290 Viewsវីរុសនីប៉ាហ៍ រីករាលដាលដោយផ្ទុកលេីសត្វប្រចៀវ និងសត្វច្រឹង និងអាចឆ្លងមកមនុស្ស និងជ្រូក ។វាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់ផ្ទាល់ តាមរយៈទឹកសរីរាង្គមនុស្ស ។អ្នកឆ្លងជំងឺនេះ មានអត្រាស្លាប់ចន្លោះពី 40%–70% ។ ការផ្ទុះឡើងនៃជំងឺនីប៉ាហ៍ កើតឡើងស្ទើរតែជារៀងរាល់ឆ្នាំនៅក្នុងតំបន់មួយចំនួននៃទ្វីបអាស៊ីខាងត្បូង កេីតជាញឹកញាប់នៅក្នុងប្រទេសបង់ក្លាដែស និងឥណ្ឌា។ ជំងឺនេះក៏ធ្លាប់ផ្ទុះនៅប្រទេសម៉ាឡេស៊ី ហ្វីលីពីន និងសឹង្ហបុរី ផងដែរ ជាពិសេសគឺនៅប្រទេស ម៉ាឡេស៊ី ក្នុងឆ្នាំ១៩៩៩ ដែលបណ្ដាលឲ្យឈឺ៣០០នាក់ ក្នុងនោះ១០០នាក់បានស្លាប់ ។មនុស្សអាចឆ្លងមេរោគនីប៉ាន៍តាមរយៈ...
448 Viewsតាមឯកសារ សច្ចធម៌ប្រវត្តិសាស្ត្រ បានចែករំលែកការពិតថា ភ្នំខ្មោច វាលពិឃាតក្នុងការចងចំាជាប្រវត្តិសាស្រ្ត ដែលថៃ សម្លាប់ខ្មែរ។
258 Viewsតាមបណ្ឌិត យង់ ពៅ អ្នកវិភាគសង្គមនយោបាយ ប្រសិនបើ កម្ពុជាមិនទម្លាប់ទទួលយកការដោះស្រាយបញ្ហាតាមច្បាប់ សង្គមនៅតែមិនប្រែប្រួលវិជ្ជមានទេ។ បណ្ឌិត យង់ ពៅ បញ្ជាក់ថា “ខ្ញុំសង្កេតឃើញ សង្គមខ្មែរយើងចូលចិត្តយកមនោសញ្ចេតនាមកដោះស្រាយបញ្ហានានាដែលកើតមានឡើង ឧ. បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ជម្លោះមួយចំនួន…”។ បណ្ឌិត យង់ ពៅ បន្ថែមថា “យើងតោងត្រូវចាំអំពីទស្សនៈនយោបាយដឹកនាំរដ្ឋថា ការដឹកនាំសង្គម ឬដឹកនាំប្រទេសខុសពីការដឹកនាំគ្រួសារដាច់ (ខ្មែរយើងចេះតែប្រៀបធៀបដូចនឹងគ្រួសារ) ក្នុងគ្រួសារឪពុកម្តាយមិនអាចជ្រើសរើសបានទេ...
298 Viewsលោកបណ្ឌិត អ៊ិន សុផល គឺជាសាស្ត្រាចារ្យ និងជាអ្នកនិពន្ធសៀវភៅ បានសរសេរតាមទំព័រហ្វេសបុកផ្ទាល់ខ្លួន ដោយបង្ហាញពីការពិតដែលនាំឱ្យថៃបន្តលើកពេលក្នុងកិច្ចប្រជុំ JBC និងប្រាប់ពីយុទ្ធសាស្រ្តត្រូវប្រយ័ត្ន និងតបតជាមួយថៃ ក្នុងកាលៈទេសៈនេះ និងទៅថ្ងៃអនាគត។ Netra Post សូមដកស្រង់សំណេរទាំងស្រុងពីបណ្ឌិត អ៊ិន សុផល ដែលជាសាស្ត្រាចារ្យ និងជាអ្នកនិពន្ធសៀវភៅ។ ១.ថៃពន្យាពេលដល់ក្រោយបោះឆ្នោតនិងរៀបចំរដ្ឋាភិបាលថ្មី (មិនស្រួលជាប់គាំង) អាចត្រូវការពេល ពី៣ទៅ៥ខែ ដូច្នេះថៃប្រើលេសនេះ ដើម្បីឈួសឆាយផ្ទះប្រជាជពលរដ្ឋនិងអគាររដ្ឋបាលផ្សេងៗឱ្យអស់ទាំងស្រុងដើម្បីបំបាត់អ្វីដែលជាអត្តសញ្ញាណរបស់ខ្មែរ។...
