ព័ត៌មានទូទៅ
មនុស្ស ២០នាក់ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅឥណ្ឌា រវាងរថយន្តដឹកទំនិញ និងរថយន្តក្រុង

អាជ្ញាធរមូលដ្ឋានបាននិយាយថា រថយន្តដឹកទំនិញមួយគ្រឿងដែលផ្ទុកទៅដោយដុំថ្មបេតុងតូចៗ បានជួបគ្រោះថ្នាក់ជាមួយរថយន្តក្រុងដឹកអ្នកដំណើរ នៅភាគខាងត្បូងឥណ្ឌា នាព្រឹកព្រលឹមថ្ងៃចន្ទ (៣ វិច្ឆិកា) នេះ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០នាក់ និងមនុស្សមួយចំនួនទៀតរងរបួស។

មន្ត្រីមូលដ្ឋានមួយរូបឈ្មោះ K. Chandrakala ប្រាប់សារព័ត៌មាន AP ថា៖ រថយន្តក្រុងដឹកជញ្ជូនរបស់រដ្ឋ ដែលដឹកអ្នកដំណើរប្រហែល ៧០នាក់ កំពុងឆ្ពោះទៅកាន់ទីក្រុង Hyderabad ក្នុងរដ្ឋ Telangana ភាគខាងត្បូង ខណៈដែលរថយន្តដឹកទំនិញដែលមកពីទិសដៅផ្ទុយគ្នា បានបុកយ៉ាងពេញទំហឹង នៅជិតទីប្រជុំជន Chevalla ។
ក្រុមមន្ត្រីនិយាយថា អ្នកដំណើរក្នុងរថយន្តក្រុង កំពុងត្រឡប់ទៅទីក្រុងវាលខ្សាច់ Jodhpur វិញ បន្ទាប់ពីធ្វើពិធីសាសនាថ្វាយបង្គំដល់អាទិទេពហិណ្ឌូ ក្នុងទីប្រជុំជនធម្មយាត្រា Kolayat ។ លោក Rajendra Prasad ប្រធានមន្ទីរពេទ្យក្នុងស្រុក Chevalla បាននិយាយថា សាកសពចំនួន ២០នាក់ ត្រូវបានបញ្ជូនទៅទីតម្កល់សព ហើយនឹងត្រូវប្រគល់ទៅឱ្យក្រុមគ្រួសារវិញ បន្ទាប់ពីការផ្ទៀងផ្ទាត់អត្តសញ្ញាណរួច៕
ព័ត៌មានទូទៅ
តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០៥-០៦ ខែ-តុលា ឆ្នាំ២០២៦


ព័ត៌មានទូទៅ
តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០៤-០៥ ខែ-តុលា ឆ្នាំ២០២៦


ព័ត៌មានទូទៅ
តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០១-០២ ខែ-តុលា ឆ្នាំ២០២៦


-
កម្សាន្ត2 years ago«ទាក់ដំរី»
-
ចំណេះដឹងទូទៅ1 year agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
ព័ត៌មានទូទៅ2 years agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
ចំណេះដឹងទូទៅ2 years agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
សង្គម និងការអប់រំ1 year agoព្រះសក្យមុនីចេតិយ !
-
ចំណេះដឹងទូទៅ2 years agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
កម្សាន្ត2 years agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
ចំណេះដឹងទូទៅ2 years agoទង់ព្រះពុទ្ធសាសនា


