វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា

យាន​អវកាស​សម័យ​សូវៀត​ នឹង​ធ្លាក់​ចុះ​មក​ផែន​ដី​ដោយ​សារ​មិន​អាច​គ្រប់​គ្រង​បាន​ នៅ​សប្តាហ៍​ក្រោយ​នេះ​!

Published

on

យាន​អវកាស​សម័យ​សូវៀត​ នឹង​ធ្លាក់​ចុះ​មក​ផែន​ដី​
13 Views

យាន​អវកាស​សម័យ​សូវៀត​ ០១គ្រឿង​ឈ្មោះ​ Kosmos-482​ ត្រូវ​បាន​ព្យាករណ៍​ថា ​នឹង​ធ្លាក់​ចុះ​មក​ផែន​ដី​វិញ​ដោយ​សារ​មិន​អាច​គ្រប់​គ្រង​បាន​ក្នុង​ពេល​ឆាប់ៗ​នេះ​ គឺ​នៅ​ក្នុង​សប្តាហ៍​ក្រោយ។​

អ្នក​ជំនាញ​តាម​ដាន​កម្ទេច​កម្ទី​អវកាស​លើក​ឡើង​ថា​ គេ​មិន​ទាន់​ដឹង​ទេ​ថា​ តើ​យាន​លោហៈ​កន្លះ​តោន​មួយ​នេះ​អាច​ធ្លាក់​ចុះ​ទៅ​ទី​ណា​ទេ។

អ្នក​វិទ្យា​សាស្ត្រ​ជន​ជាតិ​ហូឡង់​ Marco​ Langbroek​ ​ព្យាករណ៍​ថា ​យាន​អវកាស​​មាន​ទម្ងន់​ ៥០០​គីឡូ​ក្រាម​ ដែល​ចង់​ចុះ​ចត​នៅ​លើ​ភព​សុក្រ​ក្នុង​ទសវត្ស​ទី៧០​ ប៉ុន្តែ​មិន​បាន​សម្រេច​ដោយ​សារ​តែ​យាន​ជំរុញ​មិន​ដំណើរ​ការ​នោះ​នឹង​ធ្លាក់​មក​ផែន​ដី​វិញ​ប្រហែល​ថ្ងៃ​ទី១០​ ឧសភា​ ខាង​មុខ​ ក្នុង​ល្បឿន​ប្រមាណ​ ២៤២​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ប្រសិន​បើ​យាន​នៅ​សភាព​ដដែល។​

លោក​​ Langbroek​ សង្កត់​ធ្ងន់​ថា​ “ខណៈ​ដែល​​ហា​និ​ភ័យ​នៅ​តែ​មាន​ គ្រប់​គ្នា​មិន​គួរ​ព្រួយ​បារម្ភ​ខ្លាំង​ពេក​ទេ​ ” ​ព្រោះ​វត្ថុ​នោះ​មាន​ទំហំ​តូច​ ហើយ​ទោះ​បី​ជា​យាន​នៅ​សភាព​ល្អ​ក៏​ដោយ​ “ហានិភ័យ​គឺ​ស្រដៀង​នឹង​ការ​ធ្លាក់​អាចម៍​ផ្កាយ​ដោយ​ចៃដន្យ​ដែល​ច្រើន​កើត​ឡើង​ជា​រៀង​រាល់​ឆ្នាំ”។

គួរ​រម្លឹក​ថា​ សហភាព​សូវៀត​បាន​បាញ់​បង្ហោះ​យាន​អវកាស​ Kosmos-482​ នោះ​ក្នុង​ឆ្នាំ​១៩៧២​ ដែល​ជា​បេសក​កម្ម​មួយ​ក្នុង​ចំណោម​បេសក​កម្ម​ភព​សុក្រ​ជា​ច្រើន​ទៀត​ ប៉ុន្តែ​មិន​បាន​ជោគ​ជ័យ​ទេ ​ដោយ​យាន​មិន​ដែល​ហោះ​ចេញ​ពី​គន្លង​ផែនដី​ឡើយ​ ព្រោះ​តែ​ឧបករណ៍​ជំរុញ​មិន​ដំណើរ​ការ៕

ប្រភព៖ BTV

Leave a Reply

Your email address will not be published. Required fields are marked *

thirteen − five =

ពេញនិយម

Exit mobile version