ព័ត៌មានទូទៅ

ឆមាសទី១! កម្ពុជាទទួលបានហិរញ្ញប្បទានឥតសំណងប្រហែល ៤៧០លានដុល្លារពីបរទេស

Published

on

75 Views

ក្នុងឆមាសទី១ ឆ្នាំ២០២៦ រដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន ដែលមានទឹកប្រាក់សរុប ៤៧០,៦៩ លានដុល្លារអាម៉េរិក សម្រាប់អនុវត្ត ១២ គម្រោង/កម្មវិធីអភិវឌ្ឍន៍។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ក្នុងចំណោមទឹកប្រាក់ ៤៧០,៦៩ លានដុល្លារអាម៉េរិក ដែលកម្ពុជាចុះហត្ថលេខាទទួលពីដៃគូអភិវឌ្ឍន៍នោះ គឺមាន ១០,៤២លានដុល្លារ ជាហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្តគម្រោង/កម្មវិធីចំនួន៥។ 

ដោយឡែក ថវិកា ៤៦០,២៦ លានដុល្លារអាម៉េរិកទៀត (ប្រមាណ ៣៣៧,៧១ លានអេសដេអែ) គឺជាកម្ចីសម្បទានសម្រាប់អនុវត្តគម្រោង/កម្មវិធីចំនួន៧។ កម្ចីនេះស្មើនឹង ១៥,០១ភាគរយនៃច្បាប់ហិរញ្ញវត្ថុ ដែលរដ្ឋាភិបាលអនុវត្តបានក្នុងឆមាសទី១ ឆ្នាំ២០២៦។​»។​

យោងតាមក្រសួងសេដ្ឋកិច្ច ថវិកាសរុបទាំងអស់នោះដែលរដ្ឋាភិបាលទទួលបានពីដៃគូអភិវឌ្ឍន៍ នឹងត្រូវបានបែងចែកទៅលើវិស័យយុទ្ធសាស្ត្រ ក្នុងនោះរួមមាន វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, វិស័យកសិកម្មនិងការគ្រប់គ្រងទឹក និងវិស័យថាមពល និងបណ្តាញអគ្គិសនី។

តាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦  រដ្ឋាភិបាលកម្ពុជាបានកំណត់ពិដានខ្ចីប្រាក់ពីបរទេសប្រមាណ ៣០០០លានដុល្លារអាម៉េរិក។ ទំហំកម្ចីនេះកំណើន ១២,៥ភាគរយ ធៀបនឹងឆ្នាំ២០២៥៕

Leave a Reply

Your email address will not be published. Required fields are marked *

three × one =

ពេញនិយម

Exit mobile version