63 Viewsលោកបណ្ឌិត អ៊ិន សុផល គឺជាសាស្ត្រាចារ្យ និងជាអ្នកនិពន្ធសៀវភៅ បានសរសេរតាមទំព័រហ្វេសបុកផ្ទាល់ខ្លួន ដោយបង្ហាញពីការពិតដែលនាំឱ្យថៃបន្តលើកពេលក្នុងកិច្ចប្រជុំ JBC និងប្រាប់ពីយុទ្ធសាស្រ្តត្រូវប្រយ័ត្ន និងតបតជាមួយថៃ ក្នុងកាលៈទេសៈនេះ និងទៅថ្ងៃអនាគត។ Netra Post សូមដកស្រង់សំណេរទាំងស្រុងពីបណ្ឌិត អ៊ិន សុផល ដែលជាសាស្ត្រាចារ្យ និងជាអ្នកនិពន្ធសៀវភៅ។ ១.ថៃពន្យាពេលដល់ក្រោយបោះឆ្នោតនិងរៀបចំរដ្ឋាភិបាលថ្មី (មិនស្រួលជាប់គាំង) អាចត្រូវការពេល ពី៣ទៅ៥ខែ ដូច្នេះថៃប្រើលេសនេះ ដើម្បីឈួសឆាយផ្ទះប្រជាជពលរដ្ឋនិងអគាររដ្ឋបាលផ្សេងៗឱ្យអស់ទាំងស្រុងដើម្បីបំបាត់អ្វីដែលជាអត្តសញ្ញាណរបស់ខ្មែរ។...
91 Viewsបទយកការណ៌៖ស្លាកស្នាមអតីតកាលដ៏សែនឈឺចាប់ ដែលសៀមបានចូលវាយបែកបន្ទាយលង្វែក និងប្រមូល បដិមា គម្ពីរដីកា បេតិកភណ្ឌ យកទៅស្រុកសៀមខ្ទេចគ្មានសល់។
65 Viewsកម្មវិធី«សំណេរអង្គរ» ក្នុងគោលបំណងអភិរក្ស និងលើកតម្កើងអក្សរសាស្រ្តខ្មែរបានក្លាយទៅជាពេលវេលាដែលអ្នកស្រឡាញ់ភាសាខ្មែរជួបគ្នា បង្កើតអនុស្សារីយ៍រួមគ្នា និងបង្កើតការចងចាំមួយនៅលើទឹកដីដ៏ពិសិដ្ឋនៃអតីតរាជធានីអង្គរ។ ការប្រកួតប្រជែងដើម្បីទទួលបានរង្វាន់ជារឿងមួយ ប៉ុន្តែរឿងដ៏វិសេសមួយទៀតគឺ វាជារឿងដ៏កម្រណាស់ដែលមនុស្សទាំងឡាយមានឱកាសអង្គុយសរសេរនៅក្នុងបរិវេណប្រាសាទអង្គរវត្តក្នុងបរិយាកាសបែបនេះ។ កម្មវិធី«សំណេរអង្គរ» ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦នេះ បេក្ខជន បេក្ខនារី ពិតជាទទួលបានអារម្មណ៍ និងបទពិសោធន៍ជីវិតមួយផ្សេងខុសពីសកម្មភាពប្រចាំថ្ងៃ។ ដៃ«សរសេរតាមអាន» អង្គុយនៅលើស្ពានហាលច្រកចូលប្រាសាទអង្គរវត្ត អ្នកចូលរួមប្រកួតព្រឹត្តិការណ៍«សំណេរអង្គរ» ទាំង ១៨៦០អង្គ/នាក់ មកពី២៥រាជធានី/ខេត្តនៃព្រះរាជាណាចក្រកម្ពុជា ពិតជាបានផ្សារភ្ជាប់ជាមួយបេតិកភណ្ឌពិភពលោក បង្ហាញឲ្យឃើញថា អ្នកចូលរួមជាអ្នកជំនាន់ក្រោយបានថែរក្សា...
