វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា
យានអវកាសសម័យសូវៀត នឹងធ្លាក់ចុះមកផែនដីដោយសារមិនអាចគ្រប់គ្រងបាន នៅសប្តាហ៍ក្រោយនេះ!

យានអវកាសសម័យសូវៀត ០១គ្រឿងឈ្មោះ Kosmos-482 ត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះមកផែនដីវិញដោយសារមិនអាចគ្រប់គ្រងបានក្នុងពេលឆាប់ៗនេះ គឺនៅក្នុងសប្តាហ៍ក្រោយ។

អ្នកជំនាញតាមដានកម្ទេចកម្ទីអវកាសលើកឡើងថា គេមិនទាន់ដឹងទេថា តើយានលោហៈកន្លះតោនមួយនេះអាចធ្លាក់ចុះទៅទីណាទេ។
អ្នកវិទ្យាសាស្ត្រជនជាតិហូឡង់ Marco Langbroek ព្យាករណ៍ថា យានអវកាសមានទម្ងន់ ៥០០គីឡូក្រាម ដែលចង់ចុះចតនៅលើភពសុក្រក្នុងទសវត្សទី៧០ ប៉ុន្តែមិនបានសម្រេចដោយសារតែយានជំរុញមិនដំណើរការនោះនឹងធ្លាក់មកផែនដីវិញប្រហែលថ្ងៃទី១០ ឧសភា ខាងមុខ ក្នុងល្បឿនប្រមាណ ២៤២គីឡូម៉ែត្រក្នុងមួយម៉ោង ប្រសិនបើយាននៅសភាពដដែល។
លោក Langbroek សង្កត់ធ្ងន់ថា “ខណៈដែលហានិភ័យនៅតែមាន គ្រប់គ្នាមិនគួរព្រួយបារម្ភខ្លាំងពេកទេ ” ព្រោះវត្ថុនោះមានទំហំតូច ហើយទោះបីជាយាននៅសភាពល្អក៏ដោយ “ហានិភ័យគឺស្រដៀងនឹងការធ្លាក់អាចម៍ផ្កាយដោយចៃដន្យដែលច្រើនកើតឡើងជារៀងរាល់ឆ្នាំ”។

គួររម្លឹកថា សហភាពសូវៀតបានបាញ់បង្ហោះយានអវកាស Kosmos-482 នោះក្នុងឆ្នាំ១៩៧២ ដែលជាបេសកកម្មមួយក្នុងចំណោមបេសកកម្មភពសុក្រជាច្រើនទៀត ប៉ុន្តែមិនបានជោគជ័យទេ ដោយយានមិនដែលហោះចេញពីគន្លងផែនដីឡើយ ព្រោះតែឧបករណ៍ជំរុញមិនដំណើរការ៕
ប្រភព៖ BTV
វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា
Skype បិទជាផ្លូវការ ចាប់ពីថ្ងៃទី៥ ខែឧសភា ២០២៥នេះ

បន្ទាប់ពីដំណើរការអស់ជាងពីរទសវត្សរ៍ ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ការហៅតាមទូរស័ព្ទ និងបញ្ជូនរូបភាព សំឡេងតាមអ៊ីនធឺណិតល្បីមួយក្នុងពិភពលោក «Skype» ត្រូវបានក្រុមហ៊ុន Microsoft បិទជាផ្លូវការនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ នេះ។

App នេះបានថយចុះខ្លាំងនាប៉ុន្មានឆ្នាំចុងក្រោយ ដោយសារវត្តមានកម្មវិធីថ្មីៗជាច្រើនបានច្របាច់បញ្ចូលគ្នា ហើយមានការគាំទ្រទូលំទូលាយពីអ្នកប្រើប្រាស់បច្ចេកវិទ្យា Digital ដូចជា Zoom, Google Meet និង WhatsApp ជាដើម។
Microsoft បានទិញ Skype ក្នុងឆ្នាំ២០១១ ប៉ុន្តែ App Skype ជួបភាពរអាក់រអួលចាប់តាំងពីដំណើរការកម្មវិធីជជែកថ្មី «Microsoft Teams» ក្នុងឆ្នាំ២០១៦មក។
ក្រោយពីបិទ ក្រុមហ៊ុន Microsoft កំពុងបង្វែរអ្នកប្រើប្រាស់ Skype ប្ដូរទៅកាន់កម្មវិធីជជែកថ្មីរបស់ខ្លួនឈ្មោះថា Microsoft Teams នេះ។
បើកដំណើរការដំបូងក្នុងឆ្នាំ២០០៣ កម្មវិធី Skype បានបង្កើតបដិវត្តន៍ពីមធ្យោបាយទំនាក់ទំនងតាមរយៈការបង្កើតការហៅទូរសព្ទជារូបភាពវីដេអូ និងជាសំឡេង មានតម្លៃទាប ឬឥតគិតថ្លៃសម្រាប់មនុស្សរាប់លាននាក់។
សូមបញ្ជាក់ថា កម្មវិធី Skype មានអ្នកប្រើប្រាស់ខ្ពស់បំផុតជាង ៣០០លាននាក់នៅទូទាំងពិភពលោក។

