ពត៌មានទូទៅ

រកឃើញ​បំណែក​យន្ត​ហោះ​ដែល​បាន​បាត់​នៅ​រដ្ឋ​អាឡាស្កា​ រួម​ជា​មួយ​សព​មនុស្ស​ ១០នាក់

Published

on

រកឃើញ​បំណែក​យន្ត​ហោះ​ដែល​បាន​បាត់​នៅ​រដ្ឋ​អាឡាស្កា​ រួម​ជា​មួយ​សព​មនុស្ស​ ១០នាក់
195 Views

ឆ្មាំ​ល្បាត​ឆ្នេរ​នៅ​រដ្ឋ​អាឡាស្កា​ (Alaska)​ សហ​រដ្ឋ​អា​មេរិក​ កាល​ពី​ថ្ងៃ​ទី៧​ កុម្ភៈ​ បាន​រក​ឃើញ​បំណែក​យន្ត​ហោះ​ខ្នាត​តូច​មួយ​គ្រឿង​នៅ​លើ​ទឹក​កក​ផ្ទៃ​សមុទ្រ​ ក្រោយ​ពី​យន្ត​ហោះ​មួយ​នេះ​បាន​បាត់​ដាន​ភ្លាម​ៗ​ពី​ប្រព័ន្ធ​សញ្ញា​ទាក់​ទង​ក្នុង​លំហរ​អាកាស​ នៅ​ថ្ងៃ​ទី៦​ កុម្ភៈ។

ផ្នែក​ឆ្មាំ​ល្បាត​ឆ្នេរ​អា​មេរិក​ដែល​ទៅ​ដល់​កន្លែង​យន្ត​ហោះ​ធ្លាក់​ បាន​និយាយ​ថា​ មាន​សាក​សព​ 0៣​នាក់​នៅ​ខាង​ក្នុង​តួ​យន្ត​ហោះ​ ចំណែក​ ៧​នាក់​ទៀត​ ជាប់​នៅ​ក្នុង​គំនរ​បាក់​បែក។​
ដោយ​សារ​បញ្ហា​អាកាស​ធាតុ​ត្រជាក់​ខ្លាំង​ មាន​ការ​ចំណាយ​ពេល​ច្រើន​ម៉ោង​ ឬ​ច្រើន​ថ្ងៃ​ដើម្បី​យ​កសាក​សព​មនុស្ស​ទាំង​១០នាក់​ចេញ​ពី​កន្លែង​ធ្លាក់​នៅ​តំបន់​ដាច់​ស្រយាល​នេះ។

យន្ត​ហោះ​ប្រភេទ​ Cessna​ 208B​ Grand​ Caravan​ មាន​អាកាស​យា​និក​ម្នាក់​ និង​អ្នក​ដំណើរ​ពេញ​វ័យ​ 0៩ នាក់​​។​ ឧប្បត្តិ​ហេតុ​ធ្លាក់​នេះ​ នៅ​ពុំ​ទាន់​មាន​ព័ត៌​មាន​លម្អិត​អំពី​មូល​ហេតុ​ដែល​នាំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ឡើយ​ទេ​ គ្រាន់​តែ​បង្ហាញ​ព័ត៌​មាន​ពី​ទិន្ន​ន័យ​រ៉ាដា​ ថា​​ យន្ត​ហោះ​បាន​បាត់​បង់​រយៈ​កម្ពស់​ និង​ល្បឿន​យ៉ាង​លឿន៕

Leave a Reply

Your email address will not be published. Required fields are marked *

2 × 4 =

ពេញនិយម

Exit mobile version