Connect with us

អន្តរជាតិ

ធនាគារ​ពិភពលោក​៖ កម្ពុជា និង​វៀតណាម រីកចម្រើន​ផ្នែក​រោងចក្រលេចធ្លោ​ជាង​គេ​នៅអាស៊ីអាគ្នេយ៍

Published

on

81 Views

​​ប្រទេស​កម្ពុជា និង​វៀតណាម ជា​ប្រទេស​២គត់​ក្នុង​តំបន់​អាស៊ី​ខាង​កើត និង​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​មាន​ការ​កើន​ឡើង​ច្រើន​នៃ​ចំណែក​វិស័យ​កម្មន្តសាល​ក្នុង​សេដ្ឋកិច្ច​នៅ​​រយៈពេល​២ទស្សវត្ស​ចុង​ក្រោយ​។

ក្នុង​របាយការណ៍របស់​ធនាគារពិភព​លោក​ដែល​ចេញ​នៅ​ខែ​មេសា ឆ្នាំ​២០២៦​នេះ ដែល​មាន​ចំណង​ជើង​ថា East Asia & Pacific Economic Update Industrial in the Digital Age (បច្ចុប្បន្នភាព​សេដ្ឋកិច្ច​អាស៊ី​ខាង​កើត និង​ប៉ាស៊ីហ្វិក គោលនយោបាយ​ឧស្សាហកម្ម​ក្នុង​យុគសម័យ​ឌីជីថល) ធនាគារ​ពិភព​លោក​បាន​កត់​សម្គាល់​ថា​ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយ​បណ្ដា​ប្រទេស​ភាគច្រើន​ក្នុង​តំបន់​អាស៊ី​ខាង​កើត និង​ប៉ាស៊ីហ្វិក​ កំពុង​ជួប​ប្រទះ​នូវ​ការ​ថយ​ចុះ​នៃ​ចំណែក​នៃ​​វិស័យ​ឧស្សាហកម្ម​ក្នុង​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP) របស់​ខ្លួន​ លើកលែង​តែ​កម្ពុជា និង​វៀតណាម។

ក្នុង​របាយការណ៍​នោះ​ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ប្រទេស​ទាំង​ពីរ​នេះ​មាន​កំណើន​នោះ​គឺ​ដោយ​សារ​កម្ពុជា និង​វៀតណាម​បាន​ផ្សារភ្ជាប់​ខ្លួន​យ៉ាង​ជ្រៅ​ក្នុង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​សាកល ដែល​នៅ​តែ​រក្សា​បាន​នូវ​អត្ថប្រយោជន៍​ខ្ពស់​ក្នុង​វិស័យ​វាយនភណ្ឌ និង​កាត់ដេរ។

​​​ទោះ​ជា​យ៉ាង​ណា​ធនាគារ​នេះ​ក៏​បាន​ព្រមាន​ពី​ហានិភ័យ​មួយ​ចំនួន​ផង​ដែរ​ដែល​អាច​ប៉ះពាល់​ដល់​កំណើន​នេះ​គឺ​ការ​ប្រែប្រួល​នៃ​គោលនយោបាយ​ពន្ធ និង​ការ​ដំឡើង​ពន្ធ​ពី​បណ្ដា​ប្រទេស​ធំៗ។ បន្ថែម​លើ​នេះ​កម្ពុជា​ត្រូវ​ចាំបាច់​វិនិយោគ​បន្ថែម​លើ​វិស័យ​ថាមពល និង​ដឹកជញ្ជូន ដើម្បី​កាត់​បន្ថយ​ថ្លៃ​ដើម និង​ការ​ពង្រឹង​ជំនាញ​ផ្នែក​ឌីជីថល​ដល់​កម្លាំង​ពលកម្ម​ផង​ដែរ​៕

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

three × three =

អន្តរជាតិ

សេដ្ឋកិច្ចជាតិចិនបានរក្សានិន្នាការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាពនិងរីកចម្រើនក្នុងរយៈពេលបួនខែដំបូងឆ្នាំ២០២៦

