ព័ត៌មានទូទៅ
រកឃើញបំណែកយន្តហោះដែលបានបាត់នៅរដ្ឋអាឡាស្កា រួមជាមួយសពមនុស្ស ១០នាក់

ឆ្មាំល្បាតឆ្នេរនៅរដ្ឋអាឡាស្កា (Alaska) សហរដ្ឋអាមេរិក កាលពីថ្ងៃទី៧ កុម្ភៈ បានរកឃើញបំណែកយន្តហោះខ្នាតតូចមួយគ្រឿងនៅលើទឹកកកផ្ទៃសមុទ្រ ក្រោយពីយន្តហោះមួយនេះបានបាត់ដានភ្លាមៗពីប្រព័ន្ធសញ្ញាទាក់ទងក្នុងលំហរអាកាស នៅថ្ងៃទី៦ កុម្ភៈ។

ផ្នែកឆ្មាំល្បាតឆ្នេរអាមេរិកដែលទៅដល់កន្លែងយន្តហោះធ្លាក់ បាននិយាយថា មានសាកសព 0៣នាក់នៅខាងក្នុងតួយន្តហោះ ចំណែក ៧នាក់ទៀត ជាប់នៅក្នុងគំនរបាក់បែក។
ដោយសារបញ្ហាអាកាសធាតុត្រជាក់ខ្លាំង មានការចំណាយពេលច្រើនម៉ោង ឬច្រើនថ្ងៃដើម្បីយកសាកសពមនុស្សទាំង១០នាក់ចេញពីកន្លែងធ្លាក់នៅតំបន់ដាច់ស្រយាលនេះ។

យន្តហោះប្រភេទ Cessna 208B Grand Caravan មានអាកាសយានិកម្នាក់ និងអ្នកដំណើរពេញវ័យ 0៩ នាក់។ ឧប្បត្តិហេតុធ្លាក់នេះ នៅពុំទាន់មានព័ត៌មានលម្អិតអំពីមូលហេតុដែលនាំឱ្យមានគ្រោះថ្នាក់ឡើយទេ គ្រាន់តែបង្ហាញព័ត៌មានពីទិន្នន័យរ៉ាដា ថា យន្តហោះបានបាត់បង់រយៈកម្ពស់ និងល្បឿនយ៉ាងលឿន៕
ព័ត៌មានទូទៅ
តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០៥-០៦ ខែ-តុលា ឆ្នាំ២០២៦


ព័ត៌មានទូទៅ
តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០៤-០៥ ខែ-តុលា ឆ្នាំ២០២៦


ព័ត៌មានទូទៅ
តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០១-០២ ខែ-តុលា ឆ្នាំ២០២៦


-
កម្សាន្ត2 years ago«ទាក់ដំរី»
-
ចំណេះដឹងទូទៅ1 year agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
ព័ត៌មានទូទៅ2 years agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
ចំណេះដឹងទូទៅ2 years agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
សង្គម និងការអប់រំ1 year agoព្រះសក្យមុនីចេតិយ !
-
ចំណេះដឹងទូទៅ2 years agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
កម្សាន្ត2 years agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
ចំណេះដឹងទូទៅ2 years agoទង់ព្រះពុទ្ធសាសនា


