អន្តរជាតិ1 month ago
ធនាគារពិភពលោក៖ កម្ពុជា និងវៀតណាម រីកចម្រើនផ្នែករោងចក្រលេចធ្លោជាងគេនៅអាស៊ីអាគ្នេយ៍
76 Views ប្រទេសកម្ពុជា និងវៀតណាម ជាប្រទេស២គត់ក្នុងតំបន់អាស៊ីខាងកើត និងអាស៊ីប៉ាស៊ីហ្វិកដែលមានការកើនឡើងច្រើននៃចំណែកវិស័យកម្មន្តសាលក្នុងសេដ្ឋកិច្ចនៅរយៈពេល២ទស្សវត្សចុងក្រោយ។ ក្នុងរបាយការណ៍របស់ធនាគារពិភពលោកដែលចេញនៅខែមេសា ឆ្នាំ២០២៦នេះ ដែលមានចំណងជើងថា East Asia & Pacific Economic Update Industrial in the Digital Age (បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីខាងកើត និងប៉ាស៊ីហ្វិក គោលនយោបាយឧស្សាហកម្មក្នុងយុគសម័យឌីជីថល) ធនាគារពិភពលោកបានកត់សម្គាល់ថាក្នុងរយៈពេល២០ឆ្នាំចុងក្រោយបណ្ដាប្រទេសភាគច្រើនក្នុងតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក កំពុងជួបប្រទះនូវការថយចុះនៃចំណែកនៃវិស័យឧស្សាហកម្មក្នុងផលិតផលក្នុងស្រុកសរុប...