ពត៌មានទូទៅ
ឆេះយន្តហោះដឹកអ្នកដំណើរកូរ៉េខាងត្បូង


មនុស្ស១៧៦នាក់បានជម្លៀសចេញទាន់ពេលវេលានៅពេលដែលយន្តហោះ Airbus A321 របស់ក្រុមហ៊ុនអាកាសចរណ៍ Air Busan ដែលត្រូវហោះហើរទៅកាន់ទីក្រុងហុងកុងពីអាកាសយានដ្ឋានអន្តរជាតិ គីមហេ (Gimhae) បានឆាបឆេះនៅម៉ោងប្រហែល១០និង១៥នាទីយប់ ម៉ោងនៅកូរ៉េខាងត្បូង។

អ្នកដំណើរសរុប១៦៩នាក់ និងអ្នកធ្វើការលើយន្តហោះត្រូវបានជម្លៀសចេញ។ សេចក្តីថ្លែងការណ៍របស់អាជ្ញាធរ ពុំទាន់បានផ្តល់ព័ត៌មានអំពីមូលហេតុនៃការឆេះនេះនៅឡើយទេ ក្រៅតែពីនិយាយថាយន្តហោះនេះបានផ្ទុះនៅផ្នែកខាងក្រោយនោះ។

មនុស្ស៣នាក់បានរងរបួសស្រាលក្នុងអំឡុងពេលជម្លៀស។ ភ្លើងបានរលត់ទាំងស្រុង១ម៉ោងក្រោយមក៕
ពត៌មានទូទៅ
បួនគ្រួសារកំពុងបន្តអាជីវកម្ម និងស្នាក់នៅ ត្រូវកំណត់ថ្ងៃចាកចេញបន្ទាន់!


«សូមបងប្អូនប្រជាពលរដ្ឋ ៤គ្រួសារដែលកំពុងស្នាក់នៅប្រើប្រាស់ និងប្រកបអាជីវកម្មក្នុងអគារនេះត្រូវបញ្ឈប់ការរស់នៅ និងការប្រកបអាជីវកម្មជាបន្ទាន់ និងត្រូវចាកចេញពីអគារនេះក្នុងរយៈពេល១៥ថ្ងៃ គិតចាប់ថ្ងៃទី៥ ខែឧសភា តទៅ»។ នេះជាខ្លឹមសារជូនដំណឹងរបស់ក្រសួងដែនដី នាថ្ងៃទី៥ ខែឧសភា។

ក្រុមការងារក្រសួងនឹងបន្តសម្របសម្រួលដោះស្រាយសំណងជូនពលរដ្ឋទាំង៤គ្រួសារនោះ ខណៈដែលចំណាត់ការបន្ទាប់គឺត្រូវចាត់វិធានការបន្ទាន់នូវការហ៊ុំព័ទ្ធ ហាមចូល និងហាមប្រើប្រាស់អគារនេះ ចាប់ពីថ្ងៃទី៥ ខែឧសភា តទៅ ដើម្បីធានាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្លាប់សាធារណៈ។ ជាមួយនេះក្រសួងដែនដី នឹងសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីវាយរំលំសំណង់អគារចាស់ទ្រុឌទ្រោមនេះ ក្រោយផុតពេលកំណត់ នៃការចាកចេញរបស់ក្រសួងប្រជាពលរដ្ឋចុងក្រោយទាំងចំនួន៤គ្រួសារនោះ។

អគារអតីតសណ្ឋាគារអង្គរជ័យ កំពុងស្ថិតក្នុងស្ថានភាពទ្រុឌទ្រោមខ្លាំងនេះ បានសាងសង់ឡើងតាំងពីអំឡុងឆ្នាំ១៩៥០។ គិតមកដល់បច្ចុប្បន្ន សំណង់អគារនេះមានអាយុកាល ៧៥ឆ្នាំ៕

ពត៌មានទូទៅ
មហាជនសាទរចំពោះចំណាត់ការមិនអោយដាក់រង្វាន់លើគ្រឿងស្រវឹង និងភេសជ្ជៈ!


