Uncategorized
ប្រាសាទបាគង ទីពេញនិយមសម្រាប់ភ្ញៀវទេសចរ




ប្រាសាទបាគង ប្រាសាទព្រះគោ ប្រាសាទលលៃ រួមនិងប្រាសាទផ្សេងៗទៀតដែលនៅក្បែរនោះ សុទ្ធសឹងស្ថិតនៅក្នុងរាជធានីហរិហរាល័យ ដែលជាអតីតរាជធានីដើមសម័យអង្គរ។ ប្រាសាទបាគង គឺជាប្រាសាទភ្នំ សង់លើខឿនបីជាន់ ក្នុងរាជកាលព្រះបាទ ឥន្រ្ទវរ្ម័នទី១។ ក្រៅពីសំណង់ប្រាសាទថ្មភក់នៅកណ្តាល ជុំវិញក៏មានប្រាង្គឥដ្ឋមួយចំនួន។ តាមរយៈការយកចិត្តទុកដាក់លើការងារអភិរក្ស និងជួសជុលឡើងវិញដោយអាជ្ញាធរជាតិអប្សរា ប្រាសាទកណ្តាល ក៏ដូចជាប្រាង្គឥដ្ឋមួយចំនួន បានឈររឹងមាំឡើងវិញ សម្រាប់ការទស្សនា ការសិក្សា និងស្រាវជ្រាវ។ ប្រាសាទបាគង ត្រូវបានចាត់ជាប្រាសាទមួយដ៏មានការទាក់ទាញពីភ្ញៀវទេសចរនៅតំបន់រលួស។ ក្រៅពីប្រាសាទ ក៏មានទីតាំងសិប្បកម្មស្បែក ចម្លាក់ថ្ម កុលាលភាជន៍ និងទេសភាពវប្បធម៌ជុំវិញសហគមន៍ ដែលទេសចរបានចូលទស្សនាជាហូរហែមិនដាច់៕





Uncategorized
ប្រទេសថៃ៖ មេរោគអេដស៍ឆ្លងថ្មីកើនឡើងប្រហែល ២៣,៩០០ករណី ក្នុងខេត្តឈៀងម៉ៃ
មេរោគអេដស៍នៅតែជាកង្វល់ដ៏សំខាន់មួយសម្រាប់សុខភាពសាធារណៈនៅក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃ ដោយបានកត់ត្រាករណីឆ្លងមេរោគអេដស៍ប្រហែល ២៣,៩០០ករណី ដោយមានករណីថ្មីប្រហែល ៧០០ ករណីត្រូវបានរកឃើញជារៀងរាល់ឆ្នាំ ដែលស្មើនឹងការឆ្លងថ្មីជិតពីរករណីក្នុងមួយថ្ងៃ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី២៧ ខែកក្កដានេះ។
ការិយាល័យសុខភាពសាធារណៈខេត្តឈៀងម៉ៃបានបញ្ជាក់ថា មេរោគអេដស៍ឥឡូវនេះមានវត្តមាននៅក្នុងសហគមន៍ជាច្រើន ជាពិសេសក្នុងចំណោមពលករចំណាកស្រុក និងជនជាតិភាគតិច។

