ពត៌មានទូទៅ

ឆេះយន្ត​ហោះ​ដឹក​អ្នក​ដំណើរ​កូរ៉េ​ខាង​ត្បូង​

Published

on

ឆេះយន្តហោះនៅកូរ៉េខាងត្បូង
122 Views

មនុស្ស១៧៦នាក់​បាន​ជម្លៀស​ចេញ​ទាន់​ពេល​វេលា​នៅ​ពេល​ដែល​យន្ត​ហោះ​ Airbus​ A321​ របស់​ក្រុម​ហ៊ុន​អា​កាស​ចរណ៍​ Air​ Busan​ ដែល​ត្រូវ​ហោះ​ហើរ​ទៅ​កាន់​ទី​ក្រុង​ហុង​កុង​ពី​អា​កាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ គីម​​ហេ​ (Gimhae)​ បាន​ឆាប​ឆេះ​នៅ​ម៉ោង​ប្រហែល​១០​និង​១៥​នាទី​យប់​ ម៉ោង​នៅ​កូរ៉េ​ខាង​ត្បូង។

អ្នក​ដំណើរ​សរុប​១៦៩​នាក់ ​និង​អ្នក​ធ្វើ​ការ​លើ​យន្ត​ហោះ​ត្រូវ​បាន​ជម្លៀស​ចេញ​។ ​សេច​ក្តី​ថ្លែង​ការណ៍​របស់អាជ្ញា​ធរ​ ពុំ​ទាន់​បាន​ផ្តល់​ព័ត៌មាន​អំពី​មូល​ហេតុ​នៃ​ការ​ឆេះ​នេះ​នៅ​ឡើយ​ទេ​ ក្រៅ​តែ​ពី​និយាយ​ថាយន្ត​ហោះ​នេះ​បាន​ផ្ទុះ​នៅ​ផ្នែក​ខាង​ក្រោយ​នោះ។

មនុស្ស៣​នាក់​បាន​រង​របួស​ស្រាល​ក្នុង​អំឡុង​ពេល​ជម្លៀស។​ ភ្លើង​បាន​រលត់​ទាំង​ស្រុង​១ម៉ោង​ក្រោយ​មក៕

Leave a Reply

Your email address will not be published. Required fields are marked *

ten − 9 =

ពេញនិយម

Exit mobile version