អន្តរជាតិ

ពិព័រណ៍ចិន-រុស្ស៊ីលើកទី ១០ បានបើកធ្វើដោយមានការចូលរួមពីសហគ្រាសចំនួនជាង ១៥០០

Published

on

11 Views

ពិព័រណ៍ចិន-រុស្ស៊ីលើកទី ១០ បានបើកធ្វើនៅថ្ងៃទី ១៧ ខែឧសភានៅទីក្រុងហាប៊ីន ខេត្តហីឡុងជាំងប្រទេសចិន ។ ក្រោមប្រធានបទ “ទំនុកចិត្ត កិច្ចសហប្រតិបត្តិការ និងឈ្នះ-ឈ្នះ” ដើម្បីបង្ហាញដោយគ្រប់ជ្រុងជ្រោយពីឧស្សាហកម្មមានប្រៀប ផលិតផលដែលមានគុណភាពខ្ពស់និងសមិទ្ធផលថ្មីៗនៃកិច្ចសហប្រតិបត្តិការរវាងចិននិងរុស្ស៊ី ។

ពិព័រណ៍លើកនេះមានផ្ទៃក្រឡាសរុប ៥៥.០០០ ម៉ែត្រការ៉េ មានតំបន់តាំងពិព័រណ៍សំខាន់ៗចំនួន ៨ បូក រួមទាំងតំបន់ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការចិន-រុស្ស៊ី សហគ្រាសរដ្ឋនិងក្រុមហ៊ុនជាតិនិងអន្តរជាតិល្បីៗ ហើយនឹងដាក់បង្ហាញផលិតផលបញ្ចេញថ្មីជាង ៥០០ ប្រភេទនិងគម្រោងថ្មីជាង ៨០០  ។ ព្រឹត្តិការណ៍ជិត ១០០ លើកក្នុនឹងត្រូវរៀបចំឡើងជាបន្តបន្ទាប់ផងដែរ ។ សហគ្រាសជាង ១៥០០ សហគ្រាសមកពីប្រទេសនិងតំបន់ចំនួន ៤៦ បានចូលរួម ហើយពិព័រណ៍លើកនេះនឹងដំណើរការរហូតដល់ថ្ងៃទី ២១ ខែឧសភា ។

ពិព័រណ៍ចិន-រុស្ស៊ីគឺជាពិព័រណ៍ចម្រុះដែលមានកម្រិតខ្ពស់បំផុតនិងទ្រង់ទ្រាយធំបំផុត សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងរុស្ស៊ី ។ តាំងពីការរៀបចំលើកដំបូងក្នុងឆ្នាំ ២០១៤ មក បានទាក់ទាញសហគ្រាសចិននិងរុស្ស៊ីជាង ៧២០០ សហគ្រាសនិងពាណិជ្ជករចំនួន ១,០៥ លាននាក់ឱ្យចូលរួមក្នុងពិព័រណ៍នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

10 − 8 =

ពេញនិយម

Exit mobile version