មេរោគអេដស៍នេះភាគច្រើនកើតលើយុវជនដែលមានអាយុពី ១៥-២៤ ឆ្នាំជាក្រុមដ៏សំខាន់មួយនៃការឆ្លងមេរោគអេដស៍ថ្មី ដែលកើតចេញពីការផ្លាស់ប្តូរអាកប្បកិរិយាផ្លូវភេទ និងការយល់ដឹងមានកម្រិតអំពីការបង្ការមេរោគអេដស៍។ ទន្ទឹមនឹងនេះ មនុស្សពេញវ័យដែលមានអាយុចន្លោះពី ២៥-៤៩ ឆ្នាំនៅតែមានចំនួនច្រើនជាងគេនៃការឆ្លងថ្មីផងដែរ។
ការិយាល័យដដែរបានព្រមានថា ការផ្លាស់ប្តូរឥរិយាបថទំនាក់ទំនងក្នុងយុគសម័យឌីជីថលកំពុងបង្កើនហានិភ័យនៃការឆ្លងមេរោគ។ ទិន្នន័យក្នុងស្រុកបង្ហាញថា បុរស ៦១,៩% ដែលរួមភេទជាមួយប្រើប្រាស់កម្មវិធីណាត់ជួបរួមភេទជាមួយមនុស្សចម្លែក។ ឥរិយាបថនេះអាចបង្កើនហានិភ័យនៃការចម្លងមេរោគអេដស៍ ក៏ដូចជាជំងឺកាមរោគផ្សេងទៀត រួមទាំងជំងឺអុតស្វាយ (mpox)។
មេរោគអេដស៍គឺជាមេរោគភាពស៊ាំរបស់មនុស្ស ដែលចម្លងជាចម្បងតាមរយៈការរួមភេទដោយមិនបានការពារ ការប្រើប្រាស់ម្ជុលរួមគ្នា ឬពីម្តាយទៅកូន។ បើគ្មានការព្យាបាលទេ មេរោគអេដស៍អាចវិវត្តទៅជាជំងឺអេដស៍ ដែលជាដំណាក់កាលមួយដែលប្រព័ន្ធភាពស៊ាំត្រូវបានចុះខ្សោយយ៉ាងធ្ងន់ធ្ងរ ដោយបាត់បង់សមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ។
គូសបញ្ជាក់ថា នៅទូទាំងពិភពលោក គិតត្រឹមឆ្នាំ ២០២៣ មានមនុស្សប្រមាណ ៣៩,៩ លាននាក់រស់នៅជាមួយមេរោគអេដស៍ទូទាំងពិភពលោក ប្រហែល ៦៣០.០០០ នាក់បានស្លាប់ដោយសារមេរោគអេដស៍ ហើយមានតែ ៧៧% នៃអ្នកឆ្លងមេរោគអេដស៍ប៉ុណ្ណោះដែលអាចទទួលបានការព្យាបាលដោយថ្នាំប្រឆាំងមេរោគអេដស៍ (ART)៕
Uncategorized
ចៅក្រម ICC ប្តឹងលោក Trump ជុំវិញទណ្ឌកម្ម «ធ្ងន់ធ្ងរ»
ចៅក្រមតុលាការព្រហ្មទណ្ឌអន្តរជាតិចំនួនបីរូបដែលត្រូវបានសហរដ្ឋអាម៉េរិកដាក់ទណ្ឌកម្ម បានដាក់ពាក្យបណ្តឹងកាលពីថ្ងៃទី២៤មិថុនាប្រឆាំងនឹងប្រធានាធិបតី ដូណាល់ ត្រាំ និងមន្ត្រីជាន់ខ្ពស់អាម៉េរិកផ្សេងទៀត ដោយអះអាងថាវិធានការប្រឆាំងនឹងពួកគេគឺខុសច្បាប់។
នៅក្នុងឯកសារដាក់ជូនតុលាការញូវយ៉ក ចៅក្រម Kimberly Prost មកពីប្រទេសកាណាដា ចៅក្រម Solomy Balungi Bossa មកពីប្រទេសអ៊ូហ្គង់ដា និងចៅក្រម Reine Adelaide Sophie Alapini-Gansou មកពីប្រទេសបេណាំង បានចោទប្រកាន់ថាទណ្ឌកម្មនេះមានគោលបំណង «ដាក់សម្ពាធក្រៅប្រព័ន្ធតុលាការ»។

កាលពីពេលថ្មីៗនេះ រដ្ឋបាលលោក ត្រាំ បានដាក់ទណ្ឌកម្មលើមន្ត្រី ICC យ៉ាងហោចណាស់ចំនួន ១១ នាក់ រួមទាំងព្រះរាជអាជ្ញាជាន់ខ្ពស់ផងដែរ ដែលមានការហាមឃាត់ការធ្វើដំណើរ និងការបង្កកទ្រព្យសម្បត្តិ។
វិធានការជាច្រើនរបស់លោក ត្រាំ គឺជាការសងសឹកដោយផ្ទាល់ចំពោះការស៊ើបអង្កេតលើសម្ព័ន្ធមិត្តសំខាន់របស់ខ្លួនគឺអ៊ីស្រាអែល ដោយ ICC ក្នុងឆ្នាំ ២០២៤ បានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ពីបទឧក្រិដ្ឋកម្មសង្គ្រាមប្រល័យពូសាសន៍នៅហ្គាហ្សា។
យោងតាមពាក្យបណ្តឹងបានឱ្យដឹងថា ទណ្ឌកម្មដែលដាក់លើចៅក្រុម Prost, Bossa និង Alapini-Gansou មានគោលបំណង «ដាក់ទណ្ឌកម្មពួកគេចំពោះការសម្រេចចិត្តរបស់តុលាការពីមុន និងបង្ខំពួកគេឱ្យផ្តល់អាទិភាពដល់ផលប្រយោជន៍ឯកជនរបស់ពួកគេជាជាងការសម្រេចលើសំណុំរឿងដោយផ្អែកលើច្បាប់ និងអង្គហេតុ»។
ដោយបន្ថែមថា វិធានការទាំងនេះ «ស្មើនឹងទោសប្រហារជីវិតផ្នែកហិរញ្ញវត្ថុ» ដោយសារចៅក្រមមិនអាចប្រើប្រាស់កាតឥណទាន ចូលប្រើសេវាធនាគារ និងប្រើប្រាស់វេទិកាអនឡាញដូចជា Amazon និង Google បានទេ។
គូសបញ្ជាក់ថា ICC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០២ ជាតុលាការចុងក្រោយ នៅពេលដែលប្រទេសនានាមិនមានប្រព័ន្ធច្បាប់គ្រប់គ្រាន់ដើម្បីធានាការទទួលខុសត្រូវ៕
Uncategorized
មេដឹកនាំកូរ៉េខាងជើង បង្ហាញពីផែនការសម្រាប់នាវាចម្បាំង និងកងទ័ពជើងទឹកនុយក្លេអ៊ែរ
កូរ៉េខាងជើងនឹងបំពាក់កងទ័ពជើងទឹកជាមួយនឹងអាវុធនុយក្លេអ៊ែរ និងបង្កើតនាវាចម្បាំងធំៗជាងមុន នេះបើយោងតាមមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ ខណៈដែលទីក្រុងព្យុងយ៉ាងកំពុងពង្រីកយោធារបស់ខ្លួនឱ្យខ្លាំងក្លាជាងមុន។