មានការសាទរច្រើនជាងបដិសេធ លើករណីបិទមិនឳ្យមានដាក់រង្វាន់តាមរយៈក្រវិលកំប៉ុង គម្របដប លើគ្រឿងស្រវឹង និងភេសជ្ជៈ។

មហាជនភាគច្រើនអបអរសាទរចំពោះការគិតគូរបែបនេះរបស់រាជរដ្ឋាភិបាល ទោះជាកិច្ចការនេះគ្រោងប្រជុំជជែកគ្នាជាមួយម្ចាស់ក្រុមហ៊ុននាពេលខាងមុខក៏ដោយ។ បន្ទាប់ពីឃើញ ស.ជ.ណ របស់ទីស្តីការគណរដ្ឋមន្រ្តី នាថ្ងៃទី ២៥ មេសា ពួកគាត់យល់ថា ការប្រើប្រាស់មធ្យោបាយទីផ្សារដែលមានភាពទាក់ទាញតាមរយៈប្រជែងគ្នាដាក់រង្វាន់នេះ ផលប៉ះពាល់ពីអ្នកចំណាយទិញទទួលទាន ច្រើនជាងផលដែលពលរដ្ឋទទួលបាន។


ក្រុមហ៊ុនផលិតគ្រឿងស្រវឹង និងភេសជ្ជៈក្នុងស្រុកដែលកំពុងសម្រុកធ្វើទីផ្សារ«ឈ្នះរង្វាន់ធំ» ពិតជាបានទទួលផលខ្លាំងជាងអ្នកប្រើប្រាស់របស់ខ្លួន ហើយផលអវិជ្ជមានទាំងឡាយបានជះមកលើប្រជាពលរដ្ឋ និងក្លាយជាបន្ទុករបស់រដ្ឋាភិបាល និងសង្គមជាតិទៅវិញ៕
ពត៌មានទូទៅ
ករណីធ្លាក់យន្តហោះស្លាប់អ្នកហ្វឹកហាត់លោតឆ័ត្រយោងនគរបាលថៃ ៦នាក់


នគរបាលថៃ បាននិយាយថា ឧបទ្ទវហេតុយន្តហោះនគរបាលខ្នាតតូចមួយគ្រឿង បានធ្លាក់នៅជិតច្រាំងនៃទីក្រុងរមណីយដ្ឋាន Hua Hin ខេត្ត Phetchaburi របស់ប្រទេសថៃ នៅព្រឹកថ្ងៃនេះ បានកើតឡើងនៅពេលដែលយន្តហោះនោះកំពុងធ្វើការហោះហើរសាកល្បងសម្រាប់ការហ្វឹកហាត់លោតឆ័ត្រយោង។
សពជនរងគ្រោះត្រូវបានស្រង់ចេញពីទឹកសមុទ្រដោយក្រុមសង្រ្គោះ ហើយចំពោះមូលហេតុនៃគ្រោះថ្នាក់កំពុងស៊ើបអង្កេត៕
ប្រភព៖ The Nation


-
ពត៌មានទូទៅ3 weeks ago
មានការលួចចាក់ដីចូលទន្លេជាង៧០ម៉ែត្រ ដោយអាជ្ញាធរពុំបានដឹង
-
ចំណេះដឹងទូទៅ3 months ago
ការប្រុងប្រយ័ត្ន សារធាតុពុលតាមប្រភពទឹកធម្មជាតិនៅតំបន់អាជីវកម្មរ៉ែ
-
ចំណេះដឹងទូទៅ6 months ago
ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
សង្គម និងការអប់រំ5 months ago
ម្ចាស់មេដៃមាសអូឡាំពិកឆ្នាំ១៩៩២ និង១៩៩៦ លោកស្រី YUKO Arimori រួមចំណែកសំខាន់ក្នុងទិវាពាក់កណ្តាលម៉ារ៉ាតុងនៅសៀមរាប
-
ពត៌មានទូទៅ2 months ago
សង្ឃដីការរបស់ព្រះអង្គ ជួន កក្កដា ទៅកាន់ពុទ្ធបរិស័ទ មុនពេលលាចាកសិក្ខាបទ
-
ចំណេះដឹងទូទៅ2 months ago
ចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
ចំណេះដឹងទូទៅ6 months ago
ទង់ព្រះពុទ្ធសាសនា
-
កម្សាន្ត2 months ago
ប្រវត្តិ និងការហាត់រៀនរបាំក្ងោកសិល្ប៏ នៅសាលាមធ្យមវិចិត្រសិល្បះ