរក្ស និងលើកតម្កើងអក្សរសាស្រ្តខ្មែរបានក្លាយទៅជាពេលវេលាដែលអ្នកស្រឡាញ់ភាសាខ្មែរជួបគ្នា បង្កើតអនុស្សារីយ៍រួមគ្នា និងបង្កើតការចងចាំមួយនៅលើទឹកដីដ៏ពិសិដ្ឋនៃអតីតរាជធានីអង្គរ។

ការប្រកួតប្រជែងដើម្បីទទួលបានរង្វាន់ជារឿងមួយ ប៉ុន្តែរឿងដ៏វិសេសមួយទៀតគឺ វាជារឿងដ៏កម្រណាស់ដែលមនុស្សទាំងឡាយមានឱកាសអង្គុយសរសេរនៅក្នុងបរិវេណប្រាសាទអង្គរវត្តក្នុងបរិយាកាសបែបនេះ។

កម្មវិធី«សំណេរអង្គរ» ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦នេះ បេក្ខជន បេក្ខនារី ពិតជាទទួលបានអារម្មណ៍ និងបទពិសោធន៍ជីវិតមួយផ្សេងខុសពីសកម្មភាពប្រចាំថ្ងៃ។ ដៃ«សរសេរតាមអាន» អង្គុ​យ​នៅលើស្ពានហាលច្រកចូលប្រាសាទអង្គរវត្ត អ្នកចូលរួមប្រកួតព្រឹត្តិការណ៍«សំណេរអង្គរ» ទាំង ១៨៦០​អង្គ/នាក់ មកពី២៥រាជធានី/ខេត្តនៃព្រះរាជាណាចក្រកម្ពុជា ពិតជាបានផ្សារភ្ជាប់ជាមួយបេ​តិកភណ្ឌពិភពលោក បង្ហាញឲ្យឃើញថា អ្នកចូលរួមជាអ្នកជំនាន់ក្រោយបានថែរក្សា អភិរក្ស និងលើកតម្កើង​«អក្សរសាស្រ្តខ្មែរ»។

ម្យ៉ាងទៀត កម្មវិធីនេះ ក៏ឆ្លុះបញ្ចាំងពីកាយវិការដឹងគុណចំពោះបុព្វបុរសខ្មែរនាសម័យមុនៗដែលបានបន្សល់ទុកកេរមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។

ដូច្នេះ ការចូលរួមក្នុងកម្មវិធី«សំណេរអង្គរ» គឺបង្ហាញពីការបង្ហាញថា មនុស្សជំនាន់ក្រោយ បានចូលរួមអភិរក្ស និងលើកតម្កើងអក្សរសាស្ត្រខ្មែរយ៉ាងពិតប្រាកដ៕

រូបភាព៖ សំណេរអង្គរ ឆ្នាំ២០២៥

Continue Reading

ពត៌មានទូទៅ

ឈ្វែងយល់ពី Greenland !

Published

on

14 Views

Greenland គឺជាដែនដីស្វយ័តនៃព្រះរាជាណាចក្រដាណឺម៉ាក។

បើទោះជាជាការច្របាច់បញ្ចូលគ្នាជាមួយកោះហ្វារ៉ូក៏ដោយ តែភាពស្របច្បាប់គឺពលរដ្ឋនៃហ្គ្រីនឡែនគឺ​ជា​ពលរដ្ឋនៃប្រទេសដាណឺម៉ាក។
ដូច្នេះមានន័យថា ពួកគេគឺជាពលរដ្ឋនៃសហភាពអឺរ៉ុប (EU) ទោះជា Greenland មិនមែនជាផ្នែករបស់ EU ក៏ដោយ។

គិតត្រឹមឆ្នាំ ២០២៤ ចំនួនប្រជាជននៅ Greenland មានជាង ៥៦០០០នាក់។

Greenland ជាកោះធំជាងគេបំផុតរបស់ពិភពលោក ហើយស្ថិតនៅចន្លោះមហាសមុទ្រអាកទិក និងអាត្លង់ទិក ភាគខាងកើតនៃប្រជុំកោះអាកទិករបស់កាណាដា។
វាចែករំលែកព្រំដែនតូចមួយ 1.2 គីឡូម៉ែត្រ (0.75 mi) ជាមួយប្រទេសកាណាដា នៅលើកោះ Hans ។