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងនៅថ្ងៃទី២៤មិថុនានេះថា កូរ៉េខាងជើងកំពុងស្ថិតនៅក្រោមទណ្ឌកម្មជាច្រើនលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយមេដឹកនាំបានទទូចម្តងហើយម្តងទៀតថា ពួកគេនឹងមិនបោះបង់ចោលវាឡើយ ដោយលើកឡើងថាអាវុធនុយក្លេអ៊ែរមានសារៈសំខាន់សម្រាប់ការទប់ស្កាត់ប្រឆាំងនឹងសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង។
ការកត់សម្គាល់របស់លោក គីម បានកើតឡើងនៅក្នុងពិធីដាក់ឱ្យដំណើរការនាវាចម្បាំង Choe Hyon ដែលជានាវាចម្បាំងមួយក្នុងចំណោមនាវាចម្បាំងទម្ងន់ ៥,០០០ តោនពីរគ្រឿងដែលប្រទេសឯកោនេះបានដាក់ឱ្យដំណើរការកាលពីឆ្នាំមុន នៅក្នុងទីក្រុងកំពង់ផែ Nampho។

លោក គីម បានអះអាងច្បាស់ៗថា លោកបានបំពាក់កងទ័ពជើងទឹកជាមួយនឹងអាវុធនុយក្លេអ៊ែរដែលអនុវត្តតាមផែនការដោយមិនមានការភាន់ច្រឡំ។ លោកបន្តថា «នេះគឺជាយុទ្ធសាស្ត្រដ៏សំខាន់មួយ ព្រោះវានឹងធ្វើឱ្យវាអាចរក្សាកម្លាំងនុយក្លេអ៊ែររបស់រដ្ឋយើងឱ្យត្រៀមខ្លួនសម្រាប់ប្រតិបត្តិការចម្រុះ និងមានប្រសិទ្ធភាពខ្ពស់»។

នាវា Choe Hyon ត្រូវបានបំពាក់ដោយ «អាវុធដ៏មានអានុភាពបំផុត» ហើយលោកគីមបានធ្វើការត្រួតពិនិត្យនាវានេះជាច្រើនលើកច្រើនសារនៅឆ្នាំនេះ រួមទាំងការត្រួតពិនិត្យការសាកល្បងមីស៊ីលផ្លោងពីនាវា Choe Hyon ក្នុងខែមេសាផងដែរ។
ទីក្រុងព្យុងយ៉ាងបានប្រកាសម្តងហើយម្តងទៀតថាខ្លួនជារដ្ឋនុយក្លេអ៊ែរ «ដែលមិនអាចត្រឡប់វិញបាន» ចាប់តាំងពីកិច្ចប្រជុំកំពូលឆ្នាំ ២០១៩ រវាងលោកគីម និងលោកត្រាំនៅទីក្រុងហាណូយ។
គូសបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនបានដាក់ពង្រាយកងទ័ពប្រហែល ២៨.៥០០ នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីជួយទីក្រុងសេអ៊ូលការពារប្រឆាំងនឹងការគំរាមកំហែងយោធាពីទីក្រុងព្យុងយ៉ាង៕

-
កម្សាន្ត1 year ago«ទាក់ដំរី»
-
ចំណេះដឹងទូទៅ1 year agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
ព័ត៌មានទូទៅ1 year agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
ចំណេះដឹងទូទៅ1 year agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
សង្គម និងការអប់រំ1 year agoព្រះសក្យមុនីចេតិយ !
-
កម្សាន្ត1 year agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
ចំណេះដឹងទូទៅ2 years agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
ចំណេះដឹងទូទៅ2 years agoទង់ព្រះពុទ្ធសាសនា