481 Viewsបទយកការណ៌៖ស្លាកស្នាមអតីតកាលដ៏សែនឈឺចាប់ ដែលសៀមបានចូលវាយបែកបន្ទាយលង្វែក និងប្រមូល បដិមា គម្ពីរដីកា បេតិកភណ្ឌ យកទៅស្រុកសៀមខ្ទេចគ្មានសល់។
261 Viewsកម្មវិធី«សំណេរអង្គរ» ក្នុងគោលបំណងអភិរក្ស និងលើកតម្កើងអក្សរសាស្រ្តខ្មែរបានក្លាយទៅជាពេលវេលាដែលអ្នកស្រឡាញ់ភាសាខ្មែរជួបគ្នា បង្កើតអនុស្សារីយ៍រួមគ្នា និងបង្កើតការចងចាំមួយនៅលើទឹកដីដ៏ពិសិដ្ឋនៃអតីតរាជធានីអង្គរ។ ការប្រកួតប្រជែងដើម្បីទទួលបានរង្វាន់ជារឿងមួយ ប៉ុន្តែរឿងដ៏វិសេសមួយទៀតគឺ វាជារឿងដ៏កម្រណាស់ដែលមនុស្សទាំងឡាយមានឱកាសអង្គុយសរសេរនៅក្នុងបរិវេណប្រាសាទអង្គរវត្តក្នុងបរិយាកាសបែបនេះ។ កម្មវិធី«សំណេរអង្គរ» ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦នេះ បេក្ខជន បេក្ខនារី ពិតជាទទួលបានអារម្មណ៍ និងបទពិសោធន៍ជីវិតមួយផ្សេងខុសពីសកម្មភាពប្រចាំថ្ងៃ។ ដៃ«សរសេរតាមអាន» អង្គុយនៅលើស្ពានហាលច្រកចូលប្រាសាទអង្គរវត្ត អ្នកចូលរួមប្រកួតព្រឹត្តិការណ៍«សំណេរអង្គរ» ទាំង ១៨៦០អង្គ/នាក់ មកពី២៥រាជធានី/ខេត្តនៃព្រះរាជាណាចក្រកម្ពុជា ពិតជាបានផ្សារភ្ជាប់ជាមួយបេតិកភណ្ឌពិភពលោក បង្ហាញឲ្យឃើញថា អ្នកចូលរួមជាអ្នកជំនាន់ក្រោយបានថែរក្សា...
275 ViewsGreenland គឺជាដែនដីស្វយ័តនៃព្រះរាជាណាចក្រដាណឺម៉ាក។ បើទោះជាជាការច្របាច់បញ្ចូលគ្នាជាមួយកោះហ្វារ៉ូក៏ដោយ តែភាពស្របច្បាប់គឺពលរដ្ឋនៃហ្គ្រីនឡែនគឺជាពលរដ្ឋនៃប្រទេសដាណឺម៉ាក។ដូច្នេះមានន័យថា ពួកគេគឺជាពលរដ្ឋនៃសហភាពអឺរ៉ុប (EU) ទោះជា Greenland មិនមែនជាផ្នែករបស់ EU ក៏ដោយ។ គិតត្រឹមឆ្នាំ ២០២៤ ចំនួនប្រជាជននៅ Greenland មានជាង ៥៦០០០នាក់។ Greenland ជាកោះធំជាងគេបំផុតរបស់ពិភពលោក ហើយស្ថិតនៅចន្លោះមហាសមុទ្រអាកទិក និងអាត្លង់ទិក ភាគខាងកើតនៃប្រជុំកោះអាកទិករបស់កាណាដា។វាចែករំលែកព្រំដែនតូចមួយ 1.2 គីឡូម៉ែត្រ (0.75 mi)...
