765 Views
481 Viewsប្រាសាទប្រែរូប ជាប្រាសាទភ្នំមួយ ដែលបានកសាងឡើងក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័នទី២ នៅចុងសតវត្សរ៍ទី ១០ ក្នុងគ.ស. ៩៦១។ ប្រាសាទនេះ សាងសង់អំពីថ្មបាយក្រៀម ថ្មភក់ និងឥដ្ឋ។ រូបភាព៖ អាជ្ញាធរជាតិអប្សរា
501 Viewsអ្នកឈ្នះជ័យលាភីពានរង្វាន់ណូបែលសន្តិភាពឆ្នាំ ២០២៥នេះ គឺជាអ្នកនយោបាយវេណេស៊ុយអេឡា លោកស្រី Maria Corina Machado ។ លោកស្រីត្រូវបានគេទទួលស្គាល់សម្រាប់ការងារឥតនឿយហត់របស់លោកស្រី ក្នុងការលើកកម្ពស់សិទ្ធិប្រជាធិបតេយ្យសម្រាប់ប្រជាពលរដ្ឋវេណេស៊ុយអេឡា ហើយនិងការប្រឹងប្រែងរបស់លោកស្រី ក្នុងការសម្រេចបានការផ្លាស់ប្តូរដោយសន្តិភាព និងយុត្តិធម៌ពីរបបផ្តាច់ការ ទៅជាលទ្ធិប្រជាធិបតេយ្យ ។ ចំណែកឯប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននាំមុខយុទ្ធនាការសាធារណៈ ដើម្បីឈ្នះរង្វាន់មួយនេះ ប៉ុន្តែការតែងតាំងបានបិទបញ្ចប់កាលពីខែមករា នៅពេលចាប់ផ្តើមអាណត្តិទី២របស់លោកនៅសេតវិមាន ។គណៈកម្មាធិការណូបែលន័រវេស និយាយថា លោកស្រី...
476 Viewsនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា នេះថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានផ្ញើលិខិតមួយមកកាន់ខ្លួនដោយនិយាយថា លោកចង់ឃើញ ថៃ និងអ្នកជិតខាងរបស់ខ្លួនគឺប្រទេសកម្ពុជា ដោះស្រាយភាពតានតឹងនៅតាមព្រំដែន៕
444 Viewsគណៈវិនិច្ឆ័យនៅទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក បានរកឃើញថា ក្រុមហ៊ុន Johnson & Johnson (ហៅកាត់ថា J&J) មានកំហុស ហើយត្រូវបង់ប្រាក់ចំនួន ៩៦៦លានដុល្លារ ដល់គ្រួសារស្ត្រីម្នាក់ ដែលស្លាប់ដោយសារជំងឺមហារីកកោសិការ មេសូតេលីយ៉ូម៉ា (Mesothelioma) ក្នុងការកាត់ក្ដីចុងក្រោយបំផុតដែលចោទថា ផលិតផលម្សៅលាបខ្លួនទារកផ្អែកលើសារធាតុម្យ៉ាងឈ្មោះ ថាក (Talc) របស់ក្រុមហ៊ុននេះ បណ្តាលឱ្យមានជំងឺមហារីក។ ក្រុមគ្រួសាររបស់ស្រ្តីរងគ្រោះឈ្មោះ...
519 Viewsព្រះសីហនុ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន លើកឡើងថា ព័ត៌មានគឺជាទំនិញសាធារណ: មិនមែនដូចជាទំនិញផ្សេងៗ ដែលលក់នៅលើទីផ្សារនោះទេ ដែលទាមទារឱ្យមានការវិចខ្ចប់ឱ្យបានល្អនិងផ្សព្វផ្សាយឱ្យចំគោលដៅដើម្បីទទួលបានការគាំទ្រពីអ្នកអាន អ្នកទស្សនាកាន់តែច្រើន។ ក្នុងបទអន្តរាគមន៍នៅក្នុងវគ្គបំពាក់បំប៉នស្តីពីការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិដល់មន្ត្រីជំនាញមកពីមន្ទីរព័ត៌មានខេត្តព្រះសីហនុ កែប កោះកុង កំពត តាកែវ និងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺសរុបប្រមាណ៩០នាក់ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ លោក ទេព អស្នារិទ្ធ បញ្ជាក់ថា ប្រជាពលរដ្ឋសម័យនេះ មិនសូវមានពេលវេលាច្រើនក្នុងការស្ដាប់វិទ្យុ...
448 Viewsនិយ័តករធានារ៉ាប់រងកម្ពុជា ចាប់ដៃគូជាមួយវិទ្យាស្ថានលំដាប់អន្តរជាតិ CII ដើម្បីបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជាភ្នំពេញ៖ និយ័តករធានារ៉ាប់រងកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកញ្ញានេះ បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាជាមួយស្ថាប័ន Chartered Insurance Institute (CII) ដើម្បីជំរុញការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យធានារ៉ាប់រងកម្ពុជា។ពិធីចុះហត្ថេលខា បានធ្វើឡើងក្រោមវត្តមានឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា និងលោកស្រី Holly Porter នាយិកាប្រតិបត្តិនៃវិទ្យាស្ថាន Chartered...
