Connect with us

ពត៌មានទូទៅ

ការ​លួច​ចាក់​ដី​ដើម្បី​ការ​ពារ​កំ​ប្លោក​ចូល​រំខាន​ម៉ាស៊ីន​បូម​ផលិត​ទឹក​ស្អាត​ បាន​លទ្ធ​ផល​ល្អ​វិញ

Published

on

ការ​លួច​ចាក់​ដី​ដើម្បី​ការ​ពារ​កំ​ប្លោក​ចូល​រំខាន​ម៉ាស៊ីន​បូម​ផលិត​ទឹក​ស្អាត​ បាន​លទ្ធ​ផល​ល្អ​វិញ
217 Views

លទ្ធ​ផល​បី​ចំនុច​ដែល​បាន​សម្រេច​ និង​ឯក​ភាព​គ្នា​រួម​មាន៖​
១. ឱ្យ​ក្រុម​ហ៊ុន​ទឹក​ស្អាត​​ ធ្វើ​​ការ​​កាយ​ដី​ទំនប់​​យក​​អាចម៌​ដី​ចេញ​ពី​ទន្លេ​សាប​វិញ​​ស្រប​​តាម​​ច្បាប់​​ និង​​លក្ខណៈ​​បច្ចេក​ទេស​
២. ក្រុម​​ហ៊ុន​​ស្នើ​​សុំ​​រយៈ​ពេល​​ ១៥​ថ្ងៃ​​ ដោយ​​ក្រុម​ហ៊ុន​​នឹង​​ធ្វើ​​ការ​​កាយ​​ចេញ​​ជា​បណ្តេីរ​ៗ​ក្នុង​​រយៈ​ពេល​​ ៧​ថ្ងៃ​ ​ចាប់​​ពី​​ពេល​​នេះ​​ទៅ​​ និង​​រៀប​ចំ​​ប្លង់​​បច្ចេក​ទេស​​តាម​​ការ​​ចង្អុល​​បង្ហាញ​​របស់​​ក្រសួង​​ និង​​មន្ទីរ​​ពាក់​ព័ន្ធ​​ និង​​
៣. ​ក្រុម​ហ៊ុន​​ទឹក​ស្អាត​​ត្រូវ​​​ស្នើ​​សុំ​​ទៅ​​ក្រសួង​​ឧស្សា​ហកម្ម​​ វិទ្យា​សាស្ត្រ​​ បច្ចេក​វិទ្យា​​ និង​​នវា​នុវត្តន៍​​ ដេីម្បី​​កំណត់​​ទីតាំង​​បូម​​ទឹក​​ឆៅ​​ក្នុង​​ការ​​ផលិត​​ទឹក​​ស្អាត​​ ដោយ​​មាន​​ការ​​ចូល​រួម​​ពី​​ក្រសួង​​ធន​ធាន​​ទឹក​​ និង​​ឧតុ​និយម​​ អាជ្ញា​ធរ​​ទន្លេ​​សាប​​ និង​​រដ្ឋ​​បាល​​ខេត្ត​​កំពង់​​ឆ្នាំង​​ ស្រប​​តាម​​ច្បាប់​​ជា​ធរ​មាន​។

នេះ​ជា​ផ្លែ​ផ្កា​នៃ​កិច្ច​​ប្រជុំ​រវាង​មន្រ្តី​ថ្នាក់​ជាតិ ​អាជ្ញា​ធរ​ខេត្ត ​និង​ក្រុម​ហ៊ុន​ទឹក​ស្អាត​ នៅ​ថ្ងៃ​ទី២២​ ខែមេសា​ ឆ្នាំ២០២៥​ នៅ​សាលា​ខេត្ត​កំពង់​ឆ្នាំង​ដែល​បាន​ពិនិត្យ​​ និង​​ពិភាក្សា​​រក​​ដំណោះ​ស្រាយ​​ករណី​ចាក់​ដី​ចូល​ក្នុង​ទន្លេ​សាប​ ស្ថិត​ក្នុង​ភូមិ​សាស្រ្ត​ភូមិ​ទី១​ សង្កាត់​ខ្សាម​ និង​ភូមិ​ចុង​កោះ ​សង្កាត់​ផ្សារ​ឆ្នាំង​ ក្រុង​កំពង់​ឆ្នាំង​ ខេត្ត​កំពង់​ឆ្នាំង​ របស់​ក្រុម​ហ៊ុន​«អានកូ»។​