65 ViewsGreenland គឺជាដែនដីស្វយ័តនៃព្រះរាជាណាចក្រដាណឺម៉ាក។ បើទោះជាជាការច្របាច់បញ្ចូលគ្នាជាមួយកោះហ្វារ៉ូក៏ដោយ តែភាពស្របច្បាប់គឺពលរដ្ឋនៃហ្គ្រីនឡែនគឺជាពលរដ្ឋនៃប្រទេសដាណឺម៉ាក។ដូច្នេះមានន័យថា ពួកគេគឺជាពលរដ្ឋនៃសហភាពអឺរ៉ុប (EU) ទោះជា Greenland មិនមែនជាផ្នែករបស់ EU ក៏ដោយ។ គិតត្រឹមឆ្នាំ ២០២៤ ចំនួនប្រជាជននៅ Greenland មានជាង ៥៦០០០នាក់។ Greenland ជាកោះធំជាងគេបំផុតរបស់ពិភពលោក ហើយស្ថិតនៅចន្លោះមហាសមុទ្រអាកទិក និងអាត្លង់ទិក ភាគខាងកើតនៃប្រជុំកោះអាកទិករបស់កាណាដា។វាចែករំលែកព្រំដែនតូចមួយ 1.2 គីឡូម៉ែត្រ (0.75 mi)...
72 Viewsពានរង្វាន់«សំណេរអង្គរ»ឆ្នាំ២០២៦ មានរំលេចឡើងដោយពណ៌មាស ប្រាក់ និងពណ៌ធម្មជាតិ និងមានអត្ថន័យផ្សារភ្ជាប់ទៅនឹងតម្លៃនៃរមណីយដ្ឋានអង្គរ។ អ្វីដែលរឹតតែពិសេសទៅទៀតនោះ គឺនៅលើរូបពានរង្វាន់មានចម្កាក់ផ្កាភ្ញីទេសអង្គរ។ សម្រាប់លោក ខូ ដារ៉ា មន្រ្តីផ្នែកទំនាក់ទំនងសាធារណៈនៃសិប្បករអង្គរ, ផ្កាភ្ញីទេសអង្គរ បង្ហាញពីសោភ័ណនៃរមណីយដ្ឋានអង្គរផង និងបង្ហាញពីតម្លៃជាសកលនៃសម័យអង្គរដ៏រុងរឿងរបស់អាណាចក្រខ្មែរផង។បើយោងតាមការផ្សាយរបស់សារព័ត៌មានថ្មីៗ បេក្ខជន«សំណេរអង្គរ»ទាំង២៥ខេត្ត/រាជធានី បាននិងកំពុងត្រៀមទាំងកាយ ទាំងចិត្តដើម្បីប្រកួតប្រជែងយកពានរង្វាន់អ្នកឆ្នើមនៃកម្មវិធី«សំណេរអង្គរ»។ នេះគឺជាព្រឹត្តិការណ៍សរសេរតាមអានជាសាធារណៈលើកទី៣ នៅលើទឹកដីនៃអតីតរាជធានីអង្គរ។ សូមបញ្ជាក់ថា នៅសល់តែ៥ថ្ងៃទៀតប៉ុណ្ណោះ បេក្ខជនប្រឡងប្រជែងយកពានរង្វាន់នៃកម្មវិធី«សំណេរអង្គរ»ចំនួន១៨៦០អង្គ/នាក់ នឹងជួបគ្នានៅលើស្ពានហាលនៃប្រាសាទអង្គរវត្ត៕
100 Viewsរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេសវ៉េណេស៊ុយអេឡា លោក Diosdado Cabello បាននិយាយកាលពីល្ងាចថ្ងៃទី ៧ មករា ថា មនុស្សចំនួន ១០០នាក់ បានស្លាប់ក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក ដែលបានទម្លាក់លោកប្រធានាធិបតី Nicolas Maduro ចេញពីអំណាច កាលពីថ្ងៃសៅរ៍ ទី៣ ខែមករា កន្លងមក។ ទីក្រុងការ៉ាកាស មិនបានផ្តល់តួលេខអ្នកស្លាប់ជាក់លាក់ពីមុនមកទេ ប៉ុន្តែកងទ័ពបានបង្ហោះបញ្ជីឈ្មោះអ្នកស្លាប់ ដែលមានចំនួន ២៣នាក់ប៉ុណ្ណោះ។ ក្រុមមន្ត្រីវ៉េណេស៊ុយអេឡា...
