489 Viewsព្រះសីហនុ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន លើកឡើងថា ព័ត៌មានគឺជាទំនិញសាធារណ: មិនមែនដូចជាទំនិញផ្សេងៗ ដែលលក់នៅលើទីផ្សារនោះទេ ដែលទាមទារឱ្យមានការវិចខ្ចប់ឱ្យបានល្អនិងផ្សព្វផ្សាយឱ្យចំគោលដៅដើម្បីទទួលបានការគាំទ្រពីអ្នកអាន អ្នកទស្សនាកាន់តែច្រើន។ ក្នុងបទអន្តរាគមន៍នៅក្នុងវគ្គបំពាក់បំប៉នស្តីពីការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិដល់មន្ត្រីជំនាញមកពីមន្ទីរព័ត៌មានខេត្តព្រះសីហនុ កែប កោះកុង កំពត តាកែវ និងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺសរុបប្រមាណ៩០នាក់ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ លោក ទេព អស្នារិទ្ធ បញ្ជាក់ថា ប្រជាពលរដ្ឋសម័យនេះ មិនសូវមានពេលវេលាច្រើនក្នុងការស្ដាប់វិទ្យុ...
411 Viewsនិយ័តករធានារ៉ាប់រងកម្ពុជា ចាប់ដៃគូជាមួយវិទ្យាស្ថានលំដាប់អន្តរជាតិ CII ដើម្បីបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជាភ្នំពេញ៖ និយ័តករធានារ៉ាប់រងកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកញ្ញានេះ បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាជាមួយស្ថាប័ន Chartered Insurance Institute (CII) ដើម្បីជំរុញការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យធានារ៉ាប់រងកម្ពុជា។ពិធីចុះហត្ថេលខា បានធ្វើឡើងក្រោមវត្តមានឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា និងលោកស្រី Holly Porter នាយិកាប្រតិបត្តិនៃវិទ្យាស្ថាន Chartered...
561 Viewsក្រសួងសាធារណការ និងដឹកជញ្ជូន ជូនដំណឹងថា៖ ព្រឹកថ្ងៃទី១៧ ខែសីហានេះ កំណាត់ផ្លូវដែកភាគខាងជើងដែលស្រុតប្រមាណ៧០ម៉ែត្រ បានជួសជុលរួចរាល់ និងដាក់ឱ្យដំណើរការបណ្តោះអាសន្នហើយ បន្ទាប់ពីគ្រោះថ្នាក់ ដែលអះអាងថា ដោយសារកត្តាផ្លូវស្រុត។ ករណីនេះបណ្តាលឲ្យធ្លាក់៤ទូ ក្នុងនោះក្រឡាប់ចេញប្រេងចំនួន៣ទូ។ ជាសំណាងដែលហេតុការណ៍នេះពុំមានរងគ្រោះដល់មនុស្ស បើទោះបីប្រេងហូរចេញពេញផ្លូវក៏ដោយ។ គួររំលឹកថា វេលាម៉ោងជាង១១ព្រឹក ថ្ងៃទី១៦ ខែសីហា មានករណីរថភ្លើងដឹកប្រេង ធ្លាក់ផ្លូវខ្សែផ្លូវដែក (ខ្សែរថភ្លើងទិសដៅភ្នំពេញ ទៅបឹងព្រីង ខេត្តបាត់ដំបង) ចំនុចស្ថិតភូមិទួលតាឯក...
587 Viewsភ្នំពេញ៖ ថ្ងៃឱសានវាទបានមកដល់ គណៈកម្មការចម្រុះ បានចាប់ផ្តើមហ៊ុព័ទ្ធ អគារចាស់ទ្រុឌទ្រោម ( អតីតសណ្ឋាគារអង្គរមានជ័យ) ត្រឹមថ្ងៃទី ២១ ឧសភា នេះ បើទោះបីនៅសល់៤គ្រួសារកំពុងបន្តស្នាក់នៅ និងប្រកបអាជីវកម្ម ពុំព្រមចាកចេញក៏ដោយ ដោយសារមិនទាន់ដោះស្រាយត្រូវរ៉ូវគ្នា។ លោក ខៀវ ប៊ូរិន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគររូបនីយ៍កម្ម និងសំណង់ ដែលជាប្រធានក្រុមការងារក្រសួងទទួលដោះស្រាយការសម្របសម្រួលកិច្ចការនេះបានឲដឹងថា៖ ក្រុមជំនាញបានចំណាយពេលជិត៩ខែមកហើយ ក្នុងការដោះស្រាយគោលនយោបាយជូនពលរដ្ឋ៦៥គ្រួសារ ដែលរស់នៅក្នុងអគារសហកម្មសិទ្ធិនេះ។ ជាលទ្ធផលអ្នកស្នាក់នៅចំនួន៦១គ្រួសារ...
