ពត៌មានទូទៅ

​មនុស្ស​ ​២០​នាក់​ ​បាន​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ច​រា​ចរណ៍​នៅ​ឥណ្ឌា​ ​រវាង​រថ​យន្ត​ដឹក​ទំនិញ​ ​និង​រថ​យន្ត​ក្រុង​

Published

on

មនុស្ស ២០នាក់ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍
42 Views

​អា​ជ្ញា​ធរ​មូល​ដ្ឋាន​បាន​និ​យាយ​ថា​ ​រថ​យន្ត​ដឹក​ទំ​និញ​មួយ​គ្រឿង​ដែល​ផ្ទុក​ទៅ​ដោយ​ដុំ​ថ្ម​បេ​តុង​តូច​ៗ​ ​បាន​ជួប​គ្រោះ​ថ្នាក់​ជា​មួយ​រថ​យន្ត​ក្រុង​ដឹក​​អ្នក​ដំណើរ​ ​នៅ​ភាគ​ខាង​ត្បូង​​ឥណ្ឌា​ ​នា​ព្រឹក​ព្រ​លឹម​ថ្ងៃ​ចន្ទ​ ​(៣​ ​វិច្ឆិកា​)​ ​នេះ​ ​ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ ​២០​នាក់​ ​និង​មនុស្ស​មួយ​ចំនួន​ទៀត​រងរ​បួស​។​

​មន្ត្រី​មូល​ដ្ឋាន​មួយ​រូប​ឈ្មោះ​ ​K.​ ​Chandrakala​ ​ប្រាប់​សារ​ព័ត៌​មាន​ ​AP​ ​ថា​៖​ ​រថ​យន្ត​ក្រុង​ដឹក​ជញ្ជូន​របស់​រដ្ឋ​ ​ដែល​ដឹក​អ្នក​ដំ​ណើរ​ប្រ​ហែល​ ​៧០​នាក់​ ​កំ​ពុង​ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង​ ​Hyderabad​ ​ក្នុង​រដ្ឋ​ ​Telangana​ ​ភាគ​ខាង​ត្បូង​ ​ខណៈ​ដែល​រថ​យន្ត​ដឹក​ទំ​និញ​ដែល​មក​ពី​ទិស​ដៅ​ផ្ទុយ​គ្នា​ ​បាន​​បុក​យ៉ាង​ពេញ​ទំ​ហឹង​ ​នៅ​ជិត​ទី​ប្រ​ជុំ​ជន​ ​Chevalla​ ​។​

​ក្រុម​មន្ត្រី​និ​យាយ​ថា​ ​អ្នក​ដំ​ណើរ​ក្នុង​រថ​យន្ត​ក្រុង​ ​កំ​ពុង​​ត្រ​ឡប់​ទៅ​ទី​ក្រុង​វាល​ខ្សាច់​ ​Jodhpur​ ​វិញ​ ​បន្ទាប់​ពី​ធ្វើ​ពិ​ធី​សាស​នា​ថ្វាយ​បង្គំ​ដល់​អា​ទិ​ទេ​ព​ហិ​ណ្ឌូ​ ​ក្នុង​ទី​ប្រ​ជុំ​ជន​ធម្ម​យា​ត្រា​ ​Kolayat​ ​។​ ​លោក​ ​Rajendra​ ​Prasad​ ​ប្រ​ធាន​មន្ទីរ​ពេទ្យ​ក្នុង​ស្រុក​ ​Chevalla​ ​បាន​និ​យាយ​ថា​ ​សាក​សព​ចំនួន​ ​២០​នាក់​ ​ត្រូវ​បាន​បញ្ជូន​ទៅ​ទីត​ម្កល់​សព​ ​ហើយ​នឹង​ត្រូវ​ប្រ​គល់​ទៅ​ឱ្យ​ក្រុម​គ្រួ​សារ​វិញ​ ​បន្ទាប់​ពី​ការ​ផ្ទៀង​ផ្ទាត់​អត្ត​សញ្ញាណ​រួច​៕​

Leave a Reply

Your email address will not be published. Required fields are marked *

three × 5 =

ពេញនិយម

Exit mobile version