Connect with us

វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា

យាន​អវកាស​សម័យ​សូវៀត​ នឹង​ធ្លាក់​ចុះ​មក​ផែន​ដី​ដោយ​សារ​មិន​អាច​គ្រប់​គ្រង​បាន​ នៅ​សប្តាហ៍​ក្រោយ​នេះ​!

Published

on

យាន​អវកាស​សម័យ​សូវៀត​ នឹង​ធ្លាក់​ចុះ​មក​ផែន​ដី​
15 Views

យាន​អវកាស​សម័យ​សូវៀត​ ០១គ្រឿង​ឈ្មោះ​ Kosmos-482​ ត្រូវ​បាន​ព្យាករណ៍​ថា ​នឹង​ធ្លាក់​ចុះ​មក​ផែន​ដី​វិញ​ដោយ​សារ​មិន​អាច​គ្រប់​គ្រង​បាន​ក្នុង​ពេល​ឆាប់ៗ​នេះ​ គឺ​នៅ​ក្នុង​សប្តាហ៍​ក្រោយ។​

អ្នក​ជំនាញ​តាម​ដាន​កម្ទេច​កម្ទី​អវកាស​លើក​ឡើង​ថា​ គេ​មិន​ទាន់​ដឹង​ទេ​ថា​ តើ​យាន​លោហៈ​កន្លះ​តោន​មួយ​នេះ​អាច​ធ្លាក់​ចុះ​ទៅ​ទី​ណា​ទេ។

អ្នក​វិទ្យា​សាស្ត្រ​ជន​ជាតិ​ហូឡង់​ Marco​ Langbroek​ ​ព្យាករណ៍​ថា ​យាន​អវកាស​​មាន​ទម្ងន់​ ៥០០​គីឡូ​ក្រាម​ ដែល​ចង់​ចុះ​ចត​នៅ​លើ​ភព​សុក្រ​ក្នុង​ទសវត្ស​ទី៧០​ ប៉ុន្តែ​មិន​បាន​សម្រេច​ដោយ​សារ​តែ​យាន​ជំរុញ​មិន​ដំណើរ​ការ​នោះ​នឹង​ធ្លាក់​មក​ផែន​ដី​វិញ​ប្រហែល​ថ្ងៃ​ទី១០​ ឧសភា​ ខាង​មុខ​ ក្នុង​ល្បឿន​ប្រមាណ​ ២៤២​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ប្រសិន​បើ​យាន​នៅ​សភាព​ដដែល។​

លោក​​ Langbroek​ សង្កត់​ធ្ងន់​ថា​ “ខណៈ​ដែល​​ហា​និ​ភ័យ​នៅ​តែ​មាន​ គ្រប់​គ្នា​មិន​គួរ​ព្រួយ​បារម្ភ​ខ្លាំង​ពេក​ទេ​ ” ​ព្រោះ​វត្ថុ​នោះ​មាន​ទំហំ​តូច​ ហើយ​ទោះ​បី​ជា​យាន​នៅ​សភាព​ល្អ​ក៏​ដោយ​ “ហានិភ័យ​គឺ​ស្រដៀង​នឹង​ការ​ធ្លាក់​អាចម៍​ផ្កាយ​ដោយ​ចៃដន្យ​ដែល​ច្រើន​កើត​ឡើង​ជា​រៀង​រាល់​ឆ្នាំ”។

គួរ​រម្លឹក​ថា​ សហភាព​សូវៀត​បាន​បាញ់​បង្ហោះ​យាន​អវកាស​ Kosmos-482​ នោះ​ក្នុង​ឆ្នាំ​១៩៧២​ ដែល​ជា​បេសក​កម្ម​មួយ​ក្នុង​ចំណោម​បេសក​កម្ម​ភព​សុក្រ​ជា​ច្រើន​ទៀត​ ប៉ុន្តែ​មិន​បាន​ជោគ​ជ័យ​ទេ ​ដោយ​យាន​មិន​ដែល​ហោះ​ចេញ​ពី​គន្លង​ផែនដី​ឡើយ​ ព្រោះ​តែ​ឧបករណ៍​ជំរុញ​មិន​ដំណើរ​ការ៕

