ពត៌មានទូទៅ

​គណ​បក្ស​ភឿ​ថៃ​ ​តែង​តាំង​ក្មួយ​ប្រុស​របស់​លោក​ ​ថាក់​ស៊ីន​ ​ជា​បេក្ខ​ភាព​នាយក​រដ្ឋ​មន្ត្រី​ ​ក្នុង​ការ​បោះ​ឆ្នោត​

Published

on

63 Views

​ការ​បោះ​ឆ្នោត​ស​កល​ក្នុង​ប្រទេស​ថៃ​ ​នៅ​សល់​តែ​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ​ ​ពេល​នេះ​ ​គណ​បក្ស​ភឿ​ថៃ​ ​ដែល​អតីត​មេ​ដឹក​នាំ​មហា​សេដ្ឋី​របស់​ខ្លួន​កំ​ពុង​ជាប់​ពន្ធ​នា​គារ​ ​បាន​ងាក​ទៅ​រក​សមា​ជិក​ម្នាក់​ទៀត​នៃត្រ​កូ​ល​​ស៊ី​ណា​វ៉ាត់​ ​ដ៏​បែក​បាក់​ ​ដែល​មាន​បទ​ពិសោធន៍​តិច​តួច​ក្នុង​នយោបាយ​ ​ដើម្បី​ជួយ​ឱ្យ​បក្ស​របស់​ខ្លួន​ងើប​មុខឡើ​ង​វិញ​។​

​គណ​បក្ស​ភឿ​ថៃ​ ​កាល​ពី​ថ្ងៃ​អង្គារ​ ​(១៦ ធ្នូ)​ ​បាន​ដាក់​ឈ្មោះ​ ​លោក​ ​Yodchanan​ ​Wongsawat​ ​វ័យ​ ​៤៦​ឆ្នាំ​ ដែល​ជា​ក្មួយ​ប្រុស​របស់​លោក​ ​ថាក់​ស៊ីន​ ​ស៊ី​ណា​វ៉ាត់​ ​ឱ្យ​ធ្វើ​ជា​បេក្ខ​ជន​នាំ​មុខ​គេ​ក្នុង​ចំណោម​បេក្ខ​ជន​ទាំង​ ៣​រូប​ ​របស់​បក្ស​នេះ​ ​សម្រាប់​តំ​ណែង​នាយ​ក​រដ្ឋ​មន្រ្តី​ ​ក្នុង​ការ​បោះ​ឆ្នោត​ស​កល​នៅ​ថ្ងៃ​ទី​៨​ ​ខែកុម្ភៈ​ ​ខាង​មុខ​។​ ​លោក​ ​Yodchanan​ ​ជា​កូន​ប្រុស​របស់​អ​តីត​នាយ​ករដ្ឋ​មន្ត្រី​ ​Somchai​ ​Wongsawat​ ​ជា​មួយ​ប្អូន​ស្រី​លោក​ ​ថាក់​ស៊ីន​ ​គឺ​លោក​ស្រី​ ​Yaowapa​ ​Wongsawat​។​

​អ្នក​នយោបាយ​ថៃ​ដ៏​ចម្រូង​ចម្រាស​ ​លោក​ ​ថាក់​ស៊ីន​ ​កំពុង​អនុ​វត្ត​ទោស​ក្នុង​ពន្ធ​នា​គារ​រយៈ​ពេល​ ​១​ឆ្នាំ​កាល​ពី​ខែ​កញ្ញា​។​ ​កូន​ស្រី​របស់​លោក​ ​ថាក់​ស៊ីន​ ​គឺ​លោក​ស្រី​ ​ផែ​ថង​ថាន​ ​ស៊ីណាវ៉ាត់​ ​ក៏​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង​​នា​យក​រដ្ឋ​មន្ត្រី​ ​ដោយ​ដី​កា​របស់​តុលា​ការ​ ​កាល​ពី​ខែ​សីហា​ ​ផង​ដែរ​។

​អត្រា​គាំទ្រ​​របស់​បក្ស​ភឿ​ថៃ​ ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​អំ​ឡុង​ពេល​នៃ​​ចលាចល​ផ្ទៃ​ក្នុង​ ​ហើយ​នៅ​ខែ​ធ្នូ​នេះ​ទទួល​បាន​ការ​គាំទ្រ​ត្រឹម​តែ​ ​១១,០៤%​ ​ប៉ុណ្ណោះ​ ​ក្នុង​ការ​ស្ទង់​មតិ​ទូទាំង​ប្រទេស​ ​ដែល​ធ្វើ​ឡើង​ដោយ​វិទ្យា​ស្ថាន​មួយ​ ​ពោល​គឺ​ធ្លាក់​ចុះ​ពី​អត្រា​ ​១៣,៩៦%​ ​ក្នុង​ខែ​កញ្ញា​ ​និង​ ២៨,០៥%​ ក្នុង​ខែ​មីនា​៕​

ប្រភព៖ BTV​ NEWS

Leave a Reply

Your email address will not be published. Required fields are marked *

2 × four =

ពេញនិយម

Exit mobile version