627 Viewsក្រុមមន្រ្តីបច្ចេកទេសអជ្ញាធរទន្លេសាប កំពុងចុះសិក្សាស្រាវជ្រាវ តាមដាន វិភាគ និងវាយតម្លៃពីលក្ខណៈជីវសាស្រ្ត និងផលប៉ះពាល់ធនធានត្រី និងជីវចម្រុះគ្រប់ប្រភេទនៅក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តកំពង់ធំ។ការចុះសិក្សានេះអ្នកជំនាញត្រូវធ្វើការលើ ៖១. សម្ភាសន៍ប្រជានេសាទដើម្បីប្រមូលទិន្នន័យ-ព័ត៌មានពីការប្រើប្រាស់ប្រភេទឧបករណ៍នេសាទនៅតំបន់សិក្សា២. ប្រមូលសំណាកត្រី និងធនធានក្រៅពីត្រី, កត់ត្រាទីតាំងនេសាទ (X,Y), វាស់ជម្រៅទឹកនៅតាមតំបន់នេសាទនីមួយៗ និងពិនិត្យលើលំនៅដ្ឋានធនធានជលផល ។៣. សម្ភាសន៍ជាមួយអ្នកពាក់ព័ន្ធនៅតំបន់អភិរក្សសត្វស្លាប និងជីវចម្រុះគ្រប់ប្រភេទក្នុងតំបន់សិក្សា ដើម្បីប្រមូលទិន្នន័យ/ព័ត៌មានលើប្រភេទនីមួយៗ។ កិច្ចការនេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើន ដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្តន៍នៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ របស់អាជ្ញាធរទន្លេសាប ក្នុងគោលបំណង...
584 Views(ចិន)៖ តែមួយទសវត្សរ៍ប៉ុណ្ណោះ តំបន់ Guizhou ជាខេត្តមួយរបស់ប្រទេសចិនដែលជាប់ឈ្មោះថាក្រីក្រលំបាក បានផ្លាស់ប្តូរទៅជាខេត្តសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័សដោយសារតែការចង្អុលបង្ហាញរបស់ប្រធានាធិបតី ស៊ី ជីនពីង ឱ្យប្រែក្លាយទៅជាខេត្តនាំមុខគេផ្នែកសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសចិន។ លោក ស៊ី បានថ្លែងថា ខេត្ត Guizhou ត្រូវផ្តោតលើព័ត៌មានវិទ្យា អភិវឌ្ឍឧស្សាហកម្មព័ត៌មានអេឡិចត្រូនិក និងចាប់យកឱកាសផ្នែកសេដ្ឋកិច្ចឌីជីថល។ តាមរយៈការណែនាំរបស់លោក ស៊ី នៅអំឡុងឆ្នាំ ២០១៣-២០១៤ ខេត្ត Guizhou បានផ្តល់អាទិភាពលើ ការកសាងមជ្ឈមណ្ឌលទិន្នន័យដ៏ធំ...
1,175 Viewsព្រះសក្យមុនីចេតិយ !មានទីតាំងស្ថិតនៅលេីភ្នំព្រះរាជទ្រព្យ (ខ្លះហៅភ្នំឧដុង្គ ឬភ្នំអដ្ឋរស្ស) នៅឃុំផ្សារដែក និងឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។ ព្រះសក្យមុនីចេតិយ ជាកន្លែងតម្កល់សារីរិកធាតុព្រះពុទ្ធ (ឆ្អឹងព្រះពុទ្ធ) ដែលដង្ហែពីប្រទេសស្រីលង្កា មកកាន់ទីក្រុងភ្នំពេញ ដេីម្បីប្រារព្ធខួបទី២៥០០ឆ្នាំ (ហៅថា បុណ្យពាក់កណ្តាលសាសនា) ។ ព្រះសារីរិកធាតុដំបូងតម្កល់នៅក្នុងព្រះចេតិយមុខស្ថានីយរថភ្លេីង ក្រោយមកនៅក្នុងឆ្នាំ២០០២ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ សម្រេចដង្ហែទៅតម្កល់នៅលេីភ្នំព្រះរាជទ្រព្យដែលជាអតីតរាជធានីឧដុង្គ វិញ។ ការសាងសង់ព្រះសក្យមុនីចេតិយ...