605 Viewsក្រសួងសាធារណការ និងដឹកជញ្ជូន ជូនដំណឹងថា៖ ព្រឹកថ្ងៃទី១៧ ខែសីហានេះ កំណាត់ផ្លូវដែកភាគខាងជើងដែលស្រុតប្រមាណ៧០ម៉ែត្រ បានជួសជុលរួចរាល់ និងដាក់ឱ្យដំណើរការបណ្តោះអាសន្នហើយ បន្ទាប់ពីគ្រោះថ្នាក់ ដែលអះអាងថា ដោយសារកត្តាផ្លូវស្រុត។ ករណីនេះបណ្តាលឲ្យធ្លាក់៤ទូ ក្នុងនោះក្រឡាប់ចេញប្រេងចំនួន៣ទូ។ ជាសំណាងដែលហេតុការណ៍នេះពុំមានរងគ្រោះដល់មនុស្ស បើទោះបីប្រេងហូរចេញពេញផ្លូវក៏ដោយ។ គួររំលឹកថា វេលាម៉ោងជាង១១ព្រឹក ថ្ងៃទី១៦ ខែសីហា មានករណីរថភ្លើងដឹកប្រេង ធ្លាក់ផ្លូវខ្សែផ្លូវដែក (ខ្សែរថភ្លើងទិសដៅភ្នំពេញ ទៅបឹងព្រីង ខេត្តបាត់ដំបង) ចំនុចស្ថិតភូមិទួលតាឯក...
632 Viewsភ្នំពេញ៖ ថ្ងៃឱសានវាទបានមកដល់ គណៈកម្មការចម្រុះ បានចាប់ផ្តើមហ៊ុព័ទ្ធ អគារចាស់ទ្រុឌទ្រោម ( អតីតសណ្ឋាគារអង្គរមានជ័យ) ត្រឹមថ្ងៃទី ២១ ឧសភា នេះ បើទោះបីនៅសល់៤គ្រួសារកំពុងបន្តស្នាក់នៅ និងប្រកបអាជីវកម្ម ពុំព្រមចាកចេញក៏ដោយ ដោយសារមិនទាន់ដោះស្រាយត្រូវរ៉ូវគ្នា។ លោក ខៀវ ប៊ូរិន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគររូបនីយ៍កម្ម និងសំណង់ ដែលជាប្រធានក្រុមការងារក្រសួងទទួលដោះស្រាយការសម្របសម្រួលកិច្ចការនេះបានឲដឹងថា៖ ក្រុមជំនាញបានចំណាយពេលជិត៩ខែមកហើយ ក្នុងការដោះស្រាយគោលនយោបាយជូនពលរដ្ឋ៦៥គ្រួសារ ដែលរស់នៅក្នុងអគារសហកម្មសិទ្ធិនេះ។ ជាលទ្ធផលអ្នកស្នាក់នៅចំនួន៦១គ្រួសារ...
671 Viewsក្រុមមន្រ្តីបច្ចេកទេសអជ្ញាធរទន្លេសាប កំពុងចុះសិក្សាស្រាវជ្រាវ តាមដាន វិភាគ និងវាយតម្លៃពីលក្ខណៈជីវសាស្រ្ត និងផលប៉ះពាល់ធនធានត្រី និងជីវចម្រុះគ្រប់ប្រភេទនៅក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តកំពង់ធំ។ការចុះសិក្សានេះអ្នកជំនាញត្រូវធ្វើការលើ ៖១. សម្ភាសន៍ប្រជានេសាទដើម្បីប្រមូលទិន្នន័យ-ព័ត៌មានពីការប្រើប្រាស់ប្រភេទឧបករណ៍នេសាទនៅតំបន់សិក្សា២. ប្រមូលសំណាកត្រី និងធនធានក្រៅពីត្រី, កត់ត្រាទីតាំងនេសាទ (X,Y), វាស់ជម្រៅទឹកនៅតាមតំបន់នេសាទនីមួយៗ និងពិនិត្យលើលំនៅដ្ឋានធនធានជលផល ។៣. សម្ភាសន៍ជាមួយអ្នកពាក់ព័ន្ធនៅតំបន់អភិរក្សសត្វស្លាប និងជីវចម្រុះគ្រប់ប្រភេទក្នុងតំបន់សិក្សា ដើម្បីប្រមូលទិន្នន័យ/ព័ត៌មានលើប្រភេទនីមួយៗ។ កិច្ចការនេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើន ដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្តន៍នៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ របស់អាជ្ញាធរទន្លេសាប ក្នុងគោលបំណង...