113 Viewsបណ្ដាមេដឹកនាំជុំវិញពិភពលោកបានឆ្លើយតបដោយមានទាំងការថ្កោលទោស និងការគាំទ្រចំពោះការចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolás Maduroពីសំណាក់អាមេរិក។ បន្ទាប់ពីការវាយប្រហារទ្រង់ទ្រាយធំមួយលើវ៉េណេស៊ុយអេឡាកាលពីថ្ងៃសៅរ៍ លោក Maduro និងភរិយារបស់លោកត្រូវបានចាប់ខ្លួនដោយកងកម្លាំងអាមេរិកហើយបច្ចុប្បន្នកំពុងស្ថិតនៅក្នុងសហរដ្ឋអាមេរិក។អ្នកទាំងពីរត្រូវបានចោទប្រកាន់ពីបទជួញដូរគ្រឿងញៀននៅទីក្រុងញូវយ៉ក។ ក្នុងការឆ្លើយតបដំបូង នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Keir Starmer បាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងមិនស្រក់ទឹកភ្នែកឡើយ ចំពោះការបញ្ចប់របបរបស់លោក Maduro ហើយចក្រភពអង់គ្លេសមិនបានចូលរួមក្នុងការវាយប្រហារនោះទេ។ ប្រទេសជិតខាងអាមេរិកឡាទីនបានថ្កោលទោសសកម្មភាពនេះ ក៏ដូចជាសម្ព័ន្ធមិត្តយូរអង្វែងរបស់ប្រទេសវ៉េណេស៊ុយអេឡា គឺរុស្ស៊ី និងចិន។ ចិនបាននិយាយថា ខ្លួនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង...
89 Viewsក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាសជាផ្លូវការដាក់ឱ្យដំណើរការប្រតិបត្តិការ សេវាទូរសព្ទចល័តជំនាន់ទី៥ ឬសេវា 5G នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីខែមករា ឆ្នាំ២០២៦ តទៅ។ ក្នុងន័យនេះ ក.ប.ទ. បានសហការជាមួយគ្រប់ប្រតិបត្តិករទូរសព្ទចល័តធំៗទាំង ៣ គឺ ក្រុមហ៊ុន Cellcard (CamGSM) ក្រុមហ៊ុន Metfone (Viettel Cambodia) និងក្រុមហ៊ុន Smart (Smart...
82 Viewsគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា ប្រកាន់ជំហរយ៉ាម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។នេះបើតាមការប្រកាសរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បញ្ជាក់ទៅកាន់ជនរួមជាតិ និងសាធារណជនទាំងអស់ នៅព្រឹកថ្ងៃទី ២៩ ធ្នូ ២០២៥នេះ។ ក្នុងន័យនេះ JBC កម្ពុជា នឹងបន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុតជាមួយ JBC ថៃ ដើម្បីសម្រេចបានសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន...
106 Viewsការបោះឆ្នោតសកលក្នុងប្រទេសថៃ នៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ ពេលនេះ គណបក្សភឿថៃ ដែលអតីតមេដឹកនាំមហាសេដ្ឋីរបស់ខ្លួនកំពុងជាប់ពន្ធនាគារ បានងាកទៅរកសមាជិកម្នាក់ទៀតនៃត្រកូលស៊ីណាវ៉ាត់ ដ៏បែកបាក់ ដែលមានបទពិសោធន៍តិចតួចក្នុងនយោបាយ ដើម្បីជួយឱ្យបក្សរបស់ខ្លួនងើបមុខឡើងវិញ។ គណបក្សភឿថៃ កាលពីថ្ងៃអង្គារ (១៦ ធ្នូ) បានដាក់ឈ្មោះ លោក Yodchanan Wongsawat វ័យ ៤៦ឆ្នាំ ដែលជាក្មួយប្រុសរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ឱ្យធ្វើជាបេក្ខជននាំមុខគេក្នុងចំណោមបេក្ខជនទាំង ៣រូប របស់បក្សនេះ...