313 Viewsពានរង្វាន់«សំណេរអង្គរ»ឆ្នាំ២០២៦ មានរំលេចឡើងដោយពណ៌មាស ប្រាក់ និងពណ៌ធម្មជាតិ និងមានអត្ថន័យផ្សារភ្ជាប់ទៅនឹងតម្លៃនៃរមណីយដ្ឋានអង្គរ។ អ្វីដែលរឹតតែពិសេសទៅទៀតនោះ គឺនៅលើរូបពានរង្វាន់មានចម្កាក់ផ្កាភ្ញីទេសអង្គរ។ សម្រាប់លោក ខូ ដារ៉ា មន្រ្តីផ្នែកទំនាក់ទំនងសាធារណៈនៃសិប្បករអង្គរ, ផ្កាភ្ញីទេសអង្គរ បង្ហាញពីសោភ័ណនៃរមណីយដ្ឋានអង្គរផង និងបង្ហាញពីតម្លៃជាសកលនៃសម័យអង្គរដ៏រុងរឿងរបស់អាណាចក្រខ្មែរផង។បើយោងតាមការផ្សាយរបស់សារព័ត៌មានថ្មីៗ បេក្ខជន«សំណេរអង្គរ»ទាំង២៥ខេត្ត/រាជធានី បាននិងកំពុងត្រៀមទាំងកាយ ទាំងចិត្តដើម្បីប្រកួតប្រជែងយកពានរង្វាន់អ្នកឆ្នើមនៃកម្មវិធី«សំណេរអង្គរ»។ នេះគឺជាព្រឹត្តិការណ៍សរសេរតាមអានជាសាធារណៈលើកទី៣ នៅលើទឹកដីនៃអតីតរាជធានីអង្គរ។ សូមបញ្ជាក់ថា នៅសល់តែ៥ថ្ងៃទៀតប៉ុណ្ណោះ បេក្ខជនប្រឡងប្រជែងយកពានរង្វាន់នៃកម្មវិធី«សំណេរអង្គរ»ចំនួន១៨៦០អង្គ/នាក់ នឹងជួបគ្នានៅលើស្ពានហាលនៃប្រាសាទអង្គរវត្ត៕
304 Viewsរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេសវ៉េណេស៊ុយអេឡា លោក Diosdado Cabello បាននិយាយកាលពីល្ងាចថ្ងៃទី ៧ មករា ថា មនុស្សចំនួន ១០០នាក់ បានស្លាប់ក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក ដែលបានទម្លាក់លោកប្រធានាធិបតី Nicolas Maduro ចេញពីអំណាច កាលពីថ្ងៃសៅរ៍ ទី៣ ខែមករា កន្លងមក។ ទីក្រុងការ៉ាកាស មិនបានផ្តល់តួលេខអ្នកស្លាប់ជាក់លាក់ពីមុនមកទេ ប៉ុន្តែកងទ័ពបានបង្ហោះបញ្ជីឈ្មោះអ្នកស្លាប់ ដែលមានចំនួន ២៣នាក់ប៉ុណ្ណោះ។ ក្រុមមន្ត្រីវ៉េណេស៊ុយអេឡា...
316 Viewsបណ្ដាមេដឹកនាំជុំវិញពិភពលោកបានឆ្លើយតបដោយមានទាំងការថ្កោលទោស និងការគាំទ្រចំពោះការចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolás Maduroពីសំណាក់អាមេរិក។ បន្ទាប់ពីការវាយប្រហារទ្រង់ទ្រាយធំមួយលើវ៉េណេស៊ុយអេឡាកាលពីថ្ងៃសៅរ៍ លោក Maduro និងភរិយារបស់លោកត្រូវបានចាប់ខ្លួនដោយកងកម្លាំងអាមេរិកហើយបច្ចុប្បន្នកំពុងស្ថិតនៅក្នុងសហរដ្ឋអាមេរិក។អ្នកទាំងពីរត្រូវបានចោទប្រកាន់ពីបទជួញដូរគ្រឿងញៀននៅទីក្រុងញូវយ៉ក។ ក្នុងការឆ្លើយតបដំបូង នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Keir Starmer បាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងមិនស្រក់ទឹកភ្នែកឡើយ ចំពោះការបញ្ចប់របបរបស់លោក Maduro ហើយចក្រភពអង់គ្លេសមិនបានចូលរួមក្នុងការវាយប្រហារនោះទេ។ ប្រទេសជិតខាងអាមេរិកឡាទីនបានថ្កោលទោសសកម្មភាពនេះ ក៏ដូចជាសម្ព័ន្ធមិត្តយូរអង្វែងរបស់ប្រទេសវ៉េណេស៊ុយអេឡា គឺរុស្ស៊ី និងចិន។ ចិនបាននិយាយថា ខ្លួនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង...