ពត៌មានទូទៅ

មេដឹកនាំពិភពលោកប្រតិកម្មចំពោះការវាយប្រហាររបស់អាមេរិកលើប្រទេសវ៉េណេស៊ុយអេឡា

Published

on

73 Views

បណ្ដាមេដឹកនាំជុំវិញពិភពលោកបានឆ្លើយតបដោយមានទាំងការថ្កោលទោស និងការគាំទ្រចំពោះការចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolás Maduroពីសំណាក់អាមេរិក។ 

បន្ទាប់ពីការវាយប្រហារទ្រង់ទ្រាយធំមួយលើវ៉េណេស៊ុយអេឡាកាលពីថ្ងៃសៅរ៍ លោក Maduro និងភរិយារបស់លោកត្រូវបានចាប់ខ្លួនដោយកងកម្លាំងអាមេរិកហើយបច្ចុប្បន្នកំពុងស្ថិតនៅក្នុងសហរដ្ឋ​អាមេ​រិក​។អ្នកទាំងពីរត្រូវបានចោទប្រកាន់ពីបទជួញដូរគ្រឿងញៀននៅទីក្រុងញូវយ៉ក។

ក្នុងការឆ្លើយតបដំបូង នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Keir Starmer បាននិយាយថា រដ្ឋា​ភិ​បា​ល​របស់លោកនឹងមិនស្រក់ទឹកភ្នែកឡើយ ចំពោះការបញ្ចប់របបរបស់លោក Maduro ហើយចក្រ​ភពអង់​គ្លេស​មិនបានចូលរួមក្នុងការវាយប្រហារនោះទេ។

ប្រទេសជិតខាងអាមេរិកឡាទីនបានថ្កោលទោសសកម្មភាពនេះ ក៏ដូចជាសម្ព័ន្ធមិត្តយូរអង្វែងរបស់ប្រទេសវ៉េណេស៊ុយអេឡា គឺរុស្ស៊ី និងចិន។ ចិនបាននិយាយថា ខ្លួនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការប្រើប្រាស់កម្លាំងប្រឆាំងនឹងប្រទេសដែលមានអធិបតេយ្យភាព និងប្រធានាធិបតីរបស់ខ្លួន។ 

អ៊ីរ៉ង់ ដែលកំពុងជាប់គាំងក្នុងជម្លោះផ្ទាល់ខ្លួនជាមួយលោក Trump លើការសន្យាអន្តរាគមន៍របស់លោកនៅក្នុងប្រទេសរបស់ខ្លួន បានហៅការវាយប្រហារនេះថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពជាតិរបស់ប្រទេសវ៉េណេស៊ុយអេឡា។

ប្រធានាធិបតីបារាំង លោក Emmanuel Macronនិយាយថា ការផ្ទេរអំណាច ត្រូវតែធ្វើឡើងដោយសន្តិវិ​ធី​ ប្រជាធិបតេយ្យ និងគោរពឆន្ទៈរបស់ប្រជាជនវ៉េណេស៊ុយអេឡាក្នុងសារមួយលើបណ្ដាញសង្គម X។

អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយថា ភាពស្របច្បាប់នៃប្រតិបត្តិការរបស់សហ​រដ្ឋអាមេរិកគឺ ស្មុគស្មាញ ហើយច្បាប់អន្តរជាតិជាទូទៅត្រូវតែអនុវត្ត។

អ្នកនាំពាក្យរបស់លោកAntonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយថា លោ​ក​​​​​មានការព្រួយបារម្ភយ៉ាងខ្លាំងថា គោលការណ៍នៃច្បាប់អន្តរជាតិមិនត្រូវបានគោរព។លោកព្រួយបារម្ភខ្លាំងបំផុត ចំពោះការវាយប្រហារ ដែលបានកំណត់ជាគំរូដ៏គ្រោះថ្នាក់បែបនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

ten − 2 =

ពេញនិយម

Exit mobile version