កោះ Kaffeklubben របស់ហ្គ្រីនលែន ស្ថិតនៅក្រៅឆ្នេរសមុទ្រភាគខាងជើង គឺជាចំណុចខាងជើងបំផុតនៃពិភពលោកដែលមិនមានជម្លោះ – Cape Morris Jesup នៅលើដីគោកត្រូវបានគេគិតថាមានរហូតដល់ទសវត្សរ៍ឆ្នាំ 1960 ។
រាជធានី និងទីក្រុងធំជាងគេគឺ Nuuk (នូក)។

តាមផ្នែកសេដ្ឋកិច្ច ហ្គ្រីនលែន គឺពឹងផ្អែកយ៉ាងខ្លាំងលើជំនួយពីប្រទេសដាណឺម៉ាក ដែលមានជាមធ្យម 5.4 ពាន់លាន kr ស្មើនឹង 724 លានអឺរ៉ូ ក្នុងមួយឆ្នាំក្នុងកំឡុងឆ្នាំ 2019-2023 ដែលស្មើនឹងជាង 20% នៃផលិតផលក្នុងស្រុកសរុបរបស់ដែនដី៕

Continue Reading

ពត៌មានទូទៅ

ពានរង្វាន់«សំណេរអង្គរ»ឆ្នាំ២០២៦ កំពុងរង់ចាំអ្នកឆ្នើម

Published

on

20 Views

ពានរង្វាន់«សំណេរអង្គរ»ឆ្នាំ២០២៦ មានរំលេចឡើងដោយពណ៌មាស ប្រាក់ និងពណ៌ធម្មជាតិ និងមានអត្ថន័យផ្សារភ្ជាប់ទៅនឹងតម្លៃនៃរម​ណីយដ្ឋានអង្គរ។ អ្វីដែលរឹតតែពិសេសទៅទៀតនោះ គឺនៅលើរូបពានរង្វាន់មានចម្កាក់ផ្កាភ្ញីទេសអង្គរ។

សម្រាប់លោក ខូ ដារ៉ា មន្រ្តីផ្នែកទំនាក់ទំនងសា​ធារណៈនៃសិប្បករអង្គរ, ផ្កាភ្ញីទេសអង្គរ បង្ហាញ​ពីសោភ័ណនៃរមណីយដ្ឋានអង្គរផង និងបង្ហាញ​ពីតម្លៃជាសកលនៃសម័យអង្គរដ៏រុងរឿងរបស់អាណាចក្រខ្មែរផង។
បើយោងតាមការផ្សាយរបស់សារព័ត៌មានថ្មីៗ បេក្ខជន«សំណេរអង្គរ»ទាំង២៥ខេត្ត/រាជធានី បាននិងកំពុងត្រៀមទាំងកាយ ទាំងចិត្តដើម្បីប្រកួតប្រជែងយកពានរង្វាន់អ្នកឆ្នើមនៃកម្មវិធី«សំណេរអង្គរ»។ នេះគឺជាព្រឹត្តិការណ៍សរសេរតាមអានជាសាធារណៈលើកទី៣ នៅលើទឹកដីនៃអតីតរាជធានីអង្គរ។

សូមបញ្ជាក់ថា នៅសល់តែ៥ថ្ងៃទៀតប៉ុណ្ណោះ បេ​ក្ខ​ជន​ប្រឡងប្រជែងយកពានរង្វាន់នៃកម្មវិធី​«សំណេរអង្គរ»ចំនួន១៨៦០អង្គ/នាក់ នឹងជួបគ្នានៅលើស្ពានហាលនៃប្រាសាទអង្គរវត្ត៕

Continue Reading
Advertisement
Advertisement

ពេញនិយម