ចំណេះដឹងទូទៅ
ការប្រុងប្រយ័ត្ន សារធាតុពុលតាមប្រភពទឹកធម្មជាតិនៅតំបន់អាជីវកម្មរ៉ែ

អ្នកជំនាញផ្នែកបរិស្ថានក្រុមហ៊ុនរ៉ែមាស Renaissence ប្រទេសអូស្រ្តាលី ចែករំលែកពីមូលហេតុនៃគ្រោះថ្នាក់មនុស្ស សត្វ បណ្តាលមកពីសារធាតុពុលតាមប្រភពទឹកធម្មជាតិ។ អ្នករស់នៅតាមសហគមន៍តំបន់ព្រៃត្រូវប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ទឹក ជាពិសេសនៅក្នុងរដូវវស្សា។ ក្រុមហ៊ុនរ៉ែមាស រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត ដែលកំពុងធ្វើអាជីវកម្មរបស់ខ្លួននៅក្នុងឃុំអូខ្វាវ ខេត្តមណ្ឌលគិរី បានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើផលប៉ះពាល់បរិស្ថាន ពិសេសអ្នករស់នៅក្នុងសហគមន៍នេះផ្ទាល់។ សូមស្តាប់លោក រ៉ាន់ សុភារុណ អ្នកគ្រប់គ្រងផ្នែកបរិស្ថានរបស់ក្រុមហ៊ុនរ៉ែមាស Renaissence ពន្យល់ (Video) !
ចំណេះដឹងទូទៅ
បណ្តាញសង្គម DeepSeek ចិន កំពុងធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល


ក្រុមហ៊ុន DeepSeek របស់ប្រទេសចិន បានបង្ហាញនូវរបកគំហើញថ្មីនៅក្នុងវិស័យបច្ចេកវិទ្យា «បញ្ញាសិប្បនិម្មិត AI » ដែលវត្តមាននៃបណ្តាញសង្គមបង្កើតថ្មីរបស់ចិន ឡើងមកប្រជែងក្នុងតម្លៃថោកនេះ បានអង្រួនឧស្សាហកម្មបច្ចេកវិទ្យារបស់អាម៉េរិក។

ការរីកចំរើនយ៉ាងរហ័សរបស់បណ្ដាញសង្គម DeepSeek បានធ្វើឱ្យមានការបារម្ភពីក្រុមហ៊ុន Microsoft ដែលចាយទុនវិនិយោគ ៨០ពាន់លានដុល្លារ និងក្រុមហ៊ុនបណ្ដាញសង្គម Meta ដែលមានគម្រោងវិនិយោគ ៦៥ពាន់លានដុល្លារ សម្រាប់បច្ចេកវិទ្យា AI នេះ៕
-
ចំណេះដឹងទូទៅ3 months ago
ចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
កម្សាន្ត3 months ago
ប្រវត្តិ និងការហាត់រៀនរបាំក្ងោកសិល្ប៏ នៅសាលាមធ្យមវិចិត្រសិល្បះ
-
កម្សាន្ត2 months ago
«ទាក់ដំរី»
-
ពត៌មានទូទៅ2 months ago
មានការលួចចាក់ដីចូលទន្លេជាង៧០ម៉ែត្រ ដោយអាជ្ញាធរពុំបានដឹង
-
ពត៌មានទូទៅ2 months ago
អ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
ចំណេះដឹងទូទៅ3 months ago
ការបង្ហាត់បង្រៀនកុមារអំពីរបៀបដើរឆ្លងផ្លូវ
-
ចំណេះដឹងទូទៅ6 months ago
ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
ចំណេះដឹងទូទៅ4 months ago
ការប្រុងប្រយ័ត្ន សារធាតុពុលតាមប្រភពទឹកធម្មជាតិនៅតំបន់អាជីវកម្មរ៉ែ