កម្សាន្ត
ទស្សនាកម្សាន្តការចាប់ត្រីបែបប្រពៃណី!
ពេលវេលាចាប់ត្រីដែលចង់ចាប់ឲ្យបាន តែមិនចង់បានត្រី។
ភាគច្រើននៃអ្នកចូលរួមគឺចង់ឃើញការចូលរួមច្រើន ហើយចាប់បានច្រើនទាំងអស់គ្នា។ នេះគឺជាចិត្តគំនិតមួយដែលល្អប្រពៃ។ ដូច្នេះការរកបានដោយស្នាដៃខ្លួនឯង និងគេឯងក៏រកបានគឺជាក្តីសុខ និងក្តីរំភើប រីករាយក្នុងចិត្តរបស់ម្នាក់ៗ។
អ្នកចូលរួមពីចម្ងាយគឺទៅក្នុងបំណងបានសប្បាយ ជាមួយនឹងការរំលឹកអនុស្សាវរីយ៍ដែលខ្លួនបានឆ្លងកាត់ ព្រមតាមស្របតាមចំណូលចិត្ត។
ទស្សនមហាជន « ប្រសិនទឹកចិត្ត មានដូចការចុះទឹកចាប់ត្រីបែបប្រពៃណីនេះ គឺជារឿងដ៏ល្អប្រសើរសម្រាប់យើង »។
កម្សាន្ត
Alexander Sorlot រងការវាយប្រហារខ្លាំង
ពេលអ្នកបានជាប់លេងក្នុងក្រុមជំរើសជាតិហើយនិងបានឆ្លងដល់ការប្រកួតដណ្តើមពានរង្វាន់បាល់ទាត់ពិភពលោកទៀត តើអ្នកមានមោទនភាពយ៉ាងណា?
ប៉ុន្តែជោគវាសនាមិនមែនចេះតែញញឹមដាក់អ្នកគ្រប់ពេលវេលានោះទ្បើយ។

រឿងខាងក្រោមនេះគ្រាន់ជាឧទាហរណ៍មួយប៉ុណ្ណោះ។
ប៉ុន្មានវិនាទីចុងក្រោយមុនពេលសម្រាកវគ្គទីមួយ។ ន័រវែសកំពុងនាំមុខ ១-០ ហើយ Alexander Sorloth មានឱកាសបញ្ជូនបាល់ឱ្យ Erling Haaland ដែលស្ថិតនៅម្នាក់ឯងនៅខាងម្ខាងទៀត ប៉ុន្តែគាត់បែរជាសម្រេចចិត្តស៊ុតដោយខ្លួនឯង។ បាល់នោះត្រូវបានរារាំងជាប់ ហើយអង់គ្លេសក៏រកគ្រាប់បាល់តាមស្មើវិញនៅប៉ុន្មាននាទីក្រោយមក រួចបានឈ្នះនៅវគ្គថែមម៉ោង ដែលធ្វើឱ្យន័រវែសធ្លាក់ចេញពីការប្រកួត World Cup ឆ្នាំ ២០២៦។

អ្វីដែលបានកើតឡើងបន្តបន្ទាប់ទៀត គឺមិនមានពាក់ព័ន្ធនឹងបាល់ទាត់ទាល់តែសោះ។
លោកស្រី Lena Selnes ដែលជាដៃគូរបស់ Sorloth និងជាម្តាយរបស់កូនទាំងពីរនាក់របស់គាត់ បាននិយាយនៅលើ Instagram ថា មានសារជាច្រើនបានផ្ញើមកប្រាប់កីឡាកររូបនេះកុំឱ្យលេងបាល់ទៀតអី រួមជាមួយការគំរាមសម្លាប់តម្រង់ទៅរកនាង និងកូនៗរបស់នាងផងដែរ។ យោងតាមសារព័ត៌មាន Infobae ផុសរបស់ខ្សែប្រយុទ្ធរូបនេះទទួលបានខំមិន comment រើសអើង និងស្អប់ខ្ពើមជាង ១០០,០០០ ខំមិន។ លោកស្រី Selnes បានប្រកាសរួចហើយថានឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះគណនីទាំងឡាយណាដែលទទួលខុសត្រូវលើរឿងនេះ។ សូម្បីតែគ្រូបង្វឹករបស់ន័រវែសគឺលោក Stale Solbakken ផ្ទាល់ ក៏បានពិពណ៌នាថា រឿងទាំងអស់នេះគឺពិតជា “សោកនាដកម្ម” ហើយបានណែនាំកីឡាករវ័យក្មេងឱ្យនៅឆ្ងាយពីបណ្តាញសង្គម។ គ្រាន់តែការស៊ុតខុសមួយជើង សមាជិកគ្រួសារទាំងមូលស្រាប់តែរងការវាយប្រហារយ៉ាងខ្លាំង។
ឧទាហរណ៍មួយទៀតគឺតារាបាល់ទាត់បារាំងបច្ចុប្បន្ន Mbappe ក៏ធ្លាប់ត្រូវបានគេជេរប្រមាថថា” អាស្វា” ផងដែរ ក្រោយស៊ុតប៉េណាងទីមិនចូលក្នុងការប្រកួត UEFA ដែលនាំអោយបារាំងចាញ់ស្វីស។