ប្រភព៖ BTV

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

3 × five =

វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា

Skype ​បិទ​ជា​ផ្លូវ​ការ​ ចាប់​ពី​ថ្ងៃទី៥ ​ខែឧសភា​ ២០២៥នេះ

Published

on

Skype ​បិទ​ជា​ផ្លូវ​ការ​ ចាប់​ពី​ថ្ងៃទី៥ ​ខែឧសភា​ ២០២៥នេះ
41 Views

បន្ទាប់​ពី​ដំណើរ​ការ​អស់​ជាង​ពីរ​ទសវត្សរ៍ ​ប្រព័ន្ធ​បច្ចេក​វិទ្យា​សម្រាប់​ការ​ហៅ​តាម​ទូរស័ព្ទ ​និង​បញ្ជូន​រូប​ភាព​ សំឡេង​តាម​អ៊ីន​ធឺណិត​ល្បី​មួយ​ក្នុង​ពិភព​លោក ​«Skype»​ ត្រូវ​បាន​ក្រុម​ហ៊ុន​ Microsoft​ បិទ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី០៥​ ខែឧសភា ​ឆ្នាំ២០២៥ ​នេះ។

App ​នេះ​បាន​ថយ​ចុះ​ខ្លាំង​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ ដោយ​សារ​វត្តមាន​កម្ម​វិធី​ថ្មីៗ​ជា​ច្រើន​បាន​ច្របាច់​បញ្ចូល​គ្នា ​ហើយ​មាន​ការ​គាំ​ទ្រ​ទូ​លំ​ទូលាយ​ពី​អ្នក​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ Digital​ ដូច​ជា ​Zoom,​ Google ​Meet​ និង​ WhatsApp​ ជា​ដើម។
Microsoft​ បាន​ទិញ​ Skype​ ក្នុង​ឆ្នាំ​២០១១​ ប៉ុន្តែ​ App​ Skype​ ជួប​ភាព​រអាក់​រអួល​ចាប់​តាំង​ពី​ដំណើរ​ការ​កម្ម​វិធី​ជជែក​ថ្មី​ «Microsoft ​Teams» ​ក្នុង​ឆ្នាំ​២០១៦​មក។
​ក្រោយ​ពី​បិទ​ ក្រុម​ហ៊ុន ​Microsoft ​កំពុង​បង្វែរ​អ្នក​ប្រើ​ប្រាស់​ Skype​ ប្ដូរ​ទៅ​កាន់​កម្ម​វិធី​ជជែក​ថ្មី​របស់​ខ្លួន​ឈ្មោះ​ថា ​Microsoft​ Teams ​នេះ។
​បើក​ដំណើរ​ការ​ដំបូង​ក្នុង​ឆ្នាំ​២០០៣​ កម្មវិធី​ Skype​ បាន​បង្កើត​បដិវត្តន៍​ពី​មធ្យោ​បាយ​ទំនាក់​ទំនង​តាម​រយៈ​ការ​បង្កើត​ការ​ហៅ​ទូរសព្ទ​ជា​រូប​ភាព​វីដេអូ ​និង​ជា​សំឡេង​ មាន​តម្លៃ​ទាប ​ឬ​ឥត​គិត​ថ្លៃ​សម្រាប់​មនុស្ស​រាប់​លាន​នាក់។

សូម​បញ្ជាក់​ថា ​កម្ម​វិធី ​Skype​ មាន​អ្នក​ប្រើ​ប្រាស់​ខ្ពស់​បំផុត​ជាង​ ៣០០លាន​នាក់​នៅ​ទូ​ទាំង​ពិភព​លោក។