សូម​រម្លឹក​ថា​: កាល​ពី​ថ្ងៃ១៩​ ខែមេសា​ ក្រុម​ការ​ងារ​ថ្នាក់​ជាតិ ​និង​ថ្នាក់​ខេត្ត​ បាន​ចុះ​ពិនិត្យ​ដល់​ទី​តាំង​ជាក់​ស្តែង​ និង​ប្រជុំ​ពិភាក្សា​ដោះ​ស្រាយ​ចំពោះ​ករណី​ក្រុម​ហ៊ុន​ទឹក​ស្អាត​ ដែល​បាន​ចាក់​ដី​បំពាន​ចូល​ទន្លេ​សាប ​ដែល​​ជា​បទ​ល្មើស​ មាន​​ចែង​ក្នុង​បទ​ប្បញ្ញត្តិ​ក្នុង​មាត្រា​ទី១២​ និង​មាត្រា​ទី​ ៣៦​ នៃ​ច្បាប់​ ស្តី​ពី​ការ​គ្រប់​គ្រង​ធន​ធាន​ទឹក​នៅ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។​ នៅ​ថ្ងៃទី២១​​ ខែមេសា ​ឆ្នាំ២០២៥​ ក្រុម​​ការ​ងារ​បច្ចេក​ទេស​​អាជ្ញាធរ​​ទន្លេ​​សាប​​ ក៏​​បាន​ប្រជុំ​ពិភាក្សា​ជា​មួយ​ក្រុម​ការ​ងារ​បច្ចេក​ទេស​ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុ​និយម​ ដើម្បី​ពិនិត្យ​លក្ខណៈ​បច្ចេក​ទេស​បន្ថែម​ឱ្យ​បាន​ហ្មត់​ចត់​មុន​នឹង​ប្រជុំ​សម្រេច​ ការ​ពារ​កុំ​ឱ្យ​បង្ក​ផល​ប៉ះ​ពាល់​ជា​អវិជ្ជ​មាន​ដល់​លំហូរ​ទឹក​ធម្មជាតិ ​និង​ប្រព័ន្ធ​អេ​កូ​ឡូស៊ី​របស់​ទន្លេ​សាប។

ជា​មួយ​នេះ​ ការ​វិវត្ត​មក​រក​ភាព​ប្រក្រតី​វិញ​នេះ ​ក៏​ដោយ​សារ​ការ​សាក​សួរ​ និង​ចុះ​ផ្សាយ​របស់​សារ​ព័ត៌មាន​ កាល​ពី​ថ្ងៃទី១៣​ ខែមេសា​ ឆ្នាំ២០២៥​ កន្លង​មក​ដែរ​ ខណៈ​ដែល​ប្រជា​ពលរដ្ឋ​រាយ​ការណ៍​ថា ​ការ​ចាក់​ចូល​ទន្លេ​នេះ​ចាប់​ផ្តើម​សកម្ម​ភាព​តាំង​ពី​ខែ​មីនា​ ឆ្នាំ២០២៥ ​មក​ម្លេះ៕

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

five × five =

ពត៌មានទូទៅ

​អ្នក​នយោបាយ​វេ​ណេ​ស៊ុយ​អេ​ឡា​ ​Maria​ ​Corina​ ​Machado​ ​ទទួល​ពាន​ណូ​បែល​សន្តិភាព​