522 Views«សូមបងប្អូនប្រជាពលរដ្ឋ ៤គ្រួសារដែលកំពុងស្នាក់នៅប្រើប្រាស់ និងប្រកបអាជីវកម្មក្នុងអគារនេះត្រូវបញ្ឈប់ការរស់នៅ និងការប្រកបអាជីវកម្មជាបន្ទាន់ និងត្រូវចាកចេញពីអគារនេះក្នុងរយៈពេល១៥ថ្ងៃ គិតចាប់ថ្ងៃទី៥ ខែឧសភា តទៅ»។ នេះជាខ្លឹមសារជូនដំណឹងរបស់ក្រសួងដែនដី នាថ្ងៃទី៥ ខែឧសភា។ ក្រុមការងារក្រសួងនឹងបន្តសម្របសម្រួលដោះស្រាយសំណងជូនពលរដ្ឋទាំង៤គ្រួសារនោះ ខណៈដែលចំណាត់ការបន្ទាប់គឺត្រូវចាត់វិធានការបន្ទាន់នូវការហ៊ុំព័ទ្ធ ហាមចូល និងហាមប្រើប្រាស់អគារនេះ ចាប់ពីថ្ងៃទី៥ ខែឧសភា តទៅ ដើម្បីធានាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្លាប់សាធារណៈ។ ជាមួយនេះក្រសួងដែនដី នឹងសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីវាយរំលំសំណង់អគារចាស់ទ្រុឌទ្រោមនេះ ក្រោយផុតពេលកំណត់...
574 Viewsមានការសាទរច្រើនជាងបដិសេធ លើករណីបិទមិនឳ្យមានដាក់រង្វាន់តាមរយៈក្រវិលកំប៉ុង គម្របដប លើគ្រឿងស្រវឹង និងភេសជ្ជៈ។ មហាជនភាគច្រើនអបអរសាទរចំពោះការគិតគូរបែបនេះរបស់រាជរដ្ឋាភិបាល ទោះជាកិច្ចការនេះគ្រោងប្រជុំជជែកគ្នាជាមួយម្ចាស់ក្រុមហ៊ុននាពេលខាងមុខក៏ដោយ។ បន្ទាប់ពីឃើញ ស.ជ.ណ របស់ទីស្តីការគណរដ្ឋមន្រ្តី នាថ្ងៃទី ២៥ មេសា ពួកគាត់យល់ថា ការប្រើប្រាស់មធ្យោបាយទីផ្សារដែលមានភាពទាក់ទាញតាមរយៈប្រជែងគ្នាដាក់រង្វាន់នេះ ផលប៉ះពាល់ពីអ្នកចំណាយទិញទទួលទាន ច្រើនជាងផលដែលពលរដ្ឋទទួលបាន។ ក្រុមហ៊ុនផលិតគ្រឿងស្រវឹង និងភេសជ្ជៈក្នុងស្រុកដែលកំពុងសម្រុកធ្វើទីផ្សារ«ឈ្នះរង្វាន់ធំ» ពិតជាបានទទួលផលខ្លាំងជាងអ្នកប្រើប្រាស់របស់ខ្លួន ហើយផលអវិជ្ជមានទាំងឡាយបានជះមកលើប្រជាពលរដ្ឋ និងក្លាយជាបន្ទុករបស់រដ្ឋាភិបាល និងសង្គមជាតិទៅវិញ៕
525 Viewsនគរបាលថៃ បាននិយាយថា ឧបទ្ទវហេតុយន្តហោះនគរបាលខ្នាតតូចមួយគ្រឿង បានធ្លាក់នៅជិតច្រាំងនៃទីក្រុងរមណីយដ្ឋាន Hua Hin ខេត្ត Phetchaburi របស់ប្រទេសថៃ នៅព្រឹកថ្ងៃនេះ បានកើតឡើងនៅពេលដែលយន្តហោះនោះកំពុងធ្វើការហោះហើរសាកល្បងសម្រាប់ការហ្វឹកហាត់លោតឆ័ត្រយោង។ សពជនរងគ្រោះត្រូវបានស្រង់ចេញពីទឹកសមុទ្រដោយក្រុមសង្រ្គោះ ហើយចំពោះមូលហេតុនៃគ្រោះថ្នាក់កំពុងស៊ើបអង្កេត៕ ប្រភព៖ The Nation