Continue Reading

ចំណេះដឹងទូទៅ

ការប្រុងប្រយ័ត្ន សារ​ធាតុ​ពុល​តាម​ប្រភព​ទឹក​ធម្មជាតិ​នៅ​តំបន់​អាជីវ​កម្ម​រ៉ែ

Published

on

ការប្រុងប្រយ័ត្ន សារធាតុពុលតាមប្រភពទឹកធម្មជាតិនៅតំបន់អាជីវកម្មរ៉ែ
162 Views

អ្នកជំនាញ​ផ្នែក​បរិស្ថាន​ក្រុមហ៊ុន​រ៉ែមាស​ Renaissence​ ប្រទេស​អូស្រ្តាលី​ ចែក​រំលែក​ពី​មូល​ហេតុ​នៃ​​គ្រោះថ្នាក់​មនុស្ស​ សត្វ​ បណ្តាល​មក​ពី​សារ​ធាតុ​ពុល​តាម​ប្រភព​ទឹក​ធម្មជាតិ។​ អ្នក​រស់​នៅ​តាម​សហគមន៍​តំបន់​ព្រៃ​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ប្រើ​ប្រាស់​ទឹក​ ជា​ពិសេស​នៅ​ក្នុង​រដូវ​វស្សា។​ ក្រុម​ហ៊ុន​រ៉ែ​មាស​ រ៉ឺនេសង់ ​មីនើរ៉ល​ ​(ខេមបូឌា)​ លីមីត​ធីត​ ដែល​កំពុង​ធ្វើ​អាជីវ​កម្ម​របស់​ខ្លួន​នៅ​ក្នុង​ឃុំ​អូខ្វាវ​ ខេត្ត​មណ្ឌល​គិរី​ បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ទៅ​លើ​ផល​ប៉ះ​ពាល់​បរិស្ថាន​ ពិសេស​អ្នក​រស់​នៅ​ក្នុង​សហ​គមន៍​នេះ​ផ្ទាល់។ សូម​ស្តាប់​លោក​ រ៉ាន់​ សុភារុណ​ អ្នក​គ្រប់​គ្រង​ផ្នែក​បរិស្ថាន​របស់​ក្រុម​ហ៊ុន​រ៉ែមាស​ Renaissence​ ពន្យល់ (Video) !

Continue Reading

ចំណេះដឹងទូទៅ

បណ្តាញសង្គម DeepSeek ចិន កំពុងធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល

Published

on

DeepSeek
154 Views

ក្រុមហ៊ុន DeepSeek របស់​ប្រទេសចិន​ បាន​បង្ហាញ​នូវ​របក​គំហើញ​ថ្មី​នៅ​ក្នុ​ង​វិស័យ​បច្ចេកវិទ្យា «បញ្ញា​សិប្បនិម្មិត​ AI​ »​ ដែល​វត្តមាន​នៃ​បណ្តាញ​សង្គម​បង្កើត​ថ្មី​របស់​ចិន​ ឡើង​មក​ប្រជែង​ក្នុង​តម្លៃ​ថោក​នេះ ​បាន​អង្រួន​ឧស្សា​ហកម្ម​បច្ចេក​វិទ្យា​របស់​អាម៉េរិក។

ការរីកចំរើន​យ៉ាង​រហ័ស​របស់​បណ្ដាញ​សង្គម​ DeepSeek​ បាន​ធ្វើ​ឱ្យមាន​ការ​បារម្ភ​ពី​ក្រុមហ៊ុន​ Microsoft​ ដែល​ចាយ​ទុន​វិនិ​យោគ ៨០ពាន់​លាន​ដុល្លារ​ និង​ក្រុមហ៊ុន​បណ្ដាញ​សង្គម​ Meta​ ដែល​មាន​គម្រោង​វិនិ​​យោគ​ ៦៥​ពាន់​លាន​ដុល្លារ​ សម្រាប់​បច្ចេក​វិទ្យា​ AI​ នេះ៕

Continue Reading
Advertisement
Advertisement

ពេញនិយម