Published

on

26 Views

​អ្នក​ឈ្នះ​ជ័យ​លា​ភី​ពាន​រង្វាន់​ណូ​បែល​សន្តិភាព​ឆ្នាំ​ ​២០២៥​នេះ​ ​គឺ​ជា​អ្នក​នយោបាយ​វេ​ណេ​ស៊ុយ​អេ​ឡា​ ​លោក​ស្រី​ ​Maria​ ​Corina​ ​Machado​ ​។​​​​​ លោក​ស្រី​ត្រូវ​បាន​គេ​ទទួល​ស្គាល់​សម្រាប់​ការ​ងារ​ឥ​ត​នឿយ​ហត់​របស់​លោក​ស្រី​ ​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​ប្រ​ជា​ធិប​តេយ្យ​​សម្រាប់​​ប្រ​​ជា​ពលរដ្ឋ​​វេ​ណេ​ស៊ុយ​អេ​ឡា​ ​ហើយ​និង​ការ​ប្រឹង​ប្រែង​របស់​លោក​ស្រី​ ​ក្នុង​ការ​សម្រេច​បាន​ការ​ផ្លាស់​ប្តូរ​ដោយ​សន្តិភាព​ ​និង​យុត្តិ​ធម៌​ពី​របប​ផ្តាច់​ការ​ ទៅ​ជាលទ្ធិ​ប្រ​ជា​ធិប​តេយ្យ​ ​។​

​ចំណែក​ឯ​ប្រ​ធា​នា​ធិប​តី​សហរដ្ឋ​អាមេរិក​លោក​ ​Donald​ ​Trump​ ​បាន​នាំ​មុខ​យុទ្ធ​នា​ការ​សា​ធា​រណៈ​ ​ដើ​ម្បី​ឈ្នះ​រង្វាន់​មួយ​នេះ​ ​ប៉ុន្តែ​ការ​តែង​តាំង​បាន​បិទ​បញ្ចប់​កាល​ពី​ខែ​មករា​ ​នៅពេលចាប់ផ្តើមអាណត្តិ​ទី២​របស់​លោក​នៅ​សេតវិ​មាន​ ​។គណៈ​កម្មា​ធិ​ការ​ណូ​បែល​ន័រ​វេស​ ​និយាយ​ថា​ ​លោក​ស្រី​ ​Machado​ ​មាន​គ្រប់​លក្ខណៈ​វិនិច្ឆ័យ​ទាំង​​អស់​ដែល​បាន​ដាក់​ចេញ​ដោយ​លោក​ ​Alfred​ ​Nobel​ ​សម្រាប់​រង្វាន់​មួយ​នេះ​ ​។​

​លោក​ស្រី​បាន​ធ្វើ​ឲ្យ​ក្រុម​ប្រ​ឆាំង​វេ​​ណេ​ស៊ុយ​អេ​ឡា​រួប​រួម​គ្នា​ ​ប្រ​កាន់​ភ្ជាប់​ការ​គាំទ្រ​របស់​លោក​ស្រី​សម្រាប់​ការ​ផ្លាស់​ប្តូរ​ដោយ​សន្តិវិធី​ឆ្ពោះ​ទៅ​​រក​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ​ ​។បើ​តាម​គណៈ​កម្មាធិ​ការ​ណូ​បែល​ន័រវេស​ ​លោក​ស្រី​ ​Machado​ ​បាន​បង្ហាញ​ថា​ ​អា​វុធ​ល​ទ្ធិ​ប្រ​ជា​ធិប​តេយ្យ​ ​គឺ​ជា​អាវុធ​សម្រាប់​សន្តិភាព​ផង​ដែរ​ ​។​ ​ម្ចាស់​ជ័យ​លា​ភី​តំណាង​ឲ្យ​ក្តី​សង្ឃឹម​សម្រាប់​អនាគត​ ​ជា​ទី​ដែល​សិទ្ធិពលរដ្ឋ​ត្រូវ​បាន​ការពារ​ ​។ 