Published

on

10 Views

ទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលជាតិស្ថិតិចិនកាលពីថ្ងៃទី ១៨ ខែឧសភា បានបង្ហាញថា សេដ្ឋកិច្ចជាតិចិនបានរក្សានិន្នាការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងរីកចម្រើនចាប់ពីខែមករាដល់ខែមេសា ឆ្នាំ ២០២៦ នេះ ។ លោក Fu Linghui អ្នកនាំពាក្យរដ្ឋបាលជាតិស្ថិតិចិន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរបស់ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិននៅថ្ងៃដដែលនោះថា ចាប់ពីខែមករាដល់ខែមេសា ប្រទេសចិនបានអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចកាន់តែសកម្ម និងមានប្រសិទ្ធភាព ដែលនាំឱ្យផលិតកម្ម និងការផ្គត់ផ្គង់មានការកើនឡើងជាលំដាប់ ទំហំលក់ដូរក្នុងទីផ្សារបន្តពង្រីក ពាណិជ្ជកម្មជាមួយបរទេសបង្ហាញពីភាពធន់ជាបន្តបន្ទាប់ ឱកាសការងារនិងតម្លៃទំនិញមានស្ថិរភាពជាទូទៅ ហើយការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ឆ្ពោះទៅរកទិសដៅថ្មី និងប្រសើរជាងមុន។

ចាប់ពីខែមករាដល់ខែមេសា តម្លៃបន្ថែមនៃសហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំទូទាំងប្រទេសចិនបានកើនឡើង ៥,៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ សន្ទស្សន៍ផលិតកម្មខាងសេវាកម្មបានកើនឡើង ៤,៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ទំហំលក់រាយសរុបនៃទំនិញប្រើប្រាស់មានទឹកប្រាក់លើសពី ១៦ទ្រីលានយាន់ប្រាក់ចិន កើនឡើង ១,៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ទំហំសរុបនៃការនាំចូល និងនាំចេញទំនិញមានទឹកប្រាក់លើសពី ១៦ទ្រីលានយាន់ប្រាក់ចិន កើនឡើង ១៤,៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន៕

Continue Reading

អន្តរជាតិ

យោធាមីយ៉ាន់ម៉ាបង្កើនការប្រយុទ្ធដណ្តើមយកតំបន់រ៉ែដ៏កម្រ និងផ្លូវយុទ្ធសាស្ត្រតាមព្រំដែន

Published

on

47 Views

យោធាមីយ៉ាន់ម៉ាបានចាប់ផ្តើមការវាយលុកឡើងវិញទៅកាន់តំបន់ព្រំដែនជាច្រើន រួមទាំងតំបន់មានរ៉ែដ៏កម្រ និងផ្លូវពាណិជ្ជកម្មសំខាន់ៗផ្សេងទៀត មួយខែបន្ទាប់ពីរដ្ឋបាលថ្មីបានគ្រប់គ្រងជាផ្លូវការលើប្រទេសដែលហែកហួរដោយសង្គ្រាម។

យោងតាមអង្គភាពរ៉យទ័របានផ្សាយនៅថ្ងៃទី២៦ឧសភានេះថា មេបញ្ជាការយោធាថ្មី លោក Ye Win Oo ដែលបានឡើងកាន់តំណែងថ្មីៗនេះ កំពុងធ្វើការជំរុញយ៉ាងខ្លាំងក្លាដើម្បីទាមទារយកបន្ទាយយុទ្ធសាស្ត្រព្រំដែនពីកងទ័ពជនជាតិភាគតិច។

ការវាយលុកថ្មីៗនេះរបស់យោធាបានផ្តោតលើរដ្ឋកាឈីន ដែលជាតំបន់សម្បូរទៅដោយធាតុរ៉ែដ៏កម្រដែលជាប់នឹងប្រទេសចិន ក៏ដូចជារដ្ឋឈីននៅតាមព្រំដែនឥណ្ឌា និងច្រករបៀងពាណិជ្ជកម្មសំខាន់មួយនៅក្នុងរដ្ឋការេន ជាប់នឹងប្រទេសថៃ។

ការវាយដណ្តើមទីតាំងនេះបានកើតឡើងបន្ទាប់ពីអតីតមេដឹកនាំយោធាដែលបានក្លាយជាប្រធានាធិបតី លោក មីន អ៊ុង ឡាំង កាលពីខែមុនបានស្នើសុំឱ្យក្រុមឧទ្ទាមដែលប្រឆាំងនឹងរបបយោធាចូលរួមក្នុងការចរចាសន្តិភាពក្នុងរយៈពេល ១០០ ថ្ងៃ ប៉ុន្តែសំណើនេះត្រូវបានកងទ័ពជនជាតិភាគតិចជាច្រើនបានបដិសេធភ្លាមៗ។