ដោយ ៖ ស៊ាន វិសុទ្ធ
កម្សាន្ត
សាល«មហោស្រពប្រាសាទមាស» ក្រុងបាត់ដំបង ដែលកសាងនៅទស្សវត្សទី៦០

នៅពេលបានឃើញទិដ្ឋភាពខាងក្នុងនៅថ្ងៃនេះ ម្នាក់ៗហាក់មានអារម្មណ៍សង្វេក ប៉ុន្តែក៏មានក្តីត្រេកអរទន្ទឹមគ្នាដែរ ខណៈអគារមានទីតាំងនៅកណ្តាលក្រុងមួយនេះនៅសេសសល់នៅឡើយ និងកំពុងស្ថិតនៅក្រោមការឃុំគ្រងរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ដោយពុំមានការដោះដូរ ឬលក់ដូរ ដូចខេត្តមួយចំនួនទេ បើទោះបីជាវាគ្មានការជួសជុលអ្វីទាំងអស់សោះនោះ។







វត្តមានតួកុនល្បីលំដាប់ពិភពលោក Angelina Jolie មកកាន់ទឹកដីបាត់ដំបង អាចនិយាយបានថា គឺជាអ្នកដោះសោរ បើកទ្វា អគារចំណាស់មួយនេះឱ្យមហាជនខ្មែរបានឃើញ ខណៈអង្គការ«ហ្វាពន្លឺសិល្បៈ»គឺជាអ្នកទំនាក់ទំនង និងស្នើសុំឱ្យកំពូលតារាភាពយន្ត Hollywood រូបនេះពិនិត្យលទ្ធភាពជួយកែលម្អឡើងវិញនូវទីតាំងសម្រាប់ការកម្សាន្តរបស់សាធារណៈជនដែលពុំសូវមានការចាប់អារម្មណ៍មួយនេះ។
កម្សាន្ត
១ជំហ៊ានក្នុងទឹក ១ជំហ៊ានលើគោក ដកជើងទៅខាងណា គឺទៅខាងណុងហើយ !
សិល្បៈនៅក្នុងឈាមយើងហើយ មិនអាចដកចេញបាន ព្រោះឈាមគឺ ខាប់ជាងទឹក ។ លោក ប៊ូច សំអូន ប្រធានក្រុមយុវជនដើម្បីសិល្បៈខ្មែរ ដែលកំពុងតែខិតខំ រៀបរៀងតម្លើងល្ខោនចម្រុះរឿង«ប្រវត្តិដ៏អស្ចារ្យនៃអាណាចក្រខ្មែរ» សម្ដែងឡើងវិញ។
សម្ដែងនៅថ្ងៃទី១៤.១៥ ខែមីនា ឆ្នាំ២០២៦
ពេលវេលា ៖ ចាប់ពីម៉ោង៥:៣០នាទី ល្ងាចតទៅ
ទីតាំងសម្ដែង ៖ សាលមហោស្រពខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា….(ចុះពីស្ពានអាកាសដីហុយប្រហែល១០០ម៉ែត)។
សំបុត្រមានលក់នៅទីនេះ…! * លោកអ្នកអាចទិញសំបុត្របានតាមរយៈ
– Tell,Telegram
093 815 955 / 086 502 247 – Group Telegram
https://t.me/EsaiVo * ព័ត៌មានលំអិតTell,Telegram : 012 250 397 / 069 25 35 45 * ប្រព័ន្ធផ្សព្វផ្សាយលើបណ្ដាយសង្គមផ្សេងៗរបស់ក្រុមឥសីវ៉ូលេ
-
កម្សាន្ត1 year ago«ទាក់ដំរី»
-
ចំណេះដឹងទូទៅ1 year agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
ព័ត៌មានទូទៅ1 year agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
ចំណេះដឹងទូទៅ1 year agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
សង្គម និងការអប់រំ1 year agoព្រះសក្យមុនីចេតិយ !
-
កម្សាន្ត1 year agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
ចំណេះដឹងទូទៅ2 years agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
ចំណេះដឹងទូទៅ2 years agoទង់ព្រះពុទ្ធសាសនា