​សូម​បញ្ជាក់​ថា​ ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បាន​វិ​វត្តន៍​ពី​ប្រទេស​ប្រ​ជា​ធិប​តេយ្យ​ ​និង​ប្រកប​ដោយ​វិបុលភាព​ ​ទៅ​ជា​រដ្ឋ​ផ្តាច់​ការ​ ​និង​ឃោរ​ឃៅ​ដែល​បច្ចុប្បន្ន​កំពុង​ជួប​វិបត្តិ​មនុស្ស​ធម៌​ និង​សេដ្ឋកិច្ច​ ​។ ​ភាគ​ច្រើន​នៃ​ពលរដ្ឋ​វេ​ណេ​ស៊ុយ​អេ​ឡា​ ​រស់​នៅ​ក្នុង​ភាព​ក្រីក្រ​យ៉ាង​ខ្លាំង​។​ ​មនុស្ស​ជិត​ ​៨លាន​នាក់​ ​បាន​ចាក​ចេញ​ពី​ប្រទេស​ ហើយ​ក្រុម​ប្រឆាំង​ត្រូវ​បាន​គាប​សង្កត់​ជា​ប្រព័ន្ធ​តាម​រយៈ​មធ្យោបាយ​ជា​ច្រើន​ ​រួម​ទាំង​ការ​ក្លែង​បន្លំ​សន្លឹក​ឆ្នោត​ ​ការ​កាត់​ទោស​តាម​ផ្លូវ​ច្បាប់​ ​និង​ការ​ដាក់​ពន្ធ​នា​គារ​ ​៕

Continue Reading

ពត៌មានទូទៅ

​Trump​ ​ផ្ញើ​លិខិត​ទៅ​នា​យករដ្ឋ​មន្ត្រី​ថៃ​ ​ឱ្យ​ដោះ​​ស្រាយ​​ជម្លោះ​ព្រំដែន​ជា​មួយ​កម្ពុជា​

Published

on

26 Views

​នាយក​រដ្ឋ​មន្ត្រី​ថៃ​ ​លោក​ Anutin​​ ​Charnvirakul​ ​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​៩ ​ខែ​តុលា​ ​នេះ​ថា​ ប្រធានា​ធិបតី​​សហ​រដ្ឋ​អាមេរិក​ ​លោក​ ​Donald​ ​Trump​ ​បាន​ផ្ញើ​លិខិត​មួយ​មក​កាន់​ខ្លួន​ដោយ​និយាយ​ថា​ លោក​ចង់​ឃើញ​ ​ថៃ​ ​និង​អ្នក​ជិត​ខាង​របស់​ខ្លួន​គឺ​ប្រទេស​កម្ពុជា​ ​ដោះ​ស្រាយ​ភាព​តាន​តឹង​នៅ​តាម​ព្រំដែន​៕​

Continue Reading

ពត៌មានទូទៅ

ក្រុមហ៊ុន​ម្សៅលាប​ខ្លួនទារក​ J&J ​នៅ​អាមេរិក​ ត្រូវ​បង់​ពិន័យ​ជិត​ ១ពាន់​លាន​ដុល្លារ​ ក្នុង​សំណុំ​រឿង​បង្ក​មហារីក

Published

on

29 Views

គណៈ​វិនិច្ឆ័យ​នៅ​ទីក្រុង​ Los Angeles​ របស់​សហរដ្ឋ​អាមេរិក​ បាន​រក​ឃើញ​ថា​ ក្រុម​ហ៊ុន​ Johnson​ &​ Johnson​ (ហៅ​កាត់​ថា J&J)​​​​​​​​​ មាន​​កំហុស​ ហើយ​ត្រូវ​បង់ប្រាក់​ចំនួន​ ៩៦៦លានដុល្លារ​ ​ដល់​គ្រួសារ​ស្ត្រី​ម្នាក់​ ដែល​ស្លាប់​ដោយសារ​ជំងឺ​មហារីក​កោសិការ ​មេសូតេលីយ៉ូម៉ា​ (Mesothelioma)​ ក្នុង​ការ​កាត់ក្ដី​ចុង​ក្រោយ​បំផុត​ដែល​ចោទ​ថា​ ផលិតផល​ម្សៅលាបខ្លួនទារក​ផ្អែក​លើ​សារធាតុ​ម្យ៉ាង​ឈ្មោះ​ ថាក ​(Talc)​ របស់​ក្រុម​ហ៊ុន​នេះ​ បណ្តាល​ឱ្យ​មាន​ជំងឺ​មហារីក។