ជម្លោះដែលកំពុងបន្តរបស់ប្រទេសមីយ៉ាន់ម៉ាត្រូវបានផ្ទុះឡើងនៅឆ្នាំ២០២១ នៅពេលដែលយោធាបានធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស៊ីវិលដែលត្រូវបានជ្រើសរើសតាមបែបប្រជាធិបតេយ្យដឹកនាំដោយលោកស្រី អ៊ុង សាន ស៊ូជី ដែលជាអ្នកឈ្នះរង្វាន់ណូបែល។

ការដណ្តើមយកអំណាចនេះបានបង្កឱ្យមានការបះបោរទូទាំងប្រទេសដែលបានកើនឡើងទៅជាការតស៊ូប្រដាប់អាវុធ ដោយកងទ័ពជនជាតិភាគតិច និងក្រុមឧទ្ទាមជាច្រើនបានរុញច្រានយោធាចេញពីតំបន់ជាច្រើន៕

Continue Reading

អន្តរជាតិ

ពិព័រណ៍ចិន-រុស្ស៊ីលើកទី ១០ បានបើកធ្វើដោយមានការចូលរួមពីសហគ្រាសចំនួនជាង ១៥០០

Published

on

15 Views

ពិព័រណ៍ចិន-រុស្ស៊ីលើកទី ១០ បានបើកធ្វើនៅថ្ងៃទី ១៧ ខែឧសភានៅទីក្រុងហាប៊ីន ខេត្តហីឡុងជាំងប្រទេសចិន ។ ក្រោមប្រធានបទ “ទំនុកចិត្ត កិច្ចសហប្រតិបត្តិការ និងឈ្នះ-ឈ្នះ” ដើម្បីបង្ហាញដោយគ្រប់ជ្រុងជ្រោយពីឧស្សាហកម្មមានប្រៀប ផលិតផលដែលមានគុណភាពខ្ពស់និងសមិទ្ធផលថ្មីៗនៃកិច្ចសហប្រតិបត្តិការរវាងចិននិងរុស្ស៊ី ។

ពិព័រណ៍លើកនេះមានផ្ទៃក្រឡាសរុប ៥៥.០០០ ម៉ែត្រការ៉េ មានតំបន់តាំងពិព័រណ៍សំខាន់ៗចំនួន ៨ បូក រួមទាំងតំបន់ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការចិន-រុស្ស៊ី សហគ្រាសរដ្ឋនិងក្រុមហ៊ុនជាតិនិងអន្តរជាតិល្បីៗ ហើយនឹងដាក់បង្ហាញផលិតផលបញ្ចេញថ្មីជាង ៥០០ ប្រភេទនិងគម្រោងថ្មីជាង ៨០០  ។ ព្រឹត្តិការណ៍ជិត ១០០ លើកក្នុនឹងត្រូវរៀបចំឡើងជាបន្តបន្ទាប់ផងដែរ ។ សហគ្រាសជាង ១៥០០ សហគ្រាសមកពីប្រទេសនិងតំបន់ចំនួន ៤៦ បានចូលរួម ហើយពិព័រណ៍លើកនេះនឹងដំណើរការរហូតដល់ថ្ងៃទី ២១ ខែឧសភា ។

ពិព័រណ៍ចិន-រុស្ស៊ីគឺជាពិព័រណ៍ចម្រុះដែលមានកម្រិតខ្ពស់បំផុតនិងទ្រង់ទ្រាយធំបំផុត សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងរុស្ស៊ី ។ តាំងពីការរៀបចំលើកដំបូងក្នុងឆ្នាំ ២០១៤ មក បានទាក់ទាញសហគ្រាសចិននិងរុស្ស៊ីជាង ៧២០០ សហគ្រាសនិងពាណិជ្ជករចំនួន ១,០៥ លាននាក់ឱ្យចូលរួមក្នុងពិព័រណ៍នេះ៕

Continue Reading
Advertisement
Advertisement

ពេញនិយម