ព័ត៌មានអន្តរជាតិ12 hours ago
ក្រុមបំបែកខ្លួនមូស្លីមនៅថៃប្តេជ្ញាប្រយុទ្ធរហូតដល់ទីបញ្ចប់
15 Views (ប្រទេសថៃ)៖ បន្ទាប់ពីការតស៊ូប្រដាប់អាវុធរយៈពេលពីរទសវត្សរ៍ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់នៅភាគខាងត្បូងប្រទេសថៃ មេដឹកនាំម្នាក់នៃក្រុមបំបែកខ្លួនជនជាតិម៉ាឡេ-មូស្លីមដ៏មានឥទ្ធិពលម្នាក់ បានប្តេជ្ញាចិត្តថានឹងបន្តការតស៊ូរហូតទាល់តែពួកគេសម្រេចបាននូវគោលដៅរបស់ខ្លួន។ បើតាមទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយនៅថ្ងៃទី១៨ ខែកញ្ញានេះ លោក Nikmatullah Seri អ្នកនាំពាក្យគណៈប្រតិភូចរចាសន្តិភាពរបស់ក្រុម Barisan Revolusi Nasional (BRN) បាននិយាយថា «ការតស៊ូនេះនឹងបន្តរហូតដល់ទីបញ្ចប់នៃពេលវេលា»។ លោកបានបន្ថែមថា «ដរាបណាគោលដៅរបស់យើងមិនទាន់សម្រេចបាន យើងនឹងបន្តការតស៊ូ»។ យ៉ាងណាម៉ិញ ក្រុមសកម្មប្រយុទ្ធមកពី BRN...