ក្រុមគ្រួសាររបស់ស្រ្តីរងគ្រោះឈ្មោះ Mae Moore ជាអ្នកស្រុករដ្ឋកាលីហ្វ័រនីញ៉ា ដែលស្លាប់នៅអាយុ ៨៨ឆ្នាំ ក្នុងឆ្នាំ២០២១ បានប្តឹងក្រុមហ៊ុនក្នុងឆ្នាំដដែលនេះ ដោយអះអាងថា ផលិតផលម្សៅលាបខ្លួនទារកប្រភេទ Talc របស់ J&J មានផ្ទុកជាតិរ៉ែម្យ៉ាងឈ្មោះ អាបស្តូស (Asbestos) ដែលបណ្តាលឱ្យកើតជំងឺមហារីក។
កាល​ពី​ថ្ងៃ​ចន្ទ​ គណៈ​វិនិច្ឆ័យ​បាន​បញ្ជា​ឱ្យ​ J&J​ បង់​ប្រាក់​សំណង​ ១៦លាន​ដុល្លារ​ ​និង​ប្រាក់​ពិន័យ ​៩៥០​លាន​ដុល្លារ​ នេះ​បើ​យោង​តាម​ឯក​សារ​តុលាការ​។
​លោក​ Erik​ Haas​ ​អនុប្រធាន​ផ្នែក​វិវា​ទស​កល​របស់​ J&J​ ​បាន​និយាយ​ថា​ ​ក្រុម​ហ៊ុន​​គ្រោង​ប្តឹង​ឧទ្ធរណ៍​ភ្លាម​ៗ​ ដោយ​ហៅ​សាល​ក្រម​​នេះ​ថា​ “គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ ​និង​មិន​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​”​។​

​ក្រុមហ៊ុន​និយាយ​ថា​ ​ផលិត​ផល​របស់​ខ្លួន​មាន​សុវត្ថិភាព​ណាស់​ ​មិន​មាន​ផ្ទុក​សារធាតុ​អាប​ស្តូស​ ​និង​មិន​បង្ក​មហារីក​នោះ​ទេ​។​ J&J​ ​បាន​ឈប់​លក់​ម្សៅលាប​ខ្លួន​កូន​ក្មេង​ដែល​ផ្អែក​លើ​សារធាតុ​ ​Talc​ ​នៅ​សហរដ្ឋ​អាមេរិក​ ​ក្នុង​ឆ្នាំ​២០២០​ ​​ដោយ​ប្តូរ​ទៅ​ប្រើ​ប្រ​ភេទ​ផ្សេង​ជំ​នួស​វិញ​។​

​គួរ​ឱ្យ​ដឹង​ថា​ ​ក្រុម​ហ៊ុន​ ​J&J​ ​កំពុង​ប្រ​ឈម​នឹង​ការ​ប្តឹង​ផ្តល់​ពី​ដើម​បណ្តឹង​ជាង​ ៦៧.០០០​នាក់​ ​ដែល​អះ​អាង​​ថា ​ពួក​គេ​ត្រូវ​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​ថា​មាន​ជំងឺ​មហារីក​ ​បន្ទាប់​ពី​ប្រើ​ម្សៅលាប​ខ្លួន​ទា​រក​ ​និង​ផលិត​ផល​មាន​សារធាតុ​ Talc​ ​ផ្សេង​ទៀត​ ​របស់​ក្រុម​ហ៊ុន​នេះ​។​ ​នេះ​បើ​យោង​តាម​ឯក​សារ​របស់​តុលាការ​។
​J&J​ ​បាន​​ព្យាយាម​ដោះ​ស្រាយ​វិវាទ​តាមរយៈ​ការ​ប្រកាស​ក្ស័យ​ធន​ ​ប៉ុន្តែ​សំណើ​នោះ​ត្រូវ​បាន​ច្រាន​ចោល​ ​៣​ដង​មក​ហើយ​ដោយ​តុលាការ​សហព័ន្ធ​៕​

Continue Reading
Advertisement
Advertisement